en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 038 subscribers, ranking 4 996 in the Politics category and 574 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 038 subscribers.

According to the latest data from 10 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -124 over the last 30 days and by -3 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.64%. Within the first 24 hours after publication, content typically collects 5.77% reactions from the total number of subscribers.
  • Post reach: On average, each post receives 667 views. Within the first day, a publication typically gains 579 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 11 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 038
Subscribers
-324 hours
-327 days
-12430 days
Posts Archive
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១៥៨គ្រួសារ នៅស្រុកកំពង
+9
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១៥៨គ្រួសារ នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ (កំពង់ចាម)៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៥៨គ្រួសារ នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង ១៥៨គ្រួសារ រួមមាន៖ ស្រុកកំពង់សៀម ចំនួន ៣ឃុំ សរុប ២៦គ្រួសារ និងស្រុកស្ទឹងត្រង់ ចំនួន ២ឃុំ ក្នុងនោះ ឃុំពាមកោះស្នា ៣៥គ្រួសារ និងឃុំទួលព្រះឃ្លាំង ៩៧គ្រួសារ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ ពិធីនេះត្រូវបានរៀបចំឡើងនៅ ៣ទីតាំង រួមមាន៖ ១- វត្តបល្ល័ង្កពេជ្រ ស្ថិតក្នុងឃុំរអាង ស្រុកកំពង់សៀម។ ២- ភូមិស្រែសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ ៣- វត្តពោធិមង្គល ស្ថិតក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិដែលបានបង្កផលប៉ះពាល់ដល់លំនៅឋាន និងជីវភាពរស់នៅប្រចាំថ្ងៃ បង្ខំឱ្យបងប្អូនខ្លះត្រូវរុះរើផ្ទះសម្បែង និងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ ឯកឧត្តមបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ ឯកឧត្តមបានគូសបញ្ជាក់ថា ទាំងនេះបង្ហាញឱ្យឃើញពីក្តីកង្វល់របស់សម្តេចប្រធាន ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ហើយតែងតែចាត់តំណាងចុះអន្តរាគមន៍ និងផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនឱ្យបានទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។ គួររំលឹកថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ទឹកទន្លេមេគង្គមានកម្ពស់ ១៣,៩០ម៉ែត្រ បើធៀបនឹងថ្ងៃមុន ស្រក ០,១៦ម៉ែត្រ។ កន្លងមក ទឹកជំនន់បានប៉ះពាល់ដល់ស្រុកតាមដងទន្លេចំនួន ៦ ក្នុងចំណោមក្រុង-ស្រុកទាំង ១០ របស់ខេត្តកំពង់ចាម។ ជានិច្ចកាល ឯកឧត្តម អ៊ុន ចាន់ដា តែងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យខិតខំថែទាំសុខភាពឱ្យបានល្អ តាមទិសស្លោក «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី» និងត្រូវប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយ និងវិបត្តិភ័យនានាដែលអាចកើតមានក្នុងរដូវវស្សានេះ។ ទន្ទឹមនោះ ឯកឧត្តមបានស្នើឱ្យរដ្ឋបាលមូលដ្ឋាន ត្រូវតាមដានជាប់ជាប្រចាំនូវប្រព័ន្ធផ្តល់ព័ត៌មានជាមុនលេខ ១២៩៤ ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍បានទាន់ពេលវេលា។ ព្រមជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវអនុវត្តវិធានអនាម័យស្អាតទាំង ៣យ៉ាង និងពិសាទឹកដាំឆ្អិន ដើម្បីបង្ការ ទប់ស្កាត់ និងការពារការឆ្លងជំងឺដង្កាត់ផ្សេងៗ ដែលបង្កដោយសត្វមូស ឬកង្វះអនាម័យ ជាពិសេសត្រូវប្រុងប្រយ័ត្នឱ្យបានដិតដល់ចំពោះកុមារតូចៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់លង់ទឹក។ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនពលរដ្ឋរងគ្រោះទាំង ១៥៨គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ឃីត ១ មុង ១ ភួយ ១ សារុង ១ ក្រមា ១ និងថវិកាចំនួន ៥០.០០០រៀល។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាននាំយកសម្ភារ និងបច្ច័យសរុបចំនួន ៨០០.០០០រៀល ចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពចំនួន ២គ្រួសារ រួមមាន៖ ១- ឈ្មោះ យ៉េត យាន អាយុ ៥៣ឆ្នាំ រស់នៅភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ដែលរងគ្រោះលង់ទឹកស្លាប់កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ ២- លោកតា មុឹង គា អាយុ ៦៣ឆ្នាំ រស់នៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ដែលបានទទួលមរណភាពដោយជរាពាធ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦៕

សេចក្ដីជូនដំណឹង ស្ដីពី លក្ខខណ្ឌនៃការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត

ព្រះសង្ឃ សីលវ័ន្ត សីលវតី ចំនួន ២៤៧អង្គ/នាក់ ដែលបានចូលរួមក្នុងកម្មវិធីវិបស្សនាកម្មដ្ឋានទទួលបានចំណេះដឹងពី ព្រះសីលសំវរ ប៊ត តាំងឆេង អំពីឥរិយាបទ នៃការធ្វើសម្មាធិ

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានអញ្ជេីញចូលរួម កិច្ចប្រជុំត
+4
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានអញ្ជេីញចូលរួម កិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែនិងពន្ធនាគារ រាជធានីខេត្ត តាមប្រពន្ធ័(Zoom)នៅពន្ធនាគារខេត្តកំពង់ចាម។

ព្រះសង្ឃ សីលវ័ន្ត សីលវតី ចំនួន ២៤៧អង្គ/នាក់ ដែលបានចូលរួមក្នុងកម្មវិធីវិបស្សនាកម្មដ្ឋានទទួលបានចំណេះដឹងពី ព្រះសីលសំវរ ប៊ត តាំងឆេង អំពីឥរិយាបទ នៃការធ្វើសម្មាធិ

អភិបាលខេត្តកំពង់ចាម លើកឡើងថា ការរៀបចំផែនទីប្រើប្រាស់ដី គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់កំណត់ទីតាំងភូមិសាស្ត្រ សក្តានុពល និងទិសដៅអភិវឌ្ឍន៍របស់តំបន់នីមួយៗ

សេចក្ដីជូនដំណឹង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ. ជ. ប)

ទឹកទន្លេមេគង្គនៅកំពង់ចាម ស្រកចុះមកត្រឹម ១៣,៩០ ម៉ែត្រ នៅឃ្លាតពីកម្រិតប្រកាសអាសន្នជាង ១ ម៉ែត្រទៀត

អភិបាលស្រុកស្ទឹងត្រង់ ដឹកនាំកម្លាំងចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់

ជំនាញជលផល បានរុះរើ បំផ្លាញឧបករណ៍ល្មើស និងលែងកូនត្រីចម្រុះប្រមាណជិត ៥០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ

អាជ្ញាធរ​ស្រុកកោះសូទិនផ្អាកចរាចររថយន្តគ្រប់ប្រភេទនៅចំណុចលូ២លេីផ្លូវ៧០បេខណៈទឹកហូរកាត់ផ្លូវ បណ្តាលឲ្យស្រុតចំពាក់កណ្ដាលផ្លូវ

អាជ្ញាធរស្រុកកោះសូទិន​ ផ្អាកចរាចរណ៍រថយន្តគ្រប់ប្រភេទ​ និងយកខ្សាច់ដាក់បេ

អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយកន្លែងទៀត និងត្រូវលេចចេញរូបរាង នាពេលឆាប់ៗ ខាងមុខនេះ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធ
+9
អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលមួយកន្លែងទៀត និងត្រូវលេចចេញរូបរាង នាពេលឆាប់ៗ ខាងមុខនេះ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រសួងមហាផ្ទៃ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក ឆាយ វ៉ាន់សី ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ និងមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ-អធិការរង លោកនាយប៉ុស្តិ៍-នាយរងប៉ុស្ដិ៍ លោកមេឃុំ មេភូមិ លោកតា លោកយាយ និងបងប្អូនប្រជាការពារ ក្នុងឃុំខ្នុរដំបង ។ សូមបញ្ជាក់ថា អាគារប៉ុស្តិ៍នគរបាលមួយនេះ មានទំហំទទឹង ១១ម៉ែត្រ និងបណ្ដោយ ៩ម៉ែត្រ សាងសង់ដោយក្រុមជាងជំនាញ ស្របតាមលក្ខណៈ បច្ចេសទេសត្រឹមត្រូវ ជាទម្រង់អាគាររដ្ឋបាល ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបំពេញការងារប្រចាំថ្ងៃ និងការស្នាក់នៅ ហូបចុក សម្រាប់កងកម្លាំងនៅប្រចាំការ ពិសេសការផ្ដល់សេវាសំណូមពរ និងសេវាចាំបាច់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាន់តែឆាប់រហ័ស ។ ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានចែកជូននូវ ក្រមា និងថវិកា ជូនលោកតា លោកយាយ ចំនួន២០នាក់ ក្នុងម្នាក់ៗ ទទួលបាន ក្រមា ចំនួន១ និងថវិកា ចំនួន ២មុឺនរៀល ព្រមទាំងបងប្អូនប្រជាការពារ ចំនួន១០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១មុឺនរៀល ផងដែរ៕