វិញ្ញាសាប្រឡងក្របខ័ណ្ឌរដ្ឋ⚡️
Open in Telegram
8 412
Subscribers
+2324 hours
+2217 days
+47130 days
Posts Archive
https://forms.gle/XpYQx3vn9yz3sqy3A
តេស្ត អង់គ្លេស់ (បេីប្អូនៗធ្វេីខុស ខ្ញុំបានពន្យល់ហេីយៗ)
+4
លទ្ធផលបេក្ខជនជាប់ដំណាក់កាលសម្រាំង(Shortlist) ដើម្បីបន្តទៅកាន់វគ្គសម្ភាសន៍សម្រាប់ការជ្រើសរើសឱ្យចូលបម្រើការងារជាមន្រ្តីជាប់កិច្ចសន្យានៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សម្រាប់ឆ្នាំ២០២៦
+1
សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឲ្យបំពេញតួនាទីជាជំនួយការរដ្ឋបាលឃុំ រវៀង។
#ដូចម្តេចដែលហៅថា មន្រ្តីរាជការ❓
💡មន្រ្តីរាជការ នៅកម្ពុជាចាប់កើតមាន នៅឆ្នាំ១៨៩៧ ដោយរាជការអាណានិគមនបារាំងជាអ្នកបង្កើត។
💡មន្ត្រីរាជការគឺជាបុគ្គលដែលត្រូវជ្រើសរើសដោយប្រឡងប្រជែងឱ្យចូលក្នុងក្របខណ្ឌ ដើម្បីបម្រើសេវាសាធារណៈ ដែលធ្វើការទៅតាមបញ្ជារបស់ថ្នាក់លើ និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយស្ថិតនៅក្រោមការគ្រប់គ្រងដោយវិធានទាំងឡាយ ដែលមានចែងក្នុងច្បាប់សហលក្ខន្តិកៈមន្ត្រី មន្រ្តីរាជការស៊ីវិល។
ត្រូវចាំថា តំណែងរដ្ឋមន្ត្រី រហូតមកដល់ថ្នាក់ការិយាល័យ មិនមែនជាតំណែងកេរ្តិ៍មរតកទេ មន្ត្រីនយោបាយ អាចជាជំនួយការ ទីប្រឹក្សា រដ្ឋលេខាធិការ រដ្ឋមន្ត្រី តំណាងរាស្ត្រហើយ អ្នកទាំង នោះ អាចមានក្របខ័ណ្ឌ ឬគ្មានក្របខ័ណ្ឌ។ តែអ្នកមានក្របខ័ណ្ឌអាចឡើងកាំ និងឋានៈបាន។
💡សព្វថ្ងៃ មន្រ្តីរាជការ ត្រូវចែកជា ៣ប្រភេទ ៖
- មន្រ្តីប្រភេទ (ក) តាំងស៊ប់ តែងតាំងដោយព្រះរាជក្រឹត្យ
- មន្រ្តីប្រភេទ (ខ) តាំងស៊ប់ តែងតាំងដោយអនុក្រឹត្យ
- មន្រ្តីប្រភេទ (គ) តាំងស៊ប់ តែងតាំងដោយប្រកាស ពីប្រធានស្ថាប័ន
ចំណែក ក្របខណ្ឌមន្ត្រីរាជការ ក៏ចែកជា ៣ប្រភេទដែរ
- ប្រភេទក្របខណ្ឌ(ក): មន្ត្រីគ្រប់គ្រងរដ្ឋបាល មាន ៣ កម្រិត ៖
. (ក១) : ឋានន្តរស័ក្តិ ឧត្តមមន្ត្រី មាន ៦ថ្នាក់
. (ក២) : ឋានន្តរស័ក្តិ វរមន្ត្រី មាន ៤ថ្នាក់
. (ក៣) : ឋានន្តរស័ក្តិ អនុមន្ត្រី មាន ៤ថ្នាក់
- ប្រភេទក្របខណ្ឌ(ខ) : មន្ត្រីក្រមការ មាន ៣ កម្រិត ៖
. (ខ១) : ឋានន្តរស័ក្តិ នាយក្រមការ មាន ៦ថ្នាក់
. (ខ២) : ឋានន្តរស័ក្តិ ក្រមការដើមខ្សែ មាន ៤ថ្នាក់
. (ខ៣) : ឋានន្តរស័ក្តិ ក្រមការ(ខ៣) មាន ៤ថ្នាក់។
- ប្រភេទក្របខណ្ឌ(គ) មាន ១ កម្រិត ៖
. (គ) : ឋានន្តរស័ក្តិ លេខាធិការរដ្ឋបាល មាន ១០ថ្នាក់
💡ហើយ ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ មន្រ្តីរាជការ គេចែកទៅតាមកម្រិតក្របខណ្ឌ៖
- តម្លើងថ្នាក់ ដោយព្រះរាជក្រឹត្យ សម្រាប់ មន្រ្តីក្របខណ្ឌ កម្រិត(ក១) គេហៅថា ឧត្តមមន្ត្រី ចំពោះមន្ត្រីគ្រប់គ្រងរដ្ឋបាល បើមន្ត្រីបច្ចេកទេស គេហៅ ឈ្មោះក្របខណ្ឌ+ដើមខ្សែពិសេស ឧទា.គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស,សវនករដើមខ្សែពិសេស។
- តម្លើងថ្នាក់ ដោយអនុក្រឹត្យ សម្រាប់មន្ត្រីក្របខណ្ឌ កម្រិត(ក២) គេហៅថា វរមន្ត្រី ចំពោះមន្ត្រី គ្រប់គ្រងរដ្ឋបាល បើមន្ត្រីបច្ចេកទេស គេហៅ ឈ្មោះក្របខណ្ឌ+ដើមខ្សែ ឧទា.គ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ,សវនករដើមខ្សែ។
- តម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដោយប្រកាស ពីប្រធានស្ថាប័ន ឬក្រសួង សម្រាប់មន្ត្រីក្របខណ្ឌ ក៣, ខ១,ខ២,ខ៣ និង គ។
💡មុខងារ(តំណែង)ណាដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ទើបមានងារថា ឯកឧត្តម ដោយមិនគិតពី ប្រភេទក្របខណ្ឌ និងឋានន្តស័ក្តិ(កាំប្រាក់)ទេ។
+1
អនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦
+1
អនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៦
+3
លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តឧត្តរមានជ័យ ជូនដំណឹង ស្តីពីការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២៦ ចំនួន១៥រូប
ឱកាសការងារ!! រាជបណ្ឌិត្យសភាកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន៥នាក់ដូចខាងក្រោម៖
១- បុគ្គលិកជាងអគ្គិសនី (ខេត្តព្រះវិហារ) ចំនួន ១នាក់
២- បុគ្គលិករដ្ឋបាល ចំនួន ១នាក់
៣- បុគ្គលិកអនាម័យ ចំនួន ២នាក់
៤- បុគ្គលិកថែសួន ចំនួន ១នាក់
ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី។
+2
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក.) ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចន្យាចំនួន ៤រូប ដើម្បីបំពេញការងារនៅនាយកដ្ឋានសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនៃតំបន់អូសេអានី និងអាស៊ីខាងត្បូង នាយកដ្ឋានសហប្រតិបត្តិការជាមួយអង្គការ មិនមែនរដ្ឋាភិបាល និងនាយកដ្ឋានគ្រប់គ្រងហិរញ្ញប្បទាន សហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនៅទ្វីបអឺរ៉ុប សហភាពអឺរ៉ុប និងទ្វីបអាមេរិក។ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមពិនិត្យព័ត៌មានលម្អិតអំពីការដាក់ពាក្យ នៅក្នុងសេចក្តីជូនដំណឹងខាងក្រោម។
+3
សេចក្តីជូនដំណឹង! បេឡាជាតិសន្តិសុខសង្គម (បសស) ប្រកាសប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ២០៨ នាក់។
* ផុតកំណត់ទទួលពាក្យ៖ ១១ មីនា ២០២២។ ៚
Available now! Telegram Research 2025 — the year's key insights 
