es
Feedback
យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Ir al canal en Telegram

📈 Análisis del canal de Telegram យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

El canal យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 003 suscriptores, ocupando la posición 5 146 en la categoría Política y el puesto 619 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 003 suscriptores.

Según los últimos datos del 17 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 146, y en las últimas 24 horas de 4, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 16.13%. Durante las primeras 24 horas tras publicar, el contenido suele obtener 14.77% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 613 visualizaciones. En el primer día suele acumular 1 477 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 25.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 18 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 003
Suscriptores
+424 horas
+287 días
+14630 días
Archivo de publicaciones
វីដេអូ៖សាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី ២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល។ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៧ កក្ដដា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ឯកឧត្តម ហេង ណន សមាជិកគណ:កម្មាធិការកណ្តាល ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃ
ឯកឧត្តម ហេង ណន សមាជិកគណ:កម្មាធិការកណ្តាល ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងធ្វើបច្ចុប្បន្នភាពសមាជិក សមាជិកា ក្នុងក្រុមចំណុះផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្តាល 🌐 https://www.facebook.com/share/p/1Bxmvz1CVX ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ប្រតិភូពុទ្ធិកសមាគមកម្ពុជរដ្ឋបាននាំយកអង្រឹងចំនួន ៨០ជូនបញ្ជាការយោធភូមិភាគទី៥ សម្រាប់ចែកជូនកងទ័ពដែលកំពុងបន្តឈរជើងក្នុងដែននៃយុទ្
ប្រតិភូពុទ្ធិកសមាគមកម្ពុជរដ្ឋបាននាំយកអង្រឹងចំនួន ៨០ជូនបញ្ជាការយោធភូមិភាគទី៥ សម្រាប់ចែកជូនកងទ័ពដែលកំពុងបន្តឈរជើងក្នុងដែននៃយុទ្ធភូមិភាគ៥ https://www.facebook.com/share/p/19Xc7t7MKY/?mibextid=wwXIfr

ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់ប
ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោម: កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។ ឯកឧត្តមបានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។ ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។ ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។ ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់។ ហេតុដូច្នេះ អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ។ Given some unclear reporting in various international news outlets regarding Cambodia’s position on the ceasefire proposed by His Excellency Anwar Ibrahim, Prime Minister of Malaysia and the rotating ASEAN Chair, I am obliged to clarify as follows: Yesterday evening, on 24 July 2025, His Excellency Anwar Ibrahim, Prime Minister of Malaysia and the rotating ASEAN Chair, requested a phone conversation with me to discuss the fighting between the Cambodian and Thai militaries along the border. He expressed his concern over the conflict and his desire for an immediate ceasefire to pave way for a resolution between the two sides. I made it clear to His Excellency Anwar Ibrahim that Cambodia agreed with his proposal for a ceasefire because Cambodia did not initiate this fighting. An initial response I received from His Excellency Anwar Ibrahim after he spoke with His Excellency Phumtham Wechayachai, acting Prime Minister of Thailand, was that the Thai side had agreed to his proposal for a ceasefire, setting 12:00 AM on 24 July 2025 as the time for both sides to cease the fighting. However, it is regrettable that just over an hour later, the Thai side informed that they had reversed their position from agreeing to the ceasefire at 12:00 AM on 24 July 2025, to not agreeing and waiting for a later date. His Excellency Anwar Ibrahim is well aware of this situation. Therefore, the key to resolving the current armed conflict between Thailand and Cambodia is the genuine willingness of the Thai side to accept a ceasefire, which is the first step towards funding further solutions between the two countries. 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល
+9
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ( TYDA ) អញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមមនុស្សធម៌ក្នុងគោលបំណងសំខាន់ចំនួន២​ គឺ៖​ ១/​ បម្រេីដល់សេចក្តីត្រូវការជាប្រចាំក្នុងការសង្គ្រោះជីវិត​ដែលទទួលគ្រោះថ្នាក់​ ឬអ្នកជំងឺដែលកំពុងសម្រាកព្យាបាល​ ហេីយមានតម្រូវការឈាមជាបន្ទាន់ ២/​ ត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ​ ឬប្រជាពលរដ្ឋ​ ក្នុងករណីដែលទទួលរងរបួស​ ឬគ្រោះថ្នាក់ដោយសារសង្គ្រាមឈ្លានពានទឹកដី​នៅទិសខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ។ ឈរលេីគោលបំណងសំខាន់​ ២ខាងលេី​ ពិធីបរិច្ចាគឈាមមនុស្សធម៌ពេលនេះ​ គឺធ្វេីឡេីងដេីម្បីត្រៀមបង្ការផង​ និងយោងលេីសេចក្តីត្រូវការផងសម្រាប់តម្រូវការឈាមជាទូទៅ​ និងចំពោះសភាពការណ៍វិវត្តជាក់ស្តែង​ ដែលអាចនឹងមានតម្រូវការសង្គ្រោះជីវិត​ ចំពោះបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋនៃតំបន់ប្រឈមនឹងសង្គ្រាមឈ្លានពាន​ ហេីយអាចនឹងបង្កគ្រោះថ្នាក់ផ្សេងៗ​ ទាមទារឱ្យមានតម្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះ​ ឬអាចនឹងសម្រាប់បំពេញតាមសេចក្តីត្រូវការឈាមជាបន្ទាន់ណាមួយរបស់គ្រូពេទ្យ​ ព្រោះ​ “ឈាមជាជីវិត​“។  ការចូលរួមបរិច្ចាគឈាមនេះ​ គឺមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ ក្រុមគ្រូពេទ្យ(TYDA), និស្សិតអាហាររូបករណ៍សម្តេចតេជោ (AMT), សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងបងប្អូនប្រជាពលរដ្ឋ រួមគ្នាជាកម្លាំងជួរក្រោយ ក្នុងបុព្វហេតុមនុស្សធម៌​ និងសង្គ្រោះជីវិត។ កម្មវិធីផ្តល់ឈាមសប្បុរសធម៌នេះ​ បានធ្វេីឡេីងនៅមជ្ឈមណ្ឌលកោះពេជ្រចាប់ពីម៉ោង​ ៩ព្រឹកដល់​ ៥ល្ងាច។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៥ កក្កដា ២០២៥ H.E. HUN Many, Deputy Prime Minister and high representative of H.E. Dr. PICH Chanmony HUNMANET, Vice-Chairwoman of the Board of Samdech Techo Voluntary Youth Doctors Association (TYDA), presided over the Humanitarian Blood Donation event, which was organized under two main objectives: 1/ To respond to the ongoing need for blood to save the lives of injured or hospitalized patients requiring urgent medical care. 2/​ To support preparedness efforts by ensuring sufficient blood supplies for our armed forces on the front lines and for civilians who may be injured due to the ongoing war (aggression from Thailand) in the areas of Oddar Meanchey and Preah Vihear provinces. Based on the two main objectives, the event aims to both meet the general need for blood donation and support our preparedness efforts in response to current situations that may require life-saving blood for our armed forces on the front lines and civilians in war-affected areas. It may also address other emergency situations requiring blood for live-saving efforts or to meet doctors' urgent need. Blood donation saves life! The event was marked by active participation from the TYDA team, students of the Association of Samdech Techo Scholarship (AMT), the Union of Youth Federations of Cambodia (UYFC), and citizens, who came together to strengthen our rear base to support our humanitarian and life-saving efforts. The Humanitarian Blood Donation event was held at the Koh Pich Exhibition Center from 9 AM to 5 PM. Phnom Penh, Friday morning, July 25, 2025 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវឈ្លានពាន, សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួម​បរិច្ចាគឈាមឱ្យបានច្រើនគ្នាដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០៩.០០ ព្រឹក រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKL។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សេចក្តីថ្លែងការណ៍របស់ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសអំពើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា
+3
សេចក្តីថ្លែងការណ៍របស់ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសអំពើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា

ញត្តិគាំទ្រ របស់យុវជនគណបក្សប្រជាជនកម្ពុជា​នៃគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការដឹកនាំរបស់ សម្តេចម
+1
ញត្តិគាំទ្រ របស់យុវជនគណបក្សប្រជាជនកម្ពុជា​នៃគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការដឹកនាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហាព្រំដែន និងការការពារ​បូរណភាព​ទឹកដី​នៅ​តាមបណ្តោយ​ព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​វីរៈកងទ័ពកម្ពុជា ដែល​កំពុង​ប្រយុទ្ធ​យ៉ាងអង់អាចក្លាហានជាមួយសត្រូវ​ឈ្លាន​ពាន​ទឹកដី ដែលបង្កឡើងដោយកងទ័ពថៃ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ។ 🌐 https://www.facebook.com/share/p/19ftLeVs9g ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

សេចក្ដីអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូរ ជៀសវាងពីការរើសអើង និងត្រូវការត្រឡប់មកកម្ពុជាវិញ សូមត្រឡប់មកប្រទេសយើងវិញ។ ល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ កក្កដា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធរបស់ព្រះរាជាណាចក្រថៃ ដែលបានរំលោភបំពានលើអនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ និងការ
+9
សេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធរបស់ព្រះរាជាណាចក្រថៃ ដែលបានរំលោភបំពានលើអនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ និងការបំផ្លាញបេតិកភណ្ឌពិភពលោក។ https://www.facebook.com/share/16iZWN1zUn/?mibextid=wwXIfr

លិខិតផ្ញើជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដាឆ្នាំ ២០២៥ ស្នើស
+1
លិខិតផ្ញើជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដាឆ្នាំ ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតីភាពករបស់កម្ពុជា។ Letter to H.E. Asim Iftikhar Ahmad, permanent representative of Pakistan to the United Nations, President of the Security Council for July 2025; requesting an urgent meeting of the Security Council to stop Thailand's aggression against Cambodia's sovereignty. 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ញត្តិគាំទ្រ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លើការដឹកនាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជ
+1
ញត្តិគាំទ្រ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លើការដឹកនាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរៈកងទ័ពជួរមុខកម្ពុជា ដែលបាន និងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដី ដែលបង្កឡើងដោយកងទ័ពថៃ នាព្រឹកថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥ នេះ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

សេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃ Sta
+1
សេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃ Statement of the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia Cambodia Condemns Thailand's Aggression