អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ
Open in Telegram
ឆានែលតេឡេក្រាមផ្លូវការរបស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ The official channel of General Department of Inspection https://www.facebook.com/GeneralDepartmentofInspection
Show more3 533
Subscribers
+2024 hours
+677 days
+9930 days
Posts Archive
នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបិទសន្និបាតនេះប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ព្រមទាំងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕
សូមចុចតំណភ្ជាប់នេះដេីម្បីដាក់ពាក្យបណ្តឹងអនឡាញ៖
» https://css-gdin.interior.gov.kh/home
» 🌐Facebook
» 🌐Telegram
» 🌐TikTok
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលការងារអធិការកិច្ច និងអង្កេតស្រាវជ្រាវ ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងការកសាងសមត្ថភាពជំនាញអធិការកិច្ចប្រកបទៅដោយសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ ដែលធ្វើបទឧទេ្ទសនាមដោយ ឯកឧត្ដម សូ សុផាន់ណា អគ្គាធិការរង នៃអគ្គាធិការដ្ឋាន។
កម្មវិធីបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសាលប្រជុំអគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ទោ ប្រធាននាយកដ្ឋាន លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីនៃនាយកដ្ឋានជាច្រើនរូបទៀត៕
សូមចុចតំណភ្ជាប់នេះដេីម្បីដាក់ពាក្យបណ្តឹងអនឡាញ៖
» https://css-gdin.interior.gov.kh/home
» 🌐Facebook
» 🌐Telegram
» 🌐TikTok
+1
ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឱ្យចូលបម្រើការងារនៅអគ្គាធិការដ្ឋាន។
នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ និងថ្នាក់ដឹកនាំ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ពិធីសន្និបាតនេះប្រារព្ធធ្វើទៅមានរយៈពេលចំនួន ០២ថ្ងៃ គឺថ្ងៃទី៧ និងថ្ងៃទី៨ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយដ្ឋាននានា និងថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ព្រមទាំងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕
សូមចុចតំណភ្ជាប់នេះដេីម្បីដាក់ពាក្យបណ្តឹងអនឡាញ៖
» https://css-gdin.interior.gov.kh/home
» 🌐Facebook
» 🌐Telegram
» 🌐TikTok
