en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 167 subscribers, ranking 4 925 in the Politics category and 545 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 167 subscribers.

According to the latest data from 08 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -114 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.68%. Within the first 24 hours after publication, content typically collects 5.52% reactions from the total number of subscribers.
  • Post reach: On average, each post receives 680 views. Within the first day, a publication typically gains 562 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 09 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 167
Subscribers
No data24 hours
-207 days
-11430 days
Posts Archive
នៅរសៀល​ ថ្ងៃទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៥​ កិច្ចប្រជុំរៀបចំផែនការគ្រោងបេីកការដ្ឋានកំពង់ផែទេសចណ៍​ ក្រុងកំពង់ចាម​ ក្រោមអធិបតីភាព​
+6
នៅរសៀល​ ថ្ងៃទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៥​ កិច្ចប្រជុំរៀបចំផែនការគ្រោងបេីកការដ្ឋានកំពង់ផែទេសចណ៍​ ក្រុងកំពង់ចាម​ ក្រោមអធិបតីភាព​ ឯកឧត្តម​​ ផេន​ សុផល​ អភិបាលរងខេត្ត និង​ឯកឧត្តម​​ ឃន​ ប្រុស​ អភិបាលរងខេត្តតំណាង​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​តំណាង​ក្រសួងសាធារណការ​និងដឹកជញ្ជូន​ ដោយមានការអញ្ជេីញចូលរួមពីសំណាក់​លោកនាយករងរដ្ឋបាលខេត្ត​ លោកប្រធាន​មន្ទីរទេសចរណ៍ខេត្ត​ អាជ្ញាធរ​ក្រុងកំពង់ចាម​ និងមន្រ្តីជំនាញពាក់ព័ន្ធ។

ឯកឧត្តម លូ   គឹមឈន់ និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត ក្នុងស្រុកស្រីសន្ធរ  (ស្រុកស្រីសន្ធរ): នៅព្រឹកថ្ងៃចន្ទ័ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥  ឯកឧត្តម លូ   គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ និង លោកជំទាវ រួមជាមួយ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណៈនិងដឹកជញ្ជូន និងលោក ជំទាវ អមដំណើរដោយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អាជ្ញាធរស្រុក ឃុំ បានអញ្ជើញ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត (វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល  វត្តកោះកែវ និងវត្តព្រៃត្បេះ ) ក្នុងស្រុកស្រីសន្ធរ  ។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន និងសហការី អញ្ជើញអុចទៀនធូប បូជាផ្កាភ្ញី ដល់ព្រះពុទ្ធបដិមា និងចូលរួមឧទ្ទិស សូមឲ្យដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានយោងយក កំណើត កើតនៅក្នុងទីឋាន ដ៏ខ្ពង់ខ្ពស់  រួមជាមួយនោះ ឯកឧត្ដមប្រធាន ក៏សូមឧទ្ទិសនូវមហាកុសលផលបុណ្យ សូមឲ្យបានដល់វិញ្ញាណក្ខន្ធ វីរៈកងទព័ការពារព្រុំដែនក្នុងសង្រាមថៃឈ្លានពានព្រំដែនខ្មែរ និង កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដើម្បី បុព្វហេតុជាតិ មាតុភូមិ នៃយើងផងដែរ ។ ពិធីកាន់បិណ្ឌវេនទី៨ ឯកឧត្ដមប្រធាន និងលោកជំទាវ និង សហការី បាននាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដោយក្នុង ១វត្ត មាន ៖ -  ទឹកសុទ្ធ ៥កេស ទឹកផ្លែឈើ ៥កេស មី ៥កេសតូច កាហ្វេ១កញ្ចប់ធំ សាដក់ សៀង និង បច្ច័យ កសាង បច្ច័យ ប្រគេនព្រះសង្ឈ គណៈកម្មាការវត្ត យាយជី តាជី កូនសិស្សលោក   ពុទ្ធបរិសទ និងកងកម្លាំងប្រជាការពារ សរុបថវិកាចំណាយរួម ទាំង៤ វត្ត ៨០.០០០.០០០៛ (ប៉ែតសិបលានរៀលគត់ )

ឯកឧត្តម លូ   គឹមឈន់ និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ ចំនួន៤វត្ត (វត្តព្រែកពោធិ៍មង្គល វត្តផ្ទះកណ្តាល  វត្តកោះកែវ និងវត្តព្រៃត្បេះ ) ក្នុងស្រុកស្រីសន្ធរ  ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន និងសហការី អញ្ជើញអុចទៀនធូប បូជាផ្កាភ្ញី ដល់ព្រះពុទ្ធបដិមា និងចូលរួមឧទ្ទិស សូមឲ្យដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានយោងយក កំណើត កើតនៅក្នុងទីឋាន ដ៏ខ្ពង់ខ្ពស់  រួមជាមួយនោះ ឯកឧត្ដមប្រធាន ក៏សូមឧទ្ទិសនូវមហាកុសលផលបុណ្យ សូមឲ្យបានដល់វិញ្ញាណក្ខន្ធ វីរៈកងទព័ការពារព្រុំដែនក្នុងសង្រាមថៃឈ្លានពានព្រំដែនខ្មែរ និង កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដើម្បី បុព្វហេតុជាតិ មាតុភូមិ នៃយើងផងដែរ ។ ពិធីកាន់បិណ្ឌវេនទី៨ ឯកឧត្ដមប្រធាន និងលោកជំទាវ និង សហការី បាននាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដោយក្នុង ១វត្ត មាន ៖ -  ទឹកសុទ្ធ ៥កេស ទឹកផ្លែឈើ ៥កេស មី ៥កេសតូច កាហ្វេ១កញ្ចប់ធំ សាដក់ សៀង និង បច្ច័យ កសាង បច្ច័យ ប្រគេនព្រះសង្ឈ គណៈកម្មាការវត្ត យាយជី តាជី កូនសិស្សលោក   ពុទ្ធបរិសទ និងកងកម្លាំងប្រជាការពារ សរុបថវិកាចំណាយរួម ទាំង៤ វត្ត ៨០.០០០.០០០៛ (ប៉ែតសិបលានរៀលគត់ )

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តកណ្តាលកោះសូទិន

ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញបុណ្យកាន់បិណ្ឌ វេនទី៧ នៅវត្តកណ្តាលកោះសូទិន និងរៀបចំពិធីប័ង្សុកូល នៅសាលាឆទាន ស្ថិតក្នុងឃុំកោះសូទិន  ស្រុកកោះសូទិន

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក

ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរ សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញបុណ្យកាន់បិណ្ឌ វេនទី៧ នៅវត្តកណ្តាលកោះសូទិន និងរៀបចំពិធីប័ង្សុកូល នៅសាលាឆទាន ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន កំពង់ចាម៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញ អមដំណើរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ វេនទី៧ នៅវត្តកណ្តាលកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ នាឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ រួមទាំង ក្រុមគ្រួសារ បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេនចំពោះព្រះសង្ឃនៅវត្ដកណ្តាលកោះសូទិន និងរៀបចំពិធីប័ង្សុកូល នៅសាលាឆទាន ស្ថិតនៅភូមិ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលថ្មីៗនេះ នៃការប៉ះទង្គិចរវាងកម្ពុជា ថៃ និងសូមឲ្យវីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលទាំងអស់ ឲ្យឆាប់ជាសះស្បើយ និងមានសុខភាពរឹងមាំ ដើម្បីបន្តការពារបូរណភាពទឹកដី។ សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរមកហើយ។

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈបាលខេត្តក
+9
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពអនុសេនីយ៍ទោ ប្រាក់ ដា បុគ្គលិកបើកបរសាហ្សឺរ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលបានពលីជីវិតកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង១៦.៤០នាទី ក្នងជន្មាយុ ៣៩ឆ្នាំ ដោយជំងឺក្នុងបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ ពិធីបុណ្យទក្ខិណានុប្បទាណ និងគោរពវិញ្ញាណក្ខន្ធ ប្រព្រឹត្តទៅ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកណ្ដាល សង្កាត់ចេកក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង (កំពង់ចាម)៖ ក្នុងឱកាសពិ
+9
ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង (កំពង់ចាម)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ វេណ៦ នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ក្រោមវត្តមានលោកជំទាវ លាង វួចឆេង ឧត្តមភរិយា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងកូនចៅ សាច់ញាតិ រួមនិងការឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ វិរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ស្ថិតនៅមណ្ឌលបូជនីយដ្ឋាន សម្តេចឧត្តមទេពញាន ហ៊ុន ណេង ស្ថិតនៅក្នុង ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក (កំពង់ចាម): នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារីខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញដឹកនាំមន្រ្តីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៦ វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលថ្មីៗនេះ នៃការប៉ះទង្គិចរវាងកម្ពុជា ថៃ និងសូមឲ្យវីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលទាំងអស់ បានជាសះស្បើយ និងមានសុខភាពរឹងមាំ ដើម្បីបន្តការពារបូរណភាពទឹកដី ។ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ប្រជាជនយើងបានប្រារព្ធធ្វើបុណ្យទាន តាមប្រពៃណីនានា ដូចបុណ្យកាន់បិណ្ឌនានេះ យើងមិនអាចបំភ្លេចបាននូវគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វិរះយុទ្ធជនយើងបានឡើយ។ ដូចនេះសូមបុណ្យកុសល ដែលបានធ្វើឡើងក្នុងឱកាស នៃថ្ងៃបិណ្ឌទី៣ នេះសូមជូនដល់ដួងវិញ្ញាណក្ខ័នយុទ្ធជន យុទ្ធនារីស្នេហាជាតិដែលពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិគ្រប់សម័យកាល និងជាពិសេសចំពោះវីរៈយុទ្ធជនដែលបានពលីជីវិត ក្នុងការការពាទឹកដីក្នុងការប៉ះទង្គិច លើសមរភូមិព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះសូមឲ្យមនុញ្ញផលជួយជូនវិញ្ញាណក្ខ័នទាំងអស់ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាស នៃការអញ្ជើញចូលរូម ក្នុងថ្ងៃកាន់បិណ្ឌទី៦នេះ ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានវេរបច្ច័យប្រគេនព្រះសង្ឃ សម្រាប់ទ្រទ្រង់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបានប្រគេនទេយ្យវត្ថុគ្រឿងបរិក្ខារមួយចំនួន ដល់វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក ក្នុងនោះ មានបច្ច័យ សម្រាប់កសាងវត្ត និងបច្ច័យកាន់បិណ្ឌផងដែរ៕

ទិវាដើរពិភពលោក ឆ្នាំ២០២៥ នឹងរៀបចំនៅកំពង់ចាម នាថ្ងៃទី៥-តុលា ក្រោមប្រធានបទ «ដើរដើម្បីសន្ដិភាព» Website | Facebook | Telegram | TikTok

ខេត្តកំពង់ចាម នឹងរៀបចំព្រឹត្តិការណ៍ដើរដើម្បីសន្ដិភាព នៅក្រុងកំពង់ចាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម បានថ្លែងថា ដើម្បីជាការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពជាមុខ ដែលបានប្រឹងប្រែងការពារទឹកដី ជួយរក្សាសន្ដិភាពជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ចាម ដោយមានការសហការជាមួយក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ដើរដោយថ្មើរជើង ក្រោមពាក្យស្លោក «ដើរដើម្បីសន្ដិភាព» ដែលពិធីនេះ ចាប់ផ្ដើមនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥។កម្មពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឲ្យ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រី្តក្រសួងទេសចរណ៍។ ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា យុទ្ធនាការ ដើរដើម្បីសន្ថិភាពនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៧៖០០នាទី ព្រឹក រហូតដល់ម៉ោង ៩៖០០នាទី ព្រឹក ត្រូវនិងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដោយចាប់ផ្តើមដើរពីវិមានឯករាជ្យ ឆ្ពោះទៅតាមជួរមាត់ទន្លេ ក្រុងកំពង់ចាម មានចម្ងាយជាង ៤គីឡូម៉ែត្រ ក្នុងពិធីដើរដោយថ្មើរជើងនេះ មានអ្នកចូលរួម ចំនួន១០០០នាក់ សមាសភាព អ្នកចូលរួម ឯកឧត្តម អភិបាលខេត្តកំពង់ចាម ឯកឧត្តម រដ្ឋមន្រី្តក្រសួងទេសចរណ៍ មន្រ្តីរាជការជុំវិញខេត្ត សិស្ស និស្សិត ប្រជាពលរដ្ឋ និងព្រះសង្ឃចំនួន ២០០អង្គ។ ឯកឧត្តម បានបន្តថា យុទ្ធនាការដើរដើម្បីសន្ដិភាពនេះ បងប្អូនប្រជាពលរដ្ឋអាចចូលរួម បានទាំងអស់គ្នា ដោយព្រឹត្តិការណ៍នេះ បើកចំហរសម្រាប់មនុស្សគ្រប់វ័យ គ្រប់និន្នាការ គ្រប់វិស័យ និងគ្រប់ភេទ។កម្មវិធីនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សាមញ្ញមួយនោះទេ វាក៏ជាចលករដ៏មានតម្លៃខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នា ដោយបានបង្ហាញថា ពីចលនារួមគ្នាក្នុងស្មារតីតែមួយ រួមគ្នាស្មារតីកីឡា សម្រាប់យើងទាំងអស់ ដើម្បីពិភពលោកមានសន្ដិភាពដ៏ល្អប្រសើរមួយ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នេះ បងប្អូនប្រជាពលរដ្ឋដែលមានផលិតផល ផលិតដោយខ្លួនឯងផ្ទាល់ អាចមកទាក់ទងជាមួយមន្ទីរពាណិជ្ជកម្ម ដើម្បីឲ្យមន្រ្តីពាណិជ្ជកម្មរៀបចំស្ដង់ សម្រាប់ឲ្យដាក់តាំង លក់ផលិតផល ក្នុងព្រឹត្តិការណ៍នេះបានដែរ។

ពុទ្ធបរិស័ទក្នុងខេត្តកំពង់ចាមបន្តនាំគ្នាប្រារព្ធពិធីកាន់បិណ្ឌទី៥ដោយចិត្តជ្រះថ្លា