en
Feedback
ម៉ាង ស៉ីណេត/Mang Sineth

ម៉ាង ស៉ីណេត/Mang Sineth

Open in Telegram

អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

Show more
2 824
Subscribers
+2224 hours
+517 days
+6530 days
Posts Archive
ទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន៖ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយ ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងតំណាងវិស័យឯកជនកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចក្រុមហ៊ុន Guangzhou Haifeng Automobile Parts Co., Ltd. ដែលជាក្រុមហ៊ុនផលិត និងចែកចាយគ្រឿងបន្លាស់រថយន្តជាច្រើនប្រភេទ រួមមាន ប្រព័ន្ធម៉ាស៊ីន (Engine Parts), គ្រឿងបូម (Suspension & Shock Absorbers), ប្រព័ន្ធហ្រ្វាំង (Braking System), ប្រអប់លេខ (Transmission Parts), គ្រឿងបាដាង (Oil Seals) និងគ្រឿងបន្លាស់រថយន្តធុនធ្ងន់ ឬរថយន្តដឹកទំនិញ ជាដើម។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយ ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងតំណាងវិស័យឯកជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុង «វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន» ក្រោមប្រធានបទ «ផលិតកម្មឆ្លាតវៃអាស៊ាន (China-Cambodia Collaboration: Smart Manufacturing for ASEAN)»។ វេទិកានេះ រៀបចំឡើងក្រោមការសម្របសម្រួល និងសហការរវាងក្រុមហ៊ុន ISI Group និងក្រុមហ៊ុន SunWah Group ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាឌីជីថល។ ព្រឹត្តិការណ៍នេះបានផ្តោតជាសំខាន់លើការបង្ហាញពីកាលានុវត្តភាពវិនិយោគ និងសក្ដានុពលសេដ្ឋកិច្ចដ៏ទាក់ទាញរបស់ខេត្តព្រះសីហនុ ជាពិសេសការទាក់ទាញបណ្ដុំសហគ្រាស និងវិនិយោគិនមកពីតំបន់ឆ្នេរធំ Guangdong-Hong Kong-Macao Greater Bay Area (GBA) ឱ្យចូលមកបណ្ដាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ISI SEZ) ក៏ដូចជាទូទាំងខេត្តព្រះសីហនុ។ របៀបវារៈ និងសកម្មភាពសំខាន់ៗក្នុងវេទិកា៖ • មតិបើក និងបទបង្ហាញគន្លឹះ (Keynote Presentations)៖ ◦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញថ្លែងមតិបើក និងធ្វើបទបង្ហាញគន្លឹះស្តីពី «ខេត្តព្រះសីហនុ ក្លាយជាកាលានុវត្តភាពវិនិយោគ» ដោយបានរៀបរាប់ពីគោលនយោបាយគាំទ្រ ការសម្រួលបរិយាកាសធុរកិច្ច និងកត្តាអំណោយផលផ្សេងៗសម្រាប់វិនិយោគិនបរទេស។ ◦ ឯកឧត្តម ជា កុកហុង បានធ្វើបទបង្ហាញអំពីទិសដៅអភិវឌ្ឍន៍ និងវឌ្ឍនភាពនៃផែនការមេដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ◦ តំណាងតំបន់សេដ្ឋកិច្ចពិសេស ISI SEZ បានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធ ផ្ទៃក្រឡា និងកញ្ចប់ទឹកចិត្តលើកទឹកចិត្តសម្រាប់បណ្ដារោងចក្រផលិតកម្មឆ្លាតវៃ។ • កិច្ចពិភាក្សា (Panel Discussion)៖ អង្គវេទិកាបានរៀបចំវគ្គពិភាក្សាដេញដោលស៊ីជម្រៅរវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានលេខាធិការដ្ឋានរៀបចំផែនការមេ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ISI Group និងតំណាងក្រុមហ៊ុនដៃគូ។ កិច្ចពិភាក្សានេះបានផ្តល់កាលានុវត្តភាពដល់វិនិយោគិនចិនក្នុងការផ្លាស់ប្តូរមតិយោបល់ និងដោះស្រាយចម្ងល់ផ្ទាល់ពាក់ព័ន្ធនឹងច្បាប់វិនិយោគ កាលានុវត្តភាពសេដ្ឋកិច្ច និងនីតិវិធីនៃការបង្កើតអាជីវកម្មនៅខេត្តព្រះសីហនុ។ បេសកកម្មនេះ មិនត្រឹមតែលើកកម្ពស់កិត្យានុភាពរបស់ខេត្តព្រះសីហនុនៅលើឆាកអន្តរជាតិនោះទេ ប៉ុន្តែថែមទាំងជាជំហានដ៏សំខាន់ក្នុងការស្រូបទាញរោងចក្រផលិតកម្មទំនើប បច្ចេកវិទ្យាឆ្លាតវៃ និងការវិនិយោគបៃតងមកកាន់កម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ខេត្តព្រះសីហនុរំពឹងថានឹងទទួល បានការកើនឡើងនៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារជំនាញកម្រិតខ្ពស់ជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

ទីក្រុងក្វាងចូវ ប្រទេសចិន ព្រឹកថ្ងៃអង្គារទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមពិធីបើក «វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន» លើប្រធានបទ ស្តីពី ផលិតកម្មឆ្លាតវៃអាស៊ាន (China-Cambodia Collaboration: Smart Manufacturing for ASEAN ) សំដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាឌីជីថល និងជំរុញវិនិយោគក្នុងខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដល់ទីក្រុ
+5
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដល់ទីក្រុងក្វាងចូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួម ‘វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន’ លើប្រធានបទ ស្តីពី ផលិតកម្មឆ្លាតវៃអាស៊ាន (China-Cambodia Collaboration: Smart Manufacturing for ASEAN ) សំដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាឌីជីថល រវាងភាគីទាំងពីរ និងជំរុញវិនិយោគក្នុងខេត្តព្រះសីហនុ។ #រដ្ឋបាលខេត្តព្រះសីហនុ #ម៉ាងស៊ីណេត Join👉https://t.me/MangSineth