en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 077 subscribers, ranking 4 988 in the Politics category and 569 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 077 subscribers.

According to the latest data from 02 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -115 over the last 30 days and by -2 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.10%. Within the first 24 hours after publication, content typically collects 5.49% reactions from the total number of subscribers.
  • Post reach: On average, each post receives 615 views. Within the first day, a publication typically gains 553 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 03 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 077
Subscribers
-224 hours
-357 days
-11530 days
Posts Archive
Repost from កណ្ដៀរ
ឃុំស្ពឺ🍃🏡 📍ស្រុកចំការលើ ខេត្តកំពង់ចាម #ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន #យុទ្
ឃុំស្ពឺ🍃🏡 📍ស្រុកចំការលើ ខេត្តកំពង់ចាម #ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ទីប្រជុំជន #យុទ្ធសាស្រ្តបញ្ចកោណ #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC 📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកចំការលើ

អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យអាណាព្យាបាលនាំកូនចៅទៅចុះឈ្មោះចូលរៀនបវេសនកាលថ្មីនេះ

អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពខ្ពស់ដល់វិស័យអប់រំ ដោយបន្តជំរុញការពង្រឹងគុណភាពអប់រំ តាមរយៈវិធានការគន្លឹះ៤ ដើម្បីលើកកម្ពស់សមត្ថភាពសិក្សារបស់សិស្ស 🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម 🔗 Facebook 🔗 Youtube 🔗 Tiktok 🔗 X (Twitter 🔗 Instagram 🔗 Website

អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យមាតាបិតា អាណាព្យាបាល នាំកូនចៅមកចុះឈ្មោះចូលរៀន និងផ្តល់ការគាំទ្រ លើកទឹកចិត្តឱ្យខិតខំរៀនសូត្រ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប សូមនាំកូនចៅមកចុះឈ្មោះចូលរៀន ព្រមទាំងផ្តល់ការគាំទ្រ លើកទឹកចិត្ត និងជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព ដោយត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនឱ្យពួកគាត់ខិតខំរៀនសូត្រជាប្រចាំ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៦-២០២៧ និងទិវាដឹងគុណគ្រូបង្រៀន ដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងកសាងខ្លួនឱ្យក្លាយជា «កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ» ព្រមទាំងត្រូវចៀសវាងការប្រព្រឹត្តអំពើមិនគប្បីទាំងឡាយ ដែលជាក្តីកង្វល់ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។ ឯកឧត្តមបានបញ្ជាក់ថា ក្មួយៗត្រូវចងចាំថា ខ្លួនគឺជាអ្នកកាន់កូនសោសម្រាប់បើកជោគវាសនារបស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះ ដែលអាចបើកផ្លូវឱ្យក្មួយៗទាំងអស់ទទួលបានអនាគតដ៏រុងរឿង។ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត។ ទន្ទឹមនឹងនេះ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹង វិធីសាស្ត្របង្រៀន ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ដើម្បីឱ្យសាលារៀនរបស់យើងក្លាយជាសាលាកុមារមេត្រី សាលារៀនកម្រិតអភិវឌ្ឍន៍ សាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ជាពិសេស ត្រូវបន្តលើកកម្ពស់សុខភាពសិក្សា និងសុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕

ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងផ្សព្វផ្សាយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គ
+4
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងផ្សព្វផ្សាយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា និងផ្សព្វផ្សាយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងស្មារតីប្រជុំកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្តីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាម។ ឆ្លៀតក្នុងឱកាសនេះដែរលោកប្រធានពន្ធនាគារបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាម ក្នុងការគ្រប់គ្រងដឹកនាំពន្ធនាគារបានល្អប្រសើរ និងបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវពង្រឹងកិច្ចការពារធានាឱ្យបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ បង្កើតការយកចិត្តទុកដាក់ត្រួតពិនិត្យឆែកឆេរ និងរកវត្ថុសម្ភារហាមឃាត់ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងបានជំរុញឱ្យបន្តខិតខំកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីពន្ធនាគារ។ ព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។ រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម

ពលរដ្ឋជួបការលំបាកក្នុងស្រុកកំពង់សៀម បានទទួលអំណោយមនុស្សធម៍ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ពលរដ្ឋខេត្តកំពង់ចាមដែលរដ្ឋផ្ដល់ដីឱ្យរស់នៅខេត្តស្ទឹងត្រែង បង្ហាញក្ដីសប្បាយរីករាយ

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យសំណង់ទ្វារទឹក និងតំបន់សហគមន៍ទេសចរណ៍ទំនប់ជ្រោយចេក (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពសំណង់ទ្វារទឹក និងតំបន់សហគមន៍ទេសចរណ៍ទំនប់ជ្រោយចេក ដែលបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការជាផ្លូវការ។ បើតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រជ្រោយចេក ស្ថិតនៅឃុំទ្រាន និងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ទំនប់ជ្រោយចេកមានប្រភពទឹកពីទន្លេមេគង្គ និងទឹកភ្លៀង ហើយអាចស្តុកទឹកបានប្រមាណ ៩លានម៉ែត្រគូប។ ទំនប់នេះមានប្រវែង ១.៩៤៣ម៉ែត្រ ប្រឡាយមេមានប្រវែង ១.៧៨៦ម៉ែត្រ និងប្រឡាយរងមានប្រវែង ៣.៦០២ម៉ែត្រ។ លើសពីនេះ មានសំណង់ទ្វារទឹកចំនួន ២កន្លែង និងសំណង់ចែកចាយទឹកចំនួន ១០កន្លែង ដែលអាចស្រោចស្រពលើផ្ទៃដីស្រែប្រាំងប្រមាណ ១.១១៦ហិកតា។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ទំនប់ជ្រោយចេក គឺជាប្រភពស្តុកទឹកដ៏មានសារៈសំខាន់ សម្រាប់បម្រើដល់វិស័យកសិកម្ម ការស្រោចស្រពដំណាំ និងការប្រើប្រាស់ទឹកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេស ទំនប់នេះបានចូលរួមចំណែកក្នុងការរក្សាតុល្យភាពធនធានទឹក និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។ ដោយឡែក ចំពោះសក្តានុពលទេសចរណ៍ ទំនប់ជ្រោយចេកមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ជាមួយនឹងផ្ទៃទឹកដ៏ធំល្វឹងល្វើយ និងបរិយាកាសដ៏ស្រស់បំព្រង ដែលមានសក្តានុពលក្នុងការអភិវឌ្ឍជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងជាកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ សក្តានុពលទាំងនេះ ក៏អាចជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ។