កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Ir al canal en Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Mostrar más6 631
Suscriptores
+224 horas
-167 días
+11430 días
Archivo de publicaciones
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+9
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ
====================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងចៅក្រម ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីមួយចំនួន។
+3
នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦, សកម្មភាពផ្ដល់បទឧទ្ទេសនាមដល់សិស្សក្រឡាបញ្ជី ជំនាន់ទី ១០ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយ លោកជំទាវ សែម សក្កិកូឡា ចៅក្រមតុលាការកំពូល មុខវិជ្ជា “លំហូរនីតិវិធីរដ្ឋប្បវេណី”។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit
Repost from N/a
+2
📍វគ្គថ្មីនិស្សិតច្បាប់:
- កាតព្វកិច្ច&កិច្ចសន្យា.រៀន: 31/8/26
- ប្រាតិភោគប្រត្សក្យ&កាតព្វកិច្ចកំណត់ដោយច្បាប់.រៀន: 29/8/26
- សន្តតិកម្ម.រៀន: 2/9/26
ចុះឈ្មោះ : 👉Telegram: https://t.me/Visal_Mao
🗂 Telegram group : https://t.me/document4study
សូមអរគុណ។
+4
នៅថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦, សកម្មភាពផ្ដល់បទឧទ្ទេសនាមដល់សិស្សអាជ្ញាសាលា ជំនាន់ទី ៤ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយ ឯកឧត្ដមបណ្ឌិត ឈុន វណ្ណៈ សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងគរុកោសល្យ នៃ ប.ភ.យ.ក. មុខវិជ្ជា “បច្ចេកទេសក្នុងការបកស្រាយច្បាប់”។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit
ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “សំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១”។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៩ សីហា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
+4
សេចក្តីជូនដំណឹង ស្តីពីបេក្ខជន បេក្ខនារី ដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីលក្ខន្តិកៈ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បម្រើការងារនៅ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+6
ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ និងលោកជំទាវ ចាំង ស៊ីណាត សហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តដើម្បីពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី
====================
ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀល ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ និងលោកជំទាវ ចាំង ស៊ីណាត ជាសហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ត ដេីម្បីពិនិត្យ និងពិភាក្សាលើបទប្បញ្ញត្តិមួយចំនួន នៅក្នុងគន្ថីទី៤ ស្តីពីកាតព្វកិច្ច។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារ រួមទាំងតំណាងក្រុមជំនាញការ JICA ផងដែរ។
Repost from N/a
+2
📍វគ្គថ្មីនិស្សិតច្បាប់:
- កាតព្វកិច្ច&កិច្ចសន្យា.រៀន: 31/8/26
- ប្រាតិភោគប្រត្សក្យ&កាតព្វកិច្ចកំណត់ដោយច្បាប់.រៀន: 29/8/26
- សន្តតិកម្ម.រៀន: 2/9/26
ចុះឈ្មោះ : 👉Telegram: https://t.me/Visal_Mao
🗂 Telegram group : https://t.me/document4study
សូមអរគុណ។
+1
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សូមជម្រាបជូនដំណឹងសាធារណជនមេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នឹងរៀបចំបើក “វគ្គសិក្សាត្រៀមសម្រាប់ការប្រឡងប្រជែងចូលរៀននៅសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា សាលាភូមិន្ទអាជ្ញាសាលា និងសាលាភូមិន្ទសារការី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” សម្រាប់ថ្ងៃចុងសប្តាហ៍។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit
Repost from ឯកសារមន្រ្តីរាជការស៊ីវិល
សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវការផ្តល់សេវាអត្តសញ្ញាណកម្ម នៅទីតាំងផ្តល់សេវាមួយចំនួន។
—————————————————
តាមដានប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ឯកសារមន្រ្តីរាជការស៊ីវិល https://t.me/civilservant3324
ប្រភពផ្លូវការ មជ្ឈមណ្ឌលឯកសារក្របខ័ណ្ឌ
Repost from នេតិភាល័យ
តើលិខិតបរធនបាលកិច្ចជាអ្វី ហើយតើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ដើម្បីឱ្យមានសុពលភាព និងអាចអនុវត្តបានតាមច្បាប់កម្ពុជា?
បរធនបាលកិច្ច គឺជាចំណងគតិយុត្តដែល បរធនបាលទាយក ប្រគល់ទ្រព្យសម្បត្តិ ឬមូលនិធិទៅឱ្យ បរធនបាល ដើម្បីគ្រប់គ្រង ចាត់ចែង និងថែរក្សាតាមលក្ខខណ្ឌដែលបានកំណត់ សម្រាប់ជាប្រយោជន៍របស់ អត្ថគាហកៈ។ ចំណែក លិខិតបរធនបាលកិច្ច គឺជាឯកសារគតិយុត្តដែលកំណត់អំពីការបង្កើត ការគ្រប់គ្រង ការចាត់ចែង និងការបញ្ចប់បរធនបាលកិច្ច ដែលអាចត្រូវបានបញ្ជាក់ដោយសារការី មេធាវី ឃុំ/សង្កាត់ ឬបុគ្គលផ្សេងទៀតដែលច្បាប់កំណត់ ឬអាចជាមតកសាសន៍ដែលធ្វើឡើងស្របតាមបទប្បញ្ញត្តិស្តីពីសន្តតិកម្ម។ លិខិតបរធនបាលកិច្ចដែលត្រឹមត្រូវ ត្រូវកំណត់យ៉ាងច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់បរធនបាលទាយក សិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់បរធនបាល ព្រមទាំងសិទ្ធិរបស់អត្ថគាហកៈ និងត្រូវមាននិទ្ទេសអប្បបរមាតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ភាគីអាចកំណត់លក្ខខណ្ឌបន្ថែមតាមឆន្ទៈរបស់ខ្លួន ប៉ុន្តែមិនអាចកំណត់លក្ខខណ្ឌដែលផ្ទុយនឹងច្បាប់ សណ្តាប់ធ្នាប់សាធារណៈ ឬផលប្រយោជន៍សាធារណៈបានឡើយ ជាពិសេសលក្ខខណ្ឌដែលមានគោលបំណងលើកលែងការទទួលខុសត្រូវរបស់បរធនបាលចំពោះការរំលោភបំពានលើបរធនបាលកិច្ច ឬយកទ្រព្យសម្បត្តិបរធនបាលកិច្ចទៅទូទាត់បំណុល ឬចំណាយផ្ទាល់របស់បរធនបាល។ ចំណុចសំខាន់ក្នុងការអនុវត្ត៖ លិខិតបរធនបាលកិច្ចត្រូវ ចុះបញ្ជី និងតម្កល់នៅនិយ័តករបរធនបាលកិច្ច តាមនីតិវិធីដែលច្បាប់កំណត់ ហើយការធ្វើប្រតិបត្តិការបរធនបាលកិច្ចដោយមិនបានចុះបញ្ជីតាមច្បាប់ អាចនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ រួមទាំងទណ្ឌកម្មដែលមានចែងក្នុងច្បាប់ស្តីពីបរធនបាលកិច្ច។ ដូច្នេះ មុនបង្កើត ឬចូលរួមក្នុងប្រតិបត្តិការបរធនបាលកិច្ច ភាគីពាក់ព័ន្ធគួរតែពិនិត្យ សុពលភាពនៃលិខិតបរធនបាលកិច្ច ទម្រង់នៃការបញ្ជាក់ ការចុះបញ្ជី សិទ្ធិ និងកាតព្វកិច្ចរបស់ភាគី និងលក្ខខណ្ឌពាក់ព័ន្ធនឹងទ្រព្យសម្បត្តិបរធនបាលកិច្ច ឱ្យបានច្បាស់លាស់ជាមុន។
🔔នេតិភាល័យ
🔔 https://t.me/nephealay
🔔 អេតមីន
Repost from MFAIC (Cambodia)-NEWS
+2
កម្ពុជាតវ៉ាប្រឆាំងសកម្មភាពខុសច្បាប់របស់ថៃនៅភូមិជោគជ័យ
Cambodia Protests against Thailand's Illegal Action in Chouk Chey Village
Repost from ឯកសារច្បាប់ រដ្ឋបាលសាធារណៈ
ចំនួនរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង ភូមិឆ្នាំ២០២៥-២០២៦
-រាជធានី ខេត្ត ២៥
-ក្រុង ស្រុក ខណ្ឌ ២១០( ក្រុង ៣៣ , ស្រុក ១៦៣ ,ខណ្ឌ ១៤)
-ឃុំ សង្កាត់ ១៦៥២
-ភូមិ ១៤៥៨១
ចំនួនអភិបាល និងក្រុមប្រឹក្សារាជធានីក្រុង ស្រុក ខណ្ណ ឃុំ សង្កាត់ ឆ្នាំ២០២៦
អភិបាលរាជធានី ២៥
អភិបាលខេត្ត ២៥
អភិបាលក្រុង ៣៣
អភិបាលស្រុក ១៦៣
អភិបាលខណ្ឌ ១៤
មេឃុំ ចៅសង្កាត់ ១៦៥២
ក្រុមប្រឹក្សារាជធានី ខេត្ត ៥៥៩
ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ៣៦៤១
ក្រុមប្រឹក្សាឃុំ សង្កាត់ ១១៦២២
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+6
ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ ជាសហប្រធាននៃក្រុមការងារ បច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយជំនាញការជប៉ុន JICA ដើម្បីពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី
====================
ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀល ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ ជាសហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ លោក Shimanuki Masao អ្នកជំនាញការជប៉ុន របស់ JICA ដេីម្បីពិនិត្យ និងពិភាក្សាលើបទប្បញ្ញត្តិមួយចំនួន នៅក្នុងគន្ថីទី៤ ស្តីពីកាតព្វកិច្ច។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តមអនុប្រធានប្រចាំការ លោកជំទាវអនុប្រធាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារ រួមទាំងក្រុមជំនាញការ JICA ផងដែរ។
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+6
ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សារលើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាជម្រះក្ដីពាណិជ្ជកម្ម
====================
នារសៀលថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៣:០០នាទីរសៀល ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ដោយមានការរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ គណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម ដើម្បី ពិភាក្សារលើសេចក្ដីព្រាងច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាជម្រះក្ដីពាណិជ្ជកម្ម។
