en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 178 subscribers, ranking 4 923 in the Politics category and 543 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 178 subscribers.

According to the latest data from 06 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -122 over the last 30 days and by -5 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.82%. Within the first 24 hours after publication, content typically collects 5.47% reactions from the total number of subscribers.
  • Post reach: On average, each post receives 694 views. Within the first day, a publication typically gains 557 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 07 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 178
Subscribers
-524 hours
-207 days
-12230 days
Posts Archive
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូZOOM ស្ថិតនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ កិច្ចប្រជុំបានពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ -ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃ សាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ៤-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥។ ៥- បញ្ហាផ្សេងៗ៕

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងជាអភិបាល នៃគណៈអភិបាលខេត្ត
+4
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតអបអរសាទរ សូមគោរពជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសដែលគណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជា។

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្វាយទាប ស្រ
+5
នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្វាយទាប ស្រុកចំការលើ បានចូលរួមជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម នៅភូមិស្វាយទាប និងភូមិប្រម៉ាត់ដី ឃុស្វាយទាយ ស្រុកចំការលើ ខេត្តកំពង់ចាម។

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បា
+7
នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល ១០ខែ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ កិច្ចប្រជុំនេះធ្វើនៅសាលាខេត្ត ដោយមានការចូលរួមពី អនុប្រធានលេខាធិការដ្ឋាន មកពីមន្ទីរអង្គភាពពាក់ព័ន្ធ ដែលជាក្រុមការងារជំនាញទាំង៦ នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស , មន្ត្រីលេខាធិការដ្ឋាន, លោក លោកស្រី អភិបាលរងក្រុង-ស្រុក ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងការពារអនិតិជន,មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម នៃរដ្ឋបាលក្រុង-ស្រុក និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ ព្រមទាំងអង្គការដៃគូផងដែ។

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីដែលសម្រេចបានជិត៨០%

ឯកឧត្តម អ៊ុន ចាន់ដា ៖ យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល
+9
ឯកឧត្តម អ៊ុន ចាន់ដា ៖ យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងជាអភិបាលខេត្តកំពង់ចាម បានថ្លែងថា៖ យុវជនកម្ពុជា មានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ទាំងក្នុងផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ និយាយរួម យុវជនគឺជាឆ្អឺងខ្នង ជាសសរស្ដំ នៃអនាគតប្រទេសជាតិ ដូចពាក្យស្លោក " យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ"។ ការថ្លែងបែបនេះ ក្នុងកិច្ច​ប្រជុំ​ពិនិត្យវឌ្ឍនភាពការងារ​ ៩ខែ​ ឆ្នាំ​២០២៥​ និងដាក់ចេញទិសដៅការងារបន្ត​ របស់សហភាពសហព័ន្ធយុវជនកម្ពុជាកំពង់ចាម ដោយមានការចូលរួមពី ប្រធាន-អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការខេត្ត សរុប៨០រូប ស្ថិតនៅទីស្នាក់ការ ស.ស.យ.ក.ខេត្ត នាក្រុងកំពង់ចាម៕

https://www.facebook.com/share/19whxeW4F6/ ============ ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1Zu
https://www.facebook.com/share/19whxeW4F6/ ============ ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1ZugByxdsA/ ហ្វេសប៊ុក 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/17F7vjYAzr/ TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.tiktok.com/@unchanda0?_t=ZS-8zQ782yxA2y&_r=1 តេឡេក្រាម 👉 រដ្ឋបាលខេត្តកំពង់ចាម https://t.me/kpcadmin ផេកផ្លូវការ 👉​ រដ្ឋបាលខេត្តកំពង់ចាម https://www.facebook.com/share/1PV62RZVt9/

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាបបានអញ្ជើញចុះជួបសួរសុខទុក
+5
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាបបានអញ្ជើញចុះជួបសួរសុខទុក្ខ និងស្តាប់នូវសំណូមពរ និងតម្រូវការនានាដែលមានក្នុងភូមិ ស្វាយទាប និងភូមិប្រម៉ាត់ដី និងបន្ទាប់មកក៏ធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម រួមទាំងបានជម្រាបជូននូវសភាពការណ៍ថ្មីៗពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ និងចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋនៅភូមិស្វាយទាប និងភូមិប្រម៉ាត់ដី ឃុំស្វាយទាប ដោយមានអ្នកចូលរួមចំនួន២១៦នាក់ ស្រី៥៩នាក់។ក្នុងនោះម្នាក់ៗទទួលបាននំបុ័ង០១ដើម និងទឹកបរិសុទ្ធ០១ដប ដល់អ្នកចូលរួមផងដែរ ។

អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី ចុះពិនិត្យព្យាបាលជម្ងឺភ្នែក និងគ ថ្លង់ ជូនពលរដ្ឋដោយឥតគិតថ្លៃ

អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ - ២៣ តុលា ២០២៥)
អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ - ២៣ តុលា ២០២៥)

ក្រុមគ្រូពេទ្យអូស្ត្រាលីជួយពិនិត្យព្យាបាលជំងឺភ្នែកនិងត្រចៀកជូនពលរដ្ឋខេត្តកំពង់ចាមដោយឥតគិតថ្លៃ

នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប
+4
នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានជួបសំណេះសំណាលសួរសុខទុក្ខ មេភូមិ អនុភូមិ សមាជិកភូមិ និងបាននាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាក ចំនួន៣ភូមិ គឺភូមិស្រែព្រាល ភូមិព្រឹក្ស និងភូមិ៧៧ ស្មើនិង២០គ្រួសារ ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

https://www.facebook.com/100057336855109/posts/pfbid02jFzsUxASS1Qkp6UCsUrNKNWdTU7daLx36ppQi19vvMeRQdYW4oRj8Q2xD2bNQ4QGl/?mibe
https://www.facebook.com/100057336855109/posts/pfbid02jFzsUxASS1Qkp6UCsUrNKNWdTU7daLx36ppQi19vvMeRQdYW4oRj8Q2xD2bNQ4QGl/?mibextid=Nif5oz ============ ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1ZugByxdsA/ ហ្វេសប៊ុក 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/17F7vjYAzr/ TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.tiktok.com/@unchanda0?_t=ZS-8zQ782yxA2y&_r=1 តេឡេក្រាម 👉 រដ្ឋបាលខេត្តកំពង់ចាម https://t.me/kpcadmin ផេកផ្លូវការ 👉​ រដ្ឋបាលខេត្តកំពង់ចាម https://www.facebook.com/share/1PV62RZVt9/

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសាមាគនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន
+6
នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសាមាគនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដឹកនាំក្រុមការងារ សមាជិកាសាខា អញ្ជើញសួរសុខទុក្ខឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោកមានបញ្ហាសុខភាព នឹងបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាមអញ្ជើញ អញ្ជើញចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅតំបន់ទន្លេអុំ (កំ
+9
អភិបាលខេត្តកំពង់ចាមអញ្ជើញ អញ្ជើញចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅតំបន់ទន្លេអុំ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី22 ខែតុលា ឆ្នាំ 2025 នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេសអញ្ជើញចុះទីតាំងគម្រោងអភិវឌ្ឍន៍ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅតំបន់ទន្លេអុំ ក្បែរវិមានឯករាជ្យក្នុងក្រុងកំពង់ចាម។ បើតាមការបញ្ជាក់របស់មន្ត្រីបច្ចេកទេស គឺគម្រោងខាងលើនឹងចាប់ដំណើរការនាដើមឆ្នាំ 2026 ខាងមុខ ដោយរំពឹងថានឹងរួចរាល់ 100% នៅក្នុងឆ្នាំ 2027។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសមិទ្ធផលជាច្រើនបានរីកដុះដាលគ្រប់ទីកន្លែងក្នុងក្រុងកំពង់ចាម ក៏ដូចជាខេត្តកំពង់ចាមទាំងមូល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគិតិបណ្ឌិត របស់សម្តេចតេជោតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

នៅរសៀល​ថ្ងៃពុធ​ ទី២២​ ខែតុលា​ ឆ្នាំ២០២៥​ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប បានអញ្ជើញចុ
+4
នៅរសៀល​ថ្ងៃពុធ​ ទី២២​ ខែតុលា​ ឆ្នាំ២០២៥​ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប បានអញ្ជើញចុះជួបសួរសុខទុក្ខ មេភូមិ អនុភូមិ សមាជិកភូមិ និងបាននាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកចំនួន៣ភូមិគឺភូមិស្រែព្រាល ភូមិព្រឹក្ស និងភូមិ៧៧ ស្មើនិង២០គ្រួសារ ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋ សរុបចំនួន៤៣នាក់ ស្រី ១៣នាក់ ។ ក្នុង០១គ្រួសារទទួលបានអង្ករ១០គីឡូ មី១០កញ្ចប់ ទឹកត្រី០១យួរ ទឹកស៊ីវអុីវ០១យួរ ថវិកា១០,០០០រៀល នំប័ុង០១ដើម និងទឹកបរិសុទ្ធ០១ដប ព្រមទាំងបានឧបត្ថមជូនមេភូមិ អនុភូមិ សមាជិកភូមិចំនួន០៩ នាក់ ម្នាក់ៗថវិកាចំនួន២០,០០០រៀល ។

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្
+9
នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែឆ្នាំ២០២៥ របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដោយចូលរួមពីសំណាក់ គណៈកិត្តិយស និងគណៈប្រតិបត្តិ សាខាសមាគមនារីខេត្ត និងអនុសាខាសមាគមនារីមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុង-ស្រុក ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។