en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 177 subscribers, ranking 4 923 in the Politics category and 543 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 177 subscribers.

According to the latest data from 06 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -122 over the last 30 days and by -5 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.82%. Within the first 24 hours after publication, content typically collects 5.47% reactions from the total number of subscribers.
  • Post reach: On average, each post receives 694 views. Within the first day, a publication typically gains 557 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 07 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 177
Subscribers
-524 hours
-207 days
-12230 days
Posts Archive
អភិបាលខេត្តកំពង់ចាម​ បានណែនាំដល់អាជ្ញាធរ​ ត្រូវយកចិត្តទុកដាក់ និង​ជំរុញកុមារ​ ឱ្យបានចូលរៀនគ្រប់ៗគ្នា ដើម្បីធានាថាទំពាំងស្នងឫស្សីទាំងនេះទទួលបានការអភិវឌ្ឍ កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់​ ត្រូវយកចិត្តទុកដាក់លើកុមារ និងជំរុញធ្វេីយ៉ាងណាឱ្យពួកគេបានចូលរៀនគ្រប់ៗគ្នា ដើម្បីធានាថាទំពាំងស្នងឫស្សីទាំងនេះទទួលបានការអភិវឌ្ឍប្រកបដោយគុណភាព។​ ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនភាព ដំណើរការផ្តល់ជ័យលាភី នៃការអនុវត្តគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៥​ នារសៀលថ្ងៃទី​២០​ ខែតុលា​ នេះ​ ។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ថា​ ក្រុមប្រឹក្សាឃុំ សង្កាត់រួមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាល គឺជាប្រតិបត្តិករដ៏សំខាន់ក្នុងការអនុវត្តគោល-នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព- ជាពិសេសការផ្តល់សេវារដ្ឋបាល ការអភិវឌ្ឍ មូលដ្ឋាន ការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការលើកកម្ពស់អនាម័យ សោភ័ណ្ឌភាព និងបរិស្ថានល្អក្នុងដែនសមត្ថកិច្ច របស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត​ បានបញ្ជាក់ថា​ ដើម្បីចូលរួមប្រឡងប្រណាំ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ឆ្នាំ២០២៥ ឱ្យទទួលបានលទ្ធផលល្អប្រសើរ រដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់តាមរយៈការសហការជាមួយមណ្ឌលសុខភាព និងដៃគូពាក់ព័ន្ធ​ ដេីម្បី​ធ្វើ​ការថែរក្សាសុខភាពស្ត្រី និងទារក ដែលជាការងារអាទិភាពបំផុត ។​ ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ​ ត្រូវ​ពង្រឹងយន្តការគាំទ្រ និងអន្តរាគមន៍ឱ្យបានខ្លាំងក្លា ចំពោះការជួយ ទប់ស្កាត់ជម្លោះក្នុងគ្រួសារ និងការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់ផងដែរ​ ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ដំណើរការផ្តល់ជ័យលាភី នៃការអនុវត្គគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភា និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ-សង្កាត់ ឆ្នាំ២០២៥ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពដំណើរការផ្តល់ជ័យលាភី នៃការអនុវត្គគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភា និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០២៥ ស្ថិតនៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសនោះថា ជាបទពិសោធន៍ក្នុងចលនាប្រឡងប្រណាំងការផ្ដល់ជ័យលាភី នៃការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ឆ្នាំ២០២៤កន្លងមក មានដំណើរការល្អប្រសើរ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ដំណើរការនេះបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ រដ្ឋបាលក្រុង ស្រុក ជាពិសេស រដ្ឋបាលឃុំ សង្កាត់ ដែលមានឆន្ទៈមោះមុតក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងជម្រុញឲ្យមានសកម្មភាពដើម្បីចូលរួមប្រឡងប្រណាំ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ឆ្នាំ២០២៥ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំផងដែរថា តួនាទី និងភារកិច្ចរបស់ក្រុមការងារលេខាធិការដ្ឋានថ្នាក់ខេត្ត តាមរយៈគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានតួនាទីជាអ្នក ដឹកនាំយុទ្ធសាស្ត្រត្រួតពិនិត្យ និងជាអ្នកវាយតម្លៃចុងក្រោយ លើការងារនេះ៖ គឺត្រូវសម្របសម្រួលអន្តរាគមន៍ ដឹកនាំ និងសម្របសម្រួលការចូលរួមរបស់មន្ទីរ-អង្គភាពជំនាញនានាជុំវិញខេត្ត (សុខាភិបាល អប់រំ...) ក្នុងការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តសេវាសង្គម និងការងារពង្រឹងសន្តិសុខ ដែលតម្រូវឲ្យមានកិច្ចសហការពីគ្រប់អ្នកពាក់ព័ន្ធ។ ត្រូវកំណត់លក្ខណវិនិច្ឆ័យរួម និងផ្សព្វផ្សាយនូវលក្ខណវិនិច្ឆ័យវាយតម្លៃ និងតារាងពិន្ទុរួមនៅទូទាំងខេត្ត ស្របតាមសេចក្តីណែនាំ ដើម្បីធានាបានស្តង់ដាររួម។ទទួលយកបញ្ជីបេក្ខភាពឃុំ សង្កាត់ ដែលបានជាប់វាយតម្លៃបឋមពីក្រុង ស្រុក។ ចាត់តាំងក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះធ្វើសុពលភាព ចុងក្រោយលើឃុំ សង្កាត់ ដែលត្រូវបានជ្រើសរើសដោយផ្អែកលើឯកសារ របាយការណ៍ និងការចុះពិនិត្យជាក់ស្ដែង។ ក្រុមការងារលេខាធិការដ្ឋានត្រូវរៀបចំបែបបទស្នើសុំវិញ្ញាបនបត្រទទួលស្គាល់ជ័យលាភី និងរង្វាន់សម្រាប់រដ្ឋបាលឃុំ សង្កាត់ ដែលទទួលបានជ័យលាភី៕

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញជួបពិភាក្សាជាមួយ តំណាង អង្គការសង្គ្រោះកុមារអន្តរជាតិ ( Sav
+5
នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញជួបពិភាក្សាជាមួយ តំណាង អង្គការសង្គ្រោះកុមារអន្តរជាតិ ( Save the Children International ) ប្រចាំ ប្រទេសកម្ពុជា ដឹកនាំដោយ លោក គង់ សាកែម ទីប្រឹក្សាកម្មវិធីអប់រំ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពី លោកស្រីប្រធានការិយាល័យអប់រំកុមារតូច នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ។

អភិបាលរងខេត្តកំពង់ចាម ណែនាំដល់មន្ទីរសុខាភិបាល យកចិត្តទុកដាក់ចំពោះឱសថក្លែងក្លាយ សេវាសុខាភិបាលឯកជនខុសច្បាប់ ឯកឧត្តម ឃន ប្រុស អភ
+6
អភិបាលរងខេត្តកំពង់ចាម ណែនាំដល់មន្ទីរសុខាភិបាល យកចិត្តទុកដាក់ចំពោះឱសថក្លែងក្លាយ សេវាសុខាភិបាលឯកជនខុសច្បាប់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម បន្តខិតខំយកចិត្តទុកដាក់ចំពោះការងារប្រយុទ្ធនឹងឱសថក្លែងក្លាយ សេវាសុខាភិបាលឯកជនខុសច្បាប់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ថ្លែងបែបនេះនាឱកាស ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំរួមនៃក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺអេដស៍ ឱសថក្លែងក្លាយ សេវាសុខាភិបាល ឯកជនខុសច្បាប់ និងផ្នែកហិរញ្ញប្បទានសុខាភិបាល ប្រចាំត្រីមាសទី ៣ ឆ្នាំ២០២៥ ។ ពិធីនេះធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញជួប ផ្ដល់កិច្ចសម្ភាសន៍ ជាវីដេអូ ជាមួយក្រុមការងារកម
+4
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញជួប ផ្ដល់កិច្ចសម្ភាសន៍ ជាវីដេអូ ជាមួយក្រុមការងារកម្មវិធីសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ដើម្បីផ្តល់សេវាប្រកបដោយសមធម៌ និងនិរន្តរភាព ACCESS2 ពាក់ព័ន្ធជាមួយការផ្តល់សេវានៅថ្នាក់មូលដ្ឋាន ការបណ្តុះបណ្តាលដើម្បីលើកកម្ពស់សមត្ថភាពក្នុង ការផ្តល់សេវាប្រកបដោយគណនេយ្យភាព និង គុណភាពខ្ពស់ សម្រាប់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងមានស្ត្រីរងគ្រោះដែលមានពិការភាព។

នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្ត ដើម្បីទប់ស្
+8
នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្ត ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស ធនធានធម្មជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការខេត្តដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស ធនធានធម្មជាតិ, ត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ថិតនៅសាលប្រជុំបន្ទប់ Video Conference សាលាខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភ
+9
នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញកិច្ចប្រជុំក្រុមការងារលើករណីស្នើសុំបោះបង្គោលព្រុំដីនៅតាមចំណីអូរនៃរមណីដ្ឋានទឹកឆា ដែលស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាស្រុកព្រៃឈរ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្ត ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស ធនធានធម្ម
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្ត ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស ធនធានធម្មជាតិ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស ធនធានធម្មជាតិ, ត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល តាមរយៈកម្មវិធី ZOOM ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស ធនធានធម្មជាតិ ស្ថិតនៅសាលប្រជុំបន្ទប់ Video Conference សាលាខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ផ្តួចផ្តើម បុណ្យកឋិនទានសាមគ្គី ទទួលបានបច្ច័យជាង ១២ម៉ឺនដុល្លារ សម្រាប់កសាងឧបដ្ឋានសាលា វត្តបទុមរតនៈដីដុះ ក្រុងកំពង់ចាម (កំពង់ចាម​):​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា​ បាន​ផ្តួចផ្តើម​បុណ្យ​កឋិនទាន​សាមគ្គី​ ទទួល​បាន​បច្ច័យ​ ជាង១២ម៉ឺន​ដុល្លារ​ សម្រាប់​កសាង​ឧបដ្ឋានសាលា​វត្តបទុមរតនៈដីដុះ ក្រុងកំពង់ចាម ដែល​បាន​ធ្វេីឡេីង​នាព្រឹកថ្ងៃទី​១៩​ ខែតុលា​ ឆ្នាំ​២០២៥ ។ ​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ នេត សាវឿន​ និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត​ ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត​​​ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ និងពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ ដែល​បាន​ចូលរួម​ជា​បច្ច័យ​ ដើម្បីកសាងឧបដ្ឋានសាលា ក្នុងបរិវេណវត្តរតនៈដីដុះ​ តាម​រយៈ​ការ​ប្រារព្ធ​ពិធី​បុណ្យ​កឋិនទាន​សាមគ្គី នាឱកាសនេះ​ ។ ឯកឧត្ដមអភិបាលខេត្ត​ បានថ្លែងថា​ ចំពោះ​ការ​កសាង​ឧបដ្ឋានសាលា​ ដែល​ជា​សមិទ្ធផល​ដ៏​ធំ​ ហើយ​ល្អ​ស្អាត​នេះ​គឺ​ ដើម្បី​បម្រើ​ដល់​វិស័យ​ព្រះពុទ្ធសាសនា​ផង​ ហើយ​ក៏​ជា​ការ​ចូលរួម​លើក​កម្ពស់​សោភណភាព​ក្នុង​​ទីក្រុង​ ឱ្យ​ប្រែក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ ដែល​អាច​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​​ ឱ្យ​ចូល​ទស្សនា​កម្សាន្ត​ទៀត​ផង​​ ខណៈពេលកន្លង​មក​មាន​ភ្ញៀវ​ទេសចរណ៍​​បរទេស​ចូល​មក​ខេត្ត​កំពង់ចាម​តាមផ្លូវទឹក ហើយ​ក៏​បាន​ចូល​មក​​ទស្សនា​វត្ត​បូរាណ​របស់​យើង​ នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ផងដែរ​ ។ ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន ចាន់ដា បានថ្លែងថា​ ការប្រារព្ធពិធីបុណ្យផ្សេងៗ ជាពិសេស ការ​ដង្ហែ​អង្គកឋិនទាន ចូលវត្តរតនៈដីដុះ​នេះ​ ​ដែល​អាចប្រព្រឹត្តទៅបាន ក៏អាស្រ័យទៅដោយ​ ផ្ទៃក្នុងប្រទេសយេីង មានសុខសន្តិភាព ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន​ និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជម្រុញ​ឱ្យ​បងប្អូន ប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសពេញលេញ ក្នុងការបំពេញកុសលផលបុណ្យ ទៅតាមជំនឿ សាសនា ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដេីម្បីធ្វេីការអភិវឌ្ឍទាំង​ផ្នែកពុទ្ធចក្រ និងអាណាចក្រ ផងដែរ​ ៕

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្ត ក្រុងពាលី ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វត្តបុទុមរតនដីដុះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វត្តបុទុមរតនដីដុះ ។ ពិធីនេះធ្វើឡើង នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តបុទុមរតនដីដុះ ស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមកបានពោលថា ជនណាបាន ធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯង តែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។ កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធ ដែលកើតមានពីអង្គកឋិនទាន និងដើម្បី ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនា រីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ៕

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួម ពិធីសម្ពោធ គម្
+9
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួម ពិធីសម្ពោធ គម្រោងពង្រឹងសម្ថភាពគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) នៃអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ដោយមានការចូលរួមពីលោក ជុំ សាឯម នាយកប្រចាំប្រទេសនៃអង្គការ IJM ធ្វើនៅសាលប្រជុំ នៃរដ្ឋបាលខេត្ត នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

អភិបាលខេត្តកំពង់ចាម ស្នើឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសុរិយោដី ពន្លឿនចែកប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ២០២៥

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អញ្ជើញដឹកនាំសមាគមនារីខេត្តកំពង់ចាម ចូលបច្ច័យបុណ្យកឋិនទាននៅវត្តភ្នំជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ស្រុកកំពង់សៀម កំពង់ចាម÷ នារសៀលថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៥ នៅវត្តភ្នំហាន់ជ័យ ស្រុកកំពង់សៀម លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ សាខាខេត្តកំពង់ចាម បានដឹកនាំសមាគមនារីសាខាខេត្តកំពង់ចាម ចូលរួមវេប្រគេងបច្ច័យ បុណ្យកឋិនទានសាមគ្គី សម្រាប់ទុកកសាងវត្ត និងទុកផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា។ លោកជំទាវ ញូង ចរិយា បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំ សមាគមនារី ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានមូលមតិគ្នាផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទាននាពេលនេះ។ ការធ្វើបុណ្យអង្គកឋិនទានសាមគ្គីនេះ ជាការរួមចំណែកមួយក្នុងការលើកស្ទួយ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានបង្ហាញឲ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង។ បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមកបានពោលថា ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។ កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធ ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។ បច្ច័យដែលប្រមូលបានពីអង្គកឋិនទានទាំងអស់នេះ បានវេរប្រគេនព្រះសង្ឃ ក្នុងពទ្ធសីមា វត្តជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ដើម្បីបន្តកសាងកុដិ និងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ៕