កម្រងវិស័យការងារ (ច្បាប់)
Open in Telegram
❤️️ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬចែកចាយក្នុងន័យទាញផលចំនេញ ឬកែច្នៃ ឬធ្វេីអោយប៉ះពាល់កម្មសិទ្ធិម្ចាស់ដេីម👌 ក្រុបដៃគូ 👉និស្សិតច្បាប់ https://t.me/Daravanlaw https://t.me/studentelaw04rule https://t.me/khmeradminstrationstudy
Show more728
Subscribers
No data24 hours
+27 days
-130 days
Posts Archive
Repost from អំពីទុកផ្លូវក្រោយ
មនុស្សបែបនេះ គឺមិនងាយនឹងរង្គើចំពោះនឹងហេតុការណ៍ដែលកើតឡើងនោះទេ!
Repost from អំពីទុកផ្លូវក្រោយ
"មនុស្សល្ងង់" តែងគិតថាខ្លួនឯងចេះគ្រប់យ៉ាង។ "មនុស្សឆ្លាត" គិតថាខ្លួនមានរឿងជាច្រើនទៀតត្រូវរៀនសូត្រ🥰
Repost from អំពីទុកផ្លូវក្រោយ
អ្នកធ្វើការងារដោយស្ងៀមស្ងាត់ ទទួលបានលទ្ធផល ល្អជាងធ្វើការដោយអំនួត គ្មានបានការ
Repost from អំពីទុកផ្លូវក្រោយ
មនុស្សជាច្រើនចោទថា ស៊ឺម៉ាអ៊ី គឺជាមនុស្សកំសាក ខ្លាចស្លាប់ និងខ្សោយជាងគូប្រជែងរបស់គាត់គឺ ជូកឺលៀង។ ប៉ុន្តែចំណុចខ្លាំងរបស់ ស៊ឺម៉ាអ៊ី មិនមែនជាការប្រយុទ្ធតទល់នឹងកម្លាំងនោះទេគឺ គាត់ចេះប្រើភាពខ្លាំងរបស់ខ្លួនដោយការប្រើកលល្បិច ប្រាជ្ញា និងភាពឈ្លាសវៃរបស់គាត់ ដើម្បីអាចយកឈ្នះលើគូប្រជែងដ៏ខ្លាំងក្លាបាន។
សម្រាប់ការឈ្នះរបស់គាត់លើគូប្រជែងគឺ មានច្រើនចំណុចណាស់ គឺរួមមាន ដូចជា កត្តាពេលវា ឱកាស ការអត់ធ្មត់ និងការចេះក្ដោបក្ដាប់មនុស្សមានសមត្ថភាពប្រើប្រាស់ក្នុងពេលដែលសំខាន់ ។ល។ ចំណុចពិសេសរបស់គាត់គឺ "ពូកែលាក់សមត្ថភាព ចេះក្នុងការអត់ធ្មត់ និងស្ងៀមស្ងាត់ធ្វើការងារដោយសម្ងាត់បំផុត ដើម្បីឈ្នះសង្គ្រាមក្នុងរយៈពេលវែង”។
យុទ្ធសាស្ត្ររបស់ ស៊ឺម៉ាអ៊ី គឺមិនបង្ហាញសមត្ថភាពរបស់ខ្លួនឯងលេចធ្លោរលើសគេនោះទេ គឺស្ងៀមស្ងាត់ពោរពេញដោយឥទ្ធិពលបំផុត។ គាត់គឺស្ងៀមស្ងាត់ ស្ទើរតែមិនធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍គាត់នោះទេ ដើម្បីជៀសវាងពីការចោទប្រកាន់ និងការសង្ស័យពីមេដឹកនាំរបស់គាត់។ ចំណុចនេះ គឺជាចំណុចកំពូលនៃការគ្រប់គ្រងអារម្មណ៍របស់គាត់ ដែលសូម្បីតែ ជូកឺលៀង ក៏កោតសរសើរគាត់ថាគឺ "ជាមនុស្សដែលមានចិត្តស្ងប់ស្ងាត់ដូចជាទឹក ពិបាកប៉ាន់ស្មាន ស៊ឺម៉ាអ៊ី" ៕
*ចុះអ្នកអស់គ្នាគិតថា តើគាត់នៅមានចំណុចខ្លាំងណាខ្លះទៀតដែរ?
អត្ថបទ៖ ទុកផ្លូវក្រោយ
Telegram: t.me/TheBackWays
Repost from ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
+1
សូមថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបលើកទី ២១ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះបញ្ញាញាណវាងវៃ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនា នៃប្រជារាស្ត្រខ្មែរគ្រប់រូប។
សូមក្រាបបង្គំទូលថ្វាយពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
#MLVT #HENGSour
“រាងចាក់ដោតបន្តិច តែជារឿងពិតក្នុងសង្គម”
1. ពេលគេនិយាយអួត ជឿតែ 30% បានហើយ
2. ធ្លាក់ខ្លួនម្តង ទើបអ្នកមានឱកាសស្គាល់ចរិតមនុស្សក្បែរខ្លួនច្បាស់
3. អ្នកដែលអាចលើកលែងឱ្យអ្នកច្រើនដង សុទ្ធតែជាអ្នកមានគុណលើអ្នក
4. មនុស្សដែលគេពឹងបាន គេនឹងពឹងរហូត
5. អ្នកដែលមិនទុកមុខឱ្យយើង មិនមែនគេជាមនុស្សត្រង់ទេ តែមកពីគេមិនគោរពយើង
6. អ្នកដែលធ្លាប់ជួយយើងម្តង ជារឿយៗនឹងជួយយើងម្តងទៀត
7. នៅក្នុងសង្គមគេរាប់អានផលប្រយោជន៍ បើគ្មានអ្នកណារាប់អានអ្នក មានតែរឿងពីប៉ុណ្ណោះ ទីមួយ ជាមនុស្សបាតសង្គម ទីពីរ ជាមនុស្សអត់ប្រយោជន៍
8. សព្វថ្ងៃនេះ មិនសូវមានអ្នកជួយគ្នាក្នុងគ្រាក្រទេ មានតែអ្នកជាន់គ្នាក្នុងគ្រាក្រ។
Available now! Telegram Research 2025 — the year's key insights 
