en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 056 subscribers, ranking 4 990 in the Politics category and 571 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 056 subscribers.

According to the latest data from 06 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -120 over the last 30 days and by -8 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.54%. Within the first 24 hours after publication, content typically collects 5.57% reactions from the total number of subscribers.
  • Post reach: On average, each post receives 658 views. Within the first day, a publication typically gains 560 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 07 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 056
Subscribers
-824 hours
-377 days
-12030 days
Posts Archive
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទិ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទិ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

រដ្ឋបាលស្រុកស្ទឹងត្រង់ រៀបចំប្រណាំងទូក«ង»ខ្នាតអន្តរជាតិ ទាក់ទាញប្រជាពលរដ្ឋជាង ៤ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (កំពង់ចាម)៖ ដើម្បីអភិរក្ស និងលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរដែលបន្សល់ទុកពីដូនតា ព្រមទាំងជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តក្នុងមូលដ្ឋាន រដ្ឋបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរៀបចំពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ៤ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ កុល ធារិន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងអ្នកឧកញ៉ា ឡុង ស្រេង អគ្គនាយកចំការបឹងកេត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។ លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូក «ង» នាពេលនេះ បានប្រព្រឹត្តទៅដោយមានការគាំទ្រ និងការចូលរួមឧបត្ថម្ភពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, ព្រះមេគុណស្រុកស្ទឹងត្រង់ ព្រមទាំងសប្បុរសជននានា។ លោកអភិបាលស្រុកបានបន្ថែមថា កម្មវិធីនេះរដ្ឋបាលស្រុកបានសហការយ៉ាងជិតស្និទ្ធជាមួយសាលាអនុគណស្រុក និងសប្បុរសជននានា ដើម្បីជួយរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិនេះឡើង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ លោកអភិបាលស្រុកបានឱ្យដឹងទៀតថា សម្រាប់ទូក «ង» ដែលបានចូលរួមប្រកួតនាពេលនេះ មានទូកមកពីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ សរុបចំនួន ១៥គូ ដែលបានមកប្រកួតប្រណាំងល្បឿនគ្នាយ៉ាងស្វិតស្វាញ និងសប្បាយរីករាយ។ ទន្ទឹមនឹងនេះ លោក បាន ស្រេង ក៏បានស្នើដល់កីឡាករទាំងអស់ ត្រូវរក្សាឱ្យបាននូវវិន័យក្នុងការប្រកួត ដោយប្រកាន់ខ្ជាប់នូវស្មារតី «ឈ្នះគឺឈ្នះ ចាញ់គឺចាញ់» និងគោរពគ្នាក្នុងនាមជាកីឡាករមិត្តភាព។ លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជាសម្ភារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ដើម្បីគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក «ង» ឱ្យដំណើរការទៅដោយរលូន និងមានភាពអធិកអធម ជាពិសេសការឧបត្ថម្ភរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ លោក បាន ស្រេង បានបញ្ជាក់បន្ថែមថា គោលបំណងសំខាន់នៃការរៀបចំពិធីប្រណាំងទូក «ង» គឺដើម្បីថែរក្សា និងលើកតម្កើងវប្បធម៌ប្រពៃណីជាតិខ្មែរ ដែលបន្សល់ទុកពីបុព្វបុរសតាំងពីបុរាណកាលមក ព្រមទាំងបណ្តុះស្មារតីឱ្យយុវជន យុវនារី និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ចេះស្រឡាញ់ ថែរក្សា និងចងចាំនូវទំនៀមទម្លាប់ប្រពៃណីដ៏មានតម្លៃរបស់ជាតិ៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមជាលោកឪពុក អ្នកម្តាយ និងសាច់ញាតិ បងប្អូន ក្នុងថ្ងៃភ
+2
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមជាលោកឪពុក អ្នកម្តាយ និងសាច់ញាតិ បងប្អូន ក្នុងថ្ងៃភ្ជុំធំ នៅវត្ត កំពង់ជ្វា និងវត្តកំពង់ស្បូវ ដោយសេចក្តីជ្រះថ្លាក្រៃលែង។ សូមអនុមោទនាបុណ្យ🙏🙏🙏

លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិនាពេលនេះ គឺដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ និងលើកកម្ពស់សាមគ្គីភាព

លោកស្រី សោ ភ័ណ្ឌ ប្រជាពលរដ្ឋមកពីខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដែលធ្វើការអភិវឌ្ឍន៍រម្មណីយដ្ឋានក្បាលទឹក បរិស្ថានស្អាត ម្ហូបអាហារតម្លៃសមរម្យ។ ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

បទយកការណ៍៖ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តនគរបាជ័យ ក្នុងរដូវភ្ជុំបិណ្ឌ ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម

សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលសង្កាត់បឹងកុក ក្រុងកំពង់ចាម
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលសង្កាត់បឹងកុក ក្រុងកំពង់ចាម

បទយកការណ៍៖ រមណីយដ្ឋានក្បាលទឹក-ទឹកឆា ត្បូងពេជ្រធម្មជាតិដ៏ទាក់ទាញនៅស្រុកព្រៃឈរ ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok

រមណីយដ្ឋានក្បាលទឹក-ទឹកឆា គឺជាតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រដ៏មានប្រជាប្រិយភាពមួយ ដែលមានទីតាំងស្ថិតនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok

បទយកការណ៍៖ រមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តប្រាសាទទឹកឆារ ស្ថិតនៅ ភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok

ទិដ្ឋភាព​នារដូវបុណ្យភ្ជុំបិណ្ឌ នៅវត្តប្រាសាទទឹកឆា ស្ថិតនៅ ភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok

វត្តអារាមក្នុងខេត្តកំពង់ចាម បានរៀបចំកន្លែងសក្ការៈបូជាចំពោះវីរៈកងទ័ពដែលពលី