en
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

Open in Telegram
1 347
Subscribers
+124 hours
-57 days
-2630 days
Posts Archive
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ២ ថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ២ ថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ ៕

សកម្មភាពអ្នកជំនាញអាមេរិក​ បំពាក់គ្រាប់បែកឆ្លាតវៃលើយន្តហោះចម្បាំង F-16 Fighting Falcon ​ ប្រភពពី: TheNews

មេឃភ្លៀងខ្លាំង អាណិតដល់កងទ័ពជួរមុខណាស់ មូសក៏ច្រើន ទឹកដក់ក្នុងកន្លែងសម្រាក និងបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច។ 🥹🙏❤️🇰🇭👮‍♂️

កងទ័ពជើងគោកថៃ (RTA) កាលពីថ្ងៃចន្ទនេះ បានការពារការឃុំខ្លួនបន្តរបស់ទាហានកម្ពុជា ១៨នាក់ ដោយនិយាយថាពួកគេត្រូវបានគេចាប់បានខណៈពេលកំ
កងទ័ពជើងគោកថៃ (RTA) កាលពីថ្ងៃចន្ទនេះ បានការពារការឃុំខ្លួនបន្តរបស់ទាហានកម្ពុជា ១៨នាក់ ដោយនិយាយថាពួកគេត្រូវបានគេចាប់បានខណៈពេលកំពុងប្រយុទ្ធនៅតែបន្ត និងសង្កត់ធ្ងន់ថា ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនមិនទាន់បញ្ចប់ទាំងស្រុងទេ។ . អ្នកនាំពាក្យ RTA លោក Maj Gen Winthai Suvaree ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការអះអាងរបស់ក្រសួងការពារជាតិកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គមនៅមុននេះបន្តិចនៅថ្ងៃចន្ទនេះថា ទាហានទាំង ១៨នាក់ ត្រូវបានថៃឃាត់ខ្លួនដោយអនាធិបតេយ្យរយៈពេល ៤១ថ្ងៃ។

សូមគោរពរាយការណ៍ជូនបងប្អូនទាំងអស់គ្នា! គិតត្រឹមម៉ោង 6:00នាទីយប់នេះ សភាពការណ៍នៅសមរភូមិមុខ ទិសខេត្តឧត្តរមានជ័យ មានច្រកជាំសាងាំ ច្រកអូរស្មាច់ ច្រកជប់គគីរ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី គឺមានសភាពធម្មតា កងកម្លាំងរបស់យើងក៏បន្តការប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងនេះតំបន់ជួរភ្នំដងរែកក៏មានភ្លៀងធ្លាក់ខ្លាំងផងដែរបាទ។ សូមអរគុណ! 🙏❤️🇰🇭👮‍♂️

សារព័ត៌មានយក្សរបស់អង់គ្លេស BBC បានផ្សាយពីស្ថានភាពជាក់ស្តែងនៅជំរុំភៀសខ្លួនកម្ពុជា ក្រោយការសម្ភាសន៍ជាមួយប្រជាជនស្លូតត្រង់កម្ពុជ
សារព័ត៌មានយក្សរបស់អង់គ្លេស BBC បានផ្សាយពីស្ថានភាពជាក់ស្តែងនៅជំរុំភៀសខ្លួនកម្ពុជា ក្រោយការសម្ភាសន៍ជាមួយប្រជាជនស្លូតត្រង់កម្ពុជា ជាមួយស្ថានភាពខ្វះខាត និងភាពភ័យខ្លាចក្នុងការត្រឡប់ទៅផ្ទះវិញ ក្រោយថៃបានវាយប្រហារល្មើសច្បាប់អន្តរជាតិ បន្សល់នូវគ្រាប់មិនទាន់ផ្ទុះ និងឧស្ម័នពុល។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងទទួលស្វាគមន៍ជើងហោះហើរដំបូងគេគឺក្រុមហ៊ុន Air Cambodia មកពីចិន ចុះចតនៅម៉ោង៨៖០០ព្រឹកថ្ងៃទី៩ កញ្ញា

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖ ថ្ងៃនេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខ
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖ ថ្ងៃនេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ១:៥០នាទីរសៀលនេះ ក្នុងខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ។ ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ ។ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ។ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ - ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា

🚨ថៃបានចាប់ទីតាំង និង​ធានា​នូវ​ការសម្របសម្រួល និង​ត្រៀម​វាយប្រហារ​មូលដ្ឋាន​កងកម្លាំង​ពិសេស BHQ សម្ងាត់។ ខណៈនោះ ឥទ្ធិពលខ្មែរម្
🚨ថៃបានចាប់ទីតាំង និង​ធានា​នូវ​ការសម្របសម្រួល និង​ត្រៀម​វាយប្រហារ​មូលដ្ឋាន​កងកម្លាំង​ពិសេស BHQ សម្ងាត់។ ខណៈនោះ ឥទ្ធិពលខ្មែរម្នាក់ ចែកអាវការពារគ្រាប់កាំភ្លើង មិនទាន់គ្រប់ចំនួន ដែលត្រូវគ្រាប់កាំភ្លើងថៃ ! ប្រភពពី: ព័ត៌មានថៃ

ខ្ញុំបាទ សូមគោរពជម្រាបសួរដល់ សម្តេចទ្រង់ឯកឧត្តម លោក លោកស្រីនិងបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រលាញ់និងរាប់អាន់ដ៏ខ្ពង់ខ្ពស់បំ
+5
ខ្ញុំបាទ សូមគោរពជម្រាបសួរដល់ សម្តេចទ្រង់ឯកឧត្តម លោក លោកស្រីនិងបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រលាញ់និងរាប់អាន់ដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការខ្វះខាត សូមបងប្អូនចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីទិញម៉ូតូថ្មីមួយជូនទៅដល់លោកពូ (ផាត) ដែលគាត់ជាកងទ័ពជួរមុខលេខ៤១ ប្រចាំការនៅទិសច្រកជាំសាងាំ ដោយសារម៉ូតូរបស់គាត់មានសភាពចាស់ទ្រុឌទ្រោមធ្វើដំណើរក៏ពិបាក ខ្ញុំបានឃើញជាក់ស្តែង។ សូមអរគុណ!🙏❤️🇰🇭👮‍♂️ ទំនាក់ទំនងលេខ: 0886593528

អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ១ ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក្ស ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ១ ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក្ស ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ ៕ #បុណ្យកាន់បិណ្ឌ #បុណ្យភ្ជុំបិណ្ឌ #បុណ្យប្រពៃណីជាតិ #កម្ពុជា #ហ៊ុនសែន #HunSen

សូមគោរពរាយការណ៍ជូនបងប្អូនទាំងអស់គ្នា! គិតត្រឹមម៉ោង 11:05នាទីយប់នេះ សភាពការណ៍នៅសមរភូមិមុខ ទិសខេត្តឧត្តរមានជ័យ មានច្រកជាំសាងាំ ច្រកអូរស្មាច់ ច្រកជប់គគីរ តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី គឺមានសភាពធម្មតា កងកម្លាំងរបស់យើងក៏បន្តការប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងនេះតំបន់ជួរភ្នំដងរែកក៏មានភ្លៀងធ្លាក់ផងដែរបាទ។ សូមអរគុណ! 🙏❤️🇰🇭👮‍♂️

+1
🚨សកម្មភាពពួកសៀមចុះពិនិត្យ និងរុះរេីរផ្ទះរបស់ប្រជាពលរដ្ធខ្មែរ នៅអូរបីជាន់ 6-9-2025!

ទំព័រហ្វេសប៊ុករបស់គណបក្សប្រជាជនបានធ្វើការទាមទារទាក់ទងនឹងគណៈរដ្ឋមន្ត្រីថ្មីរបស់ នាយករដ្ឋមន្ត្រី អានុតិន ឆាន់វីរៈ ដោយបញ្ជាក់ថា
ទំព័រហ្វេសប៊ុករបស់គណបក្សប្រជាជនបានធ្វើការទាមទារទាក់ទងនឹងគណៈរដ្ឋមន្ត្រីថ្មីរបស់ នាយករដ្ឋមន្ត្រី អានុតិន ឆាន់វីរៈ ដោយបញ្ជាក់ថា បុគ្គលដែលមានករណីជួញដូរមនុស្ស មិនត្រូវបម្រើការងារជារដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថ្មីនោះទេ។ គណបក្សនេះក៏បានយោងការកាន់អំណាចនៅថ្ងៃទី 5 ខែកញ្ញាដោយតុលាការស្រុកឡាបឡែនរបស់ហ្វាំងឡង់ដែលបានកាត់ទោសអតីតប្រតិបត្តិកម្រិតខ្ពស់មួយនៃក្រុមហ៊ុនឧស្សាហកម្មប៊ឺរីធំៗរបស់ហ្វាំងឡង់និងឈ្មួញកណ្តាលថៃឱ្យជាប់ពន្ធនាគារពីបទពាក់ព័ន្ធរបស់ពួកគេក្នុងប្រតិបត្តិការជួញដូរមនុស្ស។ #thailand #ទូថ្មី

ក្រសួងការបរទេសកម្ពុជា បង្ហាញពីកិច្ចប្រឹងប្រែងក្នុងការជួយទាហានខ្មែរទាំង១៨រូប ដែលកងទ័ពថៃប្រើល្បិចចាប់ខ្លួន។
+2
ក្រសួងការបរទេសកម្ពុជា បង្ហាញពីកិច្ចប្រឹងប្រែងក្នុងការជួយទាហានខ្មែរទាំង១៨រូប ដែលកងទ័ពថៃប្រើល្បិចចាប់ខ្លួន។