en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 046 subscribers, ranking 4 990 in the Politics category and 574 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 046 subscribers.

According to the latest data from 07 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -125 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.55%. Within the first 24 hours after publication, content typically collects 5.64% reactions from the total number of subscribers.
  • Post reach: On average, each post receives 658 views. Within the first day, a publication typically gains 567 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 08 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 046
Subscribers
-924 hours
-437 days
-12530 days
Posts Archive
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យគម្រោងបំពាក់ម៉ូទ័របូមទឹកដើរដោយពន្លឺព្រះអាទិត្យ នៅស្ថានីយបូមទឹក ហ៊ុន សែន ទី១៥ ស្រុកព្រៃឈរ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យគម្រោងបំពាក់ម៉ូទ័របូមទឹកដើរដោយពន្លឺព្រះអាទិត្យ នៅស្ថានីយបូមទឹក ហ៊ុន សែន ទី១៥ ស្រុកព្រៃឈរ (កំពង់ចាម)៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យគម្រោងបំពាក់ម៉ូទ័របូមទឹកដើរដោយពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ ស្ថិតនៅស្ថានីយបូមទឹក ហ៊ុន សែន ទី១៥ ស្ថិតក្នុងភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ក្នុងការសម្រួលដល់ការផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បម្រើតម្រូវការរបស់ប្រជាកសិករក្នុងតំបន់។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ត្រីជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវធានាឱ្យមានទឹកផ្គត់ផ្គង់ស្រោចស្រពលើដីស្រែរបស់ប្រជាកសិករ ប្រមាណ ៩០០ ហិកតា តាមបណ្ដោយប្រព័ន្ធធារាសាស្ត្រនេះ ឱ្យមានទឹកគ្រប់គ្រាន់តាមតម្រូវការ ដើម្បីបង្កើនវិសាលភាពជូនប្រជាកសិករបង្កបង្កើនផលបានច្រើន និងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់មានការរីកចម្រើនបន្ថែមមួយកម្រិតទៀត។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានជំរុញឱ្យពង្រីកវិសាលភាពការផ្គត់ផ្គង់ទឹកនេះ បន្តរហូតទៅដល់ស្រុកជើងព្រៃ ដើម្បីបម្រើការដាំដុះលើផ្ទៃដីប្រមាណជា ២ ម៉ឺនហិកតា បន្ថែមទៀត។ ពោលគឺ ត្រូវធានាឱ្យមានទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលក្នុងមួយឆ្នាំឱ្យបាន ៣ ដង។ ទន្ទឹមនោះ ត្រូវចងក្រងសហគមន៍ប្រើប្រាស់ទឹកឱ្យបានច្បាស់លាស់ ដើម្បីគ្រប់គ្រង និងបែងចែកទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕

វីដេអូ៖ ខេត្តកំពង់ចាម រងគ្រោះបាក់ស្រុតច្រាំងទន្លេប្រវែង ១៣គីឡូម៉ែត្រ ខូចខាតដំណាំរួមផ្សំជា ៣០០ហិកតា និងត្រៀមជួសជុសស្តារច្រាំងទន្លេឡើងវិញនៅក្នុងឆ្នាំ២០២៧ ដោយ ហ៊ាង ថាច

បញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយទទួលបានយុត្តិធម៌ ក្រោមគោលនយោបាយ «ឈ្នះ-ឈ្នះ» (កំពង់ចាម)៖ វិវាទដីធ្
+8
បញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយទទួលបានយុត្តិធម៌ ក្រោមគោលនយោបាយ «ឈ្នះ-ឈ្នះ» (កំពង់ចាម)៖ វិវាទដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ និងទទួលបានយុត្តិធម៌ពេញលេញ ក្រោមការអនុវត្ត «គោលនយោបាយ ឈ្នះ-ឈ្នះ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី និងបានប្រគល់ប័ណ្ណកម្មសិទ្ធិ (ប្លង់ដី) ជូនដល់ប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលជាភាគីពាក់ព័ន្ធក្នុងទំនាស់ដីធ្លីខាងលើ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា ការប្រគល់ប្លង់ដីនាពេលនេះ គឺជាសាក្សីបង្ហាញយ៉ាងច្បាស់ពីការបញ្ចប់ទំនាស់ដោយសន្តិវិធី និងតម្លាភាព តាមយន្តការសម្របសម្រួលប្រកបដោយសមធម៌ និងការយោគយល់អធ្យាស្រ័យគ្នា ដោយមិនមានភាគីណាមួយរងការបាត់បង់ ឬចាញ់នោះឡើយ។ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី បានសម្តែងនូវសេចក្តីរំភើប រីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានបន្សល់ទុកនូវមរតកនយោបាយ «ឈ្នះ-ឈ្នះ» ព្រមទាំងថ្លែងអំណរគុណចំពោះ ឯកឧត្តម អ៊ុន ចាន់ដា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ រហូតទទួលបានយុត្តិធម៌ និងភាពស្ងប់ស្ងាត់នាពេលនេះ។

សេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំដេញថ្លៃគម្រោងមូលនិធិ ឃុំសង្កាត់
សេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំដេញថ្លៃគម្រោងមូលនិធិ ឃុំសង្កាត់

ការប្រើប្រាស់ដីអ្នកស្រុកចំការលើ🌱 📍ស្រុកចំការលើ ខេត្តកំពង់ចាម #កសិកម្ម #អភិវឌ្ឍន៍សហគមន៍ #សេដ្ឋកិច្ចមូលដ្ឋាន #ក្រសួងដែនដីនគរូ
+9
ការប្រើប្រាស់ដីអ្នកស្រុកចំការលើ🌱 📍ស្រុកចំការលើ ខេត្តកំពង់ចាម #កសិកម្ម #អភិវឌ្ឍន៍សហគមន៍ #សេដ្ឋកិច្ចមូលដ្ឋាន #ក្រសួងដែនដីនគរូបនីយនិងសំណង់ 📷: កណ្តៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ

Repost from កណ្ដៀរ
អនុមោទនាថ្ងៃសីល🪷 វត្តគិរីសោភ័ណភ្នំទែតក្នុង 📍ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម https://maps.app.goo.gl/EZMqj8knsAb3hg329 #រចនាបទវត្តអារាមខ្មែរ #ស្ថាបត្យកម្មខ្មែរ #ព្រះពុទ្ធសាសនា #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ 📷: កណ្តៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ

Repost from កណ្ដៀរ
ស្រុកស្រីសន្ធរ 🍃🏡 📍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម #ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #ការលូតលាស់ #ភូមិឃុំសង្កាត់មានសុវត្ថិភាព #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកស្រីសន្ធរ

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ (ស្ពានភ្ជាប់និស្ស័យ) ស្ពាននេះមានប្រវែង ១,១៣១ ម៉ែត្រ ទទឹង ១៣,៥ ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ ដែលត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ហើយត្រូវបានសម្ពោធកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 🫥 CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់លោកស្រី ង៉ោក ចរិយា នាយិការង រដ្ឋបាលសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីរាជការសាលាខេត្ត នាំយកបច្ច័យរបស់ឯកឧត្តម ចូលរួមបុណ្យសពលោកស្រី មិត លក្ខ័ស្មុី ដែលត្រូវជាម្ដាយរបស់លោក ប៊ុត ចិន្ដាវង្សសី និងលោក ប៊ុត ចិន្ដាអាល់ហ្សា មន្ត្រីរាជការសាលាខេត្ត។ សូមជម្រាបផងដែរថាលោកស្រី មិត លក្ខ័ស្មុី បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦១ ឆ្នាំ ដោយរោគាពាធ។ ក្នុងឱកាសនោះដែរលោកស្រី នាយិការង រដ្ឋបាលសាលាខេត្តបាននាំនូវប្រសាសន៍សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងសេចក្តីសោកស្ដាយយ៉ាងជ្រៀលជ្រៅ និងអាឡោះអាល័យជាទីបំផុត ជាមួយលោក ប៊ុត ចិន្ដា ដែលត្រូវជាស្វាមី និងលោក ប៊ុត ចិន្ដាវង្សសី និងលោក ប៊ុត ចិន្ដាអាល់ហ្សា ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ ចំពោះការបាត់បង់លោកស្រី មិត លក្ខ័ស្មុី ដែលត្រូវជា ភរិយា ជាម្ដាយ ម្ដាយក្មេក និងជីដូនជាទីគោរពស្រលាញ់បំផុត។ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកស្រី មិត លក្ខ័ស្មុី សូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អភិបាលខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជូនពលរដ្ឋដែលត្រូវរុះរើផ្ទះ គេចពីការបាក់ច្រាំងទន្លេ នៅស្រ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្តល់ជូនពលរដ្ឋដែលត្រូវរុះរើផ្ទះ គេចពីការបាក់ច្រាំងទន្លេ នៅស្រុកស្រីសន្ធរ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋ ដែលត្រូវរុះរើផ្ទះ បន្ទាប់ពីរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ចំនួន ២៣គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកស្រីសន្ធរ រួមមាន ឃុឃុំឫស្សីស្រុក -កោះអណ្តែត -ព្រែកពោធិ៍ និងឃុំមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ទិន្នន័យឱ្យបានជាក់លាក់ ដើម្បីដាក់ផែនការសង្គ្រោះបន្ទាន់ និងធ្វើការស្តារឡើងវិញឱ្យមានប្រសិទ្ធភាព និងចំគោលដៅ នូវហេដ្ឋារចនាសម្ព័ន្ធ និងការខូចខាតនានា ពីករណីបាក់ស្រុតច្រាំងទន្លេដែលកំពុងកើតមាននេះ ពោលគឺដើម្បីធានាបាននូវប្រសិទ្ធភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ និង ឆ្លើយតបបានទាន់ពេលវេលា។ ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើន ការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះគ្រោះមហន្តរាយធម្មជាតិ មិនថាពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬបាក់ស្រុតច្រាំង ក៏ដោយ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការ ការពារខ្លួន ជៀសឱ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ឯកឧត្តម ស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កើន មុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្តារជួសជុល រៀបចំលំនៅដ្ឋានឡើងវិញ។ ចំពោះការរស់នៅ ត្រូវអនុវត្តវិធានការអនាម័យស្អាត និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ផងដែរ។ គួរបញ្ជាក់ថា អំណោយសម្តេចមហាបវរធិបតី​ និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានផ្តល់ជូនពលរដ្ឋទាំង ២៣គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបានអង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ១កេស តង់ ១ ឃីត ១សម្រាប់ (មុង ភួយ ក្រមា សារុង) និងថវិកា ចំនួន ៤០ម៉ឺនរៀល៕

ប្រជាពលរដ្ឋបានសម្តែងការពេញចិត្តចំពោះការផ្តល់សេវាព្យាបាលសុខភាពពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ

មណ្ឌលសុខភាពកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយប្រសិទ្ធភាព និងភាពរួសរាយរាក់ទាក់។

[WATCH] សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ជំរុញឱ្យក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ផ្សព្វផ្សាយពីសមិទ្ធផលការងារឱ្យបានទូលំទូលាយឱ្យពលរដ្ឋបានដឹង។

នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរ អង
+9
នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ចើញចុះមកពិនិត្យស្ថានភាពផ្លូវ លូ និងច្រាំង ទន្លេ ដែលរងការបាក់ស្រុតដោយទឹកជំនន់ទន្លេមេគង្គ ស្ថិតនៅឃុំកំពង់រាប និងបន្តចុះពិនិត្យវឌ្ឍនភាពការជួសជុលផ្លូវគមនាគមន៍ នៅឃុំមហាខ្ញូង ស្រុកកោះសូទិន ដែលទើបបានជួសជុលរួចរាល់។