en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 172 subscribers, ranking 4 863 in the Politics category and 537 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 172 subscribers.

According to the latest data from 07 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -119 over the last 30 days and by -2 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.68%. Within the first 24 hours after publication, content typically collects 5.52% reactions from the total number of subscribers.
  • Post reach: On average, each post receives 680 views. Within the first day, a publication typically gains 562 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 08 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 172
Subscribers
-224 hours
-237 days
-11930 days
Posts Archive
ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កំពង់ផែទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កំពង់ផែ ទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ ខេត្តកំពង់ចាម ពោលគឺជាសក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ និងឱកាសនៃការវិនិយោគឱ្យ កាន់តែច្រើនថែមទៀត ការថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ពិធីនេះមានការអញ្ជើញចូលរួមពី គណៈប្រតិភូ នៃក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងទេសចរណ៍, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ, តំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង, តំណាងរដ្ឋបាលខេត្តព្រៃវែង, តំណាងរដ្ឋបាលខេត្តក្រចេះ, តំណាងរដ្ឋបាលខេត្តស្វាយរៀង រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ, យុវជន, លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ថ្លែងក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ថា​ កំពង់ផែនេះនឹងបន្តជួយលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និងសេដ្ឋកិច្ចជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព​ បង្កើតកញ្ចប់ទេសចរណ៍​ តភ្ជាប់ខេត្តកំពង់ចាម និងបណ្តាខេត្តតាមបណ្តោយដងទន្លេមេគង្គ​ ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យអស់លទ្ធភាព សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡេីង​។ ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់​ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ពិសេសបណ្តាខេត្តជុំវិញដងទន្លេមេគង្គ លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់​ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស រួមទាំងការជំរុញការផលិត ផលិតផល ទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេចរណ៍ សំដៅជំរុញការនាំចេញ​ នៅនឹងកន្លែង ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧នេះ ។ ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានសង្កត់ធ្ងន់ថា​ ដើម្បីសម្រេចបាននូវទស្សនៈវិស័យ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍនានា យើងទាំងអស់គ្នា ត្រូវតែប្រកាន់ខ្ជាប់ថា ការរក្សាសុខសន្តិភាព ជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិភាព​ ដោយមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសុខសន្តិភាពរបស់ យើងបានឡើយ​ ៕

ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កំពង់ផែទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កំពង់ផែ ទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ ខេត្តកំពង់ចាម ពោលគឺជាសក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ និងឱកាសនៃការវិនិយោគឱ្យ កាន់តែច្រើនថែមទៀត ការថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ ថ្លែងក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ថា​ កំពង់ផែនេះនឹងបន្តជួយលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និងសេដ្ឋកិច្ចជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព​ បង្កើតកញ្ចប់ទេសចរណ៍​ តភ្ជាប់ខេត្តកំពង់ចាម និងបណ្តាខេត្តតាមបណ្តោយដងទន្លេមេគង្គ​ ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យអស់លទ្ធភាព សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡេីង​។ ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់​ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ពិសេសបណ្តាខេត្តជុំវិញដងទន្លេមេគង្គ លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់​ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស រួមទាំងការជំរុញការផលិត ផលិតផល ទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេចរណ៍ សំដៅជំរុញការនាំចេញ​ នៅនឹងកន្លែង ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧នេះ ។ ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានសង្កត់ធ្ងន់ថា​ ដើម្បីសម្រេចបាននូវទស្សនៈវិស័យ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍនានា យើងទាំងអស់គ្នា ត្រូវតែប្រកាន់ខ្ជាប់ថា ការរក្សាសុខសន្តិភាព ជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិភាព​ ដោយមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសុខសន្តិភាពរបស់ យើងបានឡើយ​ ៕

ប្រជាពលរដ្ឋ ៦៦គ្រួសារ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ បានទទួលអំណោយសង្គ្រោះបន្ទាន់ ពីឯកឧត្តម
+9
ប្រជាពលរដ្ឋ ៦៦គ្រួសារ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ បានទទួលអំណោយសង្គ្រោះបន្ទាន់ ពីឯកឧត្តមអភិបាលខេត្តកំពង់ចាម (កំពង់ចាម) : ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំអំណោយ សង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋ ចំនួន ៦៦គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះ ទឹកជំនន់ នៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា យកអំណោយសង្គ្រោះបន្ទាន់ ដែលត្រូវចែកជូនពលរដ្ឋទាំង ៦៦គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករចំនួន ២៥គីឡូក្រាម ទឹកស៊ីវ ១យួរ ទឹកត្រី ១យួរ អំបិល ១កញ្ចប់ មុង ១ ភួយ ១ កន្ទេល ១ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ ៕

អភិបាលខេត្តកំពង់ចាម នាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនពលរដ្ឋ ២៣គ្រួសារ ដែលរងផល ប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងស្រុកស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាមចុះចែកអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងស្រុកស្ទឹងត្រង់

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងការបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញ ប្រារព្ធពិធីសាសនាក្រុងពាលី សូត្រមន្ត បួងសួងសុំសេចក្តីសុខ ក្នុងការបើកការដ្ឋានគម្រោងសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បើកតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំពង់ផែដែកទេសចរណ៍ខេត្តកំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នេះហើយ! គម្រោងនេះ ជាគម្រោងកែលម្អកំពង់ចម្លងចាស់ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ឱ្យប្រែក្លាយជាកំពង់ផែទេសចរណ៍ស្តង់ដារ មានសោភ័ណភាព សមស្របសម្រាប់នាវាចូលសំចត ដោយសាងសង់ប្រើប្រាស់ថវិកាជាតិ តាមរយៈចំណតកំពង់ផែទេសចរណ៍ដែកបណ្តែតទឹកនេះ នឹងផ្តល់ប្រយោជន៍ដ៏ធំធេង ដល់ខេត្តកំពង់ចាម និងបម្រើដល់ ការតភ្ជាប់ផ្លូវនាវាចរណ៍ ទៅកាន់ខេត្ត តាមបណ្តោយផ្លូវទឹកនានាផងដែរ។ គូសបញ្ជាក់ថា គម្រោងកសាងសង់កំពង់ផែទេសចរណ៍ក្នុង ក្រុងកំពង់ចាម គឺជាភាពទាក់ទាញ ដែលអាចឲ្យ នាវាទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក មកចតបានត្រឹមត្រូវមានសណ្តាប់ធ្នាប់ល្អ និងគ្រោងរៀបចំអោយមាន កន្លែងសម្រាប់សំរាកអង្គុយរង់ចាំរបស់ភ្ញៀវទេសចរណ៍ ប្រកបដោយមានផាសុភាពល្អទៀតផង៕

នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរឯ
+9
នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ស្វ័យតក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៥ និងលោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទាំង១២ ចំនួន ៧៥៨នាក់ នៅវិទ្យាល័យស្រីសន្ធរ។

រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តឲ្យសិស្សដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ត្រូវតែបន្តការសិក្សាថែមទៀត

សិស្សនិទ្ទេស Aចំនួន ២៦នាក់នៅក្រុងកំពង់ចាម ទទួលបានរង្វាន់លើកទឹកចិត្ត និង អាហារូបករណ៍សិក្សាចំនួន០៦កន្លែង ពីអភិបាលខេត្ត

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលបន្តហក់ឡើងខ្ពស់ ជិតដល់កម្រិតត្រូវប្រុងប្រយ័ត្ន

មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ត្រៀមរៀបចំស្ដង់ចំនួន១៧ សម្រាប់ដាក់តាំងពិព័រណ៍ ក្នុងព្រឹត្តិការណ៍ (ដើរដើម្បីសន្តិភាព) នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ!

នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ស្វ័យតក្រុងព្រះសីហនុ និងជ
+9
នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ស្វ័យតក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ នៅសាលប្រជុំរដ្ឋបាលស្រុកស្រីសន្ធរ។

អភិបាលខេត្តកំពង់ចាម នាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនពលរដ្ឋ ២៣គ្រួសារ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋាន នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយ សង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋ ចំនួន ២៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារគ្រោះ ទឹកជំនន់ ហើយជំលៀសទៅកាន់ទីទួលសុវត្ថិភាព នៅភូមិវត្ត ឃុំទូលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ។ ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពង់រងគ្រោះដោយទឹកជំនន់ និងបានជម្លៀសមកកាន់ ទីទួលសុវត្ថិភាព ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ទាំងសុវត្ថិភាព សុខភាព និងការរក្សាអនាម័យ ជាពិសេស កុំបណ្តែតបណ្តោយឱ្យកូនៗ ឬក្មេងតូចៗលេងទឹក នៅតាមតំបន់ប្រឈមគ្រោះថ្នាក់ ។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ទាំងតាមខ្នងផ្ទះ ដែលទទួលទឹកជំនន់ និងទាំងប្រជាពលរដ្ឋ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្រៅពីនោះអាជ្ញាធរពាក់ព័ន្ធ ក៏ត្រូវបន្តតាមដាន សភាពការណ៍ និងស្ថានភាពទឹកជាប្រចាំ ដើម្បីបន្តជួយអន្តរាគមន៍ ទាន់ពេលវេលា ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា ក្នុងករណីបើមានជំងឺដង្កាត់ផ្សេងៗ ឬមានសត្វអសិរពិសចឹក សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ដែលមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់ សម្រាប់ធ្វើការព្យាបាលភ្លាមៗ មិនត្រូវទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។ គួរបញ្ជាក់ថា យកអំណោយសង្គ្រោះបន្ទាន់ ដែលត្រូវចែកជូនពលរដ្ឋទាំង ២៣គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករចំនួន ២៥គ.ក្រ ទឹកស៊ីវ ១យូរ ទឹកត្រី ១យូរ អំបិល ១កញ្ចប់ មុង ១ ភួយ ១ កន្ទេល ១ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ ៕