អ្នកគាំទ្រ-CPP
Ir al canal en Telegram
253
Suscriptores
Sin datos24 horas
+27 días
+330 días
Archivo de publicaciones
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ក្រុងព្រះសីហនុ មានសមត្ថភាពអាចបន្សុទ្ធ
ទឹកកខ្វក់ទៅជាទឹកស្អាតបាន ២មុឺន
ម៉ែត្រគូបក្នុង១ថ្ងៃ នៅលេីផ្ទៃដី១ហិកតា
ហេីយប្រេីប្រាស់កម្លាំងពលកម្មមនុស្ស
តែ៣នាក់ប៉ុណ្ណោះ!
នេះជាការបេីកទំព័រមួយថ្មី ដែលកូនខ្មែរ
អាចធ្វេីបានដោយប្រេីប្រាស់បច្ចេកទេស
កូនខ្មែរសុទ្ធសាធ🇰🇭
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
ព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈវត្ថុដ៏មហស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសម័យកាលដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ។
ប្រាសាទអង្គរវត្ត គឺជាសំណង់ស្ថាបត្យកម្មគ្មានពីរលើលោក និងជាសំណង់ស្ថាបត្យកម្មបែបហិណ្ឌូដែលធំជាងគេលើពិភពលោក ដែលបានបង្ហាញអំពីស្នាដៃដ៏ល្អល្អះ រចនាប្ម័ថឥតខ្ចោះ និងជានិមិត្តរូបនៃអត្តសញ្ញាណរបស់កម្ពុជា។
ប្រាសាទអង្គរវត្ត នៅតែបន្តជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា និងលើសកលលោក ដែលពោរពេញដោយភាពអស្ចារ្យ ដោយនាខែមីនានេះ នឹងមានព្រឹត្តិការណ៍អយនកាល ឬសមរាត្រី (Equinox) ចាប់ពីថ្ងៃទី២០-២៣ ខែមីនា ដោយព្រះអាទិត្យនឹងរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ។
សូមកោតសរសើរដល់ផលិតករ ដែលបានផលិតវីដេអូបង្ហាញពីភាពអស្ចារ្យនៃប្រាង្គប្រាសាទអង្គរវត្ត ដោយប្រៀបបាននឹងឋានសួគ៌នាពេលព្រឹកព្រលឹម។ 🇰🇭
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
Repost from គណៈឃោសនាអប់រំ-វិមាន ៧ មករា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សម្រេចសម្រួលភារកិច្ច ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួង
👉🔗 តាមដានព័ត៌មានពី នាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ
🌐 Telegram
🌐 Facebook
🌐 Twitter
Repost from ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
វីដេអូ៖ ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលសម្រាប់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និង ដឹកជញ្ជូន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែប្រព្រឹត្តទៅគួរជាទីមោទនៈ តាមគោលការណ៍ដែលបានកំណត់ ហើយឆ្លុះបញ្ចាំងពីសមត្ថភាពរបស់បេក្ខជនម្នាក់ៗ។ ការប្រឡងប្រជែង៣ក្រសួង-ស្ថាប័ននេះ ធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៤ និងបានប្រើរយៈពេលកែសន្លឹកកិច្ចការចំនួន៥ថ្ងៃនៅមណ្ឌលកំណែ ក្នុងសាលាភូមិន្ទរដ្ឋបាល។
📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube
Repost from Samdech Hun Sen of Cambodia
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជប់លៀងជាកិត្តិយស ជូន លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ។
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
#អរគុណសន្តិភាព #ThanksPeace
នៅេសៀល ថ្ងៃចន្ទ ៩ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៤
Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤
បណ្តាញសង្គមផ្លូវការ៖ https://spokespersonforstpm.taplink.ws
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អនុញ្ញាតជូន លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម...
==========
ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម... ក្នុងឱកាសដែលគណៈប្រតិភូនៃគណបក្សភឿថៃទាំងអស់ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តបតាម ការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ភូមិសាស្រ្តប្រទេសកម្ពុជា និងតំបន់អាសុីអាគ្នេយ៍
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
Repost from ឯកសារមន្ត្រីសាធារណៈ
សម្ដេចតេជោ ហ៊ុន សែន៖ កំហុសខាងនយោបាយ (រដ្ឋប្រហារ ១៨ មីនា ១៩៧០) ទម្លាក់ សម្តេចព្រះនរោត្តម សីហនុ បានធ្វើឱ្យប្រទេសយើង មិនត្រឹមតែមិនអាចអភិវឌ្ឍបានទេ ប៉ុន្តែ ប្រទេសនេះ ត្រូវបានបំផ្លាញដល់ឫសគល់តែម្តង។ #SPM
JOIN US | @oa_channel
ភូមិសាស្រ្តប្រទេសកម្ពុជា និងតំបន់អាសុីអាគ្នេយ៍
ប្រទេសកម្ពុជាគឺជាប្រទេសដែលស្ថិតនៅភាគខាងត្បូងនៃឧបទី្វបអាឥណ្ឌូចិន ក្នុងតំបន់អាសុីអាគ្នេយ៍ មានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ថៃ និងប្រទេសឡាវ។ ប្រទេសកម្ពុជាមានផ្ទៃក្រឡាសរុប ១៨១,០៣៥ គីឡូម៉ែត្រការ៉េ មានផ្ទៃទឹកចំនួន ២,៥% មានប្រជាជនសរុបចំនួនជាង ១៧លាននាក់ ក្នុងនោះមានគ្រួសារចំនួន ៣,៩លាន (ស្ថិតិឆ្នាំ២០២៣)។
រូបភាព៖ NASA
ប្រភពៈ CambodiaMyHome
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
វឌ្ឍនភាពការសាងសង់អាកាសយានដ្ឋាន
អន្តរជាតិតេជោ លំដាប់ថ្នាក់4F
ដំណាក់កាលទី១ 🛫🇰🇭
#ស្ថាបត្យកម្មសហសម័យកម្ពុជា #សំណង់អាកាសយានដ្ឋាន #រចនាបថសំណង់ខ្មែរ #សិល្បៈស្ថាបត្យកម្មខ្មែរ #ក្បួនខ្នាតស្ថាបត្យកម្មខ្មែរ #គុណភាព #សុវត្ថិភាព #សោភ័ណភាព #បរិស្ថានបៃតង
🎥 STPM
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ឥណ្ឌាមួយឈ្មោះ IndiGo នឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់ទីក្រុងសៀមរាបចំនួន ២ ជើងក្នុងមួយថ្ងៃ ដោយមួយជើងភ្ជាប់ពីទីក្រុង ញូវដេលី និង មួយជើងទៀតពីទីក្រុង Bangalore ដែលនឹងចាប់ផ្តើមនៅខែ ០៦ ខាងមុខនេះ ។
ក្រុមហ៊ុនមួយនេះមានយន្តហោះចំនួន ៣៥៣ គ្រឿង និង គោលដៅហោះហើរចំនួន ១១៩ គោលដៅ ជុំវិញពិភពលោក!
រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី១២ មីនា ២០២៤
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
គជប ៖ សេចក្ដីប្រកាសព័ត៌មាន 🇰🇭
រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី១២ មីនា ២០២៤
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញុំហ៊ានអួត ព្រោះជាសមិទ្ធផលកើតលើទឹកដីខ្មែរ ដែលមិនធ្លាប់មាន
ខ្ញុំហ៊ានអួត ព្រោះខ្ញុំមិនខ្លាច ព្រោះជាសមិទ្ធផលរបស់ខ្មែរ កើតលើទឹកដីខ្មែរ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា បន្តិចទៀតមានអ្នកថាខ្ញុំអួតទៀតហើយ ខ្ញុំសុខចិត្តថាខ្ញុំអួតក៏អួតចុះ ព្រោះខ្ញុំអួតមែនព្រោះកម្ពុជាយើងមិនដែលមានព្រលានយន្តហោះខ្នាតអន្តរជាតិលេខ១ ដូចនេះទេ បងប្អូនយើងរួមគ្នាធ្វើបានប៉ុណ្ណេះ ខ្ញុំហ៊ានអួតព្រោះខ្ញុំមិនខ្លាចព្រោះជារបស់ខ្មែរ លើទឹកដីខ្មែរ ។
ក្រុងតាខ្មៅ ថ្ងៃចន្ទ ទី១២ មីនា ២០២៤
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
តើដឹងទេថា វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) ដំណើរការដល់ណាហើយ?
កោះកុង៖ មកដល់បច្ចុប្បន្ននេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៤៥,១៧ភាគហើយ ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគម្រោង ត្រូវសម្រេចឱ្យបាន៦០ភាគរយ នៅរដូវប្រាំងឆ្នាំ២០២៤នេះ គឺត្រឹមខែឧសភា។
ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ ពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ការដ្ឋានកំពុងមមាញឹកខ្លាំង ដោយការងារអ៊ុត AC ជាបន្តបន្ទាប់។ នៅរដូវវស្សាឆ្នាំ២០២៤ខាងមុខនេះ នឹងត្រូវធ្វើការងារ Base Course ឱ្យបានជាអតិបរមា និងការងារ Structure ដល់រដូវប្រាំង២០២៥ ត្រូវអ៊ុត AC បញ្ចប់។ ទន្ទឹមនឹងវឌ្ឍនភាព គម្រោងនេះក៏ជួបភាពយឺតយ៉ាវពេលកន្លងមកផងដែរ ដែលកត្តាទាំងនោះបណ្តាលមកពីបញ្ហាកូវីដ-១៩ និងដោយភូមិសាស្ត្រតំបន់នោះ នារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល៦ខែ ក្នុងមួយឆ្នាំ ដូច្នេះសល់ពេលតែ៦ខែ សម្រាប់ការងារ។
សូមបញ្ជាក់ថា ប្រវែងផ្លូវ ១៤៨ គីឡូម៉ែត្រ ជាទូទៅតម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ(Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះ៖ ពង្រីកទំហំផ្លូវ ២ គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ , កាត់ចំណោតភ្នំបន្ថែម, កាត់បន្ថយចំណោតផ្លូវបន្ថែម, ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84 ជាដើម។ល។
ចំពោះការត្រួតពិនិត្យគុណភាព ក៏មានការតាមដានត្រួតពិនិត្យជាដំណាក់ៗ តាមរយៈក្រុមការងារ PMU PIU និងទីប្រឹក្សាកូរ៉េ។ ឧបករណ៍សម្រាប់ត្រួតពិនិត្យមានដូចជាៈ ម៉ាស៊ីន FWD ប្រភេទធំ ម៉ាស៊ីន LWD ប្រភេទតូច និងម៉ាស៊ីនត្រួតពិនិត្យ Nuclear ។ រាល់ការពិនិត្យរបស់យើងគឺមានលក្ខណៈហ្មត់ចត់ និងលទ្ធផលខ្ពស់ជាងស្តង់ដារកំណត់ និងមានទិន្នន័យតាមដានទាំងអស់ទាំងកាលបរិច្ឆេទ និងចំណុចដែលបានត្រួតពិនិត្យ។
ក្រសួងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលបានយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កំពុងដំណើរការតែមមារញឹកនារដូវប្រាំងនេះ៕
កោះកុង ថ្ងៃចន្ទ ទី១១ មីនា ២០២៤
📷-ក្រសួងសាធារណការនិងដឹកជញ្ជូន
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
ឯកឧត្ដម ហ៊ុន ម៉ានិត បានចូលរួមពិធីបុណ្យ
កាន់អង្គ បញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក
សម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្ត
វង្សគត់បុរីសេរីភ្នំពេញ ស្ថិតក្នុង
ឃុំចំការអណ្តូង ស្រុកចំការលើ
ខេត្តកំពង់ចាម។
សមិទ្ធផលនាថ្ងៃនេះ កើតចេញពីការដឹកនាំ
របស់អាជ្ញាធរ ព្រះចៅអធិការ គណៈកម្មការ
អាចារ្យ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងការ
ចូលរួមចំណែកពីសប្បុរសជន និងពុទ្ធបរិស័ទ្ធ
មកពីគ្រប់ទិសទី។
កិច្ចការពារថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម
គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល
ដើម្បីធានាដល់ការអភិវឌ្ឍលើវិស័យអាណាចក្រ
និងពុទ្ធចក្រ ប្រកបដោយនិរន្តរភាព។
សូមបងប្អូន អ៊ំពូមីង ប្រជាពលរដ្ឋទាំងអស់ បន្ត
ចូលរួមជាមួយរាជរដ្ឋាភិបាល ចូលរួមអនុវត្ត
និងគាំទ្រគោលនយោបាយភូមិឃុំមានសុវត្ថិភាព
ដោយសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់
កងកម្លាំងមានសមត្ថកិច្ច និងកម្លាំងប្រជាការពារ
ទប់ស្កាត់បទល្មើសផ្សេងៗ រួមមានបញ្ហាគ្រឿង
ញៀន និងល្បែងស៊ីសងជាដើម ដែល
កើតមានក្នុងមូលដ្ឋាន។
៕
ខេត្តកំពង់ចាម ព្រឹកថ្ងៃចន្ទ ទី១១ មីនា ២០២៤
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
ឯកឧត្ដម ហ៊ុន ម៉ានិត បានចូលរួមពិធីបុណ្យ
កាន់អង្គ បញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក
សម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្ត
វង្សគត់បុរីសេរីភ្នំពេញ ស្ថិតក្នុង
ឃុំចំការអណ្តូង ស្រុកចំការលើ
ខេត្តកំពង់ចាម។
សមិទ្ធផលនាថ្ងៃនេះ កើតចេញពីការដឹកនាំ
របស់អាជ្ញាធរ ព្រះចៅអធិការ គណៈកម្មការ
អាចារ្យ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងការ
ចូលរួមចំណែកពីសប្បុរសជន និងពុទ្ធបរិស័ទ្ធ
មកពីគ្រប់ទិសទី។
កិច្ចការពារថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម
គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល
ដើម្បីធានាដល់ការអភិវឌ្ឍលើវិស័យអាណាចក្រ
និងពុទ្ធចក្រ ប្រកបដោយនិរន្តរភាព។
សូមបងប្អូន អ៊ំពូមីង ប្រជាពលរដ្ឋទាំងអស់ បន្ត
ចូលរួមជាមួយរាជរដ្ឋាភិបាល ចូលរួមអនុវត្ត
និងគាំទ្រគោលនយោបាយភូមិឃុំមានសុវត្ថិភាព
ដោយសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់
កងកម្លាំងមានសមត្ថកិច្ច និងកម្លាំងប្រជាការពារ
ទប់ស្កាត់បទល្មើសផ្សេងៗ រួមមានបញ្ហាគ្រឿង
ញៀន និងល្បែងស៊ីសងជាដើម ដែល
កើតមានក្នុងមូលដ្ឋាន។
៕
ខេត្តកំពង់ចាម ព្រឹកថ្ងៃចន្ទ ទី១១ មីនា ២០២៤
អ្នកគាំទ្រCPP ✔️
🌐Telegram 🌐Facebook 🌐Tiktok
