en
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

Open in Telegram
1 350
Subscribers
No data24 hours
-57 days
-2630 days
Posts Archive
🚨ព័ត៌មានក្តៅៗ: នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូនេះ នៅតែមានការប៉ះទង្គិចគ្នារវាងយោធាមីយ៉ាន់ម៉ា🇲🇲និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ាដែលនៅមូលដ្ឋានភ្នំ Pa Sakនៃប្រទេសមីយ៉ាន់ម៉ា ទល់មុខនិងស្រុក Mae Sot ក្នុងខេត្ត Tak របស់ប្រទេសថៃ🇹🇭។ - បន្ទាប់ពីយោធាមីយ៉ាន់ម៉ា🇲🇲 បានប្រើប្រាស់អាវុធធុនធ្ងន់ ដើម្បីបាញ់គ្រាប់បែកដៃជាច្រើនគ្រាប់ទៅកាន់តំបន់ជុំវិញរបស់ក្រុមប្រឆាំង មិនយូរប៉ុន្មាន យន្តហោះចម្បាំងរបស់យោធាមីយ៉ាន់ម៉ា បានហោះចូលក្នុងតំបន់ដដែលដើម្បីធ្វើការទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ពីលើអាកាសបន្ថែម ដោយយោធាមីយ៉ាន់ម៉ារំពឹងថា ពេញមួយថ្ងៃ និងមួយយប់នេះ យោធាមីយ៉ាន់ម៉ាអាចនិងវាយប្រហារទ្រង់ទ្រាយធំ ដើម្បីកម្ទេចក្រុមប្រឆាំង។ - ការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យមានការខូចខាតផ្ទះសម្បែង និងស្ថានីយប្រេងឥន្ធនៈមួយកន្លែងរបស់អ្នកភូមិ ដែលរស់នៅក្នុងតំបន់ដែលមានការផ្ទុះអាវុធ អ្នកភូមិបានរកទីកន្លែងសុវត្ថិភាពដើម្បីការពារខ្លួន និងបានរំពឹងថា សង្គ្រាមអាចនិងបញ្ចប់នៅពេលឆាប់ៗនេះ។ - បន្ទាប់ពីមានការ នាំយកអាវុធធន់ធ្ងន់ជាច្រើនបន្ថែមទៀតទៅកាន់តំបន់ជម្លោះរវាងយោធាមីយ៉ាន់ម៉ា🇲🇲និងក្រុមប្រឆាំង បានធ្វើឲ្យភាគីថៃ🇹🇭ដាក់កម្លាំងរបស់ខ្លួន និងកាំភ្លើងធំជាច្រើនដើម្បីពង្រឹងសន្តិសុខព្រំដែន និងការពារលើអធិបតេយ្យភាពទឹកដី រួមទាំងប្រជាជនថៃទាំងមូល ដែលរស់នៅក្នងស្រុក Mae Sot ខេត្ត Tak របស់ប្រទេសថៃ៕

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អញ្ជើញចូលរួមនៅក្ន
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អញ្ជើញចូលរួមនៅក្នុងពិធីប្រគល់អំណោយជូនកងទ័ពជួរមុខ ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥៕

អាជ្ញាធរមីនកម្ពុជា🇰🇭 បានស្នើសុំឱ្យអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដាន សុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរ
អាជ្ញាធរមីនកម្ពុជា🇰🇭 បានស្នើសុំឱ្យអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដាន សុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ🇹🇭 ដោះលែងយោធិនកម្ពុជា🇰🇭ទាំងអស់!

សូមអរគុណបងប្អូន សម្រាប់ចូលរួមថវិការដើម្បីទិញទឹកសុទ្ធ ជូនកងកម្លាំងនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ៕ 🙏❤️🇰
សូមអរគុណបងប្អូន សម្រាប់ចូលរួមថវិការដើម្បីទិញទឹកសុទ្ធ ជូនកងកម្លាំងនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ៕ 🙏❤️🇰🇭👮‍♂️

សារដាស់តឿនរបស់លោក ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ចំពោះកងកម្លាំង= * ការបង្ហោះរូបភាពលើទីតាំងឈរជើងប្រឈមរបស់ខ្លួន មានផលអវិជ្ជមានគឺ÷ ១
សារដាស់តឿនរបស់លោក ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ចំពោះកងកម្លាំង= * ការបង្ហោះរូបភាពលើទីតាំងឈរជើងប្រឈមរបស់ខ្លួន មានផលអវិជ្ជមានគឺ÷ ១. ខ្មាំងក្ដាប់បានទីតាំងជាក់លាក់របស់យើង។ ២. បង្កឱ្យមានគ្រោះថ្នាក់ដល់អង្គភាពខ្ពស់ពេលសមរភូមិប្រយុទ្ធកើតឡើង។ ៣. បាត់ម្ចាស់ការលាក់ការណ៍របស់កងទ័ព។ ៤. បង្ហាញពីការគោរពវិន័យកងទ័ពរបស់ខ្លួននៅទន់ខ្សោយ។ និង ៥. ខ្លួនឯងអាចទទួលរងនូវការអនុវត្តផ្លូវច្បាប់របស់អង្គភាពនៅពេលណាមួយក៏ថាបាន។ * ដោយបំណងល្អ ទោះមានអ្នកជេរក៏ខ្ញុំទទួលយកបាន

ទឹកប្រាក់ចំនួន=79000៛ គិតជាទឹកសុទ្ធបានចំនួន=30យួរ - ចំពោះថវិការនេះ ខ្ញុំបាទនិងទិញសម្ភារ:នៅល្ងាចថ្ងៃទី02-12-2025ខាងមុខ។ - បងប្
ទឹកប្រាក់ចំនួន=79000៛ គិតជាទឹកសុទ្ធបានចំនួន=30យួរ - ចំពោះថវិការនេះ ខ្ញុំបាទនិងទិញសម្ភារ:នៅល្ងាចថ្ងៃទី02-12-2025ខាងមុខ។ - បងប្អូនអាចចូលរួមបន្ថែមបាន ដើម្បីជួយដល់កងកម្លាំងយើង នៅទិសភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️

ខ្ញុំបាទ ជាម្ចាស់ឆាណែលគ្រុបនៃ (អង្គភាពសារព័ត៌មាន ព្រះខន័ញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) - សូមស្នើសុំដល់បងប្អូន និ
+1
ខ្ញុំបាទ ជាម្ចាស់ឆាណែលគ្រុបនៃ (អង្គភាពសារព័ត៌មាន ព្រះខន័ញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) - សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំដែលមានវត្តមាននៅក្នុងទីនេះ ដោយសារតែមានការស្នើសុំជា ទឹកសុទ្ធ និងគ្រឿងបរិភោគមួយចំនួន ពីបងប្អូនកងកម្លាំងប្រចាំការជួរមុខ នៅទិសភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ។ - អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមតាមលទ្ធភាព ដែលអាចធ្វើបាន ដើម្បីខ្ញុំបាទ យកទៅទិញសម្ភារៈទាំងអស់នេះជូនដល់កងកម្លាំងរបស់យើង។ - ទំនាក់ទំនង: 0886593528 សូមអរគុណ!🙏❤️🇰🇭👮‍♂️

🚨ព័ត៌មានក្តៅៗ: បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃរវាងយោធាមីយ៉ាន់ម៉ា🇲🇲 និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមី
+2
🚨ព័ត៌មានក្តៅៗ: បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃរវាងយោធាមីយ៉ាន់ម៉ា🇲🇲 និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលធ្វើឲ្យមានការបាញ់គ្រាប់កាំភ្លើងត្បាល់ ចំនួន៥គ្រាប់ បានចូលទៅក្នុងទឹកដីថៃ🇹🇭។ * កាលពីព្រឹកថ្ងៃទី1 ខែធ្នូ អាជ្ញាធរថៃ🇹🇭បានសម្រេចបិទច្រកព្រំដែនបណ្តោះអាសន្នជាមួយនិងមីយ៉ាន់ម៉ា🇲🇲 នៅយប់ថ្ងៃច័ន្ទ ទី1 ខែធ្នូ ដដែល អាជ្ញាធរថៃ ក៏បានសម្រេចបិទសាលារៀនរបស់ថៃនៅតាមព្រំដែន និងបានដាក់កម្លាំង ដើម្បីរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។

ថ្ងៃនេះជា ថ្ងៃទី១២៦ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវ
ថ្ងៃនេះជា ថ្ងៃទី១២៦ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

ថ្ងៃនេះ ទី១ ខែធ្នូ ឆ្នាំ២០២៥ នៅចំនួន៣០ថ្ងៃទៀត គឺជាថ្ងៃឆ្លងឆ្នាំហើយ តើឆ្នាំថ្មីនេះ អ្នកជាយដែនដូចខ្ញុំ អាចបានស្តាប់ និងបានឃើញផ្កាភ្លើងរបស់កាំជ្រួចទៀតទេ?🥹

🚨ព័ត៌មានក្តៅៗ: បន្ទាប់ពីការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU) និងកងកម្លាំងយោធាមីយ៉ាន់ម
+3
🚨ព័ត៌មានក្តៅៗ: បន្ទាប់ពីការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU) និងកងកម្លាំងយោធាមីយ៉ាន់ម៉ា🇲🇲 នៅក្រុង Myawaddy នៃរដ្ឋ Karen ជាប់ខេត្ត Tak របស់ប្រទេសថៃ🇹🇭 បានបន្តកើនឡើងខ្លាំង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ រហូតដល់ថ្នាក់ជំរុញឱ្យអាជ្ញាធរថៃ សម្រេចបិទច្រកព្រំដែនជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។ * ឆ្លើយតបចំពោះការប្រយុទ្ធគ្នានៃសង្រ្គាមស៉ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា អាជ្ញាធរថៃបានបិទច្រកព្រំដែននៅបណ្តោយព្រំប្រទល់រវាងខេត្ត Tak និងរដ្ឋ Karen រយៈពេល៧ថ្ងៃ ដើម្បីរារាំងការធ្វើដំណើរដោយជនស៉ីវិល ឬក្រុមប្រដាប់អាវុធ។ មានតែស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ មួយគត់នៅស្រុក Mae Sot ដែលនៅបន្តបើកសម្រាប់ការធ្វើដំណើរឆ្លងកាត់ធម្មតា។ * បញ្ជាក់: បើតាមអាជ្ញាធរថៃ🇹🇭 កាលពីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា គ្រាប់កាំភ្លើងត្បាល់៥គ្រាប់ ពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា🇲🇲 បានធ្លាក់ចូលក្នុងទឹកដីប្រទេសថៃ បណ្តាលឱ្យរបួសជនជាតិមីយ៉ាន់ម៉ា ២នាក់ ដែល់រស់នៅជាមួយអ្នកស្រុកថៃ។ អាជ្ញាធរថៃបានព្រមានថា ការបាញ់ផ្លោងណាមួយ ដែលឆ្លងចូលមកទៀតនាពេលក្រោយ នឹងត្រូវឆ្លើយតបវិញភ្លាមៗ៕

🚨BREAKING: តាមការបង្ហោះរបស់បណ្តាញសង្គមសារព័ត៌មានថៃ🇹🇭មួយនៅរយ:ពេល20ម៉ោងមុនថា- * កាំភ្លើងត្បាល់ប្រភេទ ATMM 120មីលីម៉ែត្រ ដែលផ
🚨BREAKING: តាមការបង្ហោះរបស់បណ្តាញសង្គមសារព័ត៌មានថៃ🇹🇭មួយនៅរយ:ពេល20ម៉ោងមុនថា- * កាំភ្លើងត្បាល់ប្រភេទ ATMM 120មីលីម៉ែត្រ ដែលផលិតដោយជនជាតិថៃ! 🇹🇭ជាប្រភេទគ្រាប់បែក ដែលរុញដោយខ្លួនឯងនិងបានបញ្ជាក់ថា "កម្ពុជា🇰🇭អាចនឹងក្លាយជាសមរភូមិដែលអាចសាកល្បងឆាប់ៗ" * ប្រភេទកាំភ្លើងត្បាល់ រុញដោយខ្លួនឯង ATMM របស់កងទ័ពភូមិន្ទថៃ🇹🇭 គឺផ្អែកលើប្រព័ន្ធបាញ់គ្រាប់បែកដោយដៃ Elbit Soltam SPEAR 120mm ដែលដំឡើងនៅលើឡានដឹកទំនិញ ជាមួយនឹងប្រព័ន្ធទីតាំងបាញ់ដោយស្វ័យប្រវត្តិ (កូអរដោនេដោយស្វ័យប្រវត្តិ និងការកំណត់ទិសដៅ) និងប្រព័ន្ធគ្រប់គ្រង និងបញ្ជាការបាញ់ដោយស្វ័យប្រវត្តិសម្រាប់ក្រុមអ្នកបាញ់គ្រាប់បែកដៃ។ . * ឧបករណ៍បាញ់កាំភ្លើងត្បាល់ ATMM ដែលរុញដោយខ្លួនឯងត្រូវបានបំពាក់នៅលើឡានយោធាឥណ្ឌាប្រភេទ TATA 715c 4x4 2.5tons ។ វាមានម៉ាស៊ីន 155HP និងចំណុះធុងសាំងចំនួន 200លីត្រ ដែលអាចធ្វើដំណើរបានរយៈចម្ងាយផ្លូវបានចំនួន 350km និងល្បឿនអតិបរមានៅលើផ្លូវកៅស៊ូបាន 80km/h និងល្បឿនអតិបរមានៅលើផ្ទៃដីបាន 30km/h។ (Nkoios)

🚨ព័ត៌មានក្តៅៗ:រថយន្តយោធាមួយគ្រឿងមកពីខេត្តលពបុរីបានជួបគ្រោះថ្នាក់ចរាចរណ៍មួយនៅវៀងសា បណ្តាលឲ្យទាហានប្រាំពីរនាក់រងរបួស ខណៈពេលកំព
🚨ព័ត៌មានក្តៅៗ:រថយន្តយោធាមួយគ្រឿងមកពីខេត្តលពបុរីបានជួបគ្រោះថ្នាក់ចរាចរណ៍មួយនៅវៀងសា បណ្តាលឲ្យទាហានប្រាំពីរនាក់រងរបួស ខណៈពេលកំពុងវិលត្រឡប់មកពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទឹកជំនន់។ ស៊ូរ៉ាតថានី – ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2025 រថយន្តយោធាមួយគ្រឿងដែលដឹកកងទ័ពមកពីខេត្តលពបុរីបានជួបគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈពេលកំពុងវិលត្រឡប់មកពីបេសកកម្មជួយសង្គ្រោះទឹកជំនន់នៅតំបន់ភាគខាងត្បូង។ សំបកកង់រថយន្តបានផ្ទុះពេលកំពុងបើកបរឆ្លងកាត់ស្រុកវៀងសា ខេត្តស៊ូរ៉ាតថានី បណ្តាលឱ្យរថយន្តបាត់បង់ការគ្រប់គ្រង និងធ្លាក់ចេញពីផ្លូវ។ ទាហានប្រាំពីរនាក់បានរងរបួស។ មន្ត្រីបានប្រញាប់ប្រញាល់បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ ហើយកំពុងវាយតម្លៃការខូចខាត។