es
Feedback
We Are CPP

We Are CPP

Ir al canal en Telegram
361
Suscriptores
Sin datos24 horas
Sin datos7 días
Sin datos30 días
Archivo de publicaciones
ថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និងសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ ពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង។ ការផ្តល់គោរមងារកិត្តិយស និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ ពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្ដេចអគ្គមហាសេនាបតីតេជោ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់ប្រជាជនកម្ពុជាទាំងអស់ និងបានបង្ហាញអំពីទំនាក់ទំនងដែលមិនអាចកាត់ថ្លៃបានរវាងព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និងសន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនារបស់មនុស្សជាតិ។ ក្នុងឱកាសដ៏វិសេសវិសលនេះផងដែរ អង្គការពុទ្ធសាសនិកពិភពលោក ក៏បានផ្តល់នូវគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលជាការទទួលស្គាល់សមត្ថភាព ចំពោះឯកឧត្តមបណ្ឌិត និងលើកទឹកចិត្តក្នុងការលើកស្ទួយសន្តិភាព ព្រះពុទ្ធសាសនា និងសុខដុមភាវូបនីយកម្មសាសនាជូនដល់កម្ពុជានាពេលអនាគត។ ពិធីនេះបានរៀបចំប្រារព្ធធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ #Cambodia #SamdechTechoHunSen #GenHunManet #CPP #WeAreCPP

photo content
+9

នៅថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈក
+9
នៅថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច តំណាង ឯកឧត្តម ឌី វិជ្ជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច និងស្វាយអន្ទរ បានរៀបចំនូវកម្មវិធី “រត់ដាំដើមឈើ” ចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ដោយរត់ក្នុងចម្ងាយផ្លូវជាង ៤គីឡូម៉ែត្រ ចាប់ផ្តើមចេញពីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច រត់ឆ្ពោះទៅវត្តសុវណ្ណរង្សី ដើម្បីដាំឈើចំនួនដូចជា ធ្នង់ បេង នាងនួន ១៥០ដើម ក្នុងវត្តសុវណ្ណរង្សី ស្ថិតក្នុងភូមិកញ្ជ្រៀច ឃុំកញ្រ្ជៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ #Cambodia #WeAreCPP #CPP #KanhChreach #PreyVeng រូបបន្ថែមតាមរយៈតំណរភ្ជាប់នេះ 🌐

🇰🇭 អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ✨ #Cambodia #InternationalLaborDay #CPP #WeAreCPP Click here to join our We Are CPP’
🇰🇭 អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ✨ #Cambodia #InternationalLaborDay #CPP #WeAreCPP Click here to join our We Are CPP’s Media 👉🏻🔗: https://linktr.ee/wearecpp

នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក្រោមការដឹកនាំរបស់ឯកឧត្តម
+9
នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ក្រោមការដឹកនាំរបស់ឯកឧត្តម ឌី វិជ្ជា អនុប្រធានក្រុមការងារចុះជួយស្រុកកញ្ជ្រៀច និងស្វាយអន្ទរ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច និងស្វាយអន្ទរ បាននាំយកអំណោយសម្ភារបរិក្ខារពេទ្យ និងឱសថរបស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច។ បន្ទាប់មកនៅព្រឹកថ្ងៃដដែល ក្រុមគ្រូពេទ្យបានចុះសួរសុខទុក្ខ និងពិនិត្យសុខភាពប្រជាពលរដ្ឋតាមខ្នងផ្ទះ (ក្នុងសប្តាហ៍ទី១) ចំនួន ០៦គ្រួសារ នៅភូមិព្រះឥន្ទស្មត់ ឃុំថ្មពូន ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង។ #Cambodia #WeAreCPP #CPP #KanhChreach #PreyVeng

🇰🇭 យើងគាំទ្រអត្តលិកកម្ពុជា 🫶🏼❤️ #Cambodia #SEAGames2023 #ASEANParaGames2023 #BeyondTheGames #បេះដូងលោតក្នុងចង្វាក់តែមួយ #
🇰🇭 យើងគាំទ្រអត្តលិកកម្ពុជា 🫶🏼❤️ #Cambodia #SEAGames2023 #ASEANParaGames2023 #BeyondTheGames #បេះដូងលោតក្នុងចង្វាក់តែមួយ #HeartsBeatinSync

នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ លោក តារា សុភា និងលោក ឈី កុលបុត្រា សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀ
+9
នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ លោក តារា សុភា និងលោក ឈី កុលបុត្រា សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង តំណាងឯកឧត្តម ឌី វិជ្ជា អនុប្រធានក្រុមការងារចុះជួយស្រុកកញ្ជ្រៀច និងស្វាយអន្ទរ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច និងស្វាយអន្ទរ ចូលរួមបើកកម្មវិធីបណ្តុះបណ្តាលដំណាក់កាលទី២ស្តីពី “ការគិតហ្មត់ចត់ (Critical Thinking) និងការនិយាយសាធារណៈ (Public Speaking) ដល់យុវជនឃ៉ំទាំង៨ និងយុវជនស្រុក សរុប៥០នាក់ នៃស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ #អរគុណសន្តិភាព #Cambodia #CPP #WeAreCPP #KanhChreach

នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ខេត្តព្រៃវែង៖ រូបភាពសកម្មភាពនៃកម្មវិធីបណ្តុះបណ្តាលដំណាក់កាលទី២ស្តីពី “ការគិតហ្មត់ចត់ (Cri
+9
នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ខេត្តព្រៃវែង៖ រូបភាពសកម្មភាពនៃកម្មវិធីបណ្តុះបណ្តាលដំណាក់កាលទី២ស្តីពី “ការគិតហ្មត់ចត់ (Critical Thinking) និងការនិយាយសាធារណៈ (Public Speaking) ដល់យុវជនឃ៉ំទាំង៨ និងយុវជនស្រុក សរុប៥០នាក់ នៃស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ #អរគុណសន្តិភាព #Cambodia #CPP #WeAreCPP #KanhChreach

នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ខេត្តព្រៃវែង៖ រូបភាពសកម្មភាពនៃកម្មវិធីបណ្តុះបណ្តាលដំណាក់កាលទី២ស្តីពី “ការគិតហ្មត់ចត់ (Cri
+9
នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ខេត្តព្រៃវែង៖ រូបភាពសកម្មភាពនៃកម្មវិធីបណ្តុះបណ្តាលដំណាក់កាលទី២ស្តីពី “ការគិតហ្មត់ចត់ (Critical Thinking) និងការនិយាយសាធារណៈ (Public Speaking) ដល់យុវជនឃ៉ំទាំង៨ និងយុវជនស្រុក សរុប៥០នាក់ នៃស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ #អរគុណសន្តិភាព #Cambodia #CPP #WeAreCPP #KanhChreach

ពិធីស្រង់ព្រះ រាប់បាត្រ និងការរាំលេងកម្សាន្ត នៅក្នុងវត្តកណ្តាច់ និងវត្តក្រឡាមាឃ ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង នៃថ្ងៃចូលឆ្នាំប្រព
+6
ពិធីស្រង់ព្រះ រាប់បាត្រ និងការរាំលេងកម្សាន្ត នៅក្នុងវត្តកណ្តាច់ និងវត្តក្រឡាមាឃ ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី៣ របស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយស្នាមញញឹម និងភាពសប្បាយរីករាយក្រោមម្លប់សន្តិភាព។ #Cambodia #CPP #WeAreCPP #HappyKhmerNewYear #KanhChreach #PreyVeng

ទោះជាផុតថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរយើងក៏ពិតមែន តែក្រឡេកមកមើលទិដ្ឋភាពសប្បាយរីករាយនារាត្រីក្នុងថ្ងៃចូលឆ្នាំថ្មីរបស់បងប្អូនប្រជ
+6
ទោះជាផុតថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរយើងក៏ពិតមែន តែក្រឡេកមកមើលទិដ្ឋភាពសប្បាយរីករាយនារាត្រីក្នុងថ្ងៃចូលឆ្នាំថ្មីរបស់បងប្អូនប្រជាពលរដ្ឋ បានជួបជុំគ្នាលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ត រួមទាំងការបង្ហោះគោម នៅក្នុងវត្តកណ្តាច់ និងវត្តក្រឡាមាឃ ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។ #Cambodia #CPP #WeAreCPP #HappyKhmerNewYear #KanhChreach #PreyVeng

ស្នាមញញឹម លោកតា លោកយាយ អ៊ុំ ពូមីង និងបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីរាប់បាត្រ និងរាំលេងកម្សាន្ត នៅវត្តព្រះជីរ៍ ឃុំដំរីពួន ក្នុងឱ
+9
ស្នាមញញឹម លោកតា លោកយាយ អ៊ុំ ពូមីង និងបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីរាប់បាត្រ និងរាំលេងកម្សាន្ត នៅវត្តព្រះជីរ៍ ឃុំដំរីពួន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 🥰🥰🥰 #Cambodia #CPP #WeAreCPP #HappyKhmerNewYear #SvayAntor #PreyVeng

រាត្រីដ៏សែនមនោរម្យ បងប្អូនប្រជាពលរដ្ឋរាំលេងកម្សាន្តប្រកបដោយស្នាមញញឹម នៅក្នុងវត្តអង្គរទ្រេត ឃុំអង្គរទ្រេត ព្រមទាំងបង្ហោះគោមផ្ស
+8
រាត្រីដ៏សែនមនោរម្យ បងប្អូនប្រជាពលរដ្ឋរាំលេងកម្សាន្តប្រកបដោយស្នាមញញឹម នៅក្នុងវត្តអង្គរទ្រេត ឃុំអង្គរទ្រេត ព្រមទាំងបង្ហោះគោមផ្សង ដើម្បីសម្រេចបំណងប្រាថ្នារៀងៗខ្លួន អមដោយការបាញ់កាំជ្រួចយ៉ាងសប្បាយរីករាយផងដែរ 🥰🥰🥰 #Cambodia #CPP #WeAreCPP #HappyKhmerNewYear #SvayAntor #PreyVeng

ល្បែងប្រជាប្រិយដែលមានដូចជា វាយក្អម ទាញព្រ័ត្រ និងឡើងសសរខ្លាញ់ ដែលបងប្អូនប្រជាពលរដ្ឋយើងបានលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្
+8
ល្បែងប្រជាប្រិយដែលមានដូចជា វាយក្អម ទាញព្រ័ត្រ និងឡើងសសរខ្លាញ់ ដែលបងប្អូនប្រជាពលរដ្ឋយើងបានលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅក្នុងវត្តព្រៃតាម៉ុក ឃុំជ្រៃ ជាមួយនឹងល្បែងប្រជាប្រិយផ្សេងៗទៀត យ៉ាងសប្បាយរីករាយក្រៃលែង 🥰🥰🥰 #Cambodia #CPP #WeAreCPP #HappyKhmerNewYear #SvayAntor #PreyVeng

ពិធីស្រង់ព្រះ និងការជួបជុំលេងកំសាន្តនៅក្នុងវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបងប្អូនប្រជាពលរដ្ឋ
+9
ពិធីស្រង់ព្រះ និងការជួបជុំលេងកំសាន្តនៅក្នុងវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសលោកយាយៗ បានបង្ហាញនូវស្នាមញញឹម និងភាពសប្បាយរីករាយ។ #អរគុណសន្តិភាព 🕊 #Cambodia #WeAreCPP #CPP #HappyKhmerNewYear #SvayRieng #Sangkranta

ស្នាមញញឹមបងប្អូនប្រជាពលរដ្ឋ ជួបជុំលេងកំសាន្តក្នុងកម្មវិធីសង្រ្កាន្តស្វាយរៀងប្រកបដោយភាពសប្បាយរីករាយ។ #អរគុណសន្តិភាព 🕊 #Cambod
+9
ស្នាមញញឹមបងប្អូនប្រជាពលរដ្ឋ ជួបជុំលេងកំសាន្តក្នុងកម្មវិធីសង្រ្កាន្តស្វាយរៀងប្រកបដោយភាពសប្បាយរីករាយ។ #អរគុណសន្តិភាព 🕊 #Cambodia #WeAreCPP #CPP #HappyKhmerNewYear #SvayRieng #Sangkranta

ទិដ្ឋភាពនៅពេលរាត្រីនៅយប់ថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅវត្តជាខ្លាង ឃុំជាខ្លាង 🥰 តោះបងប្អូន មកស្ដាប់ចាប៉ី លេងល្ប
+9
ទិដ្ឋភាពនៅពេលរាត្រីនៅយប់ថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅវត្តជាខ្លាង ឃុំជាខ្លាង 🥰 តោះបងប្អូន មកស្ដាប់ចាប៉ី លេងល្បែងប្រជាប្រិយ និងរំាលេងកម្សាន្តទាំងអស់គ្នាណា៎🥰🥰🥰 #Cambodia #CPP #WeAreCPP #HappyKhmerNewYear #SvayAntor #PreyVeng

រីករាយពិធីបុណ្យចូលឆ្នាំថ្មីថ្ងៃទី៣ - វារៈឡើងស័ក មានបងប្អូនណាខ្លះ ធ្លាប់លេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តនៅក្នុងបរិវេណវត្តអ
+9
រីករាយពិធីបុណ្យចូលឆ្នាំថ្មីថ្ងៃទី៣ - វារៈឡើងស័ក មានបងប្អូនណាខ្លះ ធ្លាប់លេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្តនៅក្នុងបរិវេណវត្តអារាម បន្ទាប់ពីធ្វើបុណ្យឧទ្ទិសកុសលរួច…🥰🥰 ឃើញតែរូបភាព និងស្នាមញញឹម ក៏ដឹងថាសប្បាយរីករាយខ្លាំងប៉ុណ្ណាដែរ😍😍 #Cambodia #CPP #WeAreCPP #HappyKhmerNewYear #SvayAntor #PreyVeng

សកម្មភាព លោកតា លោកយាយ យុវជន យុវនារី និង បងប្អូនប្រជាពលរដ្ឋចូលរួមលេងកំសាន្តនូវល្បែងប្រជាប្រិយ «លោតបាវ» និងរាំលេងនៅតំបន់ត្រជាក់
+7
សកម្មភាព លោកតា លោកយាយ យុវជន យុវនារី និង បងប្អូនប្រជាពលរដ្ឋចូលរួមលេងកំសាន្តនូវល្បែងប្រជាប្រិយ «លោតបាវ» និងរាំលេងនៅតំបន់ត្រជាក់ចិត្ត។ #Cambodia #CPP #WeAreCPP #HappyKhmerNewYear #KanhChreach #PreyVeng

បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាយុវជនចូលរួមលេងកំសាន្តនូវល្បែងប្រជាប្រិយ «លោតបាវ» ក្នុងកម្មវិធីសង្រ្កាន្តស្វាយរៀងប្រកបដោយភាពសប្បាយរី
+4
បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាយុវជនចូលរួមលេងកំសាន្តនូវល្បែងប្រជាប្រិយ «លោតបាវ» ក្នុងកម្មវិធីសង្រ្កាន្តស្វាយរៀងប្រកបដោយភាពសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព។ #អរគុណសន្តិភាព 🕊 #Cambodia #WeAreCPP #CPP #HappyKhmerNewYear #SvayRieng #Sangkranta