1 282
Subscribers
No data24 hours
-37 days
-2030 days
Posts Archive
ខ្ញុំបាទ សូមអរគុណដល់បងប្រុស «BUNNARITH LEAV» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរស្មាច់ និងច្រកជាំ)🙏❤️🇰🇭👮♂️
+1
សូមបងប្អូនប្រជាពលរដ្ឋកុំជឿ និងកុំចែករំលែកព័ត៌មានពីគណនីនេះ។ ខ្លឹមសារដែលបានផ្សព្វផ្សាយមានលក្ខណៈបំភ្លៃ បំផ្លើស និងបង្កការយល់ច្រឡំអំពីបញ្ហាព្រំដែន។ កុំជឿព័ត៌មានបំភ្លៃ កុំចែករំលែកព័ត៌មានបំផ្លើស
+9
មេបញ្ជាការនៃកងទ័ពភូមិន្ទថៃ បានចូលរួមក្នុងការហោះហើរសង្កេតពីកៅអីខាងក្រោយនៃយន្តហោះចម្បាំង F-16 ដើម្បីវាយតម្លៃ សមត្ថភាព និងការត្រៀមខ្លួនរួចជាស្រេច
(ខេត្តនគរសុវណ្ណ) នៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ មេបញ្ជាការនៃកងទ័ពភូមិន្ទថៃ លោកឧត្តមសេនីយ៍ឯក អ៊ុគ្រីត ប៊ុនតាណុន បានចូលរួមអង្គុយនៅកៅអីខាងក្រោយអ្នកបើកបរយន្តហោះចម្បាំងF-16 ដើម្បីវាយតម្លៃដំណើរការ និងសមត្ថភាពរបស់វា នៅក្នុងការធ្វើប្រតិបត្តិការផ្លូវអាកាសនៅទីបញ្ជាការកងពលលេខ៤ នៃកងអនុសេនាធំលេខ ៤០៣ ក្នុងខេត្តនគរសុវណ្ណ នៃប្រទេសថៃ។
ការចុះត្រួតពិនិត្យរបស់លោកមេបញ្ជាការកងទ័ពភូមិន្ទថៃ គឺដើម្បីត្រៀមខ្លួនរួចជាស្រេច សម្រាប់ការធ្វើប្រតិបត្តិការគ្រប់សកម្មភាព ដែលអាចកើតមាននៅតាមបណ្តោយព្រំដែន។
គូសបញ្ជាក់ផងដែរថា៖ លោកឧត្តមសេនីយ៍ឯក អ៊ុគ្រីត ប៊ុនតាណុន ក៏បានជួបនិយាយជាមួយនិងលោកឧត្តមសេនីយ៍ឯក សេកសាន គុន្ធា និងអ្នកបើកបរយន្តហោះផ្សេងទៀត ដែលធ្លាប់បានចូលរួមការហោះហើរទម្លាក់គ្រាប់បែក កាលពីសង្គ្រាម២១ថ្ងៃ នាខែធ្នរ ឆ្នាំ២០២៥ជាមួយនិងកម្ពុជាផងដែរ៕
+6
លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ ចាត់តំណាង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញរលើកទី២៤ របស់ក្រុមប្រឹក្សារខេត្ត អាណត្តិទី៤។
(ឧត្ដរមានជ័យ): នៅព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្ដមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរង ផែនធនធានមនុស្ស អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ដ អាណាត្ដិទី៤ និងសម្រាប់កងកម្លាំងពង្រឹងលើការបង្កា និងបង្ក្រាបបទល្មើសក្មេងទំនើង និងគ្រឿងញៀន ដែរកើតមានឡើងនៅក្នុងភូមិសាស្រ្ត ក្រោមអធិបតីភាព ឯកឧត្ដម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដឧត្ដរមានជ័យ និងឯកឧត្ដម សុីម វុទ្ធា អភិបាលរង តំណាង ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ នៅសហសាលប្រាសាទតាមាន់ធំសាលាខេត្តឧត្តរមានជ័យ៕
+4
ខ្លឹមសារនៃជំនួបសម្តែងការគួរសមរបស់ឯកឧត្តម ប៉ាង ឈីវី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Readout of Courtesy Call on His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, by His Excellency Pang Chee Wee, Ambassador of the Republic of Singapore to Kingdom of Cambodia
សូមគោរពជូនដំណឹងដល់បងប្អូនយើងដែលចូលរួមថវិការបានចំនួន=២០មុឺនរៀលនេះ។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទនិងទិញសម្ភារ:យកជូនកងកម្លាំងរបស់យើងនៅទិសអូរស្មាច់ អាស្រ័យហេតុនេះ សូមបងប្អូនយើងបន្តការចូលរួមបន្ថែមទៀត ដើម្បីបានផ្តល់ជូនកងកម្លាំងយើងនៅទិសច្រកជាំស្រងាំបន្ថែម៕
សូមអរគុណ!
+8
លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដឧត្តរមានជ័យ ដឹកនាំស្នងការរង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព និងណែនាំការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រតិបត្តិការជំនាញដើម្បីបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ (Zoom)
(ឧត្ដរមានជ័យ) ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដឹកនាំស្នងការរង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព និងណែនាំការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រតិបត្តិការជំនាញដើម្បីបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមរយៈប្រព័ន្ធ (Zoom) ៕
បន្តឱ្យមានការរៀបចំកិច្ចប្រជុំទ្វេភាគី នៃគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាម បណ្តោយព្រំដែននៃប្រទេសទាំងពីរ តាមកម្មវិធីដែលបានឯកភាពគ្នាកន្លងមក ដោយផ្លាស់ប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះមួយឆ្នាំម្តង តាម ពេលវេលាជាក់ស្តែង និងកំណត់សមាសភាពចូលរួមភាគីនីមួយៗមិនលើសពី២០រូប។
ភាគីទាំងពីរបានឯកភាពគ្នារក្សាគោលការណ៍សន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែនប្រទេសទាំងពីរ រាល់បញ្ហាសន្តិសុខដែលកើតឡើងត្រូវរួមគ្នាដោះស្រាយដោយសន្តិវិធី និងត្រូវគោរពអធិបតេយ្យភាព គ្នាទៅវិញទៅមក។
បន្តគាំទ្រ និងលើកកម្ពស់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាពក្នុងនាមជាអ្នកភូមិផងរបងតែមួយ និងអ្នកជិតខាងល្អ ជាពិសេសបណ្តាអង្គភាពដែលឈរជើងតាមបណ្តោយព្រំដែនត្រូវធ្វើការទាក់ទងគ្នាឱ្យបានល្អ និងជាប្រចាំផ្លាស់ប្តូរព័ត៌មានទាន់ សភាពការណ៍ និងបង្កើតឱ្យមានកម្មវិធីសិល្បៈ កម្សាន្ត វប្បធម៌ និងកីឡាជាមួយគ្នាទៅវិញទៅមក។
ភាគីទាំងពីរបន្តអនុវត្តតាមពិធីសារ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី០៥ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា នឹងធ្វើឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដោយពេលវេលា និងទីកន្លែងប្រជុំនឹងជូនដំណឹងនាពេលក្រោយតាមរយៈការិយាល័យអនុព័ន្ធយោធានៃប្រទេសទាំងពីរ៕
កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ
(ស្ទឹងត្រែង)៖ កងទ័ពកម្ពុជា និងកងទ័ពឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។ នេះបើយោងតាមកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ប្រចាំឆ្នាំ២០២៦ នៅឯសណ្ឋាគារអង្គរមាស ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
ឆ្នាំ២០២៦នេះ ដោយមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាម បណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ដែលបានជួបប្រជុំពិភាក្សាគ្នាដោយផ្ទាល់ជាលើកទី០៤ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ចំណែកភាគីឡាវដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ។
កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពអំពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខព្រំដែនប្រទេសទាំងពីរ ឃើញថាទទួលបានជោគជ័យ គួរឱ្យកត់សម្គាល់ និងបន្តយន្តការទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរបស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ ឡាវ-កម្ពុជា) ដោយបានឯកភាពគ្នាបាន លទ្ធផលគួរជាទីមោទនៈ។
នៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាបន្ត និងពង្រឹងកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យ ក្លាយជាព្រំដែនសន្តិភាព បញ្ចៀសឱ្យបានរាល់ការប៉ះទង្គិចគ្នាដោយអាវុធ រក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែន។ កងទ័ពនៃប្រទេសទាំងពីរដែលឈរជើងតាមបណ្តោយព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ច និងស្ថាប័នដែលមានការពាក់ព័ន្ធ នៃ ប្រទេសទាំងពីរក្នុងការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនដូចជា អំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធយុទ្ធភ័ណ្ឌ ការជួញដូរវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធព័ត៌មានវិទ្យា (Online Scams) ទំនិញគេចពន្ធ ការរុករកសម្បត្តិធម្មជាតិខុសច្បាប់ ការបរបាញ់សត្វព្រៃ និងបទល្មើសនានា។ល។
បន្តឱ្យកងកម្លាំងការពារពារព្រំដែនរបស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងការពារព្រំដែនរបស់កងទ័ពប្រជាជនឡាវ ឱ្យមានការទំនាក់ទំនងការងារដ៏ល្អជាមួយគ្នាជួបប្រជុំផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយជាមួយគ្នារាល់បញ្ហាសន្តិសុខតាមបណ្តាយព្រំដែនដោយសន្តិវិធី និងត្រូវរាយការណ៍ និងសុំគោលការណ៍ពីថ្នាក់លើ ព្រមទាំងចូលរួមទប់ស្កាត់រាល់ការឃោសនារបស់ពួកអមិត្តដែលញុះញុងឱ្យមានអំពើហឹង្សា ក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាព មិត្តភាពរបស់ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឡាវ-កម្ពុជា។
ជាមួយគ្នានេះដែរត្រូវមានវិធានការការពារ ការទប់ស្កាត់ការបង្ហោះដ្រូន ភាគីនីមួយៗមិនត្រូវរំលោភដែនអធិបតេយ្យ នៃប្រទេសទាំងពីរ និងមិនឱ្យមានការបង្ហោះដ្រូននៅតំបន់ព្រំដែនប្រទេសទាំងពីរដែលមិនទាន់ឯកភាពលើកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន។
ភាគីទាំងពីរបានឯកភាពគ្នាជំរុញឱ្យមានកិច្ចប្រជុំក្នុងមួយឆ្នាំម្តង ជាប្រក្រតីដោយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះរវាង, កងពលតូចអន្តរាគមន៍លេខ៩ នៃកងយោធពលខេមរភូមិន្ទ និងកងពលថ្មើរជើងទី៥ នៃកងទ័ពប្រជាជនឡាវ, តំបន់ប្រតិបត្តិការសឹករងព្រះវិហារ(កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់ (ឡាវ), តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង (កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់(ឡាវ), តំបន់ប្រតិបត្តិការសឹករងរតនគិរី (កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តអាត់តាក់ពើ (ឡាវ)។
ក្នុងករណីបើមានហេតុការណ៍កើតឡើងនៅតំបន់ណាមួយត្រូវសម្របសម្រួលដោះស្រាយនៅតំបន់នោះ។ បន្ត និងពង្រឹងកិច្ចសហការជាមួយអាជ្ញារធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធក្នុងការអប់រំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ឱ្យបានយល់ដឹងអំពីច្បាប់ និងសេចក្តីកំណត់ផ្សេងៗរបស់ប្រទេសទាំងពីរ ជៀសវាងការប្រព្រឹត្តិអំពើល្មើសច្បាប់ និងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
បន្តការគាំទ្រឱ្យគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ឡាវ កិច្ចការព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា (JBC) អនុវត្តតាមតួនាទីរបស់ខ្លួន។
កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ
ខ្ញុំបាទ សូមអរគុណដល់បងប្រុស «Sim Seyla» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរស្មាច់ និងច្រកជាំ)🙏❤️🇰🇭👮♂️
សរុបថវិការដែលបងប្អូនបានចូលរួម ដើម្បីទិញតង់ខៀវ និងទឹកសុទ្ធជូនកងកម្លាំងតាមរយ: Group Tetegram បានចំនួន=16ម៉ឺនរៀល។ សូមបងប្អូនបន្តចូលរួមទៀត ដើម្បីខ្ញុំបាទយកទិញសម្ភារ:ឲ្យគ្រប់គ្រាន់🙏❤️🇰🇭
សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦. !
-សាំងធម្មតាតម្លៃ ៥.៤០០រៀល/លីត្រ
-ប្រេងម៉ាស៊ូត ៥.៤៥០រៀល/លីត្រ
បន្ទាប់ពីបានទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៨ ឧសភា ២០២៦ ឯកឧត្ដម សេង ទៀង បានមកជួបក្រុមគ្រួសារ ប្អូនស្រី ម៉ូវ សុផាន់ និងក្រុមវេជ្ជបណ្ឌិត ពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិភាក្សាលើការព្យាបាលប្អូនស្រី ។
សូមគោរពអរគុណ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែជាព្រះរស់ ជួយជីវិតកូនចៅ 🙏🙏🙏
សូមជូនពរប្អូនស្រី បានជាសះស្បើយក្នុងពេលឆាប់ៗនេះ 🙏
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ១៨ ឧសភា ២០២៦
#ម៉ូវសុផាន់
#សេងទៀង
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
ខ្ញុំបាទ សូមអរគុណដល់បងប្រុស «CHETRA POV» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរស្មាច់ និងច្រកជាំ)🙏❤️🇰🇭👮♂️
សូមបងប្អូនដែលមានធនធាន បន្តការចូលរួមដើម្បីទិញតង់ខៀវ ទឹកសុទ្ធ ធូបមូស និងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀត ដើម្បីជូនដល់កងកម្លាំងប្រដាប់អាវុធរបស់យើងបន្តទៀត៕
សូមអរគុណ!🙏❤️🇰🇭👮♂️
នៅតំបន់ជួរភ្នំដងរែក ទិសឧត្តរមានជ័យ និងទិសព្រះវិហារ មេឃនៅបន្តមានភ្លៀងធ្លាក់ ដែលលាយឡំនិងខ្យល់ រួមទាំងមានផ្គរលាន់គ្រហឹម! សូមជូនពរកងកម្លាំងនៅខាងមុខ ឲ្យមានសុខភាពល្អទាំងអស់គ្នា🙏❤️🇰🇭👮♂️
+4
នៅថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ រួមទាំងសហការី បានអញ្ជើញនាំយកថវិការបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ចំនួន ១២.០០០.០០០៛ (ដប់ពីរលានរៀល) និង៥០០$ (ប្រាំរយដុល្លា) ជាថវិកាផ្ទាល់របស់លោកជំទាវ សុខ ណារ៉ូ ពៅ ហេង ឧត្តមភរិយា ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ និងជាអនុប្រធានគណៈកម្មាធិការ កាកបាទក្រហម សាខាខេត្តសៀមរាប ដើម្បីចូលរួមអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ៕
