1 279
Subscribers
No data24 hours
-37 days
-1730 days
Posts Archive
+2
ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅក្នុងទីនេះផងដែរ ដោយសារមានតម្រូវការចាំបាច់បន្ទាន់ សូមបងប្អូនទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញ នៅ«តង់ខៀវ4X6.4X8»ចំនួន6ដុំ និងកាហ្វេ ព្រមទាំងគ្រឿងបរិភោគមួយចំនួនទៀត ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជប់គគីរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕
សូមអរគុណ!🙏❤️🇰🇭👮♂️
{អង្គភាពសារព័ត៌មានព្រះខ័នញូស៍ប្រចាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ}
*ទំនាក់ទំនង: 0886593528
7:30យប់ ដ្រូនស៊ើបការណ៍សៀម🇹🇭កំពុងហោះព្រោងព្រាតនៅទិស. ប្រាសាទតាមាន់ធំ.ថ្មដូន.តាក្របី.ខ្នារ.អូរស្មាច់.ច្រកជាំសាងាំ.(ទិសឧត្តរ)!
08-01-2026
+9
នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារ និងរាយបន្លាលួសចូលមកលើច្រកអន្តរជាតិអូរស្មាច់។
បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បាន ឯកឧត្តម អភិបាលខេត្ត បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ៕
អាកាសធាតុទៀបភ្លឺ មកដល់ម៉ោងនេះនៅតំបន់ជួរភ្នំដងរែកទិសឧត្តរមានជ័យ=13°🌨️
08-01-2026
គិតត្រឹមម៉ោង8:35នាទីយប់នេះ នៅជួរភ្នំដងរែក ទិសឧត្តរមានជ័យ គឺមានខ្យល់ធ្លាក់ខ្លាំង និងចុះត្រជាក់ ខ្ញុំសូមជូនពរដល់កងកម្លាំងយើងគ្រប់ទិស ឲ្យមានសុខភាពល្អគ្រប់ៗគ្នា៕
🙏❤️🇰🇭👮♂️
07-01-2026
"កូនខ្មែរចងចាំ នឹងមិនអាចបំភ្លេចបាននូវគុណូបការៈដ៏មហាធំធេងរបស់វីរកងទ័ពក្នុងបេសកកម្មបម្រើជាតិមាតុភូមិ".។
ក្នុងឱកាសអបអរសាទរខួបលើកទី៤៧ (៧ មករា ១៩៧៩ - ៧ មករា ២០២៦ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខដល់វីរកងទ័ពជួរមុខដែលបានរងរបួសក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ.៕
6:20យប់ ដ្រូនស៊ើបការណ៍សៀម🇹🇭ចាប់ផ្តើមហោះព្រោងព្រាតនៅទិស(ឧត្តរ)!
07-01-2026
អបអរសាទរ ខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា ថ្ងៃកំណេីតទី២ របស់យេីងទាំងអស់គ្នា
សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ជាកម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។
៧ មករា ១៩៧៩ - ៧ មករា ២០២៦
🚨ព័ត៌មានក្តៅៗ: នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមករា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រីថៃ🇹🇭 លោក អនុទីន ឆាន់វីរ:គុល បានថ្លែងប្រាប់កាសែតថៃថា:
- កងទ័ពថៃ🇹🇭 និងក្រសួងការបរទេស បានដាក់លិខិតតវ៉ាទាមទារឲ្យកម្ពុជា🇰🇭ចាត់វិធានការបន្ទាប់ពីមានការបាញ់កាំភ្លើងត្បាល់ធ្វើឲ្យទាហានថៃរងរបួសនៅចំណុច.ចុងបុក(មុំបី)កាលពីព្រឹកមិញនេះ។
- លោកបន្ថែមថា: មានរបាយការណ៍មួយទាក់ទងនិងមេបញ្ជារការយោធាថៃ🇹🇭និងកម្ពុជា🇰🇭បានកំពុងជួបពិភាក្សាគ្នា ប៉ុន្តែលោកថាបើទោះបីជាគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែកម្ពុជាត្រូវតែទទួលខុសត្រូវដែរ។
- លោកសង្កត់ធ្ងន់ថា: កងទ័ពថៃ🇹🇭បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការសងសឹកតាមច្បាប់អន្តរជាតិដូចដែលយើងធ្លាប់ធ្វើវាកន្លងទៅ ប្រសិនបើសកម្មភាពនេះបង្ហាញថាកម្ពុជា🇰🇭បានរំលោភលើអធិបតេយ្យភាពរបស់ថៃ។
- ក្នុងនេះ លោកក៏កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចគ្នាសារជាថ្មីម្តងទៀតរវាងយោធាថៃ🇹🇭និងកម្ពុជា🇰🇭ផងដែរ៕
ពេលដែល Admin ជូនពរដល់កងកម្លាំង បងប្អូនសមាជិកចាស់និងយល់!🙏❤️🇰🇭👮♂️
គិតត្រឹមម៉ោង7:50នាទីយប់ នៅជួរភ្នំដងរែក ទិសឧត្តរមានជ័យ គឺមានខ្យល់ធ្លាក់ខ្លាំង និងចុះត្រជាក់ ខ្ញុំសូមជូនពរដល់កងកម្លាំងយើងគ្រប់ទិស ឲ្យមានសុខភាពល្អ និងឈ្នះពួកចោរឈ្លានពាន!
🙏❤️🇰🇭👮♂️
6:30យប់ ដ្រូនស៊ើបការណ៍សៀម🇹🇭ចាប់ផ្តើមហោះព្រោងព្រាតនៅទិស(ឧត្តរ)!
06-01-2026
ទិដ្ឋភាពនៅច្រកអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦៕
ប្រភពពី: បងប្អូនប្រជាពលរដ្ឋផ្ទាល់
បាញ់តែខ្លួនឯង នៅមិនស្ងៀមតែខ្លួនឯង ហើយមកចង់ស៊ើបអង្កេតអីទៀត?
ចោរបើនៅស្ងៀមមិនដើរចូលដីគេ ក៏មិនជាន់មីនដែរ!
ចោរបើមិនបាញ់ខ្លួនឯង ក៏មិនមានអ្នកណាបាញ់ដែរ!
បើសម្តែងសូមសម្តែងឲ្យសម កុំជាន់កែងខ្លួនរហូតចឹងអី មិនល្អទេភី!
