8 776
Subscribers
+9024 hours
+4787 days
+1 94730 days
Posts Archive
+2
លទ្ធផលនៃកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ #SENATE
JOIN CHANNEL "🔔"
វិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់ តាមរយៈការជូនដំណឹង (Notification) ក្លែងក្លាយ បាញ់លុយចូលគណនីធនាគារ ឬ ឈ្នះរង្វាន់ #OA
JOIN CHANNEL "🔔"
⚠️ សូមប្រុងប្រយ័ត្នចំពោះមេរោគ SparkRAT ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងក្លាដល់អ្នកប្រើប្រាស់បណ្ដាញសង្គម!
មេរោគនេះអាចត្រូវបានបង្កប់ក្នុងឯកសារ កម្មវិធីក្លែងក្លាយ ឬតំណភ្ជាប់គួរឱ្យសង្ស័យ ដែលចែកចាយតាម Telegram និងបណ្ដាញទំនាក់ទំនងផ្សេងៗ។ នៅពេលអ្នកទាញយក និងបើកឯកសារទាំងនោះ ជនខិលខូចអាច៖ - លួចយកទិន្នន័យ និងព័ត៌មានសំខាន់ៗ - ថតអេក្រង់ និងតាមដានសកម្មភាពរបស់អ្នក - គ្រប់គ្រងឯកសារ និងកុំព្យូទ័រពីចម្ងាយ - ដំណើរការបញ្ជា ឬដំឡើងមេរោគបន្ថែម - បិទ ឬរំខានកម្មវិធីការពារមេរោគ។ ដើម្បីការពារខ្លួន សូម៖ - កុំចុចតំណភ្ជាប់ ឬបើកឯកសារពីប្រភពមិនស្គាល់ - ផ្ទៀងផ្ទាត់ជាមួយអ្នកផ្ញើ មុនពេលទាញយកឯកសារ - ប្រុងប្រយ័ត្នឯកសារ .exe, .msi, .bat, .vbs, .ps1, .scr, .zip, .rar, .7z និង .z - កុំបិទកម្មវិធីការពារមេរោគ - ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ និងកម្មវិធីឱ្យបានជាប្រចាំចំណាំ៖ ឯកសារ .zip, .rar, .7z និង .z មិនមែនសុទ្ធតែជាមេរោគទេ ប៉ុន្តែអាចត្រូវបានជនខិលខូចប្រើប្រាស់ដើម្បីបង្កប់ ឬចែកចាយមេរោគ។ សូមផ្ទៀងផ្ទាត់ប្រភព និងពិនិត្យឯកសារខាងក្នុងឱ្យបានច្បាស់មុនពេលចុចបើក។ JOIN CHANNEL "🔔"
+2
នគរបាលអន្តោប្រវេសន៍ម្នាក់ ដែលស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបញ្ចប់តំណែង បកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ។
JOIN CHANNEL "🔔"
សូមជូនសេចក្ដីណែនាំ នៃការប្រឡងជ្រើសរើស តម្រូវការតាមរាជធានីខេត្ត និងគម្រូពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌកងរាជអាវុធហត្ថ។
+1
កងរាជអាវុធហត្ថ ប្រកាសរើសយោធិនថ្មី ២ពាន់នាក់ បម្រុង ១០០នាក់ រើសគ្រប់២៥រាជធានីខេត្ត
—————————————————
តាមដានប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ឯកសារមន្រ្តីរាជការស៊ីវិល https://t.me/civilservant3324
ប្រភពផ្លូវការ មជ្ឈមណ្ឌលឯកសារក្របខ័ណ្ឌ
+1
ឱកាសមកហើយ
«ការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌ កងរាជអាវុធហត្ថ»
ចាប់ផ្ដើមចែកពាក្យចាប់ពីថ្ងៃទី៣-១២ ខែកញ្ញា ឆ្នាំ២០២៦ នាម៉ោងធ្វើការ
តាមដានប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមការងារ Elearning Cambodia telegram.me/teachingmaterail
ចំនួនរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង ភូមិឆ្នាំ២០២៥-២០២៦
-រាជធានី ខេត្ត ២៥
-ក្រុង ស្រុក ខណ្ឌ ២១០( ក្រុង ៣៣ , ស្រុក ១៦៣ ,ខណ្ឌ ១៤)
-ឃុំ សង្កាត់ ១៦៥២
-ភូមិ ១៤៥៨១
ចំនួនអភិបាល និងក្រុមប្រឹក្សារាជធានីក្រុង ស្រុក ខណ្ណ ឃុំ សង្កាត់ ឆ្នាំ២០២៦
អភិបាលរាជធានី ២៥
អភិបាលខេត្ត ២៥
អភិបាលក្រុង ៣៣
អភិបាលស្រុក ១៦៣
អភិបាលខណ្ឌ ១៤
មេឃុំ ចៅសង្កាត់ ១៦៥២
ក្រុមប្រឹក្សារាជធានី ខេត្ត ៥៥៩
ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ៣៦៤១
ក្រុមប្រឹក្សាឃុំ សង្កាត់ ១១៦២២
📍តើប្រជាពលរដ្ឋខ្មែរអាចស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង និងស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ( បន្តសុពលភាព បាត់បង់ និងខូចខាត ) នៅទីកន្លែងណាខ្លះ ?
📍ចុះប្រសិនបើប្រជាពលរដ្ឋខ្មែរ ដែលបានចំណាកស្រុក តើអាចស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង និងស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ( បន្តសុពលភាព បាត់បង់ និងខូចខាត ) នៅទីកន្លែងណាខ្លះ ?
👉 ឯកសារភ្ជាប់សម្រាប់ស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូងរួមមាន ៖
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ ។
👉 ឯកសារភ្ជាប់សម្រាប់ស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា (ក្នុងករណីអស់សុពលភាព) រួមមាន ៖
- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ (៦ខែ)
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ ( ក្នុងករណីផ្លាស់ប្តូរលំនៅឋានអចិន្រ្តៃយ៍ថ្មី ) ។
ដោយ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
សូមប្រុងប្រយ័ត្ន! មេរោគ Spark RAT
ថ្មីៗនេះក្រុមការងារបច្ចេកទេសបានស្រាវជ្រាវរកឃើញសកម្មភាពវាយប្រហាររបស់ក្រុមឧក្រិដ្ឋជនដោយប្រើប្រាស់មេរោគ Spark RAT ដែលជាមេរោគបញ្ជាពីចម្ងាយ (Remote Access Trojan) អនុញ្ញាតឱ្យឧក្រិដ្ឋជនលួចគ្រប់គ្រងឧបករណ៍ លួចយកទិន្នន័យ និងពាក្យសម្ងាត់របស់ជនរងគ្រោះពីចម្ងាយ។ មេរោគនេះត្រូវបានប្រើប្រាស់វាយប្រហារមកលើគោលដៅដែលស្ថិតនៅក្នុងប្រទេសកម្ពុជាដូចជាបុគ្គល និងរូបវន្តបុគ្គលដែលបំពេញភារកិច្ចនៅតាមបណ្តាស្ថាប័នឯកជន និងសាធារណៈ តាមរយៈការប្រើប្រាស់ Phishing Email ដោយមានភ្ជាប់ជាមួយឯកសារដែលមានទម្រង់ដូចឯកសារផ្លូវការរបស់រាជរដ្ឋាភិបាលរួមមាន ឯកសារសុខាភិបាល អចលនទ្រព្យ និងឯកសារជូនដំណឹងផ្សេងៗ។
ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ សូមចែករំលែកវិធានការការពារអ៊ីម៉ែល របស់លោកអ្នកដូចខាងក្រោម៖
១. សូមត្រួតពិនិត្យ និងដំឡើងកម្រិតសុវត្ថិភាពគណនី អ៊ីម៉ែលលោកអ្នកដោយ កំណត់លេខកូដច្រើនខ្ទង់ និងបើកមុខងារ 2FA
២. សូមត្រួតពិនិត្យប្រភពអ៊ីម៉ែលឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត ទាញយកឯកសារ (files) មកប្រើប្រាស់ ដើម្បីចៀសវាងមេរោគឆ្លងចូលលួចទិន្នន័យ
៣. សូមរៀបចំវិធានការ បម្រុងទុកទិន្នន័យ (Data Backup)
៤.ប្រសិនបើអ្នកបានទាញយកឯកសារដែលមានប្រភពមិនច្បាស់លាស់ សូមផ្ដាច់អ៊ីនធឺណិតភ្លាមៗ កុំបើកដំណើរការ (Execute/Run) ឯកសារនោះ ហើយធ្វើការលុបចេញពីឧបករណ៍របស់អ្នក។ ជាជំហានបន្ទាប់ សូមស្វែងរកជំនួយបន្ថែមពីអ្នកជំនាញបច្ចេកទេស។
អនុក្រឹត្យស្តីពីលេខ៣១០ការកែប្រែនិងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ធ្លាប់អត់? ពេលខ្លះគ្រាន់តែបានប្រាប់អ្នកធ្វើដំណើរតាមផ្លូវជាមួយគ្នាថា «បង! ភ្លេចលើកជន្ទល់ម៉ូតូ» ក៏ធ្វើឱ្យមានអារម្មណ៍ល្អពេញមួយថ្ងៃ។✨
អំពើល្អជួយឱ្យយើងចាប់ផ្តើមថ្ងៃថ្មីពោរពេញដោយភាពរីករាយ ហើយអំពើល្អតែបន្តិចក៏ធ្វើឱ្យថ្ងៃរបស់អ្នកដ៏ទៃមានភាពស្រស់បំព្រងដូចគ្នា ដូចជារសើរថាម៉ូតសក់ថ្មីសមនឹងគាត់ ឬជួយទិញនំពីអ៊ុំស្រីដែលរែកលក់តាមផ្លូវហាលថ្ងៃមកចែកមិត្តភក្តិញ៉ាំ។
JOIN CHANNEL "🔔"
អនុក្រឹត្យលេខ ២៥ អនក្រ ស្តីពីភារកិច្ច និងរចនាសម្ព័ន្ធទូទៅនៃកងរាជអាវុធហត្ថ
+5
លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ #OCM
JOIN CHANNEL "🔔"
ដំណឹងល្អ៖ ក្រសួងរៀបចំដែនដី នឹងបង្កើតមជ្ឈមណ្ឌលប្រជាជន (ផ្តល់សេវាតាម Online ដែលធ្វើឱ្យអ្នកស្នើសុំសេវាមិនពិបាករត់រកទីតាំងដីស្ថិតនៅ ឬរាជធានី-ខេត្តទៀតឡើយ) ដើម្បីផ្តល់សេវាសាធារណៈលើវិស័យជំនាញរបស់ខ្លួន តាមយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ បន្ទាប់ពីភ្ជាប់ប្រព័ន្ធ CamDX ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលរួច។
រាល់ដំណើរការឯកសារ ម្ចាស់អាចតាមដានបានតាមរយៈទូរសព្ទដៃរបស់លោក លោកស្រី។
ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ, ២៨ សីហា ២០២៦ #MLMUPC
JOIN CHANNEL "🔔"
