en
Feedback
ម៉ាង ស៉ីណេត/Mang Sineth

ម៉ាង ស៉ីណេត/Mang Sineth

Open in Telegram

អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

Show more
2 825
Subscribers
No data24 hours
+467 days
+7230 days
Posts Archive
ខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធលូ ស្ថិតនៅភូមិសាស្ត្រក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ខេត្តព្រះសីហនុ រសៀលថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំត្រួតពិនិត្យលើរបៀបវារៈដូចខាងក្រោម៖ ១-របាយការណ៍រៀបចំផ្លូវដើរប្របឆ្នេរអូឈើទាល ២-ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងកោះរ៉ុង ៣-សំណើគម្រោងតម្លើងភ្លើងសញ្ញាចរាចរណ៍ ៤-អនុម័តប្លង់មេកែលម្អរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមក្នុងយុទ្ធនាការ «ផ្ទះ១ខ្នង ដើមឈើ១ដើម» ដើម្បីឱ្យទីក្រុងរបស់យើងក្លាយជាទីក្រុងស្អាត ឆ្លាត និងបៃតង។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាពីលទ្ធផល នៃកិច្ចប្រជុំស្តីពីការវិនិយោគការកែច្នៃសំរាមសំណល់រឹងទៅជាថាមពលអគ្គិសនីនៅខេត្តព្រះសីហនុ របស់ក្រុមហ៊ុន MIZUDA Group Co., LTD. #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ៖ ដើម្បីភូមិឋានស្អាត មានសុខភាពល្អ និងបរិស្ថានរស់នៅល្អ ត្រូវមានការចូលរួមទាំងអស់គ្នាពីបងប្អូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសរច ដែលអញ្ជើញមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ ដូចជាចូលរួមជួយវេចខ្ចប់សំរាម​ និងទុកដាក់ឱ្យបានត្រឹមត្រូវ និងសូមប្រជាពលរដ្ឋចូលរួមថែទាំសមិទ្ធផលនានា ដែលរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលបានកសាងជូន។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ឱកាសការងារ និងសូមស្វាគមន៍បងប្អូនដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើនៅខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉
+1
ឱកាសការងារ និងសូមស្វាគមន៍បងប្អូនដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើនៅខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ជំរុញការផ្តល់សេវាចាំបាច់ ដើម្បីបំពេញដល់តម្រូវការរបស់ប្រជាជន ការស្ថាបនា ស្ដារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន គឺជាកាតព្វកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈដល់ប្រជាជន 📍ភូមិកោះខ្យង សង្កាត់អូរជ្រៅ ក្រុងកំពង់សោម ដោយ៖ កណ្តៀរ | ស៊ុប វីរៈ | Gazetteប្រជាជន #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

សូមជូនពរដល់ក្មួយៗដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ សូមប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីជាផ្នែកមួយក្ន
សូមជូនពរដល់ក្មួយៗដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ សូមប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យអប់រំ និងអភិវឌ្ឍមូលធនមនុស្ស នៅខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជារបស់យើង។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ករណីបងប្អូនមានចម្ងល់ ឬចង់ផ្តល់ព័ត៌មានពាក
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ករណីបងប្អូនមានចម្ងល់ ឬចង់ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការរាយការណ៍ពីបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams) សូមទំនាក់ទំនងលេខទូរស័ព្ទ Hotline 092 557 117។ បញ្ជាក់៖ ចំពោះរាល់ការសាកសួរ និងផ្តល់ព័ត៌មាន ត្រូវបានរក្សាការសម្ងាត់។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ខេត្តព្រះសីហនុ ព្រឹកថ្ងៃចន្ទទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាសហអធិបតីជាមួយ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរវាងអាជ្ញាធរ ជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth