ដៃគូអាជីវករធនាគារ វីង (ភ្នំពេញ)
Open in Telegram
ឆានែលនេះមានគោលបំណងផ្តល់ជូនព័ត៌មាន ក៏ដូចជាប្រូម៉ូសិនផ្សេងៗជាមួយដៃគូអាជីវករ ធនាគារ វីងដែលមានទីតាំងនៅទូទាំងក្រុងភ្នំពេញ!
Show more7 846
Subscribers
-624 hours
-277 days
-13030 days
Posts Archive
គណៈគ្រប់គ្រង និងបុគ្គលិក នៃធនាគារ វីង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ 90 យាងចូល 91 ព្រះវស្សា។ សូមព្រះមហាក្សត្រី មានព្រះរាជសុខភាពល្អបរិបូរ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគ្រងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនខ្មែរទូទាំងប្រទេស។
នាឱកាសដ៏មហានក្ខត្តឫក្សនេះ គ្រប់សាខារបស់ធនាគារ វីង ទាំងអស់នឹងឈប់សម្រាក នៅថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2026 ហើយនឹងបើកដំណើរការជាធម្មតាវិញនៅ ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2026 ។ ដោយឡែកស្នាក់ការកណ្ដាល (អគារធនាគារ វីងថៅវើ), សាខាបឹងកេងកង, សាខា 7 មករា, សាខាទួលគោក, សាខាភ្នំពេញថ្មី, សាខាវត្តភ្នំ, សាខាអ៊ីអនម៉លមានជ័យ, សាខាអូបែកក្អម, សាខាកំបូល, សាខាទឹកថ្លា និងសាខាក្រុងព្រះសីហនុ នឹងនៅបម្រើសេវាកម្មជូនលោកអ្នកជាធម្មតា។
លោកអ្នកនៅតែអាចរីករាយជាមួយការធ្វើប្រតិបត្តិការសាច់ប្រាក់បានយ៉ាងងាយស្រួលនៅតាមអេប Wing Bank, ម៉ាស៊ីន ATMs (Wing 24/7) ឬ និងនៅតាមភ្នាក់ងារធនាគារ វីង ទូទាំងប្រទេស។
សម្រាប់ចម្ងល់ផ្សេងៗ ឬមានតម្រូវការបន្ទាន់ណាមួយ សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់យើងតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់ធនាគារ វីង ឬតាមមុខងារ “បតជំនួយ” របស់យើងដែលមាននៅលើអេប Wing Bank។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវារបស់ធនាគារ វីង។
#WingBank #QueenMothersBirthday #BranchClosureNotice
ដៃគូអាជីវករជាទីគោរព! ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារ របស់អ្នកកាន់តែរលូន ធនាគារ វីង នឹងមានកាលវិភាគអាប់ហ្គ្រេដប្រព័ន្ធបាគង ចាប់ពីម៉ោង 10:50 យប់ ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2026 រហូតដល់ម៉ោង 1:10 ព្រឹក ថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2026។ ក្នុងអំឡុងពេលខាងលើ រាល់ប្រតិបត្តិការទូទាត់ដែលធ្វើឡើងតាមប្រព័ន្ធបាគង នឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ ខណៈដែលយើងខិតខំកែលម្អ និងបង្កើនប្រសិទ្ធភាពបទពិសោធន៍ធនាគាររបស់លោកអ្នកឱ្យបានកាន់តែប្រសើរឡើង។
#WingBank #BakongUpgrade #Announcement
ដៃគូទូទាត់របស់ធនាគារ វីងទាំងអស់ជាទីគោរព!
យើងខ្ញុំបានបង្កើតសម្រង់មតិសម្រាប់ខែថ្មីនេះ អំពីសេវាកម្មរបស់ធនាគារយើងខ្ញុំ ហើយយើងពិតជាត្រូវការការចូលរួមរបស់លោកអ្នកក្នុងការឆ្លើយសំនួរងាយៗខាងក្រោម។ សូមចំណាយពេលប្រហែល 1 នាទីដើម្បីឆ្លើយសំនួរទាំងនោះ ព្រោះមតិយោបល់របស់លោកអ្នកពិតជាមានតម្លៃ និងមានសារៈសំខាន់បំផុតសម្រាប់ធនាគារយើងខ្ញុំ។
👉 សូមចុចលីងនេះ https://myvoice.wingbank.com.kh/l5RSa7
សូមអរគុណ!
ផ្តើមចេញពីអាជីវករលក់ផ្លែដូងបោះដុំ ហើយក្លាយទៅជាភ្នាក់ងារ វីងម៉ាស្ទ័រ៖ ដំណើរជីវិតមួយនេះត្រូវបានដឹកនាំដោយភាពក្លាហាន និងទំនុកចិត្ត។
ដោយបានចាប់ផ្តើមពីការជួយគ្រួសារលក់ផ្លែដូងនៅផ្សារដើមគរ ហើយបានក្លាយជាភ្នាក់ងារ វីង ចំនួន៣ទីតាំងនេះ លោកស្រី ដៀប សុវណ្ណ បានប្រែក្លាយភាពក្លាហាន ការតាំងចិត្ត និងការខិតខំប្រឹងប្រែង ទៅជាអាជីវកម្មដ៏រីកចម្រើនមួយ។ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដែលអាចទំនុកចិត្តបានទៅដល់សហគមន៍ លោកស្រីកំពុងជួយគាំទ្រអាជីវករនៅក្នុងមូលដ្ឋានឱ្យពួកគាត់អាចពង្រីកអាជីវកម្មរបស់ខ្លួនបានកាន់តែប្រសើរជាងមុន។
សូមអានដំណើរជីវិតដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកស្រី និងស្វែងយល់ថា ការជឿជាក់លើក្តីស្រមៃមួយ អាចបង្កើតភាពជោគជ័យយូរអង្វែងបានដោយរបៀបណា តាមរយៈតំណភ្ជាប់ខាងក្រោម។
🌐 អានបន្ថែម៖ https://bit.ly/4tGOVos
#WingBank #WingMasterAgent #WingsofChangeKH
🎥 ទស្សនាវីដេអូលើ YouTube៖ https://youtu.be/3SH82qJBUqc
🕵️♂️ នៅក្នុងសម័យឌីជីថល ជនឆបោកកាន់តែមានល្បិចកល និងពូកែសម្តែងជាងមុន។ ប៉ុន្តែទោះបីពួកគេសម្តែងបានល្អប៉ុណ្ណា ក៏នៅតែមានចំណុចខ្វះខាតតូចៗដែលអាចបង្ហាញឱ្យយើងសង្ស័យបាន ប្រសិនបើយើងពិនិត្យឱ្យបានម៉ត់ចត់។ នៅក្នុងវីដេអូនេះ ស្រីណុច នឹងមកបកស្បែកមុខ និងលាតត្រដាងពីវិធីសាស្ត្រដែលជនឆបោកប្រើ ដើម្បីបោកបញ្ឆោតអ្នកលើអនឡាញ។
#WingBank #ScamAlert #StaySafe
អតិថិជនជាទីគោរព! ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារ របស់អ្នកកាន់តែរលូន ធនាគារ វីង នឹងមានកាលវិភាគអាប់ហ្គ្រេដប្រព័ន្ធបាគងរបស់ធនាគារ វីង ចាប់ពីម៉ោង 1:00 ព្រឹក រហូតដល់ម៉ោង 1:40 ព្រឹក ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2026។ ក្នុងអំឡុងពេលខាងលើ រាល់ប្រតិបត្តិការទូទាត់ដែលធ្វើឡើងតាមប្រព័ន្ធបាគងតាមរយៈរបស់ធនាគារ វីង នឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ ខណៈដែលយើងខិតខំកែលម្អ និងបង្កើនប្រសិទ្ធភាពបទពិសោធន៍ធនាគាររបស់លោកអ្នកឱ្យបានកាន់តែប្រសើរឡើង។
#WingBank #BakongUpgrade #Announcement
ជនឆបោកអាចក្លែងបន្លំធ្វើជា "បុគ្គលិកធនាគារ វីង" ដោយផ្ញើសារដែលមានភ្ជាប់នូវលីង (Link) ប្លែកៗ ឬការផ្តល់ជូនដែលមើលទៅចំណេញហួសពីការពិតដើម្បីល្បួងយើង។ វីដេអូនេះនឹងមកចែករំលែកវិធីងាយៗ ដើម្បីការពារខ្លួនពីការឆបោក និងរក្សាសុវត្ថិភាពគណនីធនាគារ វីង របស់អ្នកឱ្យមានសុវត្ថិភាពបំផុត។ គ្រាន់តែយើងចេះសង្កេតមើលសញ្ញាគួរឱ្យសង្ស័យមួយចំនួន នោះយើងនឹងអាចការពារខ្លួនបានទាន់ពេល និងមិនធ្លាក់ក្នុងអន្ទាក់ជនឆបោកទាំងនោះឡើយ។
🎥 ទស្សនាវីដេអូនេះ https://bit.ly/43lOzZq ដើម្បីដឹងពីរបៀបផ្ទៀងផ្ទាត់ព័ត៌មាន និងការរក្សាលេខកូដសម្ងាត់ (PIN) ឱ្យមានសុវត្ថិភាពខ្ពស់ជាមួយធនាគារ វីង។
#WingBank #ScamAlert #StaySafe
ដៃគូអាជីវករធនាគារ វីង ជាទីគោរព!
ធនាគារ វីង សូមជម្រាបជូនដំណឹងដល់លោកអ្នកឱ្យបានជ្រាបថា យើងខ្ញុំនឹងធ្វើ តំហែទាំប្រព័ន្ធប្រតិបត្តិការកាតនៅព្រឹកថ្ងៃអាទិត្យ ទី 17 ឧសភា 2026 ពីម៉ោង 1:30 ដល់ម៉ោង 3:30 នាទីព្រឹក។ ក្នុងអំឡុងពេលនៃការធ្វើតំហែទាំនេះ ប្រតិបត្តិការដែលធ្វើឡើងតាម ម៉ាស៊ីន ATM/CRM, POS ឬការចាយវាយតាមកាត វីង គ្រប់ប្រភេទនឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្ន។
យើងខ្ញុំសូមអភ័យទោសទុកជាមុនចំពោះបញ្ហារំខានដែលកើតមាន និងសូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគាររបស់យើងខ្ញុំ។
#WingBank #WingBankCardUpgrade #Announcement
ដៃគូទូទាត់របស់ធនាគារ វីងទាំងអស់ជាទីគោរព!
យើងខ្ញុំបានបង្កើតសម្រង់មតិសម្រាប់ខែថ្មីនេះ អំពីសេវាកម្មរបស់ធនាគារយើងខ្ញុំ ហើយយើងពិតជាត្រូវការការចូលរួមរបស់លោកអ្នកក្នុងការឆ្លើយសំនួរងាយៗខាងក្រោម។ សូមចំណាយពេលប្រហែល 1 នាទីដើម្បីឆ្លើយសំនួរទាំងនោះ ព្រោះមតិយោបល់របស់លោកអ្នកពិតជាមានតម្លៃ និងមានសារៈសំខាន់បំផុតសម្រាប់ធនាគារយើងខ្ញុំ។
👉 សូមចុចលីងនេះ https://myvoice.wingbank.com.kh/l5RSa7
សូមអរគុណ!
ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ វីង សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបថ្វាយព្រះពរជ័យបវរមហាប្រសើរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ 73 យាងចូល 74 ព្រះវស្សានៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសដ៏មហាប្រសើរនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គប្រាសចាកព្រះរោគាពាធទាំងពួង មានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រខ្មែរគ្រប់រូប អស់កាលជានិរន្តរ៍តរៀងទៅ។
ក្នុងឱកាសនេះ គ្រប់សាខារបស់ធនាគារ វីង ទាំងអស់នឹងឈប់សម្រាក នៅថ្ងៃទី 14 ខែឧសភា ឆ្នាំ 2026 ហើយនឹងបើកដំណើរការជាធម្មតាវិញនៅ ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2026 ។ ដោយឡែកស្នាក់ការកណ្ដាល (អគារធនាគារ វីងថៅវើ), សាខាបឹងកេងកង, សាខា 7 មករា, សាខាទួលគោក, សាខាភ្នំពេញថ្មី, សាខាវត្តភ្នំ, សាខាអ៊ីអនម៉លមានជ័យ, សាខាអូបែកក្អម, សាខាកំបូល និងសាខាក្រុងព្រះសីហនុ នឹងនៅបម្រើសេវាកម្មជូនលោកអ្នកជាធម្មតា។
លោកអ្នកនៅតែអាចរីករាយជាមួយការធ្វើប្រតិបត្តិការសាច់ប្រាក់បានយ៉ាងងាយស្រួលនៅតាមអេប Wing Bank, ម៉ាស៊ីន ATMs (Wing 24/7) ឬ និងនៅតាមភ្នាក់ងារធនាគារ វីងទូទាំងប្រទេស។
សម្រាប់ចម្ងល់ផ្សេងៗ ឬមានតម្រូវការបន្ទាន់ណាមួយ សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់យើងតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់ធនាគារ វីង ឬតាមមុខងារ “បតជំនួយ” របស់យើងដែលមាននៅលើអេប Wing Bank។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវារបស់ធនាគារ វីង។
#WingBank #BranchClosure
ជូនចំពោះដៃគូអាជីវករជាទីគោរព,
សូមជម្រាបជូនថា មុខងារស្កេនទូទាត់ពី Alipay+ ទៅកាន់ វីង KHQR នៅតែកំពុងស្ថិតក្រោមការថែទាំប្រព័ន្ធ ហើយនឹងត្រូវផ្អាកជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
លោកអ្នកនៅតែអាចប្រើប្រាស់ វីង KHQR របស់លោកអ្នក សម្រាប់ការទូទាត់ពីធនាគារទាំងអស់នៅកម្ពុជាបានជាធម្មតា។
សូមអរគុណចំពោះការយោគយល់។
💐 ភាពជាម្ដាយ គឺជាដំណើរជីវិតដ៏អស្ចារ្យដែលពោរពេញដោយក្ដីស្រឡាញ់ឥតលក្ខខណ្ឌ ការលះបង់ និងភាពរឹងមាំដែលជាគ្រឹះដ៏រឹងមាំនៃសុភមង្គលក្នុងគ្រប់គ្រួសារ។ នៅពីក្រោយភាពកក់ក្ដៅនៃផ្ទះនីមួយៗ គឺតែងតែមានអ្នកម្ដាយដែលផ្ដល់នូវការថែទាំ និងការលះបង់ ដែលជាប្រភពនៃកម្លាំងចិត្ត និងជាពន្លឺបង្ហាញផ្លូវ សម្រាប់កូនចៅ។
ក្នុងឱកាសដ៏ពិសេសនេះ ធនាគារ វីង សូមសម្ដែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកម្ដាយគ្រប់រូប សម្រាប់ការលះបង់ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ រីករាយទិវាអ្នកម្តាយ ជូនចំពោះអ្នកម្ដាយដ៏អស្ចារ្យគ្រប់រូប!
#WingBank #WingMothersDay
ជូនចំពោះដៃគូអាជីវករជាទីគោរព,
សូមជម្រាបជូនថា មុខងារស្កេនទូទាត់ពី Alipay+ ទៅកាន់ វីង KHQR កំពុងស្ថិតក្រោមការថែទាំប្រព័ន្ធ ហើយនឹងត្រូវផ្អាកជាបណ្ដោះអាសន្ន រហូតដល់រសៀលថ្ងៃចន្ទ ទី 11 ខែឧសភា ឆ្នាំ 2026។
លោកអ្នកនៅតែអាចប្រើប្រាស់ វីង KHQR របស់លោកអ្នក សម្រាប់ការទូទាត់ពីធនាគារទាំងអស់នៅកម្ពុជាបានជាធម្មតា។
សូមអរគុណចំពោះការយោគយល់។
ដៃគូទូទាត់របស់ធនាគារ វីងទាំងអស់ជាទីគោរព!
យើងខ្ញុំបានបង្កើតសម្រង់មតិសម្រាប់ខែថ្មីនេះ អំពីសេវាកម្មរបស់ធនាគារយើងខ្ញុំ ហើយយើងពិតជាត្រូវការការចូលរួមរបស់លោកអ្នកក្នុងការឆ្លើយសំនួរងាយៗខាងក្រោម។ សូមចំណាយពេលប្រហែល 1 នាទីដើម្បីឆ្លើយសំនួរទាំងនោះ ព្រោះមតិយោបល់របស់លោកអ្នកពិតជាមានតម្លៃ និងមានសារៈសំខាន់បំផុតសម្រាប់ធនាគារយើងខ្ញុំ។
👉 សូមចុចលីងនេះ https://myvoice.wingbank.com.kh/l5RSa7
សូមអរគុណ!
ដំណឹងល្អ! ឆាប់ៗនេះ វីងភ័ញ របស់អ្នក នឹងត្រូវប្តូរមកជាតម្លៃប្រាក់រៀលវិញ ដើម្បីផ្ដល់ជូននូវបទពិសោធន៍កាន់តែប្រសើរ និងងាយស្រួលយល់ជាងមុន។ ចាំអ៊ុតមើលទាំងអស់គ្នាណា!
#WingBank #WingBankApp #Wingpoints
+3
ផ្តើមចេញពីគំនិតកាលកំពុងសិក្សានៅសាកលវិទ្យាល័យ រហូតប្រែក្លាយជាប្រព័ន្ធបច្ចេកវិទ្យាដែលទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ជាង 1,000 អាជីវកម្ម ថ្នាល BeOne Platform បានបង្ហាញយ៉ាងច្បាស់ពីសក្តានុពលនៃភាពច្នៃប្រឌិតរបស់ធុរកិច្ចថ្មីក្នុងស្រុក។ ដំណើរនៃការចាប់ផ្តើមអាជីវកម្មរបស់លោក ភូ លីន គឺជាសក្ខីភាពបញ្ជាក់ថា វិធីសាស្រ្តនៃការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងសម្រាប់ការគ្រប់គ្រងប្រតិបត្តិការបុគ្គលិករបស់អាជីវកម្មក្នុងស្រុកអាចជាគន្លឹះបើកផ្លូវឆ្ពោះទៅពង្រីកវិសាលភាពលើទីផ្សារក្នុងតំបន់។
🌐 អានអត្ថបទលម្អិត៖ https://bit.ly/42oSQuL
#WingBank #WingsofChangeKH #BeOne
សូមប្រុងប្រយ័ត្នករណីជនខិលខូចបន្លំធ្វើជាបុគ្គលិកធនាគារ វីង! អតិថិជនទាំងអស់ជាទីគោរព ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបន្លំខ្លួនធ្វើជាបុគ្គលិករបស់ធនាគារ វីង ហើយប្រមូលប្រាក់បង់កម្ចីដោយផ្ទាល់ពីអតិថិជន ក្រោមហេតុផលផ្សេងៗដូចខាងក្រោម៖
1. ប្រព័ន្ធធនាគារ វីង កំពុងមានបញ្ហាបច្ចេកទេស ហើយតម្រូវឱ្យអតិថិជនធ្វើការបង់ប្រាក់កម្ចីដោយផ្ទាល់ម្តងទៀត តាមរយៈជនខិលខូចទាំងនោះ។
2. អតិថិជននឹងទទួលបានអត្ថប្រយោជន៍ក្នុងការបញ្ចុះតម្លៃប្រាក់បង់ប្រចាំខែ តែតម្រូវឱ្យអតិថិជនបង់ប្រាក់កម្ចីតាមរយៈបុគ្គលិក។
3. អតិថិជនដែលបង់ប្រាក់កម្ចីយឺតយ៉ាវ ឬផ្លាស់ប្តូរតារាងបង់ប្រាក់ប្រចាំខែ ត្រូវបានតម្រូវឱ្យបង់ប្រាក់ភ្លាមៗ តាមរយៈគណនី ឬលេខទូរស័ព្ទរបស់ជនខិលខូចទាំងនោះ។
ធនាគារ វីង សូមជម្រាបរំលឹកជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា ធនាគារ វីង ពុំដែលមានគោលការណ៍អនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនទទួលប្រាក់ពីអតិថិជនឡើយ។ រាល់ការបង់ប្រាក់ បុគ្គលិកធនាគារ វីង តែងតែណែនាំឱ្យអតិថិជនដាក់ប្រាក់ចូលក្នុងគណនីដោយខ្លួនឯង ឬទៅភ្នាក់ងារ វីង ណាមួយដែលនៅជិត ដើម្បីដាក់ប្រាក់ចូលគណនី។
ប្រសិនបើអតិថិជនជួបប្រទះករណីដូចដែលបានជម្រាបជូនខាងលើ នោះគឺជាករណីឆបោក។ អតិថិជនអាចរាយការណ៍មកលេខ 023 999 989 / 012 999 489 ភ្លាមៗ ដើម្បីបញ្ជាក់ ឬមកកាន់សាខាធនាគារ វីង ណាមួយដែលនៅជិត។ សូមអរគុណ!
#WingBank #ScamAlert #StaySafe
🙏 សូមអនុមោទនាពិធីបុណ្យវិសាខបូជា ដែលជាការរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗទាំង 3 របស់ព្រះសម្មាសម្ពុទ្ធ នៃថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វាន។
#WingBank #VisakBochea
ដើម្បីចូលរួមអបអរសាទរ ទិវាពលកម្មអន្តរជាតិ គ្រប់សាខាធនាគារ វីង ទាំងអស់ នឹងត្រូវឈប់សម្រាក នៅថ្ងៃទី 01 ខែឧសភា ឆ្នាំ 2026 ហើយនឹងបើកដំណើរការជាធម្មតាវិញនៅ ថ្ងៃទី 02 ខែឧសភា ឆ្នាំ 2026។ ដោយឡែកស្នាក់ការកណ្ដាល (អគារធនាគារ វីងថៅវើ), សាខាបឹងកេងកង, សាខា 7 មករា, សាខាទួលគោក, សាខាភ្នំពេញថ្មី, សាខាវត្តភ្នំ, សាខាអ៊ីអនម៉លមានជ័យ, សាខាអូបែកក្អម, សាខាកំបូល និងសាខាក្រុងព្រះសីហនុ នឹងនៅបម្រើសេវាកម្មជូនលោកអ្នកជាធម្មតា។
លោកអ្នកនៅតែអាចរីករាយជាមួយការធ្វើប្រតិបត្តិការសាច់ប្រាក់បានយ៉ាងងាយស្រួលនៅតាមអេប Wing Bank, ម៉ាស៊ីន ATMs (Wing 24/7) ឬ និងនៅតាមភ្នាក់ងារធនាគារ វីងទូទាំងប្រទេស។
សម្រាប់ចម្ងល់ផ្សេងៗ ឬមានតម្រូវការបន្ទាន់ណាមួយ សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនរបស់យើងតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់ធនាគារ វីង ឬតាមមុខងារ “បតជំនួយ” របស់យើងដែលមាននៅលើអេប Wing Bank។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវារបស់ធនាគារ វីង។
#WingBank #InternationalLaborDay #BranchClosureNotice
