CPP_PP Official
Open in Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Show more1 693
Subscribers
+124 hours
+77 days
+6930 days
Posts Archive
1 693
អបអរសាទរ ខួបលើកទី ១ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
៤ ធ្នូ ២០២៤ - ៤ ធ្នូ ២០២៥
Celebrating the 1st anniversary of the Khmer "Krama", inscribed on UNESCO's list of the Intangible Cultural Heritage of Humanity
4 December 2024 - 4 December 2025
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣-ធ្នូ-២០២៥
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ ម្សិលមិញខួបលើកទី៤៧នៃថ្ងៃបង្កើត រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា (២ធ្នូ១៩៧៨-២ធ្នូ២០២៥)។ នៅសល់ជាង១ខែទៀតនឹងឈានដល់ ខួបលើក៤៧នៃថ្ងៃជ័យជំនះលើរបបប៉ុល ពត (៧មករា១៩៧៩-៧មករា២០២៦)។ (ប្រភព៖ DAP NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញការណែនាំ១០ចំណុចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងគាំពារជនមានពិការភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើជនមានពិការភាព, មួយខែចំណាយជាង ២.៥លានដុល្លារ ចិញ្ចឹមជនមានពិការភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា ៖ ការប្រើប្រាស់គ្រាប់បែកចង្កោម ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះគោលការណ៍ច្បាប់ មនុស្សធម៌អន្តរជាតិ។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ កងទ័ពភូមិភាគទី២ ថៃ ដោយបង្កើតរឿងផ្ទុះមីន ដើម្បីបំភ័ន្តអន្តរជាតិ និងលាក់កំបាំងមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួន ចូលមកដែនអធិបតេយ្យ។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ កម្ពុជា-ថៃ បោះបង្គោលបណ្ដោះអាសន្នបាន៣៩បង្គោល ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៧) អន្តរជាតិ៖ លោក ពូទីន ព្រមានអឺរ៉ុបថា បើចង់បង្កសង្រ្គាម រុស្ស៉ីត្រៀមខ្លួនជាស្រេច ប៉ុន្តែអឺរ៉ុបនឹងចាញ់យ៉ាងអាម៉ាស់ រហូតគ្មាននៅសល់អ្នកដើម្បីចរចាសន្តិភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោកណេតាន់យ៉ាហ៊ូ ចង់ឱ្យប្រទេសស៊ីរីបង្កើតតំបន់គ្មានយោធា។ (ប្រភព៖ CNC HOT NEWS ) ចុចអាន
៩) អន្តរជាតិ៖ ស្រីលង្កានឹងត្រូវចំណាយខ្ទង់ ៧ពាន់លានដុល្លារ ដើម្បីស្តារប្រទេសឡើងវិញ ក្រោយព្យុះស៉ីក្លូនដ៏ប្រល័យ។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ EU សម្រេចបានកិច្ចព្រមព្រៀងហាមឃាត់ឧស្ម័នរុស្ស៊ីត្រឹមឆ្នាំ២០២៧។ (ប្រភព៖ Kampucheathmey daily) ចុចអាន
១១) អន្តរជាតិ៖ លោក ហ្សេឡិនស្គី អំពាវនាវឱ្យមានតម្លាភាពក្នុងដំណើរការសន្តិភាពរបស់អ៊ុយក្រែន។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ីព្រមានអឺរ៉ុបថា បើអ្នកចង់ធ្វើសង្រ្គាម រុស្ស៊ីនឹងកម្ចាត់អ្នក។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម»
ថ្ងៃទី៣ ធ្នូ ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
២ធ្នូ
មរតកជាអមតៈតជំនាន់
នៃស្មារតីពួតដៃគ្នាបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ឯកភាពជាតិ សម្រាប់មាគ៌ាឆ្ពោះទៅការកសាង និងអភិវឌ្ឍកម្ពុជារុងរឿង
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
អបអរសាទរ ខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
២ ធ្នូ ២០១៥ - ២ ធ្នូ ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១-ធ្នូ-២០២៥
១) ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីយាងចូលរួមកិច្ចប្រជុំនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ក្រោយរដ្ឋសភាអនុម័តរួចរាល់ ច្បាប់ថវិកាជាតិនឹងត្រូវលើកមកពិនិត្យបន្ត ដោយគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នារសៀលថ្ងៃនេះ ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចធិបតី៖ មេរោគអេដស៍មិនទាន់បំបាត់អស់នៅឡើយទេ និងជាបញ្ហាសុខភាពសាធារណៈមួយប៉ះពាល់ដល់ជីវិតមនុស្សជាច្រើន។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រំលឹកមន្ត្រីតុលាការទាំងអស់ ត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៥) ភ្នំពេញ៖ ឆ្នាំ២០២៥ ការវិនិយោគលើវិស័យសំណង់មាន ៣៥០៣គម្រោង ក្នុងទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារ កើន៦៨,៨៩%។ (ប្រភព៖ BTV NEWS) ចុចអាន
៦) ភ្នំពេញ៖ អង្គការ ILO បង្ហាញសកម្មភាពការងារជាច្រើនដែលបានសហការធ្វើជាមួយរាជរដ្ឋាភិបាលកម្ពុជាជួយដល់ពលករមកពីថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៧) ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា ស្នើអង្គការកាកបាទក្រហមអន្តរជាតិ ជំរុញភាគីថៃដោះលែងយោធិនកម្ពុជាទាំង ១៨រូប ឱ្យបានឆាប់រហ័ស។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ លោកត្រាំឲ្យលោកម៉ាឌូរ៉ូ លាលែង ហើយនាំគ្រួសារវេចបង្វេចរត់ចេញពីវ៉េណេស៊ុយអេឡា។(ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ លោកណេតាន់យ៉ាហ៊ូ ផ្ញើជូនលិខិតសុំលើកលែងទោសទៅកាន់ប្រធានាធិបតីអ៊ីស្រាអ៊ែល ក្នុងសំណុំរឿងពុករលួយ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
១០) អន្តរជាតិ៖ អាហ្រ្វិកខាងត្បូង ទាត់ចោលការគំរាមរបស់លោក ត្រាំ ដែលចង់ហាមមិនឱ្យចូលរួមកិច្ចប្រជុំ G20 ឆ្នាំក្រោយ។ (ប្រភព៖ FRESH NEWS ) ចុចអាន
១១) អន្តរជាតិ៖ តម្លៃប្រេងកើនឡើង ដល់ទៅ 1.5% អំឡុងពេលអាមេរិក បិទដែនអាកាស Venezuelan ដែលជាប្រទេស ផលិតប្រេងដ៏សំខាន់។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ រុស្ស៊ី ថ្កោលទោសការវាយប្រហាររបស់អ៊ុយក្រែន លើនាវាដឹកប្រេង និងកំពង់ផែនៅសមុទ្រខ្មៅ។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣០-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីស្នើពលរដ្ឋទុកចិត្តលើការបំពេញការងាររបស់មន្ត្រីជំនាញព្រំដែនកម្ពុជា។ (ប្រភព៖ Kampucheathmey daily) ចុចអាន
២) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ជំរុញក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺបន្ដជួយស្វែងរក ផ្សព្វផ្សាយ ឱកាសការងារដល់ពលករខ្មែរវិលពីថៃ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជាកត់សម្គាល់ថាលោក មុនតាប៊ន មិនយកចិត្តទុកដាក់លើភស្ភុតាងនៃការបំពានរបស់ថៃលើពលរដ្ឋខ្មែរទេ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៤) ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹង ការចោទប្រកាន់គ្មានមូលដ្ឋានរបស់យោធាថៃ។ (ប្រភព៖ DAP NEWS) ចុចអាន
៥) ភ្នំពេញ៖ ផែនការ៥ឆ្នាំលើកទី១៥ របស់ប្រទេសចិន បង្កើនការយល់ដឹងដល់កម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ លោក Trump អះអាងថាលោកនៅសល់សន្លឹកបៀរជាច្រើនទៀត ពាក់ព័ន្ធទៅនឹងបញ្ហាពន្ធគយ។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក Netanyahu ស្នើសុំការលើកលែងទោសជាផ្លូវការ ពីប្រធានាធិបតីអ៊ីស្រាអែល។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បើកកិច្ចប្រជុំក្រោមអធិបតីភាពលោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ជំរុញឱ្យកងកម្លាំងទ័ពអាកាសរក្សាក្នុងការត្រៀមខ្លួន អំឡុងពេលនៃការគំរាមកំហែងរបស់លោក Trump។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ ក្រសួងការបរទេសចិនថ្លែងថា ពាក្យសម្តីពាក់ព័ន្ធ នឹងតៃវ៉ាន់របស់លោកស្រី Takaichi បានបញ្ចេញសញ្ញាខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ដល់ពួកអបគមន៍និយម ដែលចង់ឱ្យ «តៃវ៉ាន់ឯករាជ្យ»។(ប្រភព៖ DAP NEWS ) ចុចអាន
១១) អន្តរជាតិ៖ លោក គីម៖ កងទ័ពអាកាសកូរ៉េខាងជើងនឹងទទួលបាន«ទ្រព្យសម្បត្តិយោធាយុទ្ធសាស្ត្រថ្មី»។(ប្រភព៖ Kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
ផ្សារអូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ
#ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #បរិស្ថានរស់នៅដ៏ល្អត្រកាល #មុខរបរ #ជីវិតពិតរបស់ប្រជាជនកម្ពុជា #ប្រជាជនកម្ពុជា #ស្ថាបត្យកម្មលំហសាធារណៈ #ហេដ្ឋារចនាសម្ព័ន្ធទីក្រុង #ការអភិវឌ្ឍទីក្រុង #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព #ជីវិតពិតរបស់ប្រជាជនកម្ពុជា
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៩-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ សម្ដេចបវរធិបតី និងរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិត ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍»។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចធិបតី ណែនាំឲ្យផ្សព្វផ្សាយស្វែង រកអ្នកផ្ទុក មេរោគអេដស៍ជាង ៤ពាន់នាក់ ដើម្បីទទួលបានការព្យាបាល។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ ថ្ងៃនេះជា ថ្ងៃទី១២៣ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) អន្តរជាតិ៖ ប្រទេសចិន ជំរុញឲ្យអាមេរិកលុបចោលទណ្ឌកម្ម និងការរឹតត្បិតប្រឆាំង នឹងប្រទេសគុយបា ជាបន្ទាន់។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ បញ្ជាក់ថា គ្មានសារណាមួយ ត្រូវបានផ្ញើទៅ សហរដ្ឋអាមេរិក តាមរយៈប្រទេសទីបីឡើយ។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ កូរ៉េខាងត្បូង តែងតាំងអតីតមេប៉ូលិសជាតិ ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ចិន រិះគន់នាយករដ្ឋមន្ត្រីជប៉ុន ចំពោះការបន្ដធ្វើឲ្យខូចមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងទ្វេភាគី។(ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រតិភូអ៊ុយក្រែន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សាជាមួយបេសកជនពិសេសរបស់លោក ត្រាំ។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក Trump និយាយទូរស័ព្ទដោយសម្ងាត់ជាមួយប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ក្នុងពេលកំពុងមានភាពតានតឹង។ (ប្រភព៖ DAP NEWS ) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
អបអរសាទរ ខួបលើកទី៩ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០២៥
Celebrating the 9th anniversary of Chapei Dang Veng, which was inscribed on UNESCO’s list of the Intangible Cultural Heritage of Humanity
30 November 2016 - 30 November 2025
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
អបអរសាទរពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៣ របស់គណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកម្មាធិការគណបក្សារាជធានីភ្នំពេញ៕
នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
កិច្ចប្រជុំ ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ប្រចាំខែតុលា និងទិសដៅខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៨-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ ព្រះមហាក្សត្រ កោតសរសើរមនសិការស្នេហាជាតិ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍ ហើយតែងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សសម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា-វៀតណាម រក្សាបានសន្ដិសុខព្រំដែនយ៉ាងល្អ ទាំងកិច្ចសហប្រតិបត្ដិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ពាណិជ្ជកម្មតាមព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធ ខណៈភាគីទាំងពីរគ្រោងសម្ភោធច្រកអន្ដរជាតិម៉ឺនជ័យរួមគ្នានៅដើមខែធ្នូខាងមុខ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចតេជោ សង្ឃឹមថាទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម នឹងកើនឡើងដល់ ២០ពាន់លានដុល្លារ។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥។ (ប្រភព៖ DAP NEWS) ចុចអាន
៦) ភ្នំពេញ៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ (ប្រភព៖ BTV NEWS) ចុចអាន
៧) ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឡាវ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងព្រំដែនរួម ប្រកបដោយសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ អាជ្ញាធរប្រឆាំងអំពើពុករលួយអ៊ុយក្រែន ឆ្មក់ចូលឆែកឆេរផ្ទះអ្នកស្និទ្ធជិតហ្សេលេនស្គី ។ (ប្រភព៖Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ តុលាការរុស្ស៉ី ផ្តន្ទាទោសបុរស ៨នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជុំវិញការវាយប្រហារដោយរថយន្តបំផ្ទុះគ្រាប់បែកអ៊ុយក្រែន។ (ប្រភព៖ BTV NEWS) ចុចអាន
១០) អន្តរជាតិ៖ លោក ពូទីន ថានឹងបន្តធ្វើសង្រ្គាម រហូតទាល់តែអ៊ុយក្រែនយល់ព្រមកាត់ទឹកដីរុស្ស៉ី។ (ប្រភព៖ FRESH NEWS ) ចុចអាន
១១) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីជប៉ុន ប្ដេជ្ញានឹងបង្កើនផល ប្រយោជន៍របស់ជប៉ុន តាមរយៈការសន្ទនាជាមួយចិន។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ អ៊ុយក្រែន បដិសេធមិនរធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ នៅក្នុងកិច្ចព្រមព្រៀង សន្តិភាព។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
អបអរសាទរ ខួបលើកទី៧ ល្ខោនខោល ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២៥
Celebrating the 7th anniversary of Lkhon Khol , which was inscribed on UNESCO’s list of the Intangible Cultural Heritage of Humanity
28 November 2018 - 28 November 2025
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
មហាវិថី ព្រះមុនីវង្ស រាជធានីភ្នំពេញ🛣🏢
📍ចំណុចព្រំប្រទល់រវាង ខណ្ឌដូនពេញ និង ខណ្ឌ៧មករា
#នគរូបនីយកម្ម #ការរៀបចំក្រុង #លំហបៃតង #បរិស្ថានរស់នៅដ៏ល្អត្រកាល #ស្ថាបត្យកម្មលំហសាធារណៈ #ហេដ្ឋារចនាសម្ព័ន្ធទីក្រុង #ផ្លូូវថ្មើរជើង #ផ្លូវជិះកង់ #ការអភិវឌ្ឍទីក្រុង #ផែនការប្រើប្រាស់ដី #ប្លង់គោលប្រើប្រាស់ដី #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៦-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ស្នើឱ្យមានបទបញ្ញត្តិច្បាស់លាស់ អំពីការលួចចម្លងបេតិកភណ្ឌពិភពលោក។ (ប្រភព៖ Kampucheathmey daily) ចុចអាន
២) ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រកាសពីវឌ្ឍនភាពការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៣) ភ្នំពេញ៖ កម្ពុជា-ថៃ បញ្ចប់ការងារថតរូបលើអាកាសដើម្បីបង្កើតផែនទីរូបថតនៅភូមិព្រៃចាន់ ប្រវែង៧គ.ម. និងគ្រោងបន្តការងារបោះបង្គោលបណ្ដោះអាសន្ន។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ហើយ តៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជាធ្វើបទបង្ហាញជូនបណ្ដាអង្គទូតថា ពុំមានការផ្ទុះអាវុធពីកងកម្លាំងកម្ពុជានៅមុន ឬក្រោយពេលកងកម្លាំងថៃបាញ់ប្រហារចូលភូមិព្រៃចាន់។ (ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ លោក ពូទីន ណែនាំឱ្យអាជ្ញាធរបង្កើនចំនួនជនជាតិរុស្ស៉ី និងអ្នកនិយាយភាសារុស្ស៉ី ក្នុងទឹកដីកំពុងកាន់កាប់របស់អ៊ុយក្រែន។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ចិនព្រមានថា ខ្លួននឹងកម្ទេចកិច្ចប្រឹងប្រែងបរទេសនានា ដែលមានបំណងជ្រៀតជ្រែកបញ្ហាតៃវ៉ាន់។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ស៊ុយអែត ចង់បានប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយអាចបាញ់ជ្រៅដល់ រុស្ស៊ី តែម្ដង។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ លោក ត្រាំ ថានឹងជួបលោក ពូទីន និងលោក ហ្សេលេនស្គី លុះត្រាតែនៅពេលកិច្ចព្រមព្រៀងសន្តិភាព សម្រេចបានជាស្ថាពរ ឬស្ថិតក្នុងដំណាក់កាលចុងក្រោយ។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ ហ្សេលេនស្គីត្រៀមលើកយកចំណុចចម្រូងចម្រាសក្នុងផែនការសន្តិភាពទៅនិយាយផ្ទាល់ជាមួយត្រាំ។(ប្រភព៖ Kampucheathmey daily) ចុចអាន
១១) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីជប៉ុន ហៅលោកត្រាំថាជាមិត្តដ៏ជិតស្និទ្ធ ស្របពេលកំពុងមានភាពតានតឹងជាមួយចិន។(ប្រភព៖ CNC HOT NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៥-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ ព្រះមហាក្សត្រ មានព្រះរាជសង្ឃឹមថា វត្តមានទូតអុីស្រាអែលថ្មី នឹងជំរុញទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចធិបតី ការវាស់វែងនិង បោះបង្គោលព្រំដែន បណ្តោះអាសន្ន មិនមែនជាការចំណេញ ឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបង គឺកំណត់ខ័ណ្ឌសីមាដី ជាក់ស្តែង។ (ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចធិបតី ៖ ការវាស់វែងនិងបោះបង្គោល ព្រំដែន បណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែន លេខ៤២-៤៧ និង លេខ៥២-៥៩ មិនមែនជាការងារថ្មី ទាំងស្រុងនោះទេ។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ អភិបាលរងរាជធានី៖ អាជ្ញាធរបំរើពលរដ្ឋបានល្អ ទើបមិនមានបញ្ហាប្រឈម លើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ខណ្ឌ៧មករា។ (ប្រភព៖ DAP NEWS) ចុចអាន
៦) ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការសោកស្តាយចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ តាមប្រព័ន្ធផ្សព្វផ្សាយថា កម្ពុជាបានដាក់មីនថ្មី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៧) ភ្នំពេញ៖ មេសិទ្ធិមនុស្សកម្ពុជា ស្នើឥណ្ឌូណេស៊ី ជួយជំរុញឱ្យភាគីថៃ គោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ បញ្ហាតៃវ៉ាន់និងជប៉ុន កំពុងក្តៅខ្លាំង! ត្រាំ ប្រកាសធ្វើទស្សនកិច្ចចិន នៅខែមេសា ឆ្នាំក្រោយ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ ហុងកុងគាំទ្រជំហរប៉េកាំង ក្នុងជម្លោះជាមួយជប៉ុនលើបញ្ហាកោះតៃវ៉ាន់។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១០) អន្តរជាតិ៖ អាមេរិក និងអ៊ុយក្រែន កាត់បន្ថយផែនការ សន្តិភាព ២៨ ចំណុច មកត្រឹម ១៩ ចំណុច។ (ប្រភព៖ DAP NEWS ) ចុចអាន
១១) អន្តរជាតិ៖ ប្រធានចារកម្មអ៊ីរ៉ង់ ចោទអាមេរិក និងអ៊ីស្រាអែល រៀបចំផែនការធ្វើឃាត មេដឹកនាំរបស់ខ្លួន។ (ប្រភព៖ DAP NEWS) ចុចអាន
១២) អន្តរជាតិ៖ អាហ្វ្រិកខាងត្បូង ត្រៀមផ្ទេរសិទ្ធរៀបចំកិច្ចប្រជុំ G20 ក្នុងនាមជាប្រធានប្តូរវេន ទៅឲ្យសហរដ្ឋអាមេរិក។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
អបអរសាទរ ខួបលើកទី២០ ល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ
២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៥
"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៤-វិច្ឆិកា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតបន្តជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ សម្រាប់អាណត្តិ៤ឆ្នាំ។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC)។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រធាន CDI-IDC គាំទ្រភាពអត់ធ្មត់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីពាក់ព័ន្ធជម្លោះព្រំដែន។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ រាជរដ្ឋាភិបាល ត្រៀមអនុវត្តផែនការយុទ្ធសាស្ដ្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ដើម្បីសម្រេចចក្ខុវិស័យ «មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ» និង «បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ»។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា ជាប្រទេសដំបូងគេ បានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មបដិការជាមួយអាម៉េរិក ហើយផ្ដល់ទំនុកចិត្តខ្ពស់ សម្រាប់វិនិយោគិនបរទេស។ (ប្រភព៖ DAP NEWS) ចុចអាន
៦) ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា ៖ សំណង់ផ្លូវកាត់សមុទ្រ របស់វៀតណាម ពុំបានរំលោភកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ នោះទេ។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ មេដឹកនាំអ៊ីស្រាអ៊ែល ប្រកាសថាប្រតិបត្តិការនៅតំបន់ហ្គាហ្សា មិនត្រូវការការឯកភាពពីប្រទេសផ្សេងឡើយ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតីកូរ៉េខាងត្បូងព្រមានថា ស្ថានការណ៍ជាមួយកូរ៉េខាងជើង «គ្រោះថ្នាក់ខ្លាំង» និងអាចផ្ទុះអាវុធបានគ្រប់ពេល។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ជប៉ុនត្រៀមដាក់ពង្រាយមីស៊ីលក្បែរកោះតៃវ៉ាន់ ខណៈកំពុងមានភាពតានតឹងខ្លាំងជាមួយចិន។ (ប្រភព៖Kampucheathmey Daily) ចុចអាន
១០) អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិន ជប៉ុនបានឆ្លងកាត់បន្ទាត់ក្រហមហើយ ជាមួយនឹងបញ្ហាកោះតៃវ៉ាន់។(ប្រភព៖ DAP NEWS ) ចុចអាន
១១) អន្តរជាតិ៖ ជោគវាសនាពលរដ្ឋភៀសខ្លួនអ៊ុយក្រែន នៅសហរដ្ឋអាមេរិក ស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដំណើរការកម្មវិធីមនុស្សធម៌ ត្រូវបានពន្យារពេល។(ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
