en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 156 subscribers, ranking 4 991 in the Politics category and 562 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 156 subscribers.

According to the latest data from 12 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -107 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.68%. Within the first 24 hours after publication, content typically collects 5.16% reactions from the total number of subscribers.
  • Post reach: On average, each post receives 679 views. Within the first day, a publication typically gains 525 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 13 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 156
Subscribers
No data24 hours
-187 days
-10730 days
Posts Archive
ឯកឧត្ដមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងនិងសម្ធិផលនានា នៅស្រុកបាធាយ ខេត្តកំពង់ចាម (កំពង់ចាម): នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងនិងសម្ធិផលនានា ស្ថិតនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម សរុបជាថវិកា ចំនួន ១៧៤.៦០៦ ដុល្លា)។ ពិធីនេះក៏មានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុកបាធាយ និងជើងព្រៃ លោកអភិបាល និងលោកអភិបាលរង នៃគណៈអភិបាលស្រុក បាធាយ-ជើងព្រៃ ឯកឧត្តម លោកជំទាវ និងក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ-ជើងព្រៃ កងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប ៧២៥នាក់។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានថ្លែងថា​ វត្តមានសមិទ្ធផលរីកស្កេកស្កះពេលផ្ទៃប្រទេស គឺដោយសារ កត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន, មានសន្តិភាព មានការអភិវឌ្ឍ, មានសន្តិភាព ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការប្រកបរបរផ្សេងៗ ការធ្វើដើរណើរកំសាន្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសការជួបជុំក្រុមគ្រួសារ សាច់ញាតិ ប្រកបដោយសុខដុមរមនា ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា  និង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស។ ឯកឧត្តមបណ្ឌិត ថ្លែងបន្តថា សូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមរួបរួមគ្នាបន្តថែរក្សាសន្តិភាពឲ្យបានគង់វង្សយូរអង្វែង ដើម្បីបន្តការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជន៕

នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តក
+9
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងសមិទ្ធផលនានា ស្ថិតក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលកំពង់ចាម អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភា មណ្ឌលកំពង់ចាមត្បូងឃ្មុំ។

អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។

លោកមេឃុំផ្តៅជុំ ស្រុកជើងព្រៃ តំណាងអោយប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ផ្លូវ សម្រាប់ប្រជាពលរដ្ឋ ប្រើប្រាសនៅក្នុងឃុំ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

+4
នៅថ្ងៃទី ១១​ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានបន្តសម្របសម្រួលដឹកជញ្ជូនពលករ​ពីព្រំដែន ចំនួន ១៥នាក់ ក្នុងនោះ÷ -ស្រុកបាធាយ ០៤នាក់ ស្រី០២នាក់ -ស្រុកព្រៃឈរ ០៣នាក់ ស្រី០១នាក់ -ស្រុកកំពង់សៀម ០២នាក់ ស្រី០១នាក់ រួមជាមួយ -ពលករខេត្តបាត់តំបង ០១នាក់ ស្រី០០នាក់ -ពលករខេត្តស្ទឹងត្រែង ០២នាក់ ស្រី០១នាក់ -ពលករខេត្តក្រចេះ ០៣នាក់ ស្រី០១នាក់។

ស្រុកកងមាស ៖​  នៅព្រឹកថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២៥​ នេះ​ ឯកឧត្តម​ ស្រី​ សុភ័ក្ត្រ​ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល​ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា​ខេត្តកំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាស​ ក្រុមសម្របសម្រួលព័ត៌មាន​ចំណុះយុវជនគណបក្សស្រុក របស់គណៈកម្មាធិការគណបក្សស្រុកកងមាស និងក្រុមសម្របសម្រួលព័ត៌មានចំណុះយុវជនគណបក្សឃុំទាំង១១ របស់គណៈកម្មាធិការបក្សឃុំ​ ទាំង​ ១១​ ឃុំ (ហៅកាត់ថា​ ក.ស.ព)​។  សមាសភាពក្រុម​សម្របសម្រួលព័ត៌មាន (ក.ស.ព​)ស្រុកកងមាស​ សរុបមានសមាជិកចំនួន ៣៨៨រូប ដោយក្រុមស្នួលចំនួន ១២០ រូប និង​ ក្រុមគាំទ្រចំនួន ២៦៨ រូប​ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកងមាស  ។

អបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ស្រុកស្រីសន្ធរ

អបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម

ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តហក់ឡើងបន្ថែមទៀត នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត បើយោងលោក អ
+2
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តហក់ឡើងបន្ថែមទៀត នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់៩.៨៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៦.៣០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកចំនួន២។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ប្រជាពលរដ្ឋរស់នៅក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានសំដែងនូវការដឹងគុណ និងសប្បាយចិត្តចំពោះ រាជរដ្ឋាភិបាល ដែលបានផ្តល់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ សម្រាប់ប្រើប្រាស នៅក្នុងឃុំរបស់គាត់ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

នារសៀលថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
+4
នារសៀលថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការផ្ដល់សុពលភាពរបាយការណ៍វាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នារសៀលថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្
+5
នារសៀលថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម ទិវាប្រជាជនពិភពលោកលើកទី៣៦ ក្រោមប្រធានបទ "ការពង្រឹងភាពអង់អាចដល់យុវជនក្នុងការបង្កើតគ្រួសារដែលពួកគេប្រាថ្នាក្នុងពិភពលោកមួយដែលមានសមធម៌ និងក្ដីសង្ឃឹម" ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួម រដ្ឋបាលរាជធានី-ខេត្ត អង្គការដៃគូ អង្គភាពពាក់ព័ន្ធ សិស្ស-និស្សិត ជាច្រើនរូប នៅសាលប្រជុំភោជនីដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ។