348
Subscribers
No data24 hours
-27 days
-130 days
Posts Archive
+8
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ជា សុផាកន្នី បានអញ្ជើញចូលរួមពិធីជួបជុំលាគ្នា ដើម្បីជូនដំណើរ ឯកឧត្តម អ៊ុយអេណូ អាត់ស៊ុស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អ៊ុយអេណូ ហ៊ីរ៉ូមី នៅសណ្ឋាគារ Raffles Hotel Le Royal។
ប្រសាសន៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នៅក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ក្រសួងបរិស្ថានសម្រេចបានការចែកកូនឈើចម្រុះជូន ប្រជាពលរដ្ឋយកទៅដាំបានចំនួន ១,២ លានដើម (១លាន ២សែនដើម)។
ពិព័រណ៍ «ពន្លកបៃតង» និងយុទ្ធនាការដាំដើមត្នោត ១លានដើម ឆ្នាំ២០២៦
🎙 សារសម្លេង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងការយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរនៅតំបន់ខ្នងផ្សារ
ទិដ្ឋភាពថ្ងៃទី៣ នៃកម្មវិធី «ពន្លកបៃតង» មានភាពសប្បាយរីករាយយ៉ាងខ្លាំង របស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមមកទទួលយកកូនឈើទៅដាំដើម្បីកម្ពុជាទទួលបានភាពបៃតង...!
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦...!
🌐https://t.me/speechheeangsophalleth
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ - ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញក្នុងពិធីអបអរសាទរថ្ងៃកំណើតគណបក្សប្រជាជន និងស្វាគមន៍សមាជិក សមាជិការថ្មីរបស់គណបក្សប្រជាជន នៃស្រុកអូរាំងឳ ស្រុកពញ្ញាក្រែក និងស្រុកត្បូងឃ្មុំចំនួន ២៤៧៨នាក់។
សូមអញ្ជើញចូលរួមទាំងអស់គ្នា...!
https://www.facebook.com/share/p/18fE18nCyK/?mibextid=wwXIfr
+9
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រតិភូចុះទស្សនកិច្ចគោលដៅលំហែបៃតង នៃតំបន់ការពារធម្មជាតិ ឧទ្យានជាតិជួរភ្នំក្រវាញ។
គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធគោលដៅលំហែបៃតងនៅក្នុងខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដើម្បីរៀបចំជារបៀងគោលដៅលំហែបៃតង តភ្ជាប់តំបន់សក្ដានុពលនៅក្នុងខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ជាពិសេសតំបន់ទាក់ទាញនានានៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិជួរភ្នំក្រវាញ។
ការពង្រឹងគោលដៅលំហែបៃតងនៅឧទ្យានជាតិជួរភ្នំក្រវាញ នឹងជួយលើកកម្ពស់ជីវភាពសហគមន៍ឱ្យកាន់តែប្រសើរ និងពង្រឹងការការពារធនធានធម្មជាតិ រួមទាំងការអភិរក្សជីវចម្រុះនៅក្នុងតំបន់គោលដៅខាងលើផងដែរ។
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន លើកទឹកចិត្តសិស្សនៅវិទ្យាល័យហ៊ុនសែន បឹងប្រៃយ៍ ចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ
+7
នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមនិងណែនាំខ្លួនរបស់អ្នកនាង Pauline Lapaige - Sale Area Developer នៃក្រុមហ៊ុន Ecosteryl នាទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ផ្ញេីសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា។
+8
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ - ពិធីប្រគល់ធុងសំរាមសម្រាប់ចែកជូនតាមបណ្តាវត្តអារាម សាលារៀន ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប។ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាព « ទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ» របស់ខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញតាមរយៈភាពស្អាត ភាពបៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប។
យុទ្ធនាការ «ពន្លកបៃតង» ចាប់ផ្តើមពីកុមារចូលរួមដាំឈើដើម្បីបង្កើនគម្របព្រៃឈើនិងដើម្បីអព្យាក្រឹតកាបូននៃកម្ពុជា។
#ngauvborina
ទីក្រុងស្អាត ផ្លូវជាតិគ្មានសំរាម ផ្ដើមចេញពីការចូលរួមមិនចោលសំរាមរបស់យើងទាំងអស់គ្នា...!
#eang #sophalleth #Moe #ក្រសួងបរិស្ថាន #បៃតង #ខ្មែរធ្វើបាន #ចីរភាព #កម្ពុជាស្អាត #កម្ពុជាបៃតង #ខ្មែរធ្វើបាន #យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា #ភាពបៃតង
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ -#វិចារណកថា (#ខ្មែរ និង #English)
ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដីhttps://www.facebook.com/share/p/1HJACJ19dX/?mibextid=wwXIfr
#Environment, #Nature, #Earth, #Eco, #GoGreen, #Sustainability, #ClimateChange, #ClimateAction, #GlobalWarming, #EnvironmentalAwareness
