en
Feedback
ម៉ាង ស៉ីណេត/Mang Sineth

ម៉ាង ស៉ីណេត/Mang Sineth

Open in Telegram

អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

Show more
2 826
Subscribers
+1124 hours
+577 days
+7630 days
Posts Archive
សូមអបអរសាទរ ដល់សិស្សានុសិស្សក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ ចំនួន ១នាក់ ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្
សូមអបអរសាទរ ដល់សិស្សានុសិស្សក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ ចំនួន ១នាក់ ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ -វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ចំនួន ១ នាក់ ១-លី សុវណ្ណនីហ្សា #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

សូមអបអរសាទរ ដល់សិស្សានុសិស្សក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ៣នាក់ ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្ស
+2
សូមអបអរសាទរ ដល់សិស្សានុសិស្សក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ៣នាក់ ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ -វិទ្យាល័យ ហ៊ុន សែន វាលរេញ ចំនួន ២នាក់ ១- វេត វីឡា ២- ចាន់ ស័ត្ត្រា -វិទ្យាល័យអាត់តាម៉ៃយូស ចំនួន ១នាក់ ១- ស លីហ៊ីន #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

សូមអបអរសាទរ ដល់សិស្សានុសិស្សក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំនួន ២២នាក់ ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ -វិទ្យាល័យ ហ៊ុន សែន មិត្តភាព ចំនួន ៥ នាក់ ១- គាំ វិនារតី ២- ប៉ិន យ៉ុនវឌ្ឍនា ៣- យ៉ាវ លឹមណៃ ៤- សាយ សិរីសិទ្ធា ៥- យាន សក្កដា -សាលារៀនសុវណ្ណភូមិ ទី១០ ចំនួន ៥នាក់ ១- សោភ័ណ បញ្ញាស័ក ២- យ៉ែម លក្ម្យី ៣- បូរ មាសសុម៉ាលី ៤- ឆាន់ សៀវហ្វា ៥- អ៊ឹង យូអ៊ី -សាលាជីវិត ចំនួន ៥នាក់ ១- ទីន សាន់តា ២- នឿន ច័ន្ទសិរីបុត្រ ៣- សោម សុវណ្ណវិជិតា ៤- ភ័ក្ត្រ រតនៈវីសាល ៥- វ៉ាត ដារ៉ុង -មជ្ឈមណ្ឌលចំណេះទូទៅអន្តរទ្វីប ចំនួន ៤នាក់ ១- សេង សុខគីម ២- ហ៊ូ វិបុល ៣- ស៊ឹម ម៉ូលីកា ៤- លាង ម៉ូនីតា -វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ចំនួន ២នាក់ ១- អៀង បរិនភិនវេហា ២- ថុន បូរិន -វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ក្រុងព្រះសីហនុ ចំនួន ១នាក់ ១- ហ៊ាវ ម៉េងអ៊ាង #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធទី២ ខែកញ្ញា ឆ្នាំ២០២៦​ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ឆ្នាំ២០២៦។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញម្ចាស់ក្បាលដីមកទទួលសំណុំឯកសារដីធ្លី ដើម្បីយកទៅបន្តនីតិវិធីបង់ពន្ធ (លើកទី២) រដ្ឋបាលខេត្តព្រះសីហ
+1
សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញម្ចាស់ក្បាលដីមកទទួលសំណុំឯកសារដីធ្លី ដើម្បីយកទៅបន្តនីតិវិធីបង់ពន្ធ (លើកទី២)   រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ចំនួន ៦ ៧៨៧ក្បាលដី ដែលបានចូលរួមវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងមានសាវតារដីប្រភពបានមកពីការ ទិញ-លក់ ឬអំណោយ (ប្រទានកម្ម) ដែលត្រូវជាប់ពន្ធ ស្ថិតនៅក្នុង ភូមិសាស្ត្រ ខេត្តព្រះសីហនុ ឱ្យបានជ្រាបថា៖ កន្លងមក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានរៀបចំសំណុំឯកសារដីធ្លីរួចរាល់ ដោយមានភ្ជាប់ដីកាបញ្ជូន និងសលាកបត្រ ក្បាលដី អមដោយ និយាមកា ក្បាលដីរួចជាស្រេច ប៉ុន្តែបងប្អូនម្ចាស់ក្បាលដីចំនួន ៦ ៧៨៧ក្បាលដី ខាងលើ មិនទាន់បានអញ្ជើញ មកទទួលយកសំណុំឯកសារដីធ្លីនេះ ដើម្បីយកទៅបន្តនីតិវិធីបង់ពន្ធនៅឡើយ។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមការងារប្រចាំការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដូចមានក្នុងតារាងខាងក្រោម។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ខេត្តព្រះសីហនុ រសៀលថ្ងៃអង្គារទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសជនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ថា អំណោយទាំងអស់នឹងយកទៅជួយទ្រទ្រង់ដល់ប្រជាពលរដ្ឋទីទ័លក្រ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាសប្បុរសជនទាំងអស់សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងសមប្រកបនូវពុទ្ធពរទាំង​ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ខេត្តព្រះវិហារ ព្រឹកថ្ងៃចន្ទទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ជិត គន្ធុល អគ្គាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ចៅៗអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី ចែកជូនដល់វីរកងទ័ព និងគ្រួសារទ័ព នៅកងពលតូចលេខ ១២៨ ទិសព្រះវិហារ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth