អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Open in Telegram
Show more
1 357
Subscribers
-124 hours
-77 days
-3930 days
Posts Archive
សង្រ្គាមអាវុធបានចប់ហើយ ប៉ុន្តែឥឡូវចូលសង្រ្គាមព័ត៌មានបំពុល ជាពិសេសក្រុមពួកប្រឆាំងបានកំពុងវាយលុកខ្លាំងណាស់។ ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើង កុំជឿលើព័ត៌របស់ពួកវា ម្យ៉ាងទៀតដូចជាព័ត៌មានសៀមតែម្តង៕
+2
នេះគឺជាព័ត៌មានបំពុល របស់បក្សពួកប្រឆាំងនៅក្រៅស្រុក. ហើយក្រុមទាំងនេះតែងតែបង្កើតព័ត៌មានក្លែងក្លាយ ញុះញង់ ពួកនេះគឺមិនខុសពីចោរសៀមនោះទេ ពេលអាវុធឈប់ផ្ទុះ ពួកអស់នេះក៏ចេញមកដែរ អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាកុំជឿឲ្យសោះ សូមជឿជាក់លើព័ត៌មានផ្លូវការចេញពីក្រសួងការពារជាតិ ក្រសួងព័ត៌មាន និងផេកផ្លូវការរបស់ថ្នាក់ដឹកនាំយើង៕
សូមអរគុណ!🙏❤️🇰🇭
បទឈប់បាញ់ មិនមែនពេល៣ថ្ងៃ ឬ៧២ម៉ោងឡើយ ពោលបទឈប់បាញ់នេះ ធ្វើឡើងសម្រាប់សន្តិភាពរយះពេលយូរអង្វែង៕
គិតត្រឹមម៉ោង7:00នាទីព្រឹកនេះ នៅសមរភូមិទិសឧត្តរមានជ័យ: ជប់គគីរ. ប្រាសាទតាមាន់ធំ.តាមាន់តូច.ថ្មដូន.ប្រាសាទតាក្របី.ប្រាសាទខ្នារ.ភ្នំ350.អូរស្មាច់.អូរខ្លាឃ្មុំ.ភ្នំប៉ើយ.ភ្នំអនុស្សាវរីយ៍.ភ្នំគីញគក់.ព្រៃគុយ.អូរថ្ម.ភ្នំ200.ច្រកជាំសាងាំ.ក្បាលទង្សោង.អូរក្រញូង.ផ្ទះតាម៉ុក. គឺសភាពការណ៍នៅស្ងប់ស្ងាត់ មិនទាន់មានអ្វីនោះទេ៕
28-12-2025
ថ្ងៃនេះជា ថ្ងៃទី១៥២ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
ត្រឹមម៉ោង10:25នាទីយប់នេះ ស្ថានការណ៍គឺស្ងប់ស្ងាត់គ្រប់សមរភូមិទាំងអស់ សូមបងប្អូនយើងចូលសម្រាកចុះ កងកម្លាំងយើងក៏បានសម្រាក និងបានហូបបាយ ហូបទឹកខ្លះផងដែរ និងកំពុងបន្តឈរជើងការពារយ៉ាងរឹងមាំ នៅលើដែនអធិបតេយ្យរបស់យើង។
ចំពោះស្ថានការណ៍ណាមួយ ខ្ញុំបាទនិងរាយការណ៍ជូនបងប្អូនយើងបន្ថែមទៀត៕
សូមអរគុណ សូមគោរពលា!🙏❤️🇰🇭💪👮♂️
27-12-2025
ខ្ញុំនៅតែទទូចសុំ ដល់កងកម្លាំងយើងគ្រប់ទិសទាំងអស់បើទោះបីជាមានបទឈប់បាញ់នៅវេលាម៉ោង12:00នាទីថ្ងៃត្រង់នេះក៏ដោយ សូមបងប្អូនមេត្តាកុំថតនៅកន្លែងទីតាំងឈរជើង ឬលេណដ្ឋាន ជាដាច់ខាត៕ សូមអរគុណ🙏❤️🇰🇭👮♂️
27-12-2025
🙏🏻ប្រសាសន៍របស់ សម្តេចតេជោ ៖ «កម្ពុជាមិនមានការចរចាកាត់ ឬដោះដូរដី ដើម្បីប្ដូរយកសន្តិភាពនោះទេ។ បើគង់តែកាត់ដីឱ្យថៃ តើចាំបាច់ច្បាំងគ្នាតាំងពីដំបូងធ្វើអី?»។
វីដេអូថតដោយយោធាថៃ🇹🇭ក្រោយបទឈប់បាញ់នៅម៉ោង12:00នាទីថ្ងៃត្រង់ នៅទិសច្រកអន្តរជាតិ(ជាំសាងាំ)។
- យោធាថៃ បានបើកការបាញ់ប្រហារមកលើកម្ពុជា🇰🇭នៅព្រឹកម៉ោង7:03នាទី ដែលបានបណ្តាលឲ្យមានការខូចខាតដូចជា: អាគារកាស៊ីណូ ផ្ទះរបស់ប្រជាពលរដ្ឋ និងផ្សារចាស់លើច្រកជាំ។
- ក្នុងនេះក៏មានជនសុីវិលជាជនជាតិ ១នាក់ស្លាប់ និង១នាក់ រងរបួសផងដែរ៕
មានបងប្អូនយើង ស្គាល់លោកពូ នាក់ វង្ស ទេ មេទ័ពដ៏អង់អាចក្លាហាន🙏❤️🇰🇭
ក្រោយបទឈប់បាញ់ចូលជាធរមានបាន២ម៉ោង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងមេទ័ពជើងខ្លាំងប្រចាំនៅទិសតាមាន់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤២ បានជួបគ្នាផ្ទាល់ដោយក្តីនឹករលឹក បារម្ភ និងរីករាយ ព្រោះសង្គ្រាម២០ថ្ងៃនេះ លោកទាំង២ បានត្រឹមទាក់ទងតាមអាយកូម តាមទូរស័ព្ទ ដឹកនាំកម្លាំងទាំងមន្រ្តី និងកងទ័ព ប្រយុទ្ធជាមួយកងទ័ពថៃ។
សម្រាប់មេទ័ពខ្លាប្រចាំនៅទិសតាមាន់ ឧត្តមសេនីយ៍ត្រី នាក់ វង្ស ពុកមាត់កាន់តែប្រែពណ៌ច្រើន តែស្មារតីដឹកនាំកម្លាំងប្រយុទ្ធនៅតែខ្លាំង។
សូមជូនពរលោកទាំង២ និងមន្រ្តីរាជការ កងកម្លាំងទាំងអស់សុខភាពល្អ ជួបតែសំណាងល្អ និងបន្តទទួលជោគជ័យលើបេសកកម្មបម្រើជាតិ និងការពារទឹកដីឲ្យបានរឹងមាំ៕
អ្នកប៉ោយប៉ែតវិលចូលក្រុងវិញហើយ
+9
ច្រកជាំសាងាំ 27.12.2025 ក្រោយរងការវាយប្រហារគ្រាប់ផ្លោង ចាប់ពីម៉ោង 07:03 នាទីព្រឹក ដល់ម៉ោង 12:00រសៀល 🫡សូមចូលរួមសោកស្តាយ ដល់បងប្អូនដែលមានលំនៅដ្ឋាន រងគ្រោះដោយសារ សង្គ្រាមឈ្លានពានពីសំណាក់ទាហានថៃ🫡៕
ប្រភពរូបភាព: PheaRun Ou
ការរួបរួមជាតិ គឺកម្លាំងធំសម្រាប់ការពារបូរណភាពដែនដីកម្ពុជា! ពលរដ្ឋកម្ពុជាគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងដោយឈរលើមូលដ្ឋានច្បាប់៕
+6
(ខេត្តព្រះវិហារ)៖ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានថ្លែងថា ក្រោយបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ចូលជាធរមាននៅវេលាម៉ោង ១២ថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរខេត្តព្រះវិហារ មិនទាន់អនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹក វិលត្រឡប់ទៅលំនៅដ្ឋានវិញភ្លាមៗនោះទេ។
លោក គឹម ចាន់បញ្ញា ថ្លែងបញ្ជាក់មូលហេតុថា «ដោយយើងនៅរង់ចាំតាមដានសភាពការណ៍សិន បើសិនក្នុងរយៈពេលនៃបទឈប់បាញ់ សភាពការណ៍ល្អប្រសើរ គឺបងប្អូនភៀសសឹកមួយចំនួនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ដោយឡែកបងប្អូនមួយចំនួនទៀត យើងមិនទាន់អនុញ្ញាតឱ្យទៅនោះទេ ដោយសារពួកគាត់មានផ្ទះជាប់នឹងបណ្តោយព្រំដែន»។
បើតាមលោក គឹម ចាន់បញ្ញា, ការមិនទាន់ឱ្យប្រជាពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ គឺរង់ចាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលសិន ថាតើតំបន់ណាដែលយើងអនុញ្ញាតឱ្យទៅ និងតំបន់ណាដែលមិនទាន់ អនុញ្ញាតឱ្យទៅ ដោយសារទាក់ទងនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមមូលដ្ឋានរបស់ពួកគាត់ ដូច្នេះការអនុញ្ញាត ឬមិនអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញ គឺអាស្រ័យលើការពិនិត្យរបស់អាជ្ញាធរសិន ពិសេសអង្គភាពស៊ីម៉ាក់៕
អោមីនអើយ អ្នកហត់ពេកហើយ ដោយសារអាចោរវាដើរជាន់រហូត!
Available now! Telegram Research 2025 — the year's key insights 
