en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 198 subscribers, ranking 4 926 in the Politics category and 543 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 198 subscribers.

According to the latest data from 29 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -114 over the last 30 days and by -6 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.34%. Within the first 24 hours after publication, content typically collects 5.88% reactions from the total number of subscribers.
  • Post reach: On average, each post receives 647 views. Within the first day, a publication typically gains 600 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 30 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 198
Subscribers
-624 hours
-317 days
-11430 days
Posts Archive
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធាន និងលោកជំទាវ អៀម វណ្ណី សមាជិកក្រុមប្រឹក្សាខ
+7
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធាន និងលោកជំទាវ អៀម វណ្ណី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ព្រមទាំងលោកជំទាវ ជាន ឡេងទៀង សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន បានអញ្ជើញជាគណៈអធិបតី បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។ ដោយមានការអញ្ចើញចូលរួមពី ប្រធាន និង តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ជាសមាជិក សមាជិកា ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ។

នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគ
+9
នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញកិច្ចប្រជុំពិភាក្សាការងារស្នើសុំបោះបង្គោលព្រុំដីនៅតាមចំណីអូរនៃរមណីដ្ឋានទឹកឆា ដែលស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ។

សេចក្ដីជូនដំណឹងស្ដីពី កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
សេចក្ដីជូនដំណឹងស្ដីពី កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

លោក ខឹម ប៉ោទាង មេឃុំពង្រ ស្រុកកោះសូទិន តែងតែសហការជាមួយនគរបាលប៉ុស្តិ៍ ចុះផ្សព្វផ្សាយ ជាប្រចាំខែ ពីសុវត្ថិភាពការធ្វើដំណើរ និងច្បាប់ចរាចរណ៍ ដល់សិស្ស និងប្រជាពលរដ្ឋ ឲ្យយល់ដឹងពីច្បាប់! JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

លោក អ៊ុន សុផល អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានអំពាវនាវដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា សុំកុំខ្លាច សុំចូលរួមធ្វើតេស្តរកសារធាតុញៀន ឲ្យបានគ្រប់ៗ គ្នា ដើម្បីបញ្ជាក់ថាខ្លួនឯងស្អកស្អំ និងសាកសម ជាមន្ត្រីគំរូល្អ របស់ប្រជាពលរដ្ឋ។ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ ទូទាំងខេត្តកំពង់ចាម ចូលរួមយ៉ាងផុសផុលធ្វើតេសរកសារធាតុញៀនគ្រឿងញៀន ដើម្បីក្លាយជាមន្ត្រីគំរូល្អ និងសាកសមធ្វើជាមន្រ្តី បម្រើប្រជាពលរដ្ឋ! JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញចូលរ
+9
នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធZOOM។

មន្ត្រីរាជការខេត្តកំពង់ចាមត្រូវបានធ្វើតេស្តរកសារធាតុញៀនដើម្បីបញ្ជាក់ភាពស្អាតស្អំ

អាជ្ញាធរខេត្តកំពង់ចាម ប្តេជ្ញាមិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងមូលដ្ឋាន

អភិបាលខេត្តកំពង់ចាម ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡា
+9
អភិបាលខេត្តកំពង់ចាម ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ ( Online Scams) (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជំរុញដល់សមត្ថកិច្ច ពាក់ព័ន្ធ ចាំបាច់ត្រូវពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ នៅក្នុងដែនសមត្ថកិច្ចឲ្យបានជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ ( Online Scams) ជាពិសេសមិនត្រូវបណ្តែតបណ្តោយឲ្យកើតមានឲ្យសោះ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកឡើងថា ការធ្វើរដ្ឋបាលចល័ត រដ្ឋបាលចំហ គឺត្រូវធ្វើជាប្រចាំ ហើយត្រូវមានការគ្រប់គ្រងឱ្យមានលំដាប់លំដោយ ឱ្យមានវិន័យច្បាស់លាស់ ធ្វើយ៉ាងណាត្រូវធានាអនុវត្តឱ្យបានម៉ត់ចត់នូវបទបញ្ជារបស់សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយមិនឱ្យបទបញ្ជារបស់សម្តេចធ្លាក់ ដល់ដីទាន់ឡើយ ពោលគឺត្រូវគ្រប់គ្រង និងទប់ស្កាត់ឱ្យជាប់ចំពោះក្រុមឆ្លៀតឱកាសចល័តចូលមក ក្នុងដែនសមត្ថកិច្ចរបស់យើងផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលជាឧបករណ៍គតិយុត្តមួយសម្រាប់គាំទ្រដល់ការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅ តាមទីតាំងរស់នៅប្រមូលផ្តុំ។ អនុក្រឹត្យនេះគឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងអំពីគោលជំហរឥតងាករេលើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រលើ ការបង្ការនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រនានាដែលបានកំណត់ ជាពិសេសគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ៕

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង/ស្រុក ពង្រឹងការអនុវត្តអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់

រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការលើកទី ២

នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្
+5
នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំតំណាងមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំ ស្តីពីការបើកកិច្ចសវនកម្ម របស់អាជ្ញាធរសវនកម្មជាតិ សម្រាបឆ្នាំ២០២៥ និងឆ្នាំពាក់ព័ន្ធ របស់មន្ទីរ អង្គភាពដែលរងសវនកម្ម ក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ងី វណ្ណឌី អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ តាមប្រព័ន្ធ ZOOM នៅសាលប្រជុំ សាលាខេត្តកំពង់ចាម ។

រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ (កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព
+9
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ (កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានបើកការធ្វើតេស្ត រកសារធាតុញៀនមន្ត្រីរាជការស៊ីវិល ក្នុងខេត្តកំពង់ចាមលើកទី ២ ដោយពិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្ដម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា សារធាតុញៀនគឺបង្កនៅផលលំបាកប៉ះពាល់ដល់បញ្ហាសន្តិសុខភាព ការបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យខូចដល់អនាគតយុវជនជាដើម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការពិនិត្យរកសារធាតុញៀនមន្ត្រីរាជការពេលនេះ គឺក្នុងគោលបំណង ៣ ដូចខាងក្រោម ៖ *ទី១ ៖ បញ្ជាក់ថាមន្ត្រីរបស់យើងមានភាពស្អាតស្អំ មិនមានអ្នកប្រើប្រាស់សារធាតុញៀននៅក្នុងអង្គភាព និងជាកន្លែងផ្ដល់សេវាសាធារណៈ សេវារដ្ឋបាលល្អ ជាមជ្ឈមណ្ឌលមិនមានការប្រើប្រាស់សារធាតុញៀន។ *ទី២ ៖ ជាគំរូល្អដល់ប្រជាពលរដ្ឋ ដល់មហាជន ឱ្យរៀនសូត្រពីមន្ត្រីរបស់យើង ដើម្បីពួកគាត់បានដុះខាត់នូវស្មារតី របស់ពួកគាត់កុំឲ្យពាក់ព័ន្ធជាមួយសារធាតុញៀន និងជាការបញ្ជូនសារទៅកូនចៅក្នុងបន្ទុក របស់ពួកគាត់កុំឱ្យពាក់ព័ន្ធ នូវសារធាតុញៀននោះ ។ *ទី៣ ៖ គឺបញ្ជាក់ពីការចូលរួមរបស់មន្ត្រីយើងជាមួយនឹងរាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលយើងបានខិតខំប្រឹងប្រែងគិតគូរ អំពីសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជីវភាពសេដ្ឋកិច្ចសង្គម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខសុភមង្គល ដោយបានដាក់ចេញនូវគោលការណ៍ ឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានរបស់យើង ខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ការផ្សព្វផ្សាយ ការអនុវត្តច្បាប់ ទៅលើបញ្ហាពាក់ព័ន្ធគ្រឿងញៀននេះ ។ ឯកឧត្តមអភិបាលខេត្ត បានរំលឹកផងដែរថា លើកទី១ នៅក្នុងឆ្នាំ ២០២៥ រដ្ឋបាលខេត្ត បានរៀបចំយុទ្ធនាការនេះ ទៅលើមន្ត្រីរាជការរបស់យើង បានចំនួន ជាង ១៤,០០០ នាក់ ។ រីឯលើកទី២ ក្នុងឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្ត និងធ្វើការពិនិត្យរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិលឲ្យបានគ្រប់ៗគ្នា ទាំងថ្នាក់ខេត្ត ថ្នាក់ ក្រុង-ស្រុក និងថ្នាក់ ឃុំ-សង្កាត់ ដូចឆ្នាំ ២០២៥ ផងដែរ ទៅតាមតំណាក់កាលនីមួយៗ៕