es
Feedback
We Are CPP

We Are CPP

Ir al canal en Telegram
361
Suscriptores
Sin datos24 horas
Sin datos7 días
Sin datos30 días
Archivo de publicaciones
✨ អបអរសាទរ! កីឡាករអុកចត្រង្គ ឆយ វីរ៉ា, ជា ស៊ីដេត, ប៊ិន គាសេង និង ម៉េង សេរីសម្បត្តិ ឈ្នះមេដាយប្រាក់ វិញ្ញាសាបុរស ៤ស្មើ ៦០នាទី។
✨ អបអរសាទរ! កីឡាករអុកចត្រង្គ ឆយ វីរ៉ា, ជា ស៊ីដេត, ប៊ិន គាសេង និង ម៉េង សេរីសម្បត្តិ ឈ្នះមេដាយប្រាក់ វិញ្ញាសាបុរស ៤ស្មើ ៦០នាទី។ #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #SEAGames32 #Cambodia2023 #SportsLiveinPeace

✨ អបអរសាទរ ! កីឡាការិនី ឃុន ចន្ទរ៉ូសិកា និងកីឡាករ សំ ចន្ទកាប៊ី ឈ្នះមេដាយមាស លើប្រភេទកីឡាសូហ្វតិន្នីស (Soft Tennis) វិញ្ញាសាវា
✨ អបអរសាទរ ! កីឡាការិនី ឃុន ចន្ទរ៉ូសិកា និងកីឡាករ សំ ចន្ទកាប៊ី ឈ្នះមេដាយមាស លើប្រភេទកីឡាសូហ្វតិន្នីស (Soft Tennis) វិញ្ញាសាវាយគូចម្រុះ បុរស នារី។ #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #SEAGames32 #Cambodia2023 #SportsLiveinPeace

✨ អបអរសាទរ កីឡាករអុកចត្រង្គ សុខ លឹមហេង ឈ្នះមេដាយមាស លើវិញ្ញាសាឯកត្តជនបុរស ៥នាទី ក្រោយឈ្នះកីឡាករ #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន
✨ អបអរសាទរ កីឡាករអុកចត្រង្គ សុខ លឹមហេង ឈ្នះមេដាយមាស លើវិញ្ញាសាឯកត្តជនបុរស ៥នាទី ក្រោយឈ្នះកីឡាករ #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #SEAGames32 #Cambodia2023 #SportsLiveinPeace

✨ អបអរសាទរ កីឡាការិនីវ៉ូវីណាម ពៅ សុខា និងសុខ នីដានុត ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាសម្ដែងមេគុណចម្រុះ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេ
✨ អបអរសាទរ កីឡាការិនីវ៉ូវីណាម ពៅ សុខា និងសុខ នីដានុត ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាសម្ដែងមេគុណចម្រុះ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ អ្នកទាំងបានពិន្ទុ ២៦១។ #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #SEAGames32 #Cambodia2023 #SportsLiveinPeace

✨កីឡាករវ៉ូវីណាម លី បូរ៉ាមី ឈ្នះមេដាយមាស លើវិញ្ញាសាសម្តែងមេគុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ នៅមជ្ឈមណ្ឌលជ្រោយចង្វា នាព្រឹកថ
✨កីឡាករវ៉ូវីណាម លី បូរ៉ាមី ឈ្នះមេដាយមាស លើវិញ្ញាសាសម្តែងមេគុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ នៅមជ្ឈមណ្ឌលជ្រោយចង្វា នាព្រឹកថ្ងៃទី៦ ខែឧសភានេះ ដោយសម្រេចបាន ២៧២ពិន្ទុ។ #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #SEAGames32 #Cambodia2023 #SportsLiveinPeace

✨ អបអរសាទរ កីឡាករ អុល សៅហ៊ាង ទទួលបានមេដាយសំរឹទ្ធ វិញ្ញាសា OBSTACLE RACE។ #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #SEAGames32 #Cam
✨ អបអរសាទរ កីឡាករ អុល សៅហ៊ាង ទទួលបានមេដាយសំរឹទ្ធ វិញ្ញាសា OBSTACLE RACE។ #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #SEAGames32 #Cambodia2023 #SportsLiveinPeace

✨អបអរសាទរ កីឡាការិនីកម្ពុជា Margot Morakot Garabedian ដណ្តើមបានមេដាយមាសការប្រកួតវិញ្ញាសា អាគ័រថ្លុងនារី (ហែលទឹក៥០០ម៉ែត្រ+រត់
✨អបអរសាទរ កីឡាការិនីកម្ពុជា Margot Morakot Garabedian ដណ្តើមបានមេដាយមាសការប្រកួតវិញ្ញាសា អាគ័រថ្លុងនារី (ហែលទឹក៥០០ម៉ែត្រ+រត់ ២,៥គីឡូម៉ែត្រ)។ #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #SEAGames32 #Cambodia2023 #SportsLiveinPeace

🇰🇭 អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» គឺពិធីបុណ្យសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិស
🇰🇭 អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» គឺពិធីបុណ្យសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ #Cambodia #RoyalPloughingCeremony #NationalDay #WeAreCPP #CPP

🇰🇭 អបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបាននូវមេដាយមរតកអូឡាំពិកអ
🇰🇭 អបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលបាននូវមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជាមេដាយខ្ពស់បំផុតរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ✨ #អរគុណសន្តិភាព #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #Cambodia #SamdechTechoHunSen #SEAGames32 #SportsLiveinPeace #WeAreCPP #CPP

photo content

ចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់កម្ពុជា ដែលកម្ពុជាបានខកខានធ្
+1
ចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ គឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់កម្ពុជា ដែលកម្ពុជាបានខកខានធ្វើជាម្ចាស់ផ្ទះរយៈពេល៦៤ឆ្នាំ។ ជូនពរកីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

គិតត្រឹមព្រឹក ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣នេះ គឺនៅសល់ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធឡើងនៅពហុកីឡដ្ឋានមរតកតេជោ និងមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ អង្គទូតនានា និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល។ បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនកាលពីឆ្នាំ២០២២កន្លងទៅ ក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ បានផ្ដល់ឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញនូវកិត្យានុភាពលើឆាកអន្តរជាតិជាថ្មីម្ដងទៀតតាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមដ៏អស្ចារ្យនេះ និងមានការចូលរួមពីសំណាក់មហាគ្រួសារខ្មែរ អ្នកគាំទ្រនៃប្រទេសអាស៊ាន។ ក្នុងនោះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះបានរំលេចចេញនូវឱកាសដល់រាជរដ្ឋាភិបាល អត្តពលិក និងប្រជាពលរដ្ឋកម្ពុជារួមគ្នាដើម្បីសម្រេចនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងយុវជនជំនាន់ក្រោយ។ ជាក់ស្ដែង បន្ទាប់ពីសម្រចបាននូវសុខសន្តិភាពពេញលេញសម្រាប់ប្រជាតិទាំងមូល រក្សាបាននូវកំណើនសេដ្ឋកិច្ចប្រមាណ ៧% អស់រយៈកាលជាង ២០ឆ្នាំ និងសម្រេចបាននូវភាពជោគជ័យលើវិបត្តិសកលកូវីដ-១៩ ដែលបើកឱកាសឱ្យរាជរដ្ឋាភិបាលកម្ពុជាកែប្រែមុខមាត់ពីប្រទេសដែលចំណាយពេលជិត៤០០ឆ្នាំក្នុងការស្វែងរកសន្តិភាព ទៅជាប្រទេសដែលអាចរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ដែលបានទាក់ទាញចំណាប់អារម្មណ៍ទៅដល់ទេសចរណ៍អន្តរជាតិ ក្នុងការមកទស្សនាកីឡា និងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនានា ដែលវិស័យទេសចរណ៍ជាមុំយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាល ក្នុងការស្ដារឡើងវិញក្រោយវិបត្តិសកលកូវីដ-១៩ និងឈានទៅរកការសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។ តាមរយៈការសម្រេចបាននូវសុខសន្តិភាពពេញលេញ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចប្រមាណជាង ២០ឆ្នាំមកនេះ បានបង្កើតឱកាសដល់យុវជនកម្ពុជាគ្រប់រូបក្នុងការស្វែងរកទេពកោសល្យ ចំណេះជំនាញផ្សេងៗ ក្នុងការសម្រេចជោគវាសនារបស់ខ្លួនក្នុងវិស័យកីឡានេះ។ តួយ៉ាងកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានផ្ដល់ឱកាសដល់យុវជនកម្ពុជាមានឱកាសដើម្បីតំណាងជាតិក្នុងការប្រកួតកីឡាជាប្រវត្តិសាស្ត្រនេះដើម្បី ជាតិ សាសនា និងព្រះមហាក្សត្រ ប្រកបដោយមោទកភាព ជាពិសេសចំពេលប្រទេសកម្ពុជាជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ បានផ្ដល់ឱកាសដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមទស្សនា លើកទឹកចិត្តដល់អត្តពលិកគ្រប់ប្រភេទកីឡាក្នុងការប្រកួតតំណាងជាតិ និងរួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវភាពជោគជ័យសម្រាប់ប្រជាជាតិទាំងមូល។ ព្រឹត្តិការណ៍នេះទទួលបានការចូលរួមគាំទ្រដ៏ច្រើនលើសលុបពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជា ទាំងអ្នកដែលបានទស្សនាផ្ទាល់ និងតាមការផ្សាយផ្ទាល់នានា បានរំលេចចេញនូវមោទកភាពជាម្ចាស់ប្រទេស ពិសេសបានបង្ហាញអន្តរជាតិនូវ សាមគ្គីភាពប្រកបដោយសេចក្ដីថ្លៃថ្នូរ និងវិជ្ជមាន។ សូមរំលឹកផងដែរថា ព្រិត្តិការណ៍នេះ ប្រជាជនកម្ពុជាទន្ទឹមមើលផ្លូវ អស់រយៈពេល ៦៤ ឆ្នាំក្នុងការទន្ទឹមរង់ចាំ និងមានប្រតិភូ និងអត្តពលិកចូលរួមចំនួន ១២,៤០៤ នាក់ ក្នុងប្រភេទកីឡាចំនួន ៣៧ ប្រភេទកីឡា។ អត្ថបទដោយ៖ #WeAreCPP #សុីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #Cambodia #CPP

photo content
+9

✨ កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលនាំឲ្យកម្ពុជាមានល
✨ កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលនាំឲ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតកីឡាទាំងពីរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាបន្ដបន្ទាប់ទៀតនៅបណ្ដាប្រទេសម្ចាស់ផ្ទះក្រោយ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ✨ Following the SEAGF Council Meeting, H.E Vath Chamroeun has confirmed that Cambodia’s Kun Bokator and Kun Khmer have been included in the charter of the South East Asian Games Federation. As a result, Kun Bokator and Kun Khmer could feature in the next SEA Games. #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #SEAGames32 #Cambodia2023 #SportsLiveinPeace #1DaysToCambodia2023

✨អបអរសាទរ កីឡាករ កីឡាការិនីកម្ពុជាឈ្នះមេដាយមាស ៣​គ្រឿង​ លើ​វិញ្ញាសា​ គុណល្បុកតោ ​។ #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #SEAGa
✨អបអរសាទរ កីឡាករ កីឡាការិនីកម្ពុជាឈ្នះមេដាយមាស ៣​គ្រឿង​ លើ​វិញ្ញាសា​ គុណល្បុកតោ ​។ #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #SEAGames32 #Cambodia2023 #SportsLiveinPeace #1DaysToCambodia2023

✨សូមអបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និង
+3
✨សូមអបអរសាទរ និងកោតសរសើរ កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសាជូជីតស៊ូរួចមក។ ខាន់ ចេសា នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែឧសភានេះ។ សូមជូនពរ កីឡាការិនី ខាន់ ចេសា ទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀត៕ #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #SEAGames32 #Cambodia2023 #SportsLiveinPeace #1DaysToCambodia2023

✨ អបអរសាទរ! កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡា
✨ អបអរសាទរ! កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ 🥇 គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា បានឈ្នះលើវិញ្ញាសាសម្ដែងបុរសជាគូ (Men's DUO) ពិធីបំពាក់មេដាយផ្លូវការនឹងធ្វើឡើងនាល្ងាចថ្ងៃទី០៤ ឧសភា នេះផ្ទាល់តែម្ដង ✨ Congratulations to host Cambodia! Cambodia national ju-jitsu athlete, Kongmona Mithora and Touch Pikada, becomes the first athlete to win Gold Medal at the 32nd SEA Games in Cambodia. 🥇 Kongmona Mithora and Touch Pikada has secured four straight wins at Men’s DUO. The Official Medal Ceremony will be held this evening. #ស៊ីហ្គេម២០២៣ #កីឡារស់ក្នុងសន្តិភាព #SEAGames32 #Cambodia2023 #SportsLiveinPeace #1DaysToCambodia2023

🇰🇭 អនុមោទនា​ថ្ងៃ​បុណ្យវិសាខបូជា ✨ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ
🇰🇭 អនុមោទនា​ថ្ងៃ​បុណ្យវិសាខបូជា ✨ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ #Cambodia #NationalReligion #VisakaBochea #CPP #WeAreCPP

🇰🇭 សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអ
🇰🇭 សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអង្គការពុទ្ធសាសនិកពិភពលោក ផ្ដល់គោរមងារកិត្តិយសជា «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ ពីសាកលវិទ្យាល័យជាតិ ណេហ្គារី ប៉ាដាង ✨ គោរពជូនពរពី ខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ #Cambodia #CambodianPrimeMinister #CPP #WeAreCPP

🇰🇭 សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាកា
🇰🇭 សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលត្រូវបានអង្គការពុទ្ធសាសនិកពិភពលោក ផ្ដល់គោរមងារកិត្តិយសជា «ទីប្រឹក្សាជាន់ខ្ពស់» នៃអង្គការពុទ្ធសាសនិកពិភពលោក ✨ គោរពជូនពរពី ខ្ញុំបាទ ឌី វិជ្ជា និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងទាំងអស់ #Cambodia #HunManet #CPP #WeAreCPP