es
Feedback
យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Ir al canal en Telegram

📈 Análisis del canal de Telegram យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

El canal យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 003 suscriptores, ocupando la posición 5 146 en la categoría Política y el puesto 619 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 003 suscriptores.

Según los últimos datos del 17 junio, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de 146, y en las últimas 24 horas de 4, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 16.13%. Durante las primeras 24 horas tras publicar, el contenido suele obtener 14.77% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 613 visualizaciones. En el primer día suele acumular 1 477 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 25.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 18 junio, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 003
Suscriptores
+424 horas
+287 días
+14630 días
Archivo de publicaciones
ក្នុងកាលៈទេសៈដែលសៀមកំពុងតែឈ្លានពានវាយប្រហារមកលើកងទ័ពកម្ពុជាមុន ខ្ញុំសូមសំណូមពរដល់បងប្អូនបណ្តាញសកម្មជនហ្វេសប៊ុករបស់ក្រសួង ស្ថាប័ន បណ្តាញសកម្មជនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបណ្តាញឯករាជ្យផ្សេងៗរបស់យើង ប្រើប្រាស់អាវុធរបស់យើងគឺ ទូរសព្ទ និងកុំព្យូទ័រ ទាំងអស់គ្នា ហើយសម្រួចតួនាទីសំខាន់ៗដូចខាងក្រោម៖ ទី១. តួនាទីលើ សមរភូមិព័តមាន៖ - ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលថៃប្រឌិត ឬបុគ្គលណាមួយបានប្រឌិតឡើង - ពង្រីកការផ្សព្វផ្សាយគោលជំហរផ្លូវការ តថភាពជាក់ស្តែងឱ្យបានច្រើន និងបានឆ្ងាយ គ្រប់រូបភាព គ្រប់វិធីសាស្ត្រ ដែលអាចធ្វើទៅបាន។ ទី២. តួនាទីលើ សមរភូមិចិត្តសាស្ត្រ៖ - បញ្ចេញសារលើកទឹកចិត្ត និងគាំទ្រដ៏ស្មោះស្មគ្រចំពោះភាពអង់អាច ក្លាហាន និងតស៊ូប្តូរផ្តាច់ របស់បងប្អូនវីរិៈកងទ័ពយើង - រក្សាភាពហ្នឹងហ្នររបស់ប្រជាពលរដ្ឋ និងសូមឱ្យគាត់ជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើវីរៈកងទ័ពរបស់យើង - បកអាក្រាតអំពីកលល្បិចរបស់រាជរដ្ឋាភិបាលថៃ និងកងទ័ពថៃលើការប៉ុនប៉ងឈ្លានពានកម្ពុជា - បង្ហាញអំពីសោដ្ឋនាដកម្ម ផលលំបាក ដែលកងទ័ពថៃបង្ករមកលើប្រជាពលរដ្ឋខ្លួនឯង និងជនស៊ីវិលកម្ពុជា - បង្ហាញអំពីការក្រឡៃការពិត និងព័ត៌មានរបស់កងទ័ពថៃ និងកាសែតរបស់ថៃ ក្នុងគោលបំណងបិទបាំងប្រជាពលរដ្ឋថៃខ្លួនឯង - បបួលថៃ ជនជាតិថៃឱ្យមានសេចក្តីក្លាហាន និងជឧថាមានតែតុលាការអន្តរជាតី ICJ ទេ ដែលជាយន្តការសមស្របបំផុត ក្នុងការដោះស្រាយជម្លោះនេះ ដោយសន្តិវិធី និងយុត្តធម៌សម្រាប់ប្រទេសទាំង២ ដើម្បីយើងបញ្ចប់ការប្រើប្រាស់កម្លាំងទៅថ្ងៃមុខ - អំពាវនាវដល់បងប្អូនខ្មែរដែលមានទស្សនៈផ្សេងៗ សូមរួមគ្នាគាំទ្ររាជរដ្ឋាភិបាល គាំទ្រវីរៈកងទ័ពយើង ដើម្បីប្រយុទ្ធនឹងសត្រូវរួម គឺ ពួកចោរសៀមឈ្លានពាន។ សូមកុំបង្ករការលំបាក សូមកុំបន្តធ្វើបាតុកម្ម ឬយ៉ាងហោចណាស់ សូមផ្អាកសិនទៅ កុំនាំឱ្យសៀម យកទៅផ្សាយបំបែកបំបាក់កម្លាំងសាមគ្គីជាតិយើង។ សូមអរគុណ!

ការឈ្លានពានដូចយោធាថៃថានិងបិទ ប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះ ទាហ៊ានថៃបានចាប់ផ្តើមវាយមកលើ កងទ័ពកម្ពុជាហើ
ការឈ្លានពានដូចយោធាថៃថានិងបិទ ប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះ ទាហ៊ានថៃបានចាប់ផ្តើមវាយមកលើ កងទ័ពកម្ពុជាហើយ។ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។ សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យ ស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃ។ល។ សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែងលើកលែងតែ តំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារដែលរងការបាញ់ ផ្លោងពីកងទ័ពឈ្លានពានថៃ។ សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធ របស់យើង៕ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

ដើមឈើគឺជាផ្នែកមួយនៃបរិស្ថានធនធានធម្មជាតិ ដែលបង្កើតនៅស្រទាប់ការពារផែនដី ហើយក៏ជាប្រព័ន្ធអេកូឡូស៊ីយ៉ាងសំខាន់របស់ភពផែនដីផងដែរ 🌐
ដើមឈើគឺជាផ្នែកមួយនៃបរិស្ថានធនធានធម្មជាតិ ដែលបង្កើតនៅស្រទាប់ការពារផែនដី ហើយក៏ជាប្រព័ន្ធអេកូឡូស៊ីយ៉ាងសំខាន់របស់ភពផែនដីផងដែរ 🌐 https://www.facebook.com/share/p/1J3sFSQx2t ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្ដម ឆាយ វណ្ណា សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជួបសំណេះសំណាលមេឃុំ ក្រុមប្រឹក្សាអាជ្ញាធរក្នុងឃុំរកាខ្នុរ
ឯកឧត្ដម ឆាយ វណ្ណា សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជួបសំណេះសំណាលមេឃុំ ក្រុមប្រឹក្សាអាជ្ញាធរក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ 🌐 https://www.facebook.com/share/p/163oU4Ug4u ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

វីដេអូសារសម្តេចបវរធិបតី បញ្ជាក់ទៅកាន់ភាគីថៃ ជុំវិញការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ។ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២២ កក្កដា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​
នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​ និងតាមដានវឌ្ឍនភាពនៃគម្រោងការកសាងព្រែកជីកហ្វូណនតេជោ​ នៅវិមានសន្តិភាព។ 🌐 https://www.facebook.com/share/p/1AgppR2yXw ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹ
មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។ ខ្ញុំមិនមានការចាំបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមច្រើននោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំលឹកទៅភាគីថៃថា ÷ ១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្ត ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។ ២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។ ៣. កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឱ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។ ៤. វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តសុចរិត និងថ្លៃថ្នូរទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា។ ៥. កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សា ឱ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

មរតកតេជោ៖ គម្រោងស្ថាបនាកសាងផ្លូវជាតិលេខ១០ ជាការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការធ្វើសមាហរណកម្មតភ្ជាប់ខេត្តទាំងបី នៃប្រទេសកម្ពុជាឱ្យមានភាពប្រទាក់ក្រឡាគ្នា។ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់និងប្រកបដោយថាមវន្តរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ចប់ការសាងសង់ផ្លូវនេះដោយជោគជ័យ និងកំពុងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។ មានផ្លូវ មានសង្ឃឹម ! 🌐 https://www.facebook.com/share/v/1Aciaoeaz4/ ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ប្រជាការពារចូលរួមយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងសមត្ថកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាននិងអនុវត្តគោលនយោបាយភូមិ ឃុំ មានស
ប្រជាការពារចូលរួមយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងសមត្ថកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាននិងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព 🌐 https://www.facebook.com/share/p/1Cc7ht4iSR ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្ដម ឆាយ វណ្ណា សមាជិកអចិន្ត្រៃយ៍ យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជួបសំណេះសំណាលមេឃុំ ក្រុមប្រឹក្សាអាជ្ញាធរក្នុងឃុំបើស១ ស្រ
ឯកឧត្ដម ឆាយ វណ្ណា សមាជិកអចិន្ត្រៃយ៍ យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជួបសំណេះសំណាលមេឃុំ ក្រុមប្រឹក្សាអាជ្ញាធរក្នុងឃុំបើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ 🌐 https://www.facebook.com/share/p/175VfLPGTB ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័ត
+1
ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែល ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖ ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយ ឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវ កំណត់ក្នុងច្បាប់។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

លោកជំទាវ ម៉ាន ចិន្តា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនបក្សនៃក្រសួងកិច្ចការនារី បានអមដំណើរ ឯកឧត្តមបណ្ឌ
លោកជំទាវ ម៉ាន ចិន្តា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនបក្សនៃក្រសួងកិច្ចការនារី បានអមដំណើរ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខវីរៈកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ 🌐 https://www.facebook.com/share/p/19Gsi2c8Uz ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជា
ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការសាខាគណបក្សភូមិ ក្នុងឃុំដំណាក់រាំង ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ុក កោសា 🌐 https://www.facebook.com/share/p/1EWxTt3cZ1 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជ
រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល  បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍យុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ  បណ្ឌិត ជាអនុប្រធាន និងសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល សរុបចំនួន ៣៣រូប។ 🌐 https://www.facebook.com/share/p/1Ewi5nw55U ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី១៩ កក្កដា ២
+9
ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី១៩ កក្កដា ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សម្តេច​មហាបវរធិបតី​ ហ៊ុន​ ​ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និង​ជាប្រធានយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​
សម្តេច​មហាបវរធិបតី​ ហ៊ុន​ ​ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និង​ជាប្រធានយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៤៖ ១- សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ ២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។ ៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៦-២០២៨។ ៤- សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។ 🌐 https://www.facebook.com/share/p/16szuqzvfN ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​ បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ នៅព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយអំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេចបានការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក 🌐 https://www.facebook.com/share/p/16RtCXC1mN ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

រាជធានីភ្នំពេញ រសៀលថ្ងៃពុធ ១៦ កក្កដា ២០២៥ ឯកឧត្តម ប្រាក់ សុខយូរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សក្រសួង ស.អ.យ
រាជធានីភ្នំពេញ រសៀលថ្ងៃពុធ ១៦ កក្កដា ២០២៥ ឯកឧត្តម ប្រាក់ សុខយូរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សក្រសួង ស.អ.យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី សមាជិកគណៈកម្មាធិការកណ្ដាល សមាជិកគណៈអចិន្ដ្រៃយ៍យុវជនថ្នាក់កណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួង ស.អ.យ បានអញ្ជេីញដឹកនាំ ថ្នាក់ដឹកនាំយុវជនគណបក្សក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឧបាសក ហ៊ាង សុខហេង ត្រូវជាឪពុកក្មេករបស់ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ដែលបានទទួលមរណភាពកាលពី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៧:២០ នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព 🌐 https://www.facebook.com/share/p/15oWNGwXmA ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាល សមាកជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវ
ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាល សមាកជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានទទួលជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ឈិន ចូវ អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ នៅផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន 🌐 https://www.facebook.com/share/p/16vQiGuLm2 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok