en
Feedback
សមាគមគាំទ្រសុខាភិបាលកម្ពុជា-CHSA

សមាគមគាំទ្រសុខាភិបាលកម្ពុជា-CHSA

Open in Telegram

Cambodia Health Support Association

Show more
2 025
Subscribers
No data24 hours
+47 days
-630 days
Posts Archive
រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានទី២ ក្រុមប្រឹក្សាគណៈឱសថការីជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ ដែលរៀបចំឡើងដោយសមាគមគាំទ្រសុខាភិបាលកម្ពុជា និងបានប្រព្រឹត្តទៅនៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។ សមាសភាពចូលរួមក្នុងកម្មវិធីនេះមានឯកឧត្ដមឱសថការី ហោ ពន្លក អគ្គាធិការរងក្រសួងសុខាភិបាល និងជាប្រធានសមាគមគាំទ្រសុខាភិបាលកម្ពុជា លោកឱសថការី សៀ ថុល អនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង លោកឱសថការី សួង រិទ្ធិ ប្រធានក្រុមប្រឹក្សាគណៈឱសថការីរាជធានីភ្នំពេញ និងសមាជិក សមាជិកា គណៈឱសថការីរាជធានីខេត្ត ប្រមាណចំនួន២០០នាក់។ វគ្គបណ្ដុះបណ្ដាល ស្ដីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ» នេះមានគោលបំណងផ្ដល់ចំណេះដឹងថ្មីៗ ដល់ឱសថការី និងទទួលបានចំនួនម៉ោងនៃការរៀនសកម្ម សម្រាប់សកម្មភាពការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដែលបានទទួលស្គាល់ និងផ្ដល់ជាពិន្ទុ នៃការ អភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈដោយគណៈឱសថការីកម្ពុជា ដូច្នេះអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ អាចទទួលបាននៃអភិវឌ្ឍវិជ្ជាជីវៈបន្ត សរុបចំនួន១២ពិន្ទុ សម្រាប់ម៉ោងសកម្មចំនួន១២ម៉ោង។ វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្តល់នូវការចែករំលែកចំណេះដឹងថ្មីៗ ក៏ដូចជាបទពិសោធន៍សម្រាប់អ្នកចូលរួមទាំងអស់ ពីវាគ្មិនដែលមានបទពិសោធន៏ធ្វើការនៅក្រសួងសុខាភិបាល។ ប្រធានបទសំខាន់ៗ ដែលបានលើកមកបង្ហាញ នេះមានប្រធានបទ Pharmaceutical Regulation និងLogistic Management រួមមាន៖ *ទី១៖ ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់វិសោធកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ *ទី២៖ ការគ្រប់គ្រងគ្រឹះស្ថានផលិតឱសថ និងគ្រឹះស្ថានផលិតឧបករណ៍បរិក្ខាពេទ្យ *ទី៣៖ ការគ្រប់គ្រងគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ *ទី៤៖ បែបបទអាហរ័ណ នីហរ័ណឱសថ *ទី៥៖ ការផ្សព្វផ្សាយឱសថ ឬផលិតផលដែលមានគុណភាពបង្ការ ឬព្យាបាលជំងឺ *ទី៦៖ Logistics management *ទី៧៖ Supply Chain Management (SCM) *ទី៨៖ Key logistics terms ដែលធ្វើការបង្ហាញវាគ្មិនកិត្តិយសចំនួន២រូបគឺ៖ លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានទី២ គណៈឱសថការីកម្ពុជា និងលោកឱសថការី ទូច ផល្លា អនុប្រធានការិយាល័យនិយ័តកម្ម នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ក្រសួងសុខាភិបាល។ វគ្គបណ្ដុះបណ្ដាល ស្ដីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ» គឺជាវគ្គបណ្ដុះបណ្ដាលមួយដែលអាចជួយបំភ្លឺផ្លូវ និងជាការផ្តល់នូវចំណេះដឹងថ្មីៗ និងបទពិសោធន៍បន្ថែមទៀតដល់អ្នកចូលរួម។ ក្នុងនោះដែរ វិស័យឱសថសាស្ត្រ ដែលជាដំណោះស្រាយមួយយ៉ាងសំខាន់សម្រាប់ផ្ដល់សេវាឱសថសាស្ត្រ ដល់អ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រសើរជាងមុន ជាមួយគ្នានេះដែរ ឱសថការីកម្ពុជាគ្រប់រូបក៏ត្រូវសិក្សាស្វែងយល់ និងរៀនសូត្របន្ថែមជាប្រចាំ ដើម្បីដើរឲ្យទាន់នៃការវិវឌ្ឍរបស់ពិភពលោក៕

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ សមាគមគាំទ្រសុខាភិបាលកម្ពុជា សហការគាំទ្រដោយ គណៈឱសថការីកម្ពុជា និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ» ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានទី២ គណៈឱសថការីកម្ពុជា តំណាងឯកឧត្ដមឱសថការី បាន បុត្តា ប្រធានគណៈឱសថការីកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមឱសថការី ហោ ពន្លក អគ្គាធិការរងក្រសួងសុខាភិបាល និងជាប្រធានសមាគមគាំទ្រសុខាភិបាលកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈឱសថការីកម្ពុជា ប្រមាណចំនួន២០០រូប។ វគ្គបណ្ដុះបណ្ដាល ស្ដីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ» មានគោលបំណងផ្ដល់ចំណេះដឹងថ្មីៗ ដល់ឱសថការី និងទទួលបានចំនួនម៉ោងនៃការរៀនសកម្ម សម្រាប់សកម្មភាពការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដែលបានទទួលស្គាល់ និងផ្ដល់ជាពិន្ទុ នៃការ អភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈដោយគណៈឱសថការីកម្ពុជា ដូច្នេះអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ អាចទទួលបាននៃអភិវឌ្ឍវិជ្ជាជីវៈបន្ត សរុបចំនួន១២ពិន្ទុ សម្រាប់ម៉ោងសកម្មចំនួន១២ម៉ោង។ វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្តល់នូវការចែករំលែកចំណេះដឹងថ្មីៗ ក៏ដូចជាបទពិសោធន៍សម្រាប់អ្នកចូលរួមទាំងអស់ ពីវាគ្មិនដែលមានបទពិសោធន៏ធ្វើការនៅក្រសួងសុខាភិបាល។ ប្រធានបទសំខាន់ៗ ដែលត្រូវលើកមកបង្ហាញ ក្រោមប្រធានបទ Pharmaceutical Regulation និងLogistic Management រួមមាន៖ *ទី១៖ ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់វិសោធកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ *ទី២៖ ការគ្រប់គ្រងគ្រឹះស្ថានផលិតឱសថ និងគ្រឹះស្ថានផលិតឧបករណ៍បរិក្ខាពេទ្យ *ទី៣៖ ការគ្រប់គ្រងគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ *ទី៤៖ បែបបទអាហរ័ណ នីហរ័ណឱសថ *ទី៥៖ ការផ្សព្វផ្សាយឱសថ ឬផលិតផលដែលមានគុណភាពបង្ការ ឬព្យាបាលជំងឺ *ទី៦៖ Logistics management *ទី៧៖ Supply Chain Management (SCM) *ទី៨៖ Key logistics terms ដែលធ្វើការបង្ហាញវាគ្មិនកិត្តិយសចំនួន២រូបគឺ៖ លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានទី២ គណៈឱសថការីកម្ពុជា និងលោកឱសថការី ទូច ផល្លា អនុប្រធានការិយាល័យនិយ័តកម្ម នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ក្រសួងសុខាភិបាល។ វគ្គបណ្ដុះបណ្ដាល ស្ដីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ» គឺជាវគ្គបណ្ដុះបណ្ដាលមួយដែលអាចជួយបំភ្លឺផ្លូវ និងជាការផ្តល់នូវចំណេះដឹងថ្មីៗ និងបទពិសោធន៍បន្ថែមទៀតដល់អ្នកចូលរួម។ ក្នុងនោះដែរ វិស័យឱសថសាស្ត្រ ដែលជាដំណោះស្រាយមួយយ៉ាងសំខាន់សម្រាប់ផ្ដល់សេវាឱសថសាស្ត្រ ដល់អ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រសើរជាងមុន ជាមួយគ្នានេះដែរ ឱសថការីកម្ពុជាគ្រប់រូបក៏ត្រូវសិក្សាស្វែងយល់ និងរៀនសូត្របន្ថែមជាប្រចាំ ដើម្បីដើរឲ្យទាន់នៃការវិវឌ្ឍរបស់ពិភពលោក៕

ជម្រាបសួរលោកគ្រូ អ្នកគ្រូ វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីពេលនេះទៅហើយ ទទួលបាន ១២ ពិន្ទុ C
ជម្រាបសួរលោកគ្រូ អ្នកគ្រូ វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីពេលនេះទៅហើយ ទទួលបាន ១២ ពិន្ទុ CPD ------------------------------ វដ្តទី១ ជុំទី២ វគ្គទី១ កាលបរិច្ឆេទ៖ ថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង៧:០០ នាទីព្រឹក ទីកន្លែងបណ្ដុះបណ្ដាល៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ប្រធានបទ: • Logistics Management • Pharmaceutical regulations បណ្ដុះបណ្ដាលដោយ: • លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា • ឱសថការី សៀ ថុល • ឱសថការី ទូច ផល្លា តំណលីងចុះឈ្មោះ ៖ ប្រសិនបើ លោកគ្រូអ្នកគ្រូ មានចំណាប់អារម្មណ៍សូមលោកគ្រូអ្នកគ្រូ មេត្តាចុះឈ្មោះ បង់ថ្លៃបណ្តុះបណ្តាលទៅកាន់គណនី ABA (009 497 866) ដែលមានឈ្មោះថា CHSA.CPD. by M.HEAM ហើយ Screenshot រូបភាពវិក័យបត្រ ដែលមានលេខ Reference ដើម្បីយកទៅUpload ក្នុងលីងចុះឈ្មោះ។ ក្នុងមួយវគ្គៗ ចំនួនអ្នកចូលរួមត្រូវបានកំណត់ត្រឹមតែ២០០ នាក់ប៉ុណ្ណោះ។ ព័ត៌មានបន្ថែមសូមទាក់ទងតាមប្រព័ន្ធតេឡេក្រាម ០៨៦ ៧៦០ ៤៦៥/០១១ ៥០៧ ២៧២ Group Telegram: https://t.me/chsa_pp Channel Telegram: https://t.me/CHSAphnompenh

ជម្រាបសួរលោកគ្រូ អ្នកគ្រូ វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីពេលនេះទៅហើយ ទទួលបាន ១២ ពិន្ទុ C
ជម្រាបសួរលោកគ្រូ អ្នកគ្រូ វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីពេលនេះទៅហើយ ទទួលបាន ១២ ពិន្ទុ CPD ------------------------------ វដ្តទី១ ជុំទី១ វគ្គទី១ កាលបរិច្ឆេទ៖ ថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង៧:០០ នាទីព្រឹក ទីន្លែងបណ្ដុះបណ្ដាល៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ប្រធានបទ: • Logistics Management • Pharmaceutical regulations បណ្ដុះបណ្ដាលដោយ: • លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា • ឱសថការី សៀ ថុល • ឱសថការី ទូច ផល្លា តំណលីងចុះឈ្មោះ ៖ https://forms.gle/zxv627F1TF9aHB927 ប្រសិនបើ លោកគ្រូអ្នកគ្រូ មានចំណាប់អារម្មណ៍សូមលោកគ្រូអ្នកគ្រូ មេត្តាចុះឈ្មោះ បង់ថ្លៃបណ្តុះបណ្តាលទៅកាន់គណនេយ្យ ABA (009 497 866) ដែលមានឈ្មោះថា CHSA.CPD. by M.HEAM ហើយ Screen Short រូបភាពវិក័យបត្រ ដែលមានលេខ Reference ដើម្បីយកទៅUpload ក្នុងលីងចុះឈ្មោះ។ ក្នុងមួយវគ្គៗ ចំនួនអ្នកចូលរួមត្រូវបានកំណត់ត្រឹមតែ២០០ នាក់ប៉ុណ្ណោះ។ ព័ត៌មានបន្ថែមសូមទាក់ទងតាមប្រព័ន្ធតេឡេក្រាម ០៨៦ ៧៦០ ៤៦៥/០១១ ៥០៧ ២៧២ Group Telegram: https://t.me/chsa_pp Channel Telegram: https://t.me/CHSAphnompenh

ប្រកាស ស្តីពីការអនុវត្តមិនសុចរឹតក្នុងធុរកិច្ចពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មនិងការជំរុញការលក់
+4
ប្រកាស ស្តីពីការអនុវត្តមិនសុចរឹតក្នុងធុរកិច្ចពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មនិងការជំរុញការលក់

ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

ផែនទៅបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា២០២៤-២០៣៥

រាជធានីភ្នំពេញ៖ ថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា
+6
រាជធានីភ្នំពេញ៖ ថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានទី២ ក្រុមប្រឹក្សាគណៈឱសថការីជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ និងជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមកិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាពសុខាភិបាល នៃក្រសួងសុខាភិបាល ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកំពស់គុណភាពសុខាភិបាល។ សូមបញ្ជាក់ដែរថាសមាសភាពក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករងបច្ចេកទេសសុខាភិបាល ឯកឧត្តមប្រធាននាយកដ្ឋានពាក់ព័ន្ធ រួមមាននាយកដ្ឋាននីតិកម្ម នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស តំណាងក្រុមប្រឹក្សាគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ តណាងអង្គការអជាតិ និងអន្តរជាតិ។

ព្រះរាជក្រឹត្យស្ដីពីការបង្កើតគណៈឱសថការីកម្ពុជា

ច្បាប់ស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស

ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល

ក្រមសីលធម៌ឱសថការី

ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថ

ច្បាប់ស្ដីពីការគ្រប់គ្រងឱសថ