en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 191 subscribers, ranking 4 916 in the Politics category and 541 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 191 subscribers.

According to the latest data from 03 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -102 over the last 30 days and by -2 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.88%. Within the first 24 hours after publication, content typically collects 5.55% reactions from the total number of subscribers.
  • Post reach: On average, each post receives 701 views. Within the first day, a publication typically gains 566 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 04 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 191
Subscribers
-224 hours
-167 days
-10230 days
Posts Archive
នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ចិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃ
+9
នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ចិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញអមដំណើរ ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីប្រគល់ផ្ទះសប្បុរធម៌ ចំនួន២ខ្នងជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកកងមាស និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបករណីជួញដូរសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ កាលពីនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នា
+2
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបករណីជួញដូរសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ កាលពីនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម និងកម្លាំងមូលដ្ឋានរាជអាវុធហត្ថ ស្រុកកំពង់សៀម បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយឃាត់ខ្លួនបានជនសង្ស័យ បានចំនួន ០៤ នាក់ ។ ក្នុងការបង្ក្រាបករណីខាងលើ ជំនាញក៏បានរឹបអូសនូវវត្ថុតាង មាន ÷ ម្សៅក្រាមពណ៍សថ្លាចំនួន ១០កញ្ចប់ ទម្ងន់ ១០.៨៦ ក្រាម ទូរសព្ទដៃចំនួន ០៥គ្រឿង ម៉ូតូ ០១គ្រឿង ស្លាកលេខ ភ្នំពេញ 1GB -1750 និងសម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

សេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តកំពង់ចាម ស្ដីពីការចុះពិនិត្យការបង្ក្លិនរបស់កសិដ្ឋានចិញ្ចឹមជ្រូក នៅភូមិទី៣ ឃុំល្វា
សេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តកំពង់ចាម ស្ដីពីការចុះពិនិត្យការបង្ក្លិនរបស់កសិដ្ឋានចិញ្ចឹមជ្រូក នៅភូមិទី៣ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (កំពង់ចាម): នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិក
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (កំពង់ចាម): នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ អភិបាលរងខេត្ត, នាយរដ្ឋបាល, កងកម្លាំងទាំងបី និងមន្ទីរអង្គភាពជំនាញ អញ្ជើញចូលរួមកិច្ចដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពនារាជធានីភ្នំពេញ។ កិច្ចប្រជុំបានពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗ ចំនួន៥ រួមមាន៖ ១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។ ២- ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ៣- ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ៤- ការពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ។ ៥- ការពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤៕

ឯកឧត្តម អ៊ុន ចាន់ដា​ ផ្ញើសារលិខិតជូនពរ សូមគោរពជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកា
+2
ឯកឧត្តម អ៊ុន ចាន់ដា​ ផ្ញើសារលិខិតជូនពរ សូមគោរពជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសខួបកំណើតគម្រប់៤២ ឈានចូល៤៣ឆ្នាំ

ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្
+1
ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសខួបកំណើតគម្រប់៤២ ឈានចូល៤៣ឆ្នាំ

អភិបាលខេត្តកំពង់ចាម អំពាវនាវដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា អញ្ជើញមកធ្វើបច្ចុប្បន្នភាពប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ឲ្យបានគ្រប់គ្នា

មន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ចាមបន្តចុះបង្ក្រាបបទទល្មើសនេសាទក្នុងស្រុកព្រៃឈរនិងស្រុកកងមាស

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្
+9
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅបរិវេណវត្តស្អាង ស្ថិតនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ក្រោមអធិបតិភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៦០៤នាក់ ។ ក្នុងអង្គវេទកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកសំណើសំណូមពរ សរុបចំនួន ១២ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់បានមួយចំនួន និងមួយចំនួនទៀត ទទួលយកទៅពិភាក្សាដោះស្រាយបន្តតាមនីតិវិធីរបស់រដ្ឋបាល។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្
+9
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅបរិវេណវត្តស្អាង ស្ថិតនៅភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ក្រោមអធិបតិភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៦០៤នាក់ ។ ក្នុងអង្គវេទកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកសំណើសំណូមពរ សរុបចំនួន ១២ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់បានមួយចំនួន និងមួយចំនួនទៀត ទទួលយកទៅពិភាក្សាដោះស្រាយបន្តតាមនីតិវិធីរបស់រដ្ឋបាល។

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ១គ្រួសារ នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅរសៀល ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់អោយ ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយ អនុសាខាក្រុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសាររងគ្រោះ ឈ្មោះ តូវ អិត អាយុ ៦៨ឆ្នាំ រស់នៅជាមួយកូនប្រុសឈ្មោះ លី ហ៊ាង អាយុ៤០ឆ្នាំ ដោយមានសតិមិនគ្រប់ ស្តិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលរងគ្រោះដោយអគ្គីភ័យ មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ ឆេះអស់ទាំងស្រុង ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង ម៉ោង១១.៤៥នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ឯកឧត្តម ស្រី សុភ័ក្ត្រ ក្នុងនាម ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាពន់ពេកជាមួយគ្រួសាររងគ្រោះ ចំពោះឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងលំនៅដ្ឋាន បាត់បង់ទាំងទ្រព្យសម្បត្តិ គ្មានសល់ ។ ឯកឧត្តមលេខាធិការសាខា ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយ ទោះបីជា សម្តេចប្រធាន មិនបានអញ្ជើញមកដោយផ្ទាល់ ក៏ សម្តេច លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក " ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា "។ ឯកឧត្តម ស្រី សុភ័ក្ត្រ បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្នជាប្រចាំ អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវពង្រឹងស្មារតីទប់អារម្មណ៍ ខិតខំប្រឹងប្រែងរកស៊ីសន្សំលុយកាក់ បង្កើនចំណូលអាជីវកម្មសារជាថ្មី ដើម្បីជួសជុលស្តារលំនៅដ្ឋានឡើងវិញ ពិសេស យកចិត្តទុកដាក់ថែទាំសុខភាព អនាម័យស្អាត ៣យ៉ាង និងសុវត្ថិភាពផ្ទាល់ខ្លួន អោយបានខ្ជាប់ខ្ជួន ហើយចូលរួមជាមួយសហគមន៍ ដើម្បីពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនជនរងគ្រោះ មាន៖ អង្ករ ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ,មី២កេស ,តង់ធំ២ ,ឃីត ២ ( មុង ភួយ សារុង ក្រម៉ា ) សម្ភារ ផ្ទះបាយ និង ថវិកាចំនួន ១,០០០,០០០រៀល ។

អាជ្ញាធរខេត្តកំពង់ចាម ទទួលសំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋ ១២ ក្នុងវេទិកាសាធារណៈ នៅក្នុងស្រុកជើងព្រៃ (កំពង់ចាម) ៖ ក្រុមប្រឹក្
+6
អាជ្ញាធរខេត្តកំពង់ចាម ទទួលសំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋ ១២ ក្នុងវេទិកាសាធារណៈ នៅក្នុងស្រុកជើងព្រៃ (កំពង់ចាម) ៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានធ្វើវេទិកាពិភាក្សា និងពិគ្រោះយោបល់លើកទី ២ អាណត្តិទី ៤ នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងបរិវេណវត្តស្អាង ស្ថិតក្នុងភូមិស្អាង ឃុំត្រពាំងគរ ស្រុកជើងព្រៃ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផេន សុផល អភិបាលរងខេត្តកំពង់ចាម ។ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ក្នុងឱកាសនោះថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី ២ អាណត្តិទី៤ នាថ្ងៃនេះ គឺដើម្បីផ្ដល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគមន៍ប្រជាពលរដ្ឋ ប្រមូល ពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សា គណ:អភិបាលខេត្ត សមាជិកក្រុមប្រឹក្សា គណ:អភិបាលក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ រួមទាំងតំណាងសហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដទៃទៀត។ អាស្រ័យហេតុនេះ សូមស្នើដល់ លោក លោកស្រី លើកឡើងជាសំណួរចម្លើយ ព្រមទាំងពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ដើម្បីទទួលបានព័ត៌មានជាសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបាននាឆ្នាំកន្លង បញ្ហាប្រឈមនានា និងពិភាក្សាអំពីការអភិវឌ្ឍន៍នាឆ្នាំបន្ទាប់ ព្រមទាំងទទួលយកនូវអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ រួមទាំងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សា និងឆ្លើយតប។ សូមបញ្ជាក់ថា ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ពេលនេះ មានសមាសភាពចូលរួមប្រមាណជាង ៦០០នាក់ ។ បន្ទាប់ពីបញ្ចប់ការពិគ្រោះយោបល់ មានប្រជាពលរដ្ឋចូលរួមលើកជាសំណើ សំណូមពរ និងកង្វល់ ចំនួន១២ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនអង្គវេទិកាផ្ទាល់បានមួយចំនួន ចំពោះសំណើរសំណូមពរមួយចំនួនទៀត អង្គវេទិកាទទួលយកទៅពិភាក្សា ដោះស្រាយបន្តតាមនីតិវិធីរដ្ឋបាល ។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បាន
+8
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងការស្វែងរកការងារធ្វើជូនពលករ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយមានការចូលរួមពីក្រុមការងាររបស់រដ្ឋបាលខេត្ត អភិបាលរងនៃគណ:អភិបាលក្រុង-ស្រុក នាយករងរដ្ឋបាល និងប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុក សរុបចំនួន៣៥នាក់ ។ គោលបំណងដើម្បីឲ្យអ្នកពាក់ព័ន្ធ ក្តាប់ឲ្យបានច្បាស់ពីចំនួនពលករដែលត្រឡប់មកពីប្រទេសថៃ និងពលករបានការងារធ្វើ ព្រមទាំងការស្វែងរកលេខទូរសព្ទរបស់ពលករ ដើម្បីឲ្យមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ធ្វើការទំនាក់ទំនង និងជួយសម្របសម្រួលជូនពលករ ជាមួយម្ចាស់ រោងចក្រ សហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុន ដើម្បីឲ្យមានភាពងាយស្រួលដល់ពលករផងដែរ ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ចិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិ
+9
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ចិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីករណីបណ្ដឹងប្រជាពលរដ្ឋ៣រូប ស្នើសុំទប់ស្កាត់ការលក់ ការផ្ទេរ និងការកែប្រែដី ទំហំ ១៥៤,៣៨៤ ម៉ែត្រក្រឡា ដែលស្ថិតនៅភូមិប៉ុកបែន ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ។

ពលរដ្ឋខេត្តកំពង់ចាមបន្តទទូចឱ្យអន្តរជាតិជួយរកយុត្តិធម៌ជូនស្រ្តីខ្មែររងគ្រោះដោយទាហានថៃរំលោភ

នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក នួន ណុយ នាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធគ្រឿងញៀនខេត្តកំពង់ចាម និងក្
+6
នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក នួន ណុយ នាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធគ្រឿងញៀនខេត្តកំពង់ចាម និងក្រុមការងារ បាននាំយកអំណោយ និងថវិកាចំនួន ១.០០០.០០០រៀល របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ជូនលោកវរសេនីយ៍ទោ នង សុខឃាង នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ ក្នុងឱកាសនោះដែរ លោកនាយករងរដ្ឋបាលសាលាខេត្ត បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមអភិបាលខេត្ត សាកសួរសុខទុក្ខ និងជូនពរលោកវរសេនីយ៍ទោ ឆាប់ជាសះស្បើយពីជំងឺ និងបានត្រឡប់ទៅបំពេញការងារវិញ។

ឯកឧត្តម ចាន់ រ៉ាន់ អញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ពន្ធ័ ចុះត្រួតពិនិត្យនិងណែនាំដល់ម្ចាស់ កសិដ្ឋានចិញ្ចឹមជ្រូករបស់លោកស្រី លី កញ្ញ
+9
ឯកឧត្តម ចាន់ រ៉ាន់ អញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ពន្ធ័ ចុះត្រួតពិនិត្យនិងណែនាំដល់ម្ចាស់ កសិដ្ឋានចិញ្ចឹមជ្រូករបស់លោកស្រី លី កញ្ញា នៅស្រុកចំការលើ កំពង់ចាម÷ ដោយមានការចាត់តាំង និងណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះត្រួតពិនិត្យ ដើម្បីដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យលើទីតាំងអាជីវកម្មផ្ទាល់ របស់កសិដ្ឋានជ្រូកសាច់ដែលមានស្ថិតនៅភូមិទី៣ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។ ឯកឧត្តម ចាន់ រ៉ាន់ បានលើកឡើងថា កសិដ្ឋានខាងលើនេះ សាងសង់តាមលក្ខណៈបច្ចេកទេសស្តង់ដា ជាកសិដ្ឋានសម្រាប់ផ្គត់ផ្គង់ចិញ្ចឹមសត្វជ្រូកសាច់ និងបានសាងសង់មានចម្ងាយជាង ៧០០ ម៉ែត្រពីភូមិដែលប្រជាពលរដ្ឋកំពុងរស់នៅ និងប្រកបមុខរបរអាជីវកម្ម។ កសិដ្ឋាននេះ ពិតជាបានបង្កឱ្យមានក្លិនបន្តិចបន្តួចចេញពីទីតាំងកសិដ្ឋានរបស់ខ្លួនពិតប្រាកដមែន ដែលក្លិននេះបានបង្កប៉ះពាល់ទៅលើប្រជាពលរដ្ឋមួយចំនួនដែលធ្វើដំណើរឆ្លងកាត់ និងប្រកបរបរកសិកម្មនៅក្បែរនោះ។ ឯកឧត្តម បានបន្ថែមថា ជាដំណោះស្រាយ ពាក់ព័ន្ធ នឹងបញ្ហាការបង្កក្លិនចេញពីកសិដ្ឋាននេះដែរ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិបាលរងខេត្តកំពង់ចាម ជាប្រធានក្រុមការងារចុះត្រួតពិនិត្យនិងមានការចូលរួមមតិយោបល់ពីក្រុមការងារ ជាពិសេសមន្ត្រីជំនាញតាមមន្ទីរ-អង្គភាពទៀតនោះ បានឯកភាពដាក់ចេញនូវវិធានការមួយចំនួនសម្រាប់កសិដ្ឋានដូចខាងក្រោម៖ ១.តម្រូវឱ្យម្ចាស់កសិដ្ឋានលាងសម្អាតរោងជាប្រចាំ និងសិក្សាបច្ចេកទេសបន្ថែមទៀត យកមកអនុវត្តក្នុងការទប់ស្កាត់ការបង្កក្លិននេះ ដោយមានជំនួយពីមន្ត្រីជំនាញពីមន្ទីរ-អង្គភាពពាក់ព័ន្ធ។ ២.ធ្វើការកែតម្រូវប្រព័ន្ធបន្សុតខ្យល់ និងប្រព័ន្ធប្រព្រឹត្តកម្មឡជីវឧស្ម័នលាមកសត្វ ឱ្យកាន់ល្អប្រសើរជាងនេះ ដើម្បីឈានទៅលុបបំបាត់ការបង្កក្លិន។ ៣.ដាំដើមឈើបន្ថែម ជាពិសេសដើមក្រសោប ដើម្បីជួយទប់ស្កាត់ក្លិនចេញពីកសិដ្ឋាន និងជួយបន្សុតខ្យល់តាមបែបធម្មជាតិ។ លើសពីនេះទៅទៀត រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ជាពិសេសសុខសុវត្ថិភាព សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ឱ្យបានម៉ឺងម៉ាត់ ដើម្បីប្រជាពលរដ្ឋទទួលបានសេចក្តីសុខ និងមានសុខភាពល្អគ្រប់ៗគ្នា។