en
Feedback
គណៈកម្មាធិការវិនិយោគកម្ពុជា - Cambodian Investment Board

គណៈកម្មាធិការវិនិយោគកម្ពុជា - Cambodian Investment Board

Open in Telegram

Show more
The country is not specifiedThe category is not specified
459
Subscribers
+324 hours
+57 days
+4130 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+12
in 2 channels
August '26
+53
in 1 channels
Get PRO
July '26
+58
in 1 channels
Get PRO
June '26
+37
in 1 channels
Get PRO
May '26
+27
in 2 channels
Get PRO
April '26
+37
in 2 channels
Get PRO
March '26
+216
in 3 channels
Get PRO
February '260
in 3 channels
Get PRO
January '26
+42
in 1 channels
Date
Subscriber Growth
Mentions
Channels
09 September+2
08 September+3
07 September0
06 September0
05 September0
04 September0
03 September+3
02 September+1
01 September+3
Channel Posts
គម្រោងវិនិយោគចំនួន ៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៣៣លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា Follow Us W
+2
គម្រោងវិនិយោគចំនួន ៣៧ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៣៣លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា Follow Us Website (CIB) | Facebook| Telegram

2
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និ+4
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនមកពីសហរដ្ឋអាម៉េរិក ក្រោមការសម្របសម្រួលពី American Cambodia Business Chamber (ACBC) ដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាសវិនិយោគ គោលនយោបាយលើកទឹកចិត្ត និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ព័ត៌មានលម្អិត Follow Us Website (CIB) | Facebook| Telegram
178
3
“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី ៥ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន​ ទី២​ ក្នុងខេត្តស្វាយរៀង​ ៚៚៚ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ រសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​រៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងតំណាងអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី២។ គម្រោងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ទី១​ បានដំណេីរការដោយទទួលបានជោគជ័យ​ លេីទំហំផ្ទៃដី​ ៣១៥ ហិកតា ដែលបានបង្កេីតឡេីងតាំងពីឆ្នាំ២០០៤​។ 🌐 Follow Us🧭  Website (CIB) | 👨‍💻Facebook| 💳Telegram
698
4
+5
No text...
639
5
កម្ពុជា និងរវ៉ាន់ដា បើកទំព័រក្របខណ្ឌកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នា សំដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ទាក់ទាញវិនិយោគ និងការផ្ល+5
កម្ពុជា និងរវ៉ាន់ដា បើកទំព័រក្របខណ្ឌកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នា សំដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ទាក់ទាញវិនិយោគ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍សេដ្ឋកិច្ច ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Bakuramutsa NKUBITO MANZI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី។ ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើនភាពធន់ និងទាក់ទាញរំហូរវិនិយោគប្រកបដោយគុណភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោរបស់រ៉្វាន់ដាក្នុងការធ្វើពិពិធកម្ម និងបំប្លែងទម្រង់សេដ្ឋកិច្ច ការជំរុញការវិនិយោគ ព្រមទាំងការអភិវឌ្ឍវិស័យឯកជន ដើម្បីជាមូលដ្ឋានក្នុងការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ល្អៗទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង Rwanda Development Board - RDB ដើម្បីបង្កើតជាក្របខ័ណ្ឌគតិយុត្តរួមមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការទាក់ទាញការវិនិយោគ ការសម្របសម្រួលធុរកិច្ច និងការតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ជាចុងបញ្ចប់ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីមិត្តភាព ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក សំដៅប្រែក្លាយគំនិតផ្តួចផ្តើមនានាឱ្យទៅជាសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។ 🌐 Follow Us 🧭  Website (CIB) | 👨‍💻Facebook| 💳Telegram
1 000
6
កម្ពុជា និងរវ៉ាន់ដា បើកទំព័រក្របខណ្ឌកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នា សំដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ទាក់ទាញវិនិយោគ និងការផ្ល+3
កម្ពុជា និងរវ៉ាន់ដា បើកទំព័រក្របខណ្ឌកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នា សំដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ទាក់ទាញវិនិយោគ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍សេដ្ឋកិច្ច ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Bakuramutsa NKUBITO MANZI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី។ ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើនភាពធន់ និងទាក់ទាញរំហូរវិនិយោគប្រកបដោយគុណភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោរបស់រ៉្វាន់ដាក្នុងការធ្វើពិពិធកម្ម និងបំប្លែងទម្រង់សេដ្ឋកិច្ច ការជំរុញការវិនិយោគ ព្រមទាំងការអភិវឌ្ឍវិស័យឯកជន ដើម្បីជាមូលដ្ឋានក្នុងការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ល្អៗទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង Rwanda Development Board - RDB ដើម្បីបង្កើតជាក្របខ័ណ្ឌគតិយុត្តរួមមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការទាក់ទាញការវិនិយោគ ការសម្របសម្រួលធុរកិច្ច និងការតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ជាចុងបញ្ចប់ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីមិត្តភាព ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក សំដៅប្រែក្លាយគំនិតផ្តួចផ្តើមនានាឱ្យទៅជាសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។ 🌐 Follow Us 🧭  Website (CIB) | 👨‍💻Facebook| 💳Telegram
230
7
សេចក្តីណែនាំស្តីពីការអនុវត្តទុនវិនិយោគជាក់ស្តែងឱ្យបានស្មើ ឬលើសទុនអប្បបរមា សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្ន
សេចក្តីណែនាំស្តីពីការអនុវត្តទុនវិនិយោគជាក់ស្តែងឱ្យបានស្មើ ឬលើសទុនអប្បបរមា សម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងវិស័យកម្មន្តសាល ។ 🌐 Follow Us 🧭  Website (CIB) | 👨‍💻Facebook| 💳Telegram
350
8
ការអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ _____ រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ+3
ការអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ _____ រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកា “ការបកស្រាយគោលនយោបាយឧស្សាហកម្មកម្ពុជា និងកិច្ចប្រជុំតភ្ជាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មចិន-កម្ពុជា” ក្រោមប្រធានបទស្ដីពី “គោលនយោបាយវិនិយោគកម្ពុជា និងផែនការអភិវឌ្ឍច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” នៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន។ នាឱកាសនេះ ឯកឧត្តមអគ្គលេខាធិការរង បានបកស្រាយអំពីគោលការណ៍លើកទឹកចិត្ត ក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដូចជា ការលើកទឹកចិត្តជាមូលដ្ឋាន, ការលើកទឹកចិត្តបន្ថែម, ការលើកទឹកចិត្តពិសេស, ការលើកទឹកចិត្តលើគម្រោងពង្រីក និងសិទ្ធិនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ និងសម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ជាដើម។ ឯកឧត្តមអគ្គលេខាធិការរង ​ក៏បានគូសបញ្ជាក់អំពីកាលានុវត្តភាព ដែលវិនិយោគិនចិនអាចទទួលបានពីការអភិវឌ្ឍរបៀងឧស្សាហកម្ម ផងដែរ គឺការទទួលបានហេដ្ឋារចនាសម្ព័ន្ធដែលកាន់តែល្អប្រសើរ ជាមួយនឹងថ្លៃដឹកជញ្ជូនកាន់តែប្រកួតប្រជែង ក្នុងការពង្រីកអាជីវកម្ម ដែលស្របតាមគោលដៅរយៈពេលខ្លី “តំបន់ស្នូល ២ អមដោយខ្សែអ័ក្ស ២” នៃការអភិវឌ្ឍរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ ជាចុងក្រោយ ឯកឧត្តមអគ្គលេខាធិការរង បានថ្លែងអំណរគុណដល់វិនិយោគិនចិន ដែលបានវិនិយោគនៅកម្ពុជា និងលើកទឹកចិត្តឱ្យវិនិយោគិនចិនបន្តវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយ ក.អ.ក.​ បានប្ដេជ្ញាចិត្តសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិនឱ្យបានជាអតិបរមា។ 🌐 Follow Us 🧭  Website (CIB) | 👨‍💻Facebook| 💳Telegram
870
9
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមសហគ្រិនសកលមួយភាគរយ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្+3
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមសហគ្រិនសកលមួយភាគរយ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមសហគ្រិនសកលមួយភាគរយ ដែលដឹកនាំដោយ ឯកឧត្តម យីង សារ៉ាត់ ប្រធានក្រុមប្រឹក្សាភិបាលសមាគម ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ, លើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា, ព្រមទាំងផ្លាស់ប្តូរព័ត៌មានជុំវិញកាលានុវត្តភាពធុរកិច្ចថ្មីៗ សំដៅទាក់ទាញវិនិយោគិនដែលមានសក្តានុពលឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានគូសរំលេចអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តកែលម្អបរិយាកាសធុរកិច្ច តាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគ, ការថែទាំវិនិយោគ, យន្តការលើកទឹកចិត្តផ្នែកសារពើពន្ធ, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង-ទន់ ដើម្បីធានាឱ្យបាននូវការវិនិយោគប្រកបដោយគុណភាព, ចីរភាព, និងបរិយាបន្ន។ ជាការឆ្លើយតប ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលសមាគមបានថ្លែងអំណរគុណចំពោះកិច្ចពិគ្រោះយោបល់យ៉ាងលម្អិត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពាំនាំព័ត៌មានវិជ្ជមានពាក់ព័ន្ធនឹងកម្ពុជាទៅផ្សព្វផ្សាយជូនសហគមន៍ធុរកិច្ចអន្តរជាតិ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនបន្ថែមទៀត។ 🌐 Follow Us 🧭  Website (CIB) | 👨‍💻Facebook| 💳Telegram
767
10
កិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ ៚៚៚ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦។ មានមតិក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីការកត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការប្រែប្រួលភូមិសាស្ត្រនយោបាយ សង្គ្រាម និងការរៀបចំឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការនៅតែមាន។ ដូច្នេះ កិច្ចប្រជុំកំពូលធុរកិច្ចចិន-អាស៊ាន គួរតែជាវេទិកាដែល «ប្រែក្លាយការសន្ទនា ទៅជាកិច្ចសហប្រតិបត្តិការ និងប្រែក្លាយកិច្ចសហប្រតិបត្តិការ ទៅជាកាលានុវត្តភាពវិនិយោគជាក់ស្តែង»។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងអាស៊ាន និងចិន, កំណើននៃទំហំពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិន ក៏ដូចជាកំណើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន និងកំណើននៃការវិនិយោគចិននៅកម្ពុជាផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ អ្វីដែលកម្ពុជាចង់ឃើញបន្ថែមទៀត គឺការបង្កើនការតភ្ជាប់រវាងវិនិយោគិនបរទេស និងសហគ្រាសក្នុងស្រុក ដើម្បីឱ្យការវិនិយោគមិនត្រឹមតែបង្កើតរោងចក្រនិងការងារនោះទេ ប៉ុន្តែអាចបង្កើតការផ្ទេរចំណេះដឹងនិងបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើននៅក្នុងប្រទេស ព្រមទាំងជួយឱ្យកម្ពុជាចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនអង្គពិធីថា ដើម្បីឱ្យការវិនិយោគរយៈពេលវែងអាចរីកចម្រើនបាន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់ថ្លៃដើម និងភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស, ការកាត់បន្ថយថ្លៃដើមពាណិជ្ជកម្មនិងវិនិយោគតាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា និងការពង្រឹងយន្តការច្រកចេញ-ចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសំដៅផ្តល់សេវាឱ្យកាន់តែងាយស្រួល លឿន និងមានប្រសិទ្ធភាពជូនវិនិយោគិន ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការចុះបញ្ជីគម្រោងវិនិយោគ, ការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ និងវិធានការពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងនាមជាស្ថាប័នទទួលបន្ទុកការវិនិយោគឯកជន គណៈកម្មាធិការវិនិយោគកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ សម្របសម្រួល និងគាំទ្រដល់វិនិយោគិន មិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា។ កម្ពុជាសូមអំពាវនាវដល់ធុរជន និងវិនិយោគិនបន្តស្វែងយល់ពីកាលានុវត្តភាពវិនិយោគថ្មីៗនៅកម្ពុជា និងពិចារណាយកកម្ពុជាជាមូលដ្ឋានសម្រាប់ពង្រីកផលិតកម្ម និងអាជីវកម្មទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ 🌐 Follow Us 🧭  Website (CIB) | 👨‍💻Facebook| 💳Telegram
649
11
No text...
538
12
+9
No text...
623
13
ជំនួបពិភាក្សាការងារជាមួយគណៈអភិបាលខេត្តព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរបេសកកម្មការងាររបស់អ្នកជំនាញការជប៉ុនន+4
ជំនួបពិភាក្សាការងារជាមួយគណៈអភិបាលខេត្តព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរបេសកកម្មការងាររបស់អ្នកជំនាញការជប៉ុននៅកម្ពុជា (ខេត្តព្រះសីហនុ)៖ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងដំណើរបេសកកម្មការងាររបស់អ្នកជំនាញការជប៉ុននៅកម្ពុជា ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Takahashi Michiaki អ្នកជំនាញការជប៉ុន ព្រមទាំងក្រុមការងារ បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាពេលព្រឹកក្នុងជំនួបជាមួយគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមអភិបាលបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងបានលើកឡើងពីសក្តានុពលភូមិសាស្ត្រ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលកំពុងប្រែក្លាយខេត្តតំបន់ឆ្នេរមួយនេះឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។ នាពេលរសៀលក្នុងជំនួបជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល ប្រជាជនជប៉ុន និងអង្គការ JICA ដែលបានជួយជ្រោមជ្រែងអភិវឌ្ឍកំពង់ផែជាបន្តបន្ទាប់។ ឯកឧត្តមក៏បានជម្រាបជូនអំពីផែនការសាងសង់ចំណតផែទឹកជ្រៅ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែអន្ដរជាតិខ្នាតធំ (Hub Port) ដើម្បីឆ្លើយតបទៅកំណើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ទន្ទឹមនឹងនេះ កំពង់ផែក៏កំពុងសហការជាមួយ JICA សិក្សាផែនការមេថ្មីរហូតដល់ឆ្នាំ២០៥០ ដើម្បីតភ្ជាប់ប្រព័ន្ធភស្តុភារកម្មពហុមធ្យោបាយ។ ក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនអំពីសាវតានៃការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (Business Co-creation Team-BCT) តាមស្មារតីនៃកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជាដែលបានប្រកាសដាក់ចេញដោយសម្ដេចធិបតីនាយករដ្ឋមន្រ្ដី និងអតីត នាយករដ្ឋមន្រ្ដីជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់ សេវាគាំទ្រនិងសេវាថែទាំជូនវិនិយោគិនជប៉ុន ព្រមទាំងបានបញ្ជាក់អំពីការត្រៀមមកបំពេញបេសកកម្មការងាររបស់ អ្នកជំនាញការរយៈពេលវែងរបស់ទីភ្នាក់ងារ JICA នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២៦នេះ។ 🌐 Follow Us 🧭  Website (CIB) | 👨‍💻Facebook| 💳Telegram
1 008
14
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន RENTAS HOLDING SDN. BH. របស់ម៉ាឡេស៊ី ៚៚៚ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមីមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន RENTAS HOLDING SDN. BH. ដែលដឹកនាំដោយ Dato Abdul Halim ប្រធានក្រុមហ៊ុន។ ក្រុមហ៊ុន RENTAS HOLDINGS SDN. BHD. គឺជាក្រុមហ៊ុនឯកជនដែលបានបង្កើត និងចុះបញ្ជីនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០២៥ ដែលមានកម្មវត្ថុអាជីវកម្មផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្ម និងចែកចាយស្ករ ក្នុងទីផ្សារម៉ាឡេស៊ី និងមានគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហការអន្តរជាតិ។ បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមអគ្គលេខាធិការ Dato Abdul Halim បានជម្រាបជូនពីការកត់សម្គាល់ឃើញនូវភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងសក្តានុពលខ្ពស់ក្នុងការវិនិយោគ។ ទន្ទឹមនេះ Dato Abdul Halim បានឱ្យដឹងថា គោលបំណងនៃការជួបពិភាក្សានាពេលនេះគឺដើម្បីទទួលបាននូវព័ត៌មានលម្អិតពាក់ព័ន្ធនឹងបរិស្ថានវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគលើការផលិតស្ករ, កែច្នៃស្រូវ និងកែច្នៃស្វាយចន្ទី។ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរវិនិយោគបង្កើតរោងចក្រកែច្នៃស្វាយចន្ទី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឯកទេសឧស្សាហកម្មកែច្នៃស្វាយចន្ទី ស្ថិតនៅខេត្តកំពង់ធំ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលបំណងលើកកម្ពស់ខ្សែច្រវាក់តម្លៃឧស្សាហកម្មកែច្នៃស្វាយចន្ទី និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីឧស្សាហកម្មកែច្នៃស្វាយចន្ទីនេះ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ពីការត្រៀមខ្លួនរបស់គណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងករណីក្រុមហ៊ុនសម្រេចបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ 🌐 Follow Us 🧭  Website (CIB) | 👨‍💻Facebook| 💳Telegram
796
15
+2
No text...
660
16
+9
No text...
692
17
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន HYPER HOPE NUTRITION (CAMBODIA) CO., LTD. ៚៚៚ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព+4
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន HYPER HOPE NUTRITION (CAMBODIA) CO., LTD. ៚៚៚ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមីមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន HYPER HOPE NUTRITION (CAMBODIA) CO., LTD. ដែលដឹកនាំដោយលោក កុង ស៊ាង អ៊ី (GONG XIANG YU) ប្រធានក្រុមហ៊ុន។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយក្រៃលែងដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន HYPER HOPE NUTRITION (CAMBODIA) CO., LTD. នាពេលនេះ។ ឯកឧត្តមអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានមានការជឿជាក់លើរាជរដ្ឋាភិបាលសម្រេចចិត្តបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជាតាំងពីឆ្នាំ២០២៣ ហើយមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានដំណើរការផលិតកម្មដោយរលូន និងទទួលជោគជ័យក្នុងសកម្មភាពធុរកិច្ចនៅកម្ពុជា។ លោក កុង ស៊ាង អ៊ី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាទទួលជួបពិភាក្សាការងារ និងបានជម្រាបជូនថា ដោយមើលឃើញពីភាពល្អប្រសើរនៃបរិស្ថានវិនិយោគនៅកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងគាំទ្រសកម្មភាពធុរកិច្ច ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគរបស់ខ្លួនតាមរយៈការបង្កើតរោងចក្រកែច្នៃសណ្តែកសៀង និងចម្រាញ់ប្រេងពីសណ្តែកសៀង។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថា គម្រោងពង្រីកការវិនិយោគនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាទាំងដោយផ្ទាល់ និងដោយប្រយោល ព្រមទាំងអាចរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់ និងកែច្នៃវត្ថុធាតុដើមកសិកម្មក្នុងស្រុក។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរក្នុងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេស សណ្តែកសៀង ឱ្យបានជាអតិបរមាដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុក និងចូលរួមជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការ ក៏បានស្នើឱ្យក្រុមហ៊ុនសិក្សាពីសក្តានុពលនៃខេត្តដែលមានលទ្ធភាពដាំដុះសណ្តែកសៀង ដូចជា ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ ដើម្បីជំរុញការចូលរួមរបស់ប្រជាកសិករកម្ពុជា និងបង្កើតប្រភពផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុកសម្រាប់រោងចក្ររបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពចូលរួមជាមួយប្រជាកសិករ តាមរយៈការផ្តល់ពូជសណ្តែកសៀង ការផ្ទេរបច្ចេកទេស និងចំណេះដឹងពាក់ព័ន្ធនឹងការដាំដុះ ព្រមទាំងការរៀបចំយន្តការទិញប្រមូលផលពីកសិករក្នុងស្រុក ដើម្បីរួមគ្នាបង្កើតប្រភពផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយស្ថិរភាព។ 🌐 Follow Us 🧭  Website (CIB) | 👨‍💻Facebook| 💳Telegram
817
18
“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៨ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ៚៚៚ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យដូចខាងក្រោម៖ - វិស័យកសិ-ឧស្សាហកម្មចំនួន ១គម្រោង៖ គម្រោងបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែចម្រុះ កសិដ្ឋានកាហ្វេ ចិញ្ចឹម និងផលិតសំបុកដង្កូវនាង ការចិញ្ចឹមសត្វ សាងសង់រោងចក្រកែច្នៃ និងមូលដ្ឋានផលិតនានា សម្រាប់បម្រើការវេចខ្ចប់ទំនិញ។ - វិស័យឧស្សាហកម្មចំនួន ៣គម្រោង រួមមាន៖ 1. គម្រោងបង្កើតរោងចក្រកែច្នៃទឹកដោះគោ 2. គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ និង 3. គម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ។ - វិស័យទេសចរណ៍ចំនួន ១គម្រោង៖ គម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ១៥០បន្ទប់។ - វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ២គម្រោង រួមមាន៖ 1. គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣៥០មេហ្គាវ៉ាត់ 2. គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី គម្រោងវិនិយោគទាំង៧ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពង់ស្ពឺ ត្បូងឃ្មុំ និងស្ទឹងត្រែង។ 🌐 Follow Us 🧭  Website (CIB) | 👨‍💻Facebook| 💳Telegram
222
19
+5
No text...
202
20
+9
No text...
189