en
Feedback
ម៉ាង ស៉ីណេត/Mang Sineth

ម៉ាង ស៉ីណេត/Mang Sineth

Open in Telegram

អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

Show more
2 826
Subscribers
+1124 hours
+577 days
+7630 days
Posts Archive
🪸🪸🪸ទិដ្ឋភាពបាតសមុទ្រក្រុងកោះរ៉ុង ខេត្តព្រះសីហនុ🐟🐟🐟 #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ករណីបងប្អូនមានចម្ងល់ ឬចង់ផ្តល់ព័ត៌មានពាក
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ករណីបងប្អូនមានចម្ងល់ ឬចង់ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការរាយការណ៍ពីបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams) សូមទំនាក់ទំនងលេខទូរស័ព្ទ Hotline 092 557 117។ បញ្ជាក់៖ ចំពោះរាល់ការសាកសួរ និងផ្តល់ព័ត៌មាន ត្រូវបានរក្សាការសម្ងាត់។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

🤿 មុជទឹកមើលផ្កាថ្មនៅបាតសមុទ្រខេត្តព្រះសីហនុ🪸🌊 #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ឱកាសការងារ និងសូមស្វាគមន៍បងប្អូនដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើនៅខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉
+1
ឱកាសការងារ និងសូមស្វាគមន៍បងប្អូនដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើនៅខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ឆ្លងភពមកសមុទ្រកំពង់សោម 🍀🍀🍀 🎥 ពពក-Cloud #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ខេត្តព្រះសីហនុ ព្រឹកថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ ZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។ ២-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសាសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់ សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ខេត្តព្រះសីហនុ រសៀលថ្ងៃព្រហស្បត៍ ទី២៧​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រី មន្ត្រីកិច្ចសន្យា បុគ្គលិកស្ម័គ្រចិត្ត នៃក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

វីដេអូព័ត៌មាន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បកអាក្រាតទង្វើឈ្លានពានរបស់ថៃលើកម្ពុជា ក្នុងសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ISC #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បត៍ ទី២៧​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូអ្នកជំនាញការជប៉ុន ដឹកនាំដោយ លោក តាកាហាស៊ិ មីឈីគិ (Takahashi Michiaki) អ្នកជំនាញការ AOTS និងជាអ្នកប្រឹក្សាឯករាជ្យគាំទ្រការពង្រីក SME នៅក្រៅប្រទេស ដែលមកបំពេញបេសកកម្មការងារនៅកម្ពុជា។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth