en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 182 subscribers, ranking 4 925 in the Politics category and 542 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 182 subscribers.

According to the latest data from 05 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -119 over the last 30 days and by -7 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.11%. Within the first 24 hours after publication, content typically collects 5.46% reactions from the total number of subscribers.
  • Post reach: On average, each post receives 724 views. Within the first day, a publication typically gains 556 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 06 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 182
Subscribers
-724 hours
-217 days
-11930 days
Posts Archive
វត្តបទុមរតនដីដុះ ក្រុងកំពង់ចាម រៀបចំពិធី អកអំបុក បូជាប្រទីប សំពះព្រះខែ មានបងប្អូនប្រជាពលរដ្ឋ មកចូលរួមយ៉ាងច្រើនកុះករ! JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ក្នុងព្រឹត្តិការណ៍ប្រណាំងទូក«ង» ខ្នាតអរន្តជាតិ លក្ខណៈមិត្តភាព សាមគ្គីភាព រដ្ឋបាលស្រុកស្ទឹងត្រង់ ទទួលបានភ្ងៀវទេសចរណ៍ជាតិមកទស្សនាកំសាន្តជាង ២ម៉ឺន ៣​ពាន់នាក់ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

កម្រងរូបភាពទិដ្ឋភាព ព្រះសង្ឃ និងបងប្អូនប្រជាពល ប្រារព្ធពិធីអកអំបុក សំពេះព្រះខែ និងលម្ហែកំសាន្តក្នុងខេត្តកំពង់ចាម នាឱកាសពិធីបុ
+9
កម្រងរូបភាពទិដ្ឋភាព ព្រះសង្ឃ និងបងប្អូនប្រជាពល ប្រារព្ធពិធីអកអំបុក សំពេះព្រះខែ និងលម្ហែកំសាន្តក្នុងខេត្តកំពង់ចាម នាឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ
+9
នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងដំបូលព្រះវិហារ នៅវត្តគុជ្ជនារាម ហៅវត្តអំពិលទ្វារ ស្ថិតក្នុងភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងពិធីនេះដែរមានការនិមន្ត និងអញ្ជើញចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោក អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ លោក លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ព្រះសង្ឃ មន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ជិតឆ្ងាយចូលរួមយ៉ាងច្រើនកុះករ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកតំណាងរាស្ត្រ បានប្រគេនបច្ច័យបច្ច័យកសាងព្រះវិហារថវិកាចំនួន ២.៨២០.០០០រៀល ព្រមទាំងប្រគេនបច្ច័យព្រះសង្ឃ និងឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូ សិស្សនុសិស្ស កងកម្លាំង និងប្រជាការពារនូវថវិកាមួយចំនួនផងដែរ ។

ទិដ្ឋភាពប្រជាពលរដ្ឋយ៉ាងច្រើនកុះករអញ្ជើញទស្សនាការប្រណាំងទូក នៅខេត្តកំពង់ចាម ក្នុងឱកាសអបអរសាទរ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និង
+9
ទិដ្ឋភាពប្រជាពលរដ្ឋយ៉ាងច្រើនកុះករអញ្ជើញទស្សនាការប្រណាំងទូក នៅខេត្តកំពង់ចាម ក្នុងឱកាសអបអរសាទរ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥​ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមការយោគយល់​ និងអធ្យាស្រ័យ​ពីសំណាក់
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមការយោគយល់​ និងអធ្យាស្រ័យ​ពីសំណាក់បងប្អូនធ្វេីដំណេីរលេីផ្លូវជាតិលេខ៦​ ចំនុចស្ពានត្រោះ​ ស្រុកបាធាយ​ ដែលមានការកកស្ទះចរាចរណ៍​ រំខានដល់ការធ្វេីដំណេីររបស់បងប្អូន​ ទៅកាន់រមណីយដ្ឋាននានា​ ក្នុងថ្ងៃឈប់សម្រាក​ ក្នុងឱកាសព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​និងសំពះព្រះខែ​ អកអំបក​​។ ឯកឧត្តម អភិបាលខេត្ត សូមគោរពជម្រាបជូនពុកម៉ែ​ បងប្អូន​ បានជ្រាបថា​ បន្ទាប់ពីរដ្ឋបាលខេត្ត​ បានទំនាក់ទំនង​ សម្របសម្រួលជាមួយក្រុមការងារក្រសួងសាធារណៈការ​ និងដឹកជញ្ជូនរួចមក​ បានសម្រេចផ្អាកការងារជួសជុលផ្លូវចំនួន៣ថ្ងៃ​ និងបានបេីកចរាចរណ៍ធម្មតាឡេីងវិញចាប់ពីម៉ោង​ ១១:០០នាទីថ្ងៃនេះតទៅ​ ក្រោមការជួយសម្រួលចរាចរណ៍ដោយនគរបាលចរាចរណ៍ខេត្ត។ ឯកឧត្តម អភិបាលខេត្ត សូមជូនពរដំណេីរកំសាន្តរបស់ពុកម៉ែ​ បងប្អូន​ ទទួលបានសេចក្តីសប្បាយរីករាយ​ សុខសុភមង្គល​ និងមានសុវត្ថិភាពក្នុងការធ្វេីដំណេីរ🙏

https://www.facebook.com/share/p/1ABKUghzNX/ ============ ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1
https://www.facebook.com/share/p/1ABKUghzNX/ ============ ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1ZugByxdsA/ ហ្វេសប៊ុក 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/17F7vjYAzr/ TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.tiktok.com/@unchanda_official2 តេឡេក្រាម 👉 រដ្ឋបាលខេត្តកំពង់ចាម https://t.me/kpcadmin ផេកផ្លូវការ 👉​ រដ្ឋបាលខេត្តកំពង់ចាម https://www.facebook.com/share/1PV62RZVt9/

ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកថ្មី នៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា​ ឃុំមេព្រីង ចំនួន​ 999នាក់​ រក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានស្នើដល់សមាជិកថ្មី នៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា​ ឃុំមេព្រីង ស្រុកបាធាយ ចំនួន​ 999នាក់​ ដែលត្រូវបានប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកថ្មី ត្រូវរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស ដើម្បីគណបក្សមានលទ្ធភាពក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានយូរអង្វែង។ ការថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ បញ្ចូលសមាជិកថ្មី នៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំមេព្រីង ស្រុកបាធាយ ចំនួន​ 999នាក់​ ស្ថិតនៅក្នុងមេព្រីង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ បន្ទាប់ពីធ្វើពិធីបញ្ចូលសមាជិកគណបក្សតាមលក្ខន្តិក:ដែលបានកំណត់រួច ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា។ ទាំងនេះ គឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប្រធានគណបក្សខេត្ត ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។ ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ចំពោះបញ្ហាជំលោះព្រំដែន សូមបងប្អូនសមាជិក សមាជិកាទាំងអស់ បន្តការជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់ប្រមុខដឹកនាំរបស់យើង ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍ "ស្ងៀមស្ងាត់ តែមិននៅស្ងៀម" រហូតទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ និងល្បីរន្ទឺលើឆាកអន្តរជាតិ៕

នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉
+3
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានអមដំណើរឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទ ល្មើសជលផល ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចំនួន ០២ករណី នៅស្រុកបាធាយ ខេត្តកំពង់ចាម។ ករណីទី១ រុះរើរបាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១៥ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៥ដើម និងករណីទី០២ រឹបអូសឧបករណ៍លូស្បៃមុងចំនួន ០៣មាត់ របាំងស្បៃមុងប្រវែង ៤៥ម៉ែត្រ បង្គោលចម្រឹងចំនួន ២៥ដើម និងចាក់លែងត្រីចម្រុះទម្ងន់ ០១គីឡូក្រាម។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត
+1
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៩ ឈានចូល ៨០ឆ្នាំ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៩ ឈានចូល ៨០ឆ្នាំ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧៩ ឈានចូល ៨០ឆ្នាំ

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការបក្សខេត្ត គោរពជូនឯកឧត្តម អ៊ុច បូរិទ្ធ អនុប្
+2
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការបក្សខេត្ត គោរពជូនឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់៧៣ ឈានចូល៧៤ឆ្នាំ