សមាគមគាំទ្រសុខាភិបាលកម្ពុជា-CHSA
Open in Telegram
2 025
Subscribers
No data24 hours
+47 days
-630 days
Posts Archive
Repost from គណៈឱសថការីកម្ពុជា
សារលិខិតជូនពរ របស់ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ ជូនចំពោះសមាជិក សមាជិកា គណៈឱសថការីកម្ពុជា និងសហការី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ។
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
Repost from គណៈឱសថការីកម្ពុជា
ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈឱសថការីជាតិ សូមអបអរសាទរឯកឧត្ដមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសដែលឯកឧត្ដមសាស្ត្រាចារ្យ បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិអាណត្តិទី៤។
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
ជម្រាបសួរលោកគ្រូ អ្នកគ្រូ
វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីពេលនេះទៅហើយ ទទួលបាន១២ពិន្ទុCPD វគ្គទី៥
កាលបរិច្ឆេទ៖ ថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៥ ម៉ោង៧:០០នាទីព្រឹក
ទីកន្លែងបណ្ដុះបណ្ដាល៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
ប្រធានបទ:
- តួនាទីឱសថការីក្នុងឱសថស្ថានរាយ នៃឱសថស្ថានសាធារណៈ និងឯកជន
- មន្ទីរពិសោធន៍ធ្វើរោគវិនិច្ឆ័យ នៃជំងឺគ្រាប់ឈាម
- ការបង្ការ ការប្រយុទ្ធទប់ស្កាត់ និងការបញ្ចប់ការរីករាលដាលមេរោគជំងឺអេដស៍ និងជំងឺអេដស៍នៅកម្ពុជា
បណ្ដុះបណ្ដាលដោយ:
- ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត
- លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា
- លោកឱសថបណ្ឌិត កេតុ វណ្ណសិទ្ធិ៍
តំណលីងចុះឈ្មោះ៖ https://forms.gle/R5jsWP94eJgixiyq9
ប្រសិនបើលោកគ្រូអ្នកគ្រូមានចំណាប់អារម្មណ៍សូមលោកគ្រូអ្នកគ្រូ មេត្តាចុះឈ្មោះ បង់ថ្លៃបណ្តុះបណ្តាលទៅកាន់គណនី ABA (009 497 866) ដែលមានឈ្មោះថា CHSA.CPD.by M.HEAM រួចសូមRemark (ឈ្មោះ និងវគ្គទី៥) ហើយScreenshotរូបភាព ដើម្បីយកទៅUpload ក្នុងលីងចុះឈ្មោះ។
ក្នុងមួយវគ្គត្រឹមតែ២០០នាក់ប៉ុណ្ណោះ។
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ
០៨៦៧៦០៤៦៥/០១១៥០៧២៧២
Group Telegram: https://t.me/chsa_pp
Channel Telegram: https://t.me/CHSAphnompenh
Repost from គណៈឱសថការីកម្ពុជា
សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បានឆាប់ជាសះស្បើយពីជំងឺបៀតបៀនទាំងឡាយ🙏
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
Repost from គណៈឱសថការីកម្ពុជា
វគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការី
————————————
រាជធានីភ្នំពេញ៖ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តដែលរៀបចំឡើងដោយសមាគមគាំទ្រសុខាភិបាលកម្ពុជា ប្រព្រឹត្តនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។
វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ស្មើនឹង១២ម៉ោងសកម្ម និងមានសមាជិក សមាជិកានៃគណៈឱសថការីកម្ពុជា មកពីបណ្ដារាជធានី ខេត្តចំនួន ១៩០នាក់ និងមានប្រធានបទ៖
- Pharmaceuticals management in Cambodia
- Standard and use of pharmacopoeia
- Common ADR
- Pharmaceuticals Quality control
បន្ទាប់ពីបានស្ដាប់របាយការណ៍ គោលបំណង ចក្ខុវិស័យ និងទិសដៅបន្តរបស់សមាគមគាំទ្រសុខាភិបាលកម្ពុជា ដែលរាយការណ៍ដោយឯកឧត្ដមឱសថការី ហោ ពន្លក ប្រធានសមាគមគាំទ្រសុខាភិបាលកម្ពុជា ឯកឧត្ដមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានមានមតិសំណេះសំណាល និងផ្ដាំផ្ញើដល់សមាគមគាំទ្រសុខាភិបាលកម្ពុជា ព្រមទាំងពាំនាំនូវអនុសាសន៍របស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលចែករំលែកជូនសិក្ខាកាមនូវខ្លឹមសារសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
- គណៈឱសថការីកម្ពុជានៅតែគាំទ្រ និងលើកទឹកចិត្តឱ្យ សមាគមបន្តបើកវគ្គបណ្ដុះបណ្ដាល និងស្វែងរកប្រធានបទថ្មីៗ ដើម្បីចែករំលែកដល់សមាជិក សមាជិកាគណៈឱសថការីកម្ពុជា
- សមាជិក សមាជិកាគណៈឱសថការីកម្ពុជាទាំងអស់ត្រូវបន្តពង្រឹងគុណភាពសេវា និងក្រមសីលធម៌ឱសថការី
- ត្រូវបន្តអាជ្ញាបណ្ណឱសថការីឱ្យទាន់ពេលវេលាជៀសវាងផុតសុពលភាព និងទទួលរងការពិន័យ
- ហាមលក់ឱសថហួសសុពលភាព ឱសថហាមឃាត់ ឱសថក្លែងក្លាយ ឱសថរដ្ឋ ឱសថកម្មវិធីជាតិ
- មិនត្រូវផ្សព្វផ្សាយឱសថដោយគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល និងផ្សព្វផ្សាយលើសពីការពិត
- ត្រូវបន្តគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
- ត្រូវស្នើសុំប័ណ្ណ ប.ស.ស ឲ្យបានគ្រប់ៗគ្នាដើម្បីទទួលបានអត្ថប្រយោជន៍ពីការគាំពារសង្គម។
ជាទីបញ្ចប់ឯកឧត្ដមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិក៏បានជូនពរដល់សិក្ខាកាមទាំងអស់ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
Repost from គណៈឱសថការីកម្ពុជា
ឯកឧត្ដមឱសថការី បាន បុត្តា សូមគោរពជូនពរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះមហាក្សត្រប្រោសព្រះរាជទានដំឡើងឋានន្តរសក្ដិថ្នាក់នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ។
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
Repost from គណៈឱសថការីកម្ពុជា
ឯកឧត្ដមឱសថការី បាន បុត្តា សូមគោរពជូនពរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះមហាក្សត្រប្រោសព្រះរាជទានដំឡើងឋានន្តរសក្ដិថ្នាក់នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ។
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
សូមសមាជិក សមាជិកាគណៈឱសថការីកម្ពុជាស្នើសុំកាត និងស្លាកនិមិត្តសញ្ញាសម្គាល់សមាជិកគណៈឱសថការីកម្ពុជាតាមរយៈlink ខាងក្រោម។
👉🏻 Link សម្រាប់ស្នើសុំកាត និងស្លាកនិមិត្តសញ្ញាសម្គាល់សមាជិកគណៈឱសថការី https://airtable.com/shrpiE3fLv7zbhhps
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
សូមជម្រាបសួរលោកគ្រូ អ្នកគ្រូ !!!
🔔 អ្នកចុះឈ្មោះជិតពេញហើយ ក្រុមការងារសមាគមគាំទ្រសុខាភិបាលកម្ពុជានឹងបិទការចុះឈ្មោះក្នុងពេលបន្តិចទៀតនេះ។
វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីពេលនេះទៅហើយ ទទួលបាន១២ពិន្ទុCPD
វគ្គទី៤
កាលបរិច្ឆេទ៖ ថ្ងៃទី១៥ - ១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង៧:០០នាទីព្រឹក
ទីកន្លែងបណ្ដុះបណ្ដាល៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
តំណលីងចុះឈ្មោះ៖ https://forms.gle/eBPfcHimU3Ls2xDd7
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ
086 760 465/011 507 272
Group Telegram: https://t.me/chsa_pp
Channel Telegram: https://t.me/CHSAphnompenh
សូមជម្រាបសួរលោកគ្រូ អ្នកគ្រូ !!!
🔔 សល់តែ២៥កន្លែងទៀតទេ! ក្រុមការងារសមាគមគាំទ្រសុខាភិបាលកម្ពុជានឹងបិទការចុះឈ្មោះក្នុងពេលបន្តិចទៀតនេះ។
វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីពេលនេះទៅហើយ ទទួលបាន១២ពិន្ទុCPD
វគ្គទី៤
កាលបរិច្ឆេទ៖ ថ្ងៃទី១៥ - ១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង៧:០០នាទីព្រឹក
ទីកន្លែងបណ្ដុះបណ្ដាល៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
តំណលីងចុះឈ្មោះ៖ https://forms.gle/ApULRMkN1PK6sP4P8
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ
086 760 465/011 507 272
Group Telegram: https://t.me/chsa_pp
Channel Telegram: https://t.me/CHSAphnompenh
ជម្រាបសួរលោកគ្រូ អ្នកគ្រូ
វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីពេលនេះទៅហើយ ទទួលបាន១២ពិន្ទុCPD វគ្គទី៤
កាលបរិច្ឆេទ៖ ថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង៧:០០នាទីព្រឹក
ទីកន្លែងបណ្ដុះបណ្ដាល៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
ប្រធានបទ៖
- Pharmaceutical Product management in Cambodia
- Standard and Use of Pharmacopoeia
- Common ADR
- Pharmaceutical Quality Control
បណ្ដុះបណ្ដាលដោយ:
- លោកសាស្ត្រាចារ្យជំនួយ តី សុវណ្ណារិទ្ធ
- លោកសាស្ត្រាចារ្យជំនួយ យ៉ង ដារាវុធ
- លោកឱសថការី សៀ ថុល
- លោកឱសថការី ហៀម សុខេម
តំណលីងចុះឈ្មោះ៖ https://forms.gle/tU1XVC6FaXSZpU7g9
ប្រសិនបើលោកគ្រូអ្នកគ្រូមានចំណាប់អារម្មណ៍សូមលោកគ្រូអ្នកគ្រូ មេត្តាចុះឈ្មោះ បង់ថ្លៃបណ្តុះបណ្តាលទៅកាន់គណនី ABA (009 497 866) ដែលមានឈ្មោះថា CHSA.CPD.by M.HEAM រួចសូមRemark (ឈ្មោះ និងវគ្គទី៤) ហើយScreenshotរូបភាព ដើម្បីយកទៅUpload ក្នុងលីងចុះឈ្មោះ។
ក្នុងមួយវគ្គត្រឹមតែ២០០នាក់ប៉ុណ្ណោះ។
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ
០៨៦៧៦០៤៦៥/០១១៥០៧២៧២
Group Telegram: https://t.me/chsa_pp
Channel Telegram: https://t.me/CHSAphnompenh
Repost from គណៈឱសថការីកម្ពុជា
ពិធីផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល
-------------------------------
ខេត្តកំពត៖ ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាល ផ្សព្វផ្សាយក្រមសីលធម៌ឱសថការី និងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដែលរៀបចំឡើងដោយគណៈឱសថការីខេត្តកំពត សហការជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត។
កម្មវិធីសំណេះសំណាលនេះមានគោលបំណងជម្រុញឱ្យសមាជិក សមាជិកា គណៈឱសថការីខេត្តកំពតទាំងអស់បន្តអនុវត្ត និងគោរពឱ្យបាននូវក្រមសីលធម៌ឱសថការី ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីធានាឱ្យបាននូវសេចក្ដីថ្លៃថ្នូរក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព និងការជឿទុកចិត្តពីប្រជាជន។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្ដមប្រធានក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាគណៈឱសថការីខេត្តកំពតដែលបានខិតខំប្រឹងប្រែងកន្លងមក និងទទួលបានសមិទ្ធផលគួរជាទីមោទនៈជាច្រើន។ ឯកឧត្ដមប្រធានក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់សមាជិក សមាជិកាគណៈឱសថការីខេត្តកំពតនូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖
- បន្តអភិវឌ្ឍសមត្ថភាពជាប្រចាំតាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត
- ត្រូវបន្តអាជ្ញាបណ្ណឱសថការីឱ្យទាន់ពេលវេលា ជៀសវាងផុតសុពលភាព
- បន្តគោរពឱ្យបាននូវក្រមសីលធម៌ឱសថការី
- ត្រូវមានឥរិយាបថទន់ភ្លន់ជាមួយអតិថិជន
- ត្រូវស្នើសុំជាសមាជិក ប.ស.ស ឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបាននូវអត្ថប្រយោជន៍នៃការគាំពារសង្គម
សូមបញ្ជាក់ដែលថាកម្មវិធីសំណេះសំណាលនេះមានការចូលរួមពីលោកឱសថការី ប៊ុន យោង អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ៣ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ។
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
Repost from គណៈឱសថការីកម្ពុជា
+9
រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តដែលរៀបចំឡើងដោយសមាគមគាំទ្រសុខាភិបាលកម្ពុជា ប្រព្រឹត្តនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។
វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅក្រោមប្រធានបទ៖
- Roles of Clinical Pharmacy and Good Dispensing Practices ឧទ្ទេសនាមដោយលោកសាស្ត្រាចារ្យជំនួយ យ៉ង់ ដារ៉ាវុធ
- Clinical Pharmacology ឧទ្ទេសនាមដោយលោកឱសថការី សៀ ថុល
- Pharmacovigilance and Antimicrobial Reaction ឧទ្ទេសនាមដោយលោកឱសថបណ្ឌិត ជៀប ធនវុឌ្ឍី
សូមបញ្ជាក់ដែលថាវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃ ស្មើនឹង១២ម៉ោងសកម្ម និងមានសមាជិក សមាជិកានៃគណៈឱសថការីកម្ពុជា មកពីបណ្ដារាជធានី ខេត្តចំនួន ២១០នាក់។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្ដមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានមានមតិសំណេះសំណាល និងផ្ដាំផ្ញើដល់សិក្ខាកាមនូវខ្លឹមសារសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
- ត្រូវបន្តគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ
- ត្រូវបន្តពង្រឹងក្រមសីលធម៌ឱសថការី
- ត្រូវមានឥរិយាបថសុភាពរាបសារក្នុងការផ្ដល់សេវាជូនអតិថិជន
- ត្រូវពាក់អាវពេទ្យឲ្យបានសមរម្យក្នុងកំឡុងពេលផ្ដល់សេវាជូនអតិថិជន
- ត្រូវដាក់តាំងបញ្ជិកាឱសថការីកម្ពុជា អាជ្ញាបណ្ណឱសថការី ស្លាកសញ្ញាសម្គាល់សមាជិកគណៈឱសថការី អាជ្ញាបណ្ណមូលដ្ឋានសុខាភិបាលឯកជន នៅតាមមូលដ្ឋានសុខាភិបាលដែលខ្លួនកំពុងប្រកបវិជ្ជាជីវៈ
- ត្រូវរៀបចំទុកដាក់ឱសថឲ្យបានសមស្រប មិនត្រូវដាក់តាំង ឬលក់ឱសថដែលគ្មានបញ្ជិកា ឬឱសថក្លែងក្លាយ
- ត្រូវបន្តការអភិវឌ្ឍសមត្ថភាពជាប្រចាំដើម្បីវិជ្ជាជីវៈ តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលដែលជាដៃគូរបណ្ដុះបណ្ដាលរបស់គណៈឱសថការីកម្ពុជា
- ត្រូវចូលរួមប្រយុទ្ធនឹងជំងឺឆ្លង ជំងឺមិនឆ្លងតាមរយៈសារអប់រំរបស់ក្រសួងសុខាភិបាល
- ត្រូវស្នើសុំប័ណ្ណ ប.ស.ស ឲ្យបានគ្រប់ៗគ្នាដើម្បីទទួលបានអត្ថប្រយោជន៍ពីការគាំពារសង្គម។
ជាទីបញ្ចប់ឯកឧត្ដមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិក៏បានជូនពរដល់សិក្ខាកាមទាំងអស់ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
🌐Telegram Group
🌐 Telegram Channel
🌐 FACEBOOK
សូមជម្រាបសួរលោកគ្រូ អ្នកគ្រូ !!!
នៅពេលនេះ អ្នកចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលពេញហើយ ក្រុមការងារសមាគមគាំទ្រសុខាភិបាលកម្ពុជានឹងបិទការចុះឈ្មោះក្នុងពេលបន្តិចទៀតនេះ។ អាស្រ័យហេតុ សូមលោកគ្រូ អ្នកគ្រូ ដែលបានបង់ប្រាក់ហើយ តែមិនទាន់បានចុះឈ្មោះ សូមចុះឈ្មោះចូលរួមឲ្យបានរួសរាន់ ដើម្បីក្រុមការងាររៀបចំបញ្ជីឈ្មោះលោកគ្រូ អ្នកគ្រូ ដែលចូលរួម ដើម្បីផ្ទៀងផ្ទាត់ឈ្មោះ និងព័ត៌មានផ្សេងៗ។
🙏🏻🙏🏻🙏🏻
វដ្តទី១ ជុំទី២ វគ្គទី៣
កាលបរិច្ឆេទ៖ ថ្ងៃទី២២ - ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង៧:០០នាទីព្រឹក
ទីកន្លែងបណ្ដុះបណ្ដាល៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
តំណលីងចុះឈ្មោះ៖ https://forms.gle/ApULRMkN1PK6sP4P8
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ
086 760 465/011 507 272
Group Telegram: https://t.me/chsa_pp
Channel Telegram: https://t.me/CHSAphnompenh
សូមជម្រាបសួរលោកគ្រូ អ្នកគ្រូ !!!
🔔 សល់តែ៥កន្លែងទៀតទេ! ក្រុមការងារសមាគមគាំទ្រសុខាភិបាលកម្ពុជានឹងបិទការចុះឈ្មោះក្នុងពេលបន្តិចទៀតនេះ។ 🙏🏻🙏🏻🙏🏻
វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីពេលនេះទៅហើយ ទទួលបាន១២ពិន្ទុCPD
វដ្តទី១ ជុំទី២ វគ្គទី៣
កាលបរិច្ឆេទ៖ ថ្ងៃទី២២ - ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង៧:០០នាទីព្រឹក
ទីកន្លែងបណ្ដុះបណ្ដាល៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
តំណលីងចុះឈ្មោះ៖ https://forms.gle/ApULRMkN1PK6sP4P8
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ
086 760 465/011 507 272
Group Telegram: https://t.me/chsa_pp
Channel Telegram: https://t.me/CHSAphnompenh
សូមជម្រាបសួរលោកគ្រូ អ្នកគ្រូ !!!
🔔 សល់តែ១៥កន្លែងទៀតទេ! ក្រុមការងារសមាគមគាំទ្រសុខាភិបាលកម្ពុជានឹងបិទការចុះឈ្មោះក្នុងពេលបន្តិចទៀតនេះ។ 🙏🏻🙏🏻🙏🏻
វគ្គបណ្តុះបណ្តាលបន្តសម្រាប់ឱសថការី ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីពេលនេះទៅហើយ ទទួលបាន១២ពិន្ទុCPD
វដ្តទី១ ជុំទី២ វគ្គទី៣
កាលបរិច្ឆេទ៖ ថ្ងៃទី២២ - ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង៧:០០នាទីព្រឹក
ទីកន្លែងបណ្ដុះបណ្ដាល៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ
តំណលីងចុះឈ្មោះ៖ https://forms.gle/ApULRMkN1PK6sP4P8
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ
086 760 465/011 507 272
Group Telegram: https://t.me/chsa_pp
Channel Telegram: https://t.me/CHSAphnompenh
