en
Feedback
ប្រសាសន៍ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត

ប្រសាសន៍ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត

Open in Telegram
348
Subscribers
No data24 hours
-27 days
-130 days
Posts Archive
នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិ
+2
នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ» នាទីស្តីការក្រសួបរិស្ថាន។

ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ បានរៀបចំធ្វើពិធីបុណ្យកោងកាងសន្តិភាព នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានប្រកាសថា តំបន់កោះស្រឡៅនឹងក្លាយជាតំបន់អព្យាក្រឹតកាបូន តំបន់ដែលមិនមានការបំពុលបរិស្ថាន និងបាននាំយកអំពូលសូឡាចំនួន៣២៨ ឈុត ធុងសំរាម ៣២៨ធុង និងម៉ូតូដឹកសំរាម១គ្រឿង សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅលើកោះស្រឡៅទាំងមូល។  ឆ្លៀតក្នុងឱកាសនេះផងដែរក្រុមការងារអង្គការមេត្តាធម្មជាតិក៏បាននាំយក សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោកជំទាវ ឈា សេងអុីម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវចិត្តបុណ្យ ហ៊ុន សុីណាត ព្រមទាំងបងប្អូនសប្បុរសជនដែលរស់នៅប្រទេសបារាំង ទៅចែកជូនដល់ចាស់ជរា ជនពិការ និងជនទីទាល់ក្រចំនួន៥០ គ្រួសារ ដែលរស់នៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ផងដែរ។ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 📱Twitter 🎞YouTube 📷Instagram 🖥Website

អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក
អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ និងកោតសរសើរ លើកិច្ចខិតខំប្រឹងប្រែងការពារ អភិរក្សធនធានធម្មជាតិ និងបរិស្ថាន រហូតកម្ពុជាទទួល
+2
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ និងកោតសរសើរ លើកិច្ចខិតខំប្រឹងប្រែងការពារ អភិរក្សធនធានធម្មជាតិ និងបរិស្ថាន រហូតកម្ពុជាទទួលចំណាត់ថ្នាក់ ជាប្រទេសមានបរិស្ថានធម្មជាតិលេខ១ លើពិភពលោក (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាន នៅកម្ពុជានាពេលកន្លងមក ដែលនាំឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក។ តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី ៤ មិថុនា ឆ្នាំ ២០២៦ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍លើកឡើងដ៏ខ្ពង់ខ្ពស់ថា៖ «រាជរដ្ឋាភិបាលបានឃើញរបាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសមានបរិស្ថាន ធម្មជាតិលេខ១ លើពិភពលោកដោយស្ថាប័ន U.S. News & World Report និងសូមអបអរសាទរ និងកោតសរសើរ»។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រោះសមិទ្ធផលនេះជាមោទនភាពរបស់ប្រទេសជាតិ។ សូមបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក នៅក្នុងឆ្នាំ ២០២៦ នេះ នៅក្នុងរបាយការណ៍ស្ទង់មតិ និងចំណាត់ថ្នាក់សកលរបស់ U.S. News & World Report។ ការវាយតម្លៃនេះផ្អែកលើលក្ខណសម្បត្តិសំខាន់ៗរួមមាន៖ ការគ្រប់គ្រងបរិស្ថានបានល្អ និងការផ្តល់ខ្យល់អាកាសបរិសុទ្ធ មានការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិរក្សជីវៈចម្រុះ ប្រកបដោយប្រសិទ្ធភាព៕

កម្ពុជាបៃតង ផ្តើមចេញពីពលរដ្ឋគ្រប់រូប!
កម្ពុជាបៃតង ផ្តើមចេញពីពលរដ្ឋគ្រប់រូប!

ញត្តិគាំទ្រ​ របស់ថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការនៃក្រសួង​បរិស្ថាន​ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ​យេីងខ្ញុំ​ទាំង​អស់គ្នា​ ជាថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការនៃក្រសួង​បរិស្ថាន​ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS)។ #unclos #cambodianeedpeace #គាំទ្រសម្តេចធិបតី #កម្ពុជាត្រូវការសន្តិភាព #ក្រសួងបរិស្ថាន #EANGsophalleth

សេចក្តីជូនដំណឹង ស្តីពី ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ»
សេចក្តីជូនដំណឹង ស្តីពី ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ»

ញត្តិគាំទ្រ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការនៃក្រសួងបរិស្ថាន សូមប្រកាសគ
ញត្តិគាំទ្រ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការនៃក្រសួងបរិស្ថាន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ អំពីការសម្រេចចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦

ស្ងាត់ៗអាយដលទៅដល់ខ្នងផ្សារជាថ្មី ពិសេសបេីកឡានដោយខ្លួនឯងទៀត​ ព្រមទាំងពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋ និងជំរុញទេសចរណ៍សហគមន៍

គម្រោងលម្ហែបៃតង ភ្នំខ្នងផ្សារ ដំណាក់កាលទី១ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ដោយក្រសួងបរិស្ថាន។ គម្រោងនេះមានគោលដៅក្នុងការពង្រឹងលើការផ្តល់សេវាកម្មរបស់សហគមន៍ឱ្យកាន់តែប្រសើរ ជាពិសេស សហគមន៍អាចធ្វើជាម្ចាស់គ្រប់គ្រងសមិទ្ធផលដោយផ្ទាល់ និងបែងចែករចនាសម្ព័ន្ធការងារ ក៏ដូចជាផលប្រយោជន៍សេដ្ឋកិច្ចក្នុងសហគមន៍បានកាន់តែប្រសើរឡើង។ បន្ថែមពីនេះសហគមន៍ក៏អាចនឹងមានលទ្ធភាពក្នុងការផ្សព្វផ្សាយពីផលិតផលរបស់សហគមន៍ជូនដល់អ្នកទេសចរជាមួយនឹងផ្សារសហគមន៍ ដែលបានកសាងរួចរាល់ សំដៅបង្កើនផលិតកម្មក្នុងស្រុក និងលើកស្ទួយជីវភាពប្រជាសហគមន៍ ចំនួន ១១៨គ្រួសារ នឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ និងជាផ្នែកមួយក្នុងការលើកមុខមាត់វិស័យទេសចរណ៍ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺផងដែរ។

ទីក្រុងស្អាត ផ្លូវជាតិគ្មានសំរាម ផ្ដើមចេញពីការចូលរួមមិនចោលសំរាមរបស់យើងទាំងអស់គ្នា

សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាច
+1
សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន បានអញ
+7
នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន បានអញ្ជើញចូលរួមពិធីសំណះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងក្រុមប្រឹក្សា គណៈអភិបាល រាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាល រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលថ្មីរបស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក
+6
នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលថ្មីរបស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ - ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ​
+6
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ - ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ​ បន្តដំណេីរ​ចូលរួមក្នុងពិធីទស្សនាថ្នាលបណ្ដុះកូនឈើខ្នាតតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា។

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ បានប
+9
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ បានបន្តអមដំណើរ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អញ្ជើញ​ចូលរួមសួរសុខទុក្ខកម្មករ-កម្មការិនី​ និងទស្សនកិច្ចកសិដ្ឋានចេក ឈិន ជីនាង នៅស្រុកអូររាំងឪ ខេត្តត្បូង​ឃ្មុំ​។