en
Feedback
សមាគមគាំទ្រសុខាភិបាលកម្ពុជា-CHSA

សមាគមគាំទ្រសុខាភិបាលកម្ពុជា-CHSA

Open in Telegram

Cambodia Health Support Association

Show more
2 025
Subscribers
No data24 hours
+47 days
-630 days
Posts Archive
ឯកឧត្ដម បាន បុត្តា អញ្ជើញជាអធិបតីភាពបិទវគ្គបណ្ដុះបណ្ដាលស្តីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ ———————————— រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ៨រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម ដែលរៀបចំឡើងដោយសមាគមគាំទ្រសុខាភិបាលកម្ពុជា។ សូមបញ្ជាក់ថាដែលប្រធានបទក្នុងកម្មវិធីនេះមាន៣ រួមមាន៖ ១.គោលការណ៍អនុវត្តល្អក្នុងឱសថស្ថាន ២.គោលការណ៍ណែនាំស្ដីពី ការប្រមូលផលិតផលឱសថខូចគុណភាពពីទីផ្សារ ៣.ការស្នើសុំលិខិតអនុញ្ញាតនាំចូល នាំចេញផលិតផលសុខាភិបាល ដែលឧទ្ទេសនាមដោយមន្ត្រីនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង រួមមានលោកឱសថការី ទូច ផល្លា លោកឱសថការី អោក សាន់តាណា និងលោកឱសថបណ្ឌិត គង់ ជន្នី និងមានការចូលរួមពីសមាជិក សមាជិកាគណៈឱសថការីកម្ពុជាចំនួន២០០នាក់។ ជាចុងបញ្ចប់ឯកឧត្ដមប្រធានបានមានមតិផ្ដាំផ្ញើដល់សមាជិក សមាជិកា ដែលមានវត្តមានក្នុងកម្មវិធីនេះ ឱ្យបន្តគោរពនូវក្រមសីលធម៌ឱសថការី ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល លិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងត្រូវបន្តបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ត ស្វែងរករបកគំហើញថ្មីៗដើម្បីអភិវឌ្ឍសមត្ថភាព ក៏ដូចជាទទួលបានពិន្ទុដើម្បីបន្តអាជ្ញាបណ្ណឱសថការី ជៀសវាងការខកខានមិនគ្រប់ពិន្ទុក្នុងការបន្តអាជ្ញាបណ្ណឱសថការី។

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ សមាគមគាំទ្រសុខាភិបាលកម្ពុជា បានបន្តបើកវគ្គបណ្ថុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យជំនួយ វ៉ាសុខគា អនុប្រធានទី២ ក្រុមប្រឹក្សាគណៈឱសថការីជាតិ តំណាងឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ និងមានការចូលរួមពីឯកឧត្ដមឱសថការី ហោ ពន្លក អគ្គាធិការរងក្រសួងសុខាភិបាល និងជាប្រធានសមាគមគាំទ្រសុខាភិបាលកម្ពុជា ព្រមទាំងសមាជិក សមាជិកា នៃគណៈឱសថការីកម្ពុជាចំនួន២០០ នាក់។ សូមបញ្ជាក់ដែរថាវគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដែលនឹងប្រើរយៈពេលម៉ោងសកម្ម១២ ម៉ោង ស្មើនឹង១២ពិន្ទុ ដែលមានប្រធានបទដូចខាងក្រោម៖ ១. គោលការណ៍អនុវត្តល្អក្នុងឱសថស្ថាន ដែលបង្ហាញដោយលោកឱសថការី ទូច ផល្លា អនុប្រធានការិយាល័យ នីយ័តកម្ម នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ២. គោលការណ៍ណែនាំស្ដីពី ការប្រមូលផលិតផលឱសថខូចគុណភាពពីទីផ្សារ ដែលបង្ហាញដោយលោកឱសថការី អោក សាន់តាណា អនុប្រធានការិយាល័យ នីយ័តកម្ម នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ៣. កាស្នើសុំលិខិតអនុញ្ញាតនាំចូល នាំចេញផលិតផលសុខាភិបាល តាមប្រព័ន្ធបញ្ជរតែមួយជាតិ ដែលបង្ហាញដោយលោកឱសថការី គង់ ជន្នី អនុប្រធានការិយាល័យ អាជីវកម្មនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង។

ជម្រាបសួរលោកគ្រូ អ្នកគ្រូ នេះជាបញ្ជីឈ្មោះសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី វដ្តទី១ ជុំទី២ វគ្គទី២ កាលបរិច្ឆេទ
+8
ជម្រាបសួរលោកគ្រូ អ្នកគ្រូ នេះជាបញ្ជីឈ្មោះសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី វដ្តទី១ ជុំទី២ វគ្គទី២ កាលបរិច្ឆេទ៖ ថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង៧:០០ នាទីព្រឹក។ សូមលោកគ្រូ អ្នកគ្រូ ផ្ទៀងផ្ទាត់មើលឈ្មោះ និងថ្ងៃខែឆ្នាំកំណើត ប្រសិនមានខុស សូមទំនាក់ទំនងមកក្រុមការងារឱ្យបានមុនថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០:០០នាទី ព្រឹក ដើម្បីក្រុមការងាររៀបចំវិញ្ញាបនបត្របញ្ជាក់ការចូលរួមឱ្យបានទាន់ពេលវេលា។ ប្រសិនបើ លោកគ្រូ អ្នកគ្រូ បានបង់ថវិការួចរាល់ មុនថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៨:០០ នាទីល្ងាច ប៉ុន្តែមិនមានឈ្មោះសូមទំនាក់ទំនងទៅកាន់: ០៨៦ ៧៦០ ៤៦៥/០១១ ៥០៧ ២៧២ Group Telegram: https://t.me/chsa_pp Channel Telegram: https://t.me/CHSAphnompenh

សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ពាក់ព័ន្ធនឹង Twice-Yearly HIV Prevention Injection
សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ពាក់ព័ន្ធនឹង Twice-Yearly HIV Prevention Injection

ជម្រាបសួរលោកគ្រូ អ្នកគ្រូ វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី វដ្តទី១ ជុំទី២ វគ្គទី២ កាលបរិច្ឆេទ៖ ថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០
ជម្រាបសួរលោកគ្រូ អ្នកគ្រូ វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី វដ្តទី១ ជុំទី២ វគ្គទី២ កាលបរិច្ឆេទ៖ ថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង៧:០០ នាទីព្រឹក នឹងបិទការចុះឈ្មោះចូលរួម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៨:០០នាទីល្ងាច ដើម្បីក្រុមការងារសមាគមគាំទ្រសុខាភិបាលកម្ពុជា រៀបចំបញ្ជីឈ្មោះ និងវិញ្ញាបនប័ត្របញ្ជាក់ការចូលរួម ជូនលោកគ្រូអ្នកគ្រូដែលបានចុះឈ្មោះចូលរួម។ អាស្រ័យហេតុនេះ ប្រសិនបើ លោកគ្រូអ្នកគ្រូ មានចំណាប់អារម្មណ៍សូមលោកគ្រូអ្នកគ្រូ មេត្តាចុះឈ្មោះ បង់ថ្លៃបណ្តុះបណ្តាលទៅកាន់គណនី ABA (009 497 866) ដែលមានឈ្មោះថា CHSA.CPD. by M.HEAM ហើយ Screenshot រូបភាពវិក័យបត្រ ដែលមានលេខ Reference ដើម្បីយកទៅUpload ក្នុងលីងចុះឈ្មោះ។ តំណលីងចុះឈ្មោះ ៖ https://forms.gle/ykAuycjUwmqEZBem9 ក្នុងមួយវគ្គៗ ចំនួនអ្នកចូលរួមត្រូវបានកំណត់ត្រឹមតែ២០០ នាក់ប៉ុណ្ណោះ។ ព័ត៌មានបន្ថែមសូមទាក់ទងតាមប្រព័ន្ធតេឡេក្រាម ០៨៦ ៧៦០ ៤៦៥/០១១ ៥០៧ ២៧២ Group Telegram: https://t.me/chsa_pp Channel Telegram: https://t.me/CHSAphnompenh

ឯកឧត្ដម បាន បុត្តា អញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី ———————————— រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សមាគមគាំទ្រសុខាភិបាលកម្ពុជា ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានអញ្ជើញជាអធីបតីភាពបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ ដែលរៀបចំឡើងដោយសមាគមគាំទ្រសុខាភិបាលកម្ពុជា។ សូមបញ្ជាក់ដែលថានេះជាវគ្គបណ្ដុះបណ្ដាលវគ្គទី១ ជុំទី២ មានការចូលរួមពីសមាជិក សមាជិកាគណៈឱសថការីកម្ពុជាចំនួន ២១០នាក់ ក្រោមប្រធានបទសំខាន់ៗ រួមមាន Pharmaceutical Regulation និង Logistics Management ដែលធ្វើបទបង្ហាញដោយ - លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អតីតអនុប្រធានឃ្លាំងឱសថកណ្ដាល - លោកឱសថការី សៀ ថុល អនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង - លោកឱសថការី ទូច ផល្លា អនុប្រធានការិយាល័យនីយ័តកម្ម នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមប្រធានក៏បានចែកនូវសៀវភៅដែលចងក្រងពីក្រមសីលធម៌ឱសថការី និងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដល់សិក្ខាកាមទាំងអស់ដែលមានវត្តមានក្នុងវគ្គនេះ។

សេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់ និងការបន្តអាជ្ញាបណ្ណឱសថការី ក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រ នៅក្នុងព្រះ
+1
សេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់ និងការបន្តអាជ្ញាបណ្ណឱសថការី ក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ជម្រាបសួរលោកគ្រូ អ្នកគ្រូ នេះជាបញ្ជីឈ្មោះសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី វដ្តទី១ ជុំទី២ វគ្គទី១ កាលបរិច្ឆេទ
+9
ជម្រាបសួរលោកគ្រូ អ្នកគ្រូ នេះជាបញ្ជីឈ្មោះសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី វដ្តទី១ ជុំទី២ វគ្គទី១ កាលបរិច្ឆេទ៖ ថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង៧:០០ នាទីព្រឹក។ សូមលោកគ្រូ អ្នកគ្រូ ផ្ទៀងផ្ទាត់មើលឈ្មោះ និងថ្ងៃខែឆ្នាំកំណើត ប្រសិនមានខុស សូមទំនាក់ទំនងមកក្រុមការងារឱ្យបានមុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១២:០០នាទី ដើម្បីក្រុមការងាររៀបចំវិញ្ញាបនបត្របញ្ជាក់ការចូលរួមឱ្យបានទាន់ពេលវេលា។ ប្រសិនបើ លោកគ្រូ អ្នកគ្រូ បានបង់ថវិការួចរាល់ មុនថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០:០០ នាទីព្រឹក ប៉ុន្តែមិនមានឈ្មោះសូមទំនាក់ទំនងទៅកាន់: ០៨៦ ៧៦០ ៤៦៥/០១១ ៥០៧ ២៧២ Group Telegram: https://t.me/chsa_pp Channel Telegram: https://t.me/CHSAphnompenh

ជម្រាបសួរលោកគ្រូ អ្នកគ្រូ នេះជាបញ្ជីឈ្មោះសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី វដ្តទី១ ជុំទី២ វគ្គទី១ កាលបរិច្ឆេទ
+9
ជម្រាបសួរលោកគ្រូ អ្នកគ្រូ នេះជាបញ្ជីឈ្មោះសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី វដ្តទី១ ជុំទី២ វគ្គទី១ កាលបរិច្ឆេទ៖ ថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង៧:០០ នាទីព្រឹក។ សូមលោកគ្រូ អ្នកគ្រូ ផ្ទៀងផ្ទាត់មើលឈ្មោះ និងថ្ងៃខែឆ្នាំកំណើត ប្រសិនមានខុស សូមទំនាក់ទំនងមកក្រុមការងារឱ្យបានមុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១២:០០នាទី ដើម្បីក្រុមការងាររៀបចំវិញ្ញាបនបត្របញ្ជាក់ការចូលរួមឱ្យបានទាន់ពេលវេលា។ ប្រសិនបើ លោកគ្រូ អ្នកគ្រូ បានបង់ថវិការួចរាល់ មុនថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០:០០ នាទីព្រឹក ប៉ុន្តែមិនមានឈ្មោះសូមទំនាក់ទំនងទៅកាន់: ០៨៦ ៧៦០ ៤៦៥/០១១ ៥០៧ ២៧២ Group Telegram: https://t.me/chsa_pp Channel Telegram: https://t.me/CHSAphnompenh

Repost from N/a
ជម្រាបសួរលោកគ្រូ អ្នកគ្រូ វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីពេលនេះទៅហើយ ទទួលបាន១២ពិន្ទុCPD
ជម្រាបសួរលោកគ្រូ អ្នកគ្រូ វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីពេលនេះទៅហើយ ទទួលបាន១២ពិន្ទុCPD វដ្តទី១ ជុំទី២ វគ្គទី២ កាលបរិច្ឆេទ៖ ថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង៧:០០នាទីព្រឹក ទីកន្លែងបណ្ដុះបណ្ដាល៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ប្រធានបទ៖ - គោលការណ៍អនុវត្តន៍ល្អក្នុងឱសថស្ថាន - គោលការណ៍ណែនាំ ស្ដីពីការប្រមូលផលិតផលឱសថខូចគុណភាពពីទីផ្សារ - ការស្នើសុំលិខិតអនុញ្ញាតនាំចូល នាំចេញផលិតផលសុខាភិបាល តាមប្រព័ន្ធបញ្ជរតែមួយជាតិ បណ្ដុះបណ្ដាលដោយ: លោកឱសថបណ្ឌិត គង់ ជន្នី លោកឱសថការី ទូច ផល្លា លោកឱសថការី អោក សាន់តាណា តំណលីងចុះឈ្មោះ៖ ប្រសិនបើលោកគ្រូអ្នកគ្រូមានចំណាប់អារម្មណ៍សូមលោកគ្រូអ្នកគ្រូ មេត្តាចុះឈ្មោះ https://forms.gle/ykAuycjUwmqEZBem9 បង់ថ្លៃបណ្តុះបណ្តាលទៅកាន់គណនីABA (009 497 866) ដែលមានឈ្មោះថា CHSA.CPD.by M.HEAM រួចសូមRemark (ឈ្មោះ និងវដ្ដទី១ ជុំទី២ វគ្គទី២) ហើយScreenshotរូបភាព ដើម្បីយកទៅUpload ក្នុងលីងចុះឈ្មោះ។ ក្នុងមួយវគ្គត្រឹមតែ២០០នាក់ប៉ុណ្ណោះ។ ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ ០៨៦៧៦០៤៦៥/០១១៥០៧២៧២ Group Telegram: https://t.me/chsa_pp Channel Telegram: https://t.me/CHSAphnompenh