en
Feedback
ម៉ាង ស៉ីណេត/Mang Sineth

ម៉ាង ស៉ីណេត/Mang Sineth

Open in Telegram

អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

Show more
2 826
Subscribers
+1124 hours
+577 days
+7630 days
Posts Archive
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដល់ទីក្រុ
+5
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដល់ទីក្រុងក្វាងចូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួម ‘វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន’ លើប្រធានបទ ស្តីពី ផលិតកម្មឆ្លាតវៃអាស៊ាន (China-Cambodia Collaboration: Smart Manufacturing for ASEAN ) សំដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាឌីជីថល រវាងភាគីទាំងពីរ និងជំរុញវិនិយោគក្នុងខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ឱកាសការងារ និងសូមស្វាគមន៍បងប្អូនដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើនៅខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉
+1
ឱកាសការងារ និងសូមស្វាគមន៍បងប្អូនដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើនៅខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ខេត្តព្រះសីហនុ រសៀលថ្ងៃសៅរ៍ទី៥ ខែកញ្ញា ឆ្នាំ២០២៦​ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យអន្តរសាសនា» និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនថ្នាក់ដឹកនាំអន្តរសាសនានៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ខេត្តព្រះសីហនុ ព្រឹកថ្ងៃសៅរ៍ទី៤ ខែកញ្ញា ឆ្នាំ២០២៦​ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជីវភាពក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ៖ បញ្ជាក់ថា អ្នកដែលពាក់ព័ន្ធជាមួយអនឡាញស្គេម (Online Scams) គឺប្រឈមមុខនឹង មនុស្សក៏ជាប់ ទ្រព្យក៏អស់ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ នៅឱ្យឆ្ងាយពីអនឡាញស្គេម (Online Scams) ទាំងផ្ទាល់ និងប្រយោល។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

សូមអបអរសាទរ ដល់សិស្សានុសិស្សខេត្តព្រះសីហនុ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ចំនួន ២០៦៥នាក់ ស្រី ១១៤២នាក់ ក្នុងនោះ៖ -និទ្ទេស A ចំនួន ២៦នាក់ ស្រី ១៣នាក់ -និទ្ទេស B ចំនួន ១៤៨នាក់ ស្រី ៨២នាក់ -និទ្ទេស C ចំនួន ៤១៤នាក់ ស្រី ២៥២នាក់ -និទ្ទេស D ចំនួន ៧៤១នាក់ ស្រី ៤១៦នាក់ -និទ្ទេស E ចំនួន ៧៣៦នាក់​ ស្រី ៣៧៩នាក់ 👏 ខ្ញុំសូមកោតសរសើរសិស្សានុសិស្សដែលទទួលបាននិទ្ទេស A, B, C, D និង E លទ្ធផលប្រឡងនេះគឺជាជំហានមួយក្នុងដំណើរជីវិត ការខិតខំប្រឹងប្រែង ការតស៊ូ និងការមិនបោះបង់ គឺជាគន្លឹះនៃភាពជោគជ័យ។ 💪 ចំពោះ សិស្សានុសិស្សដែលមិនទទួលបានលទ្ធផលជាប់ សូមកុំបាក់ទឹកចិត្ត និងកុំបោះបង់ក្តីស្រមៃ។ សូមយកបទពិសោធន៍លើកនេះជាមេរៀន ដើម្បីបន្តខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងចាប់យកឱកាសថ្មីៗនៅថ្ងៃខាងមុខ។ ❤️ ការខិតខំ ប្រឹងប្រែង និងការតស៊ូរបស់ក្មួយៗគ្រប់រូបសុទ្ធតែមានតម្លៃ និងជាសក្តានុពលក្នុងការកសាងអនាគតរបស់ខ្លួន។ ខ្ញុំសូមជូនពរ សិស្សានុសិស្សទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការសិក្សាបន្ត និងក្នុងជីវិត ហើយក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់គ្រួសារ សង្គម និងការអភិវឌ្ឍខេត្តព្រះសីហនុ និងប្រទេសកម្ពុជានាថ្ងៃអនាគត។ 🇰🇭❤️ #ខេត្តព្រះសីហនុ #អបអរសាទរ #បាក់ឌុប២០២៦ #សិស្សានុសិស្ស #ការអប់រំ #អនាគតយុវជន #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth