en
Feedback
អគ្គនាយកដ្ឋានរដ្ឋបាល នៃ ក្រសួងមហាផ្ទៃ

អគ្គនាយកដ្ឋានរដ្ឋបាល នៃ ក្រសួងមហាផ្ទៃ

Open in Telegram
2 341
Subscribers
No data24 hours
+147 days
+5830 days
Posts Archive
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តស្ដាប់ការធ្វើបទអន្តរាគមន៍​ បទបង្ហាញ​ និងកិច្ចពិភាក្សាក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅរសៀល ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អញ្ជើញបន្តស្ដាប់ការធ្វើបទអន្តរាគមន៍​ បទបង្ហាញ​ និងកិច្ចពិភាក្សាក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ បទអន្តរាគមន៍​ និងបទបង្ហាញសំខាន់ៗរួមមាន៖ ១. បទអន្តរាគមន៍ស្តីពីតួនាទីរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានលើការងារគាំទ្រដល់សមាជិកក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។ ២.​ បទបង្ហាញស្តីពីបទពិសោធក្នុងការអនុវត្តការងារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយលោក ស៊ីវ យុត ចៅសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។ ៣.​ បទបង្ហាញស្តីពីបទពិសោធក្នុងការអនុវត្តការងារផ្ដល់សេវាសង្គម និងអនាម័យបរិស្ថាន ដោយ លោក ទិន ទី មេឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ ៤.​ បទបង្ហាញស្តីពីបទពិសោធក្នុងការអនុវត្តការងារភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយ លោកស្រី ស៊ុំ កល្យាណ មេឃុំដំណាក់អំពិល ស្រុកអង្គស្នូល ខេត្តកណ្តាល។ ៥.​ បទបង្ហាញស្តីពីការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ដោយ លោក ផន ចាន់រិទ្ធ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ៦.​ បទបង្ហាញស្តីពីការបញ្រ្ជាបយេនឌ័រនៅថ្នាក់ឃុំ សង្កាត់ ដោយ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី។ ៧.​ បទបង្ហាញស្តីពីអភិបាលកិច្ចឃុំ សង្កាត់តាមទិន្នន័យអង្កេត៖ សមត្ថភាព ការចូលរួម គណនេយ្យភាព និងការផ្តល់សេវា ដោយ លោកបណ្ឌិត ជុនលី សិរីវិចិត្រ នាយកមជ្ឈមណ្ឌលអភិបាលកិច្ច និងនវានុវត្តន៍ក្នុងវិស័យសាធារណៈ និងលោកបណ្ឌិត ខាត់ ប៊ុនថន អ្នកស្រាវជ្រាវ មជ្ឈមណ្ឌលអភិបាលកិច្ច និងនវានុវត្តន៍ក្នុងវិស័យសាធារណៈ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ ជាកិច្ចបញ្ចប់សម្រាប់សន្និបាតថ្ងៃទី១​ គឺកិច្ចពិភាក្សារបស់វាគ្មិន (Panel Discussion) ថ្នាក់ជាតិលើការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ សម្របសម្រួលដោយ លោកបណ្ឌិត ជុនលី សិរីវិចិត្រ នាយកមជ្ឈមណ្ឌលអភិបាលកិច្ច និងនវានុវត្តន៍ក្នុងវិស័យសាធារណៈ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)​ និងសមាសភាពវាគ្មិន​ រួមមាន៖​ • ឯកឧត្តមបណ្ឌិត ឌី សុវណ្ណ​ អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ • ឯកឧត្ដម ឈួន ប៊ុនឈឿន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច ក្រសួងអប់រំ យុវជន និងកីឡា។ • លោកស្រី សេងផល ដាវីន អគ្គនាយករង នៃអគ្គនាយកដ្ឋានសមភាព-យេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី។ • លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល។ •លោក សរ កុសល ប្រធាននាយកដ្ឋានផែនការថ្នាក់ក្រោមជាតិ នៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ។ •លោក ភី ណូ ប្រធាននាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ •លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ប្តេជ្ញាខិតខំយកចិត្តទុកដាក់ឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ អនុវត្តការងារបម្រើជាតិ និងប្រជាពលរដ្ឋទទួលបានជោគជ័យកាន់តែធំធេងបន្ថែមទៀត ក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបក្នុង«សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្នុងរយៈពេលជាង៤ឆ្នាំកន្លងមក (២០២២-២០២៥) បានប្រព្រឹត្តទៅក្នុងដំណាក់កាលប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញយ៉ាងមុតស្រួចនូវកំណែទម្រង់អភិបាលកិច្ច កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់ កាលទី២(២០២១-២០៣០)និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ផ្អែកលើការបូកសរុប វិភាគ និងវាយតម្លៃសមិទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី៥នេះ អាចសន្និដ្ឋានបានថា៖ ១-ភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន៖ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ជាទៀងទាត់អស់រយៈពេល ៥អាណត្តិ និងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលមានសមាជិកសរុបចំនួន ១១.៦២២រូប នៅទូទាំង ១.៦៥២ ឃុំ សង្កាត់ បានបញ្ជាក់យ៉ាងច្បាស់អំពីភាពស្របច្បាប់ ភាពជាតំណាងពិតប្រាកដរបស់ប្រជាពលរដ្ឋ និងការចាក់គ្រឹះយ៉ាងរឹងមាំនៃប្រព័ន្ធអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ២-ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រនៃរដ្ឋបាលមូលដ្ឋាន៖ រដ្ឋបាលឃុំ សង្កាត់ បានបោះជំហានវិវត្តយ៉ាងច្បាស់លាស់ ពីអង្គភាពដែលផ្តោតជាចម្បងលើការងាររដ្ឋបាល លិខិតស្នាម និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទៅជារដ្ឋបាលមូលដ្ឋានដែលមានតួនាទីពហុវិស័យកាន់តែទូលំទូលាយ ទាំងលើការផ្តល់សេវាសាធារណៈ សេវាសង្គម កិច្ចគាំពារសង្គម ការអប់រំកុមារតូច កិច្ចការពារស្ត្រីនិងកុមារ អនាម័យបរិស្ថាន ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ គណនេយ្យភាពសង្គម និងការធ្វើបរិវត្តកម្មឌីជីថល។ ៣-ការបម្លែងគោលនយោបាយជាតិទៅជាសកម្មភាពជាក់ស្តែង៖ ក្រុមប្រឹក្សា និងរដ្ឋបាល ឃុំ សង្កាត់ បានដើរតួនាទីយ៉ាងសកម្មជាស្ពានតភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ក្នុងការបម្លែងគោលនយោបាយ ច្បាប់ និងកម្មវិធីជាតិ ទៅជាផែនការ ថវិកា គម្រោងវិនិយោគ និងសេវាសាធារណៈជាក់ស្តែង ដែលឆ្លើយតបចំតម្រូវការចាំបាច់ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជា-ពលរដ្ឋនៅមូលដ្ឋាន។ ទន្ទឹមនឹងសមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ របាយការណ៍ក៏បានបង្ហាញយ៉ាងច្បាស់នូវបញ្ហាប្រឈម គម្លាតសមត្ថភាព ធនធាន និងកត្តាភូមិសាស្ត្រ ដែលធ្វើឱ្យកម្រិតនៃការអនុវត្តការងារនៅមិនទាន់មានភាពស្មើគ្នានៅគ្រប់មូលដ្ឋាននៅឡើយ។ យ៉ាងណាក៏ដោយ បទពិសោធ និងមេរៀនដែលទទួលបានក្នុងអាណត្តិទី៥ គឺជាមូលដ្ឋានគ្រឹះ និងជាធាតុចូលយុទ្ធសាស្ត្រដ៏មានតម្លៃបំផុត សម្រាប់ត្រួសត្រាយផ្លូវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ អាចបន្តពង្រឹងប្រសិទ្ធភាពការងារ ភាពម្ចាស់ការ តម្លាភាព និងគណនេយ្យភាព សំដៅឈានទៅសម្រេចបាននូវការគ្រប់គ្រងដែលផ្តោតលើលទ្ធផល គុណភាពសេវា សមធម៌ បរិយាបន្ន និងចីរភាព។ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងក្នុងនាមអង្គសន្និបាតទាំងមូល ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សូមប្តេជ្ញាខិតខំយកចិត្តទុកដាក់ប្រមូលរាល់មតិយោបល់ ធាតុចូល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងគណៈអធិបតី ដើម្បីកែសម្រួលនិងរៀបចំឯកសារយុទ្ធសាស្ត្រ គោលការណ៍ណែនាំ និងវិធានការគាំទ្រនានាឱ្យកាន់តែមុតស្រួច សម្រាប់ដាក់ចេញឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ អនុវត្តការងារបម្រើជាតិ និងប្រជាពលរដ្ឋទទួលបានជោគជ័យកាន់តែធំធេងបន្ថែមទៀត៕

− ពិនិត្យលទ្ធភាពលើកកម្ពស់ប្រាក់ឧបត្ថម្ភ ស្ថិរភាពការងារ និងឱកាសអភិវឌ្ឍវិជ្ជាជីវៈសម្រាប់បុគ្គលិកកិច្ចសន្យា ព្រមទាំងបន្តលើកកម្ពស់តួនាទីស្ត្រី និងយុវជនក្នុងភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍមូលដ្ឋាន។ ទី៣-កែលម្អការគ្រប់គ្រងថវិកា លទ្ធកម្ម និងការផ្ទេរធនធាន៖ − សម្របសម្រួលជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ ដើម្បីកំណត់និងអនុវត្តកាលវិភាគផ្ទេរថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់ឱ្យបានទាន់ពេលវេលានៅដើមឆ្នាំ និងតាមដានការអនុវត្តជាប្រចាំ ដើម្បីជៀសវាងការប្រមូលផ្តុំគម្រោងនិងការទូទាត់នៅត្រីមាសចុងក្រោយ។ − ពង្រឹងការរៀបចំនិងប្រើប្រាស់ថវិកាលើសមាសភាគទាំងបីឱ្យចំអាទិភាព ជាពិសេសសេវាសង្គម និងអនាម័យបរិស្ថាន ព្រមទាំងរឹតបន្តឹងការអនុវត្តនីតិវិធីហិរញ្ញវត្ថុ និងលទ្ធកម្ម តាមរយៈការប្រកួតប្រជែងដោយស្មើភាព ការបង្ហាញព័ត៌មាន ការត្រួតពិនិត្យបច្ចេកទេស និងការទទួលខុសត្រូវចំពោះការប្រើប្រាស់ថវិកាខុសគោលដៅ ឬខុសកិច្ចសន្យា។ ទី៤-ពង្រឹងប្រសិទ្ធភាពផែនការ ការវិនិយោគ និងការសមាហរណកម្មគម្រោង៖ − រៀបចំផែនការ និងជ្រើសរើសគម្រោងដោយផ្អែកលើទិន្នន័យ តម្រូវការអាទិភាព និងផលប្រយោជន៍សេដ្ឋកិច្ច-សង្គម ដោយផ្លាស់ប្តូរពីការផ្តោតលើបរិមាណសំណង់ ទៅរកគុណភាពបច្ចេកទេស តម្លៃសមស្របនឹងថវិកា ភាពធន់នឹងអាកាសធាតុ និងការថែទាំបានយូរអង្វែង។ − ពង្រឹងសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យទទួលបានការប្តេជ្ញាចិត្តគាំទ្រជាក់លាក់ពីមន្ទីរ អង្គភាពជំនាញ និងដៃគូអភិវឌ្ឍន៍ ដោយបញ្ជាក់ស្ថាប័នគាំទ្រ គម្រោង ឆ្នាំអនុវត្ត និងទំហំថវិកា ព្រមទាំងមានប្រព័ន្ធតាមដានលទ្ធផលនៃការសន្យាទាំងនោះ។ ទី៥-ជំរុញបរិវត្តកម្មឌីជីថល និងទំនើបកម្មប្រព័ន្ធការងារ៖ − បន្តសហការពង្រីកការប្រើប្រាស់ប្រព័ន្ធឌីជីថលដែលមានស្រាប់ ដូចជា FMIS Portal ប្រព័ន្ធតាមដានថវិកា និងប្រព័ន្ធគណនេយ្យភាពសង្គម ព្រមទាំងបំពាក់បរិក្ខារបច្ចេកវិទ្យា បណ្តាញអ៊ីនធឺណិត និងការគាំទ្របច្ចេកទេសឱ្យបានសមស្របដល់គ្រប់សាលាឃុំ សង្កាត់។ − រៀបចំការបណ្តុះបណ្តាលជំនាញឌីជីថលតាមកម្រិតសមត្ថភាព និងតាមតួនាទីការងារ ធ្វើឱ្យប្រព័ន្ធទិន្នន័យអាចភ្ជាប់និងប្រើប្រាស់រួមគ្នាបាន ព្រមទាំងពង្រឹងសុវត្ថិភាពទិន្នន័យ ដើម្បីឈានទៅពង្រីកសេវាសាធារណៈតាមប្រព័ន្ធអនឡាញ។ ទី៦-ពង្រឹងការគាំពារសង្គម សមភាពយេនឌ័រ បរិស្ថាន និងភាពធន់របស់សហគមន៍៖ − បន្តពង្រឹងតួនាទីគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ និងការវិនិយោគលើមត្តេយ្យសិក្សាសហគមន៍ សុខភាពមាតានិងកុមារ និងអាហារូបត្ថម្ភ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងយុវជនក្នុងការធ្វើសេចក្តីសម្រេចនៅមូលដ្ឋាន។ − លើកកម្ពស់គុណភាព និងតម្លាភាពនៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដើម្បីធានាឱ្យការផ្តល់ជំនួយសង្គម និងបណ្ណសមធម៌ចំមុខសញ្ញា យុត្តិធម៌ និងមិនមានការរើសអើង។ − បង្កើនសកម្មភាពគ្រប់គ្រងសំណល់រឹងនិងរាវ ការប្រមូលសំរាម ទឹកស្អាតនិងអនាម័យ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការត្រៀមឆ្លើយតបគ្រោះមហន្តរាយ និងការរក្សាសន្តិសុខ សុវត្ថិភាព និងសាមគ្គីភាពសហគមន៍។ ទី៧-កែលម្អប្រព័ន្ធតាមដាន វាយតម្លៃ និងគណនេយ្យភាពផ្អែកលើផលសម្រេច៖ − បង្កើតសូចនាករ ទិន្នន័យគោល និងគោលដៅប្រចាំឆ្នាំសម្រាប់វាស់វែងមិនត្រឹមតែចំនួនសកម្មភាព ឬលទ្ធផលផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគុណភាពសេវា ការពេញចិត្តរបស់ប្រជាពលរដ្ឋ ផលសម្រេច និងការប្រែប្រួលជីវភាពជាក់ស្តែង ដោយបែងចែកទិន្នន័យតាមភេទ ក្រុមងាយរងគ្រោះ និងតំបន់នៅពេលចាំបាច់។ − ពង្រឹងការងារគណនេយ្យភាពសង្គម (ISAF) ឱ្យក្លាយជាវដ្តពេញលេញ ចាប់ពីការផ្សព្វផ្សាយព័ត៌មាន ការវាយតម្លៃរបស់ប្រជាពលរដ្ឋ ការរៀបចំផែនការកែលម្អ ការអនុវត្តនិងតាមដាន រហូតដល់ការបង្ហាញលទ្ធផលឆ្លើយតប និងការកែលម្អសេវាត្រឡប់ទៅប្រជាពលរដ្ឋវិញប្រកបដោយតម្លាភាព៕

ក្រសួងមហាផ្ទៃ ដាក់ចេញទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៦ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបក្នុង«សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍ដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រ សម្រាប់អាណត្តិទី៦យ៉ាងដូច្នេះថា ផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិទី៥ ជាពិសេសការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការកើនឡើងធនធាន ការពង្រីកសេវាសាធារណៈនិងសេវាសង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគាំពារសង្គម ការរក្សាសន្តិសុខសហគមន៍ និងការចាប់ផ្តើមធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងផ្អែកលើបញ្ហាប្រឈមដែលនៅសេសសល់ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ត្រូវបន្តពង្រឹងសមិទ្ធផលទាំងនេះ និងកែប្រែរបៀបបំពេញការងារពីការផ្តោតលើនីតិវិធី និងបរិមាណសកម្មភាព ទៅរកការគ្រប់គ្រងផ្អែកលើលទ្ធផល គុណភាពសេវា ការពេញចិត្តរបស់ប្រជាពលរដ្ឋ សមធម៌ បរិយាបន្ន និងចីរភាព។ ទិសដៅនេះត្រូវអនុវត្តឱ្យស្របតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយផ្សារភ្ជាប់អាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាននីមួយៗ ក្នុងនោះរួមមាន៖ ១-ចក្ខុវិស័យ និងគោលការណ៍គ្រឹះ៖ − ចក្ខុវិស័យ៖ កសាងក្រុមប្រឹក្សា និងរដ្ឋបាលឃុំ សង្កាត់ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានតាមបែបប្រជាធិបតេយ្យ ដែលមានសមត្ថភាព ភាពម្ចាស់ការ តម្លាភាព គណនេយ្យភាព បរិយាបន្ន ភាពឆ្លើយតប និងភាពធន់ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសមស្រប ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងដឹកនាំការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវពង្រឹងតួនាទីជាស្ថាប័នតំណាងប្រជាពលរដ្ឋ ជាស្ថាប័នធ្វើសេចក្តីសម្រេច ជាអ្នកដឹកនាំការអភិវឌ្ឍមូលដ្ឋាន ជាអ្នកសម្របសម្រួលសេវា និងជាស្ពានតភ្ជាប់រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់។ − គោលការណ៍គ្រឹះចំនួន ចំណុច៖ ➢ ប្រជាពលរដ្ឋជាមជ្ឈមណ្ឌល ដោយការរៀបចំផែនការ ថវិកា ការផ្តល់សេវា និងការវាយតម្លៃ ត្រូវចាប់ផ្តើមពីតម្រូវការអាទិភាព និងការពេញចិត្តរបស់ប្រជាពលរដ្ឋ។ ➢ ការផ្ទេរមុខងារ និងភារកិច្ចត្រូវភ្ជាប់ជាមួយធនធានហិរញ្ញវត្ថុ បុគ្គលិក សិទ្ធិសម្រេច សមត្ថភាពអនុវត្ត និងខ្សែគណនេយ្យភាពច្បាស់លាស់។ ➢ ការរៀបចំផែនការ និងថវិកាត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ មានការចូលរួម និងភ្ជាប់គ្នារវាងអាទិភាព គម្រោង ធនធាន និងលទ្ធផលដែលចង់សម្រេច។ ➢ ការអភិវឌ្ឍត្រូវមានបរិយាបន្ន សមធម៌ និងគោរពគោលការណ៍ «មិនបោះបង់នរណាម្នាក់ចោល» ដោយយកចិត្តទុកដាក់ជាពិសេសចំពោះស្ត្រី កុមារ យុវជនគ្រួសារក្រីក្រ ជនងាយរងគ្រោះ និងតំបន់មានគម្លាតអភិវឌ្ឍន៍។ ➢ ការគ្រប់គ្រងថវិកា លទ្ធកម្ម និងគម្រោងត្រូវគោរពច្បាប់និងនីតិវិធី ប្រកាន់ខ្ជាប់សុចរិតភាព តម្លាភាព ការប្រកួតប្រជែងដោយស្មើភាព គុណភាព តម្លៃសមស្របនឹងថវិកា និងចីរភាព។ ➢ បរិវត្តកម្មឌីជីថលត្រូវជួយសម្រួលនីតិវិធី បង្កើនល្បឿននិងភាពត្រឹមត្រូវនៃការងារ ពង្រឹងការតភ្ជាប់ទិន្នន័យ និងកាត់បន្ថយបន្ទុករដ្ឋបាលរបស់មន្ត្រីមូលដ្ឋាន។ ➢ ការតាមដាន វាយតម្លៃ និងគណនេយ្យភាពសង្គមត្រូវផ្អែកលើផលសម្រេច ផលប៉ះពាល់ និងភស្តុតាងជាក់ស្តែងព្រមទាំងបង្ហាញលទ្ធផលឆ្លើយតបត្រឡប់ទៅប្រជា-ពលរដ្ឋ។ ២-វិធានការអនុវត្តគន្លឹះសំខាន់ៗ៖ ទី១-លើកកម្ពស់គុណភាពសេវាសាធារណៈ និងសេវារដ្ឋបាលដោយយកប្រជាពលរដ្ឋជាមជ្ឈមណ្ឌល៖ − បន្តពង្រឹងសមិទ្ធផលនៃយន្តការច្រកចេញចូលតែមួយ ដោយកំណត់ស្តង់ដាសេវា ពេលវេលា តម្លៃ និងអ្នកទទួលខុសត្រូវឱ្យច្បាស់លាស់ ហើយវាស់វែងលទ្ធផលតាមភាពរហ័ស ភាពត្រឹមត្រូវ តម្លាភាព និងការពេញចិត្តរបស់ប្រជាពលរដ្ឋ។ − កែលម្អភាពត្រឹមត្រូវនៃទិន្នន័យអត្រានុកូលដ្ឋាន ធ្វើឱ្យនីតិវិធីកែតម្រូវកាន់តែសាមញ្ញ និងពន្លឿនការផ្តល់សន្លឹកអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ − កែលម្អទីតាំងច្រកចេញចូលតែមួយនៅសាលាឃុំ សង្កាត់ បំពាក់ឧបករណ៍ព័ត៌មានវិទ្យាចាំបាច់ និងបង្កើតយន្តការទទួលនិងដោះស្រាយមតិយោបល់ ឬបណ្តឹងរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ទី២-ពង្រឹងការផ្ទេរមុខងារ និងការគ្រប់គ្រងធនធានមនុស្ស៖ − រាល់ការផ្ទេរមុខងារ និងភារកិច្ចថ្មីមកឲឃុំ សង្កាត់ ត្រូវកំណត់ឱ្យច្បាស់អំពីធនធានហិរញ្ញវត្ថុ បុគ្គលិកគាំទ្រ សិទ្ធិសម្រេច នីតិវិធីអនុវត្ត ការបណ្តុះបណ្តាល និងខ្សែគណនេយ្យភាព ដើម្បីកុំឱ្យបង្កបន្ទុកលើសសមត្ថភាពរដ្ឋបាលមូលដ្ឋាន។ − ពិនិត្យនិងរៀបចំការបែងចែកការងារ ការប្រគល់សិទ្ធិ និងការជំនួសវេនរវាងស្មៀន និងជំនួយការរដ្ឋបាលឱ្យបានច្បាស់ ដើម្បីធានានិរន្តរភាពសេវា និងកាត់បន្ថយការកកស្ទះការងារ។

ឯកឧត្តម សួស ប្រាថ្នា៖ រដ្ឋបាលឃុំ សង្កាត់បានបង្កើតនូវផលជះជាវិជ្ជមាន និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រយ៉ាងច្រើនលើការគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន ក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបក្នុង«សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ផ្អែកលើលទ្ធផលនៃការបំពេញការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ (២០២២-២០២៥) យើងអាចវាយតម្លៃបានថា រដ្ឋបាលឃុំ សង្កាត់បានបង្កើតនូវផលជះជាវិជ្ជមាន និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រយ៉ាងច្រើនលើការគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន។ ក្រុមប្រឹក្សាឃុំ សង្កាត់បានបន្តវិវត្តយ៉ាងពិតប្រាកដ ពីអង្គភាពដែលផ្តោតជាចម្បងលើការងាររដ្ឋបាលលិខិតស្នាម និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទៅជារដ្ឋបាលមូលដ្ឋានពហុវិស័យ ដែលបំពេញតួនាទីស្នូលលើការផ្តល់សេវាសាធារណៈ សេវាសង្គម កិច្ចគាំពារសង្គម បរិស្ថាន គណនេយ្យភាព សន្តិសុខ និងការធ្វើបរិវត្តកម្មឌីជីថល។ ផលជះជាវិជ្ជមានសំខាន់ៗដែលសម្រេចបាន រួមមាន៖ − ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅមូលដ្ឋាន៖ ដំណើរការដឹកនាំតាមបែបសមូហភាព ភាពជាតំណាងរបស់ប្រជាពលរដ្ឋ និងគណនេយ្យភាពត្រូវបានពង្រឹងជាលំដាប់។ − លើកកម្ពស់ការតភ្ជាប់ និងសេដ្ឋកិច្ចមូលដ្ឋាន៖ ការស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងធារាសាស្ត្រ បានសម្រួលដល់ការដឹកជញ្ជូន និងបង្កើតឱកាសមុខរបរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ − ការនាំសេវារដ្ឋឱ្យកាន់តែកៀកប្រជាពលរដ្ឋ៖ ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ បានកាត់បន្ថយពេលវេលា និងការចំណាយរបស់ប្រជាពលរដ្ឋ។ − បង្កើនការវិនិយោគលើមូលធនមនុស្ស និងសុខុមាលភាព៖ ការបង្កើតសមាសភាគសេវាសង្គម និងអនាម័យបរិស្ថាន បានផ្តល់ធនធានជាក់លាក់សម្រាប់គាំទ្រមត្តេយ្យសហ-គមន៍ សុខភាពមាតានិងកុមារ និងអាហារូបត្ថម្ភ។ − ពង្រឹងការគាំពារក្រុមងាយរងគ្រោះ៖ ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយកម្មវិធីជាតិជំនួយសង្គម បានធានាឱ្យគ្រួសារក្រីក្រ និងជនងាយរងគ្រោះទទួលបានផលប្រយោជន៍ដោយមិនបោះបង់នរណាម្នាក់ចោល។ − រក្សាសន្តិសុខ និងសាមគ្គីភាពសហគមន៍៖ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងប្រសិទ្ធភាពនៃការសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ បានកាត់បន្ថយទំនាស់ និងរក្សាភាពសុខសាន្តក្នុងមូលដ្ឋាន។ − លើកកម្ពស់តម្លាភាព និងទំនើបកម្មរដ្ឋបាល៖ ការអនុវត្តការងារគណនេយ្យភាពសង្គម និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល បានជួយឱ្យការគ្រប់គ្រងទិន្នន័យ និងថវិកាមានភាពច្បាស់លាស់ និងអាចត្រួតពិនិត្យបាន។ ទន្ទឹមនឹងវឌ្ឍនភាពទាំងនេះ ការបូកសរុបនិងវាយតម្លៃក៏បានបង្ហាញនូវចំណុចខ្វះខាតផ្នែកសូចនាករវាស់វែងផងដែរ ដោយការកត់ត្រានិងរាយការណ៍បច្ចុប្បន្ននៅផ្តោតខ្លាំងលើ «ទិន្នផល/បរិមាណដែលបានធ្វើ» ដូចជា ចំនួនគម្រោង ប្រវែងផ្លូវ ឬចំនួនសេវា ខណៈទិន្នន័យអំពី «ផលសម្រេចនិងការផ្លាស់ប្តូរជីវភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ»  នៅមិនទាន់ត្រូវបានចងក្រង និងឆ្លុះបញ្ចាំងឱ្យបានពេញលេញនៅឡើយទេ៕

៣៣៧ វគ្គ/លើក ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ក្នុងការលើកកម្ពស់សមត្ថភាព និងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅមូលដ្ឋាន៕

៥២២ គម្រោង/ សកម្មភាព ដោយផ្តោតលើការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការល្បាត និងការទប់ស្កាត់បទល្មើសនៅមូលដ្ឋាន។ ៣-ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងកិច្ចគាំពារសង្គម៖ដោយសាររដ្ឋបាលឃុំ សង្កាត់ជាថ្នាក់រដ្ឋបាលដែលនៅកៀកជិតប្រជាពលរដ្ឋបំផុតនិងមានឥទ្ធិពលដោយផ្ទាល់លើទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលសាធារណៈ និងផ្អែកតាមតួនាទីដែលច្បាប់បានកំណត់ រដ្ឋបាលឃុំ សង្កាត់មានភារកិច្ចរៀបចំ និងចាត់ចែងសេវាសាធារណៈចាំបាច់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ រួម លើកកម្ពស់ផាសុកភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។ នៅអាណត្តិទី៥នេះ ការផ្តល់សេវារដ្ឋបាលត្រូវបានបន្តពង្រឹងតាមយន្តការច្រកចេញចូលតែមួយ ដោយផ្តោតលើការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពគណនេយ្យភាព និងភាពរហ័ស ក្នុងនោះ រួមមាន៖ − ការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ៖រដ្ឋបាលឃុំ សង្កាត់ បានផ្តល់សេវាអត្រានុកូលដ្ឋានចំនួនសរុប ៨.៥៨៧.១៥៦សេវា (ជាមធ្យម ១.២៩៩ សេវា/ឃុំ-សង្កាត់/ឆ្នាំ)រួមមាន៖ ការចេញសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ មរណភាព និងសេចក្តីចម្លង និងបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្តល់សេវាអត្តសញ្ញាណកម្ម រួមមាន៖ផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ សរុបចំនួន៥.១៨២.០៤២សេវា។ − លិខិតបញ្ជាក់រដ្ឋបាលផ្សេងៗ៖ ចេញលិខិតបញ្ជាក់ភាពនៅលីវ លិខិតបញ្ជាក់លំនៅឋាន ការតបណ្តាញទឹកស្អាត អគ្គិសនី និងលិខិតបញ្ជាក់ផ្សេងៗ សរុបចំនួន៩.០៥០.៨៧២សេវា (ជាមធ្យម ១.៣៧០ សេវា/ឃុំ-សង្កាត់/ឆ្នាំ)។ − ការគ្រប់គ្រងមត្តេយ្យសិក្សាសហគមន៍៖ បានបន្តគ្រប់គ្រង និងដំណើរការមត្តេយ្យសិក្សាសហគមន៍ចំនួន៣.៣៤៨កន្លែង ស្ថិតក្នុងឃុំ សង្កាត់ចំនួន ១.១១៩ (សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥) ដោយមានគ្រូបង្រៀនកិច្ចសន្យាចំនួន ៣.៣៤៨នាក់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកុមារតូច។ − ការអនុវត្តកម្មវិធីជាតិគាំពារសង្គម៖ រដ្ឋបាលឃុំ សង្កាត់ និងមន្ត្រីភូមិ បានបំពេញតួនាទីស្នូលក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងក្រុមជនងាយរងហានិភ័យ ការផ្ទៀងផ្ទាត់ទិន្នន័យ ការចុះផ្សព្វផ្សាយដល់ខ្នងផ្ទះ និងការសម្របសម្រួលឱ្យប្រជាពលរដ្ឋទទួលបានបណ្ណសមធម៌ និងអត្ថប្រយោជន៍ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋា-ភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន។ ៤-ការសម្រុះសម្រួលដោះស្រាយវិវាទ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៖ − ការសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ៖ រដ្ឋបាលឃុំ សង្កាត់ បានដើរតួនាទីយ៉ាងមានប្រសិទ្ធភាពក្នុងការផ្សះផ្សា និងដោះស្រាយទំនាស់ក្នុងសហគមន៍។ ក្នុងអាណត្តិទី៥ រដ្ឋបាលឃុំ សង្កាត់ទទួលបានសំណើសុំសម្រុះសម្រួលសរុបចំនួន ២៣០.៤៨១ករណី (មធ្យម៣៥ ករណី/ឃុំ-សង្កាត់/ឆ្នាំ)ក្នុងនោះបានសម្រុះសម្រួលបញ្ចប់នៅថ្នាក់ឃុំ សង្កាត់បានចំនួន២១៥.៧១៣ករណី(ស្មើនឹង៩៣%)និងបញ្ជូនបន្តទៅស្ថាប័ន មានសមត្ថកិច្ចចំនួន ១៤.៧៦៨ករណី (ស្មើនឹង ៧%)ដែលបានជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការនិងរក្សាបាននូវសាមគ្គីភាពក្នុងមូលដ្ឋាន។ − ការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»៖ បានសហការជិតស្និទ្ធជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារ ក្នុងការល្បាត ទប់ស្កាត់បទល្មើស គ្រឿងញៀន ក្មេងទំនើង និងអំពើហិង្សាក្នុងគ្រួសារ។ តាមរយៈការប្រឡងប្រណាំងប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ មានឃុំ សង្កាត់ចំនួន ១.២៤៣ ទទួលបានចំណាត់ថ្នាក់លេខ១, ចំនួន ៣៦៤ ទទួលបានលេខ២ និងចំនួន ៤១ ទទួលបានលេខ៣។ − ការគាំទ្រការងារបោះឆ្នោត៖ បានសហការគាំទ្រ គ.ជ.ប ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែលគិតត្រឹមឆ្នាំ២០២៥ មានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ១០.១៦២.២៣២នាក់។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧គ.ជ.ប បានចាប់ផ្តើមចែកលិខិតអញ្ជើញ(ប័ណ្ណព័ត៌មាន)អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ ចាប់ថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលាឆ្នាំ២០២៦ និងចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២៦។ ៥-អភិបាលកិច្ច បរិវត្តកម្មឌីជីថល និងការកសាងសមត្ថភាព៖ − ការងារគណនេយ្យភាពសង្គម (ISAF)៖ ត្រូវបានពង្រីកវិសាលភាពគ្របដណ្តប់ទូទាំងប្រទេស រួមមាន៖ រដ្ឋបាលឃុំ សង្កាត់ចំនួន ១.៥៥០ (ស្មើនឹង ៩៤%), សាលាបឋមសិក្សាចំនួន ៦.៩២២ (ស្មើនឹង ៩៤%) និងមណ្ឌលសុខភាពចំនួន១.២៥៦ (ស្មើនឹង ៩៦%) នៅក្នុងក្រុង ស្រុក ខណ្ឌចំនួន ១៩០ នៃរាជធានី-ខេត្តទាំង ២៥ ដែលបានលើកកម្ពស់តម្លាភាព និងការចូលរួមត្រួតពិនិត្យពីប្រជាពលរដ្ឋ។ − ការធ្វើបរិវត្តកម្មឌីជីថល៖ បានដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាសំខាន់ៗ រួមមាន ប្រព័ន្ធ FMIS Portal សម្រាប់ស្គែននិងបញ្ជូនឯកសារចំណាយ, ប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ សង្កាត់ និងកម្មវិធីឌីជីថលគណនេយ្យភាពសង្គម ដែលជួយកាត់បន្ថយការប្រើក្រដាស បង្កើនល្បឿន និងពង្រឹងភាពត្រឹមត្រូវនៃទិន្នន័យ។ − ការកសាងសមត្ថភាព និងភាពជាដៃគូ៖ សមាជិកក្រុមប្រឹក្សា ស្មៀន និងបុគ្គលិក បានចូលរួមវគ្គបណ្តុះបណ្តាលនានាសរុបចំនួន ១៤៤.

រយៈពេលជាង៤ឆ្នាំ ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានសម្រេចសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបក្នុង«សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍ថា តាមរយៈការបូកសរុបលទ្ធផលការងារក្នុងរយៈពេលជាង៤ឆ្នាំមកនេះ បានបង្ហាញឱ្យឃើញថា ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់លើវិស័យជាច្រើន ដូចខាងក្រោម៖ ១-ការពង្រឹងក្របខ័ណ្ឌគតិយុត្ត អំណាចបញ្ញត្តិ និងរបៀបរបបការងារ៖ − ការបន្តពង្រឹងក្របខ័ណ្ឌគតិយុត្ត៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ដោយមានលេខាធិការដ្ឋានគ.ជ.អ.ប ជាសេនាធិការ និងមានការចូលរួមយ៉ាងសកម្មពីអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំនិងដាក់ឱ្យអនុវត្តនូវក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងរដ្ឋបាលឃុំ សង្កាត់ មានចំនួន៥៤ បន្ថែមលើលិខិតបទដ្ឋានប្រមាណជិត៦០០ដែលបានដាក់ចេញតាំងពីឆ្នាំ២០០២។ ក្នុងនោះមានលិខិតបទដ្ឋានគន្លឹះៗ រួមមាន៖ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ ឆ្នាំ២០២៣, អនុក្រឹត្យលេខ ១៥៣ អនក្រ.បក ស្តីពីការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់, អនុក្រឹត្យលេខ ១៥៤ អនក្រ.បក ស្តីពីការផ្ទេរធនធានបន្ថែមសម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន, អនុក្រឹត្យលេខ ២៤៩ អនក្រ.បក ស្តីពីការកំណត់អត្រាចែករំលែកពីសេវាសាធារណៈនិងទ្រព្យសម្បត្តិរដ្ឋ, អនុក្រឹត្យលេខ ២៨០ អនក្រ.បក ស្តីពីការកំណត់លេខកូដសម្គាល់រដ្ឋបាល, ប្រកាសលេខ ១៨០ ស្តីពីសៀវភៅណែនាំប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ និងសារាចរអន្តរក្រសួងលេខ ០០៧ (២០២៥) ស្តីពីការគ្រប់គ្រងថវិកាសេវាសង្គម និងអនាម័យបរិស្ថាន។ − ការប្រើប្រាស់អំណាចបញ្ញត្តិ និងកិច្ចការរដ្ឋបាល៖ក្រុមប្រឹក្សាឃុំ សង្កាត់ បានប្រើប្រាស់អំណាចបញ្ញត្តិស្របតាមច្បាប់ ដោយបានអនុម័តដាក់ចេញនូវដីកាសរុបចំនួន ១១.៥៨៦ ដីកា (ដូចជា ដីកាបទបញ្ជាផ្ទៃក្នុង ដីកាកំណត់តម្លៃសេវា ដីកាបង្កើតមត្តេយ្យសហគមន៍ និងការតែងតាំងជំនួយការហិរញ្ញវត្ថុ) ព្រមទាំងបានចេញសេចក្តីសម្រេច និងលិខិតរដ្ឋបាលនានាសរុបចំនួន៤.៣១០.៩៤៧ច្បាប់ ដើម្បីចាត់ចែងការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។ − របៀបរបបប្រជុំក្រុមប្រឹក្សា៖ ដំណើរការប្រជុំតាមបែបប្រជាធិបតេយ្យនិងសមូហភាពត្រូវបានអនុវត្តជាប់ជាប្រចាំ ដោយបានរៀបចំកិច្ចប្រជុំសាមញ្ញចំនួន ៧៩.២៩៦លើក និងកិច្ចប្រជុំវិសាមញ្ញចំនួន៦៣.៧៨២លើក (ក្នុងនោះមានកិច្ចប្រជុំសម្ងាត់ចំនួន ១.៨៨៩លើក) ដើម្បីពិនិត្យ អនុម័ត និងដោះស្រាយបញ្ហាបន្ទាន់នានារបស់មូលដ្ឋានបានទាន់ពេលវេលា។ ២-ការគ្រប់គ្រងហិរញ្ញវត្ថុ ផែនការអភិវឌ្ឍន៍ និងការវិនិយោគនៅមូលដ្ឋាន៖ − ការកើនឡើងនៃធនធានហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធមូលនិធិថ្មី៖ មូលនិធិឃុំ សង្កាត់ បាន បន្តកើនឡើងគួរឱ្យកត់សម្គាល់ពីប្រមាណជិត ៨លានដុល្លារអាម៉េរិក (ឆ្នាំ២០០២) ដល់ ប្រមាណ ៣៣៣លានដុល្លារអាម៉េរិក (ក្នុងឆ្នាំ២០២៦ ដោយរួមបញ្ចូលទាំងការផ្ទេរបន្ថែម ១% នៃចំណូលចរន្តថ្នាក់ជាតិ និងចំណូលពន្ធចែករំលែក ៦%) ពិសេសមូលនិធិត្រូវបានកែសម្រួលជារចនាសម្ព័ន្ធ៣សមាសភាគច្បាស់លាស់ គឺ៖ (១) សមាសភាគរដ្ឋបាលទូទៅ, (២) សមាសភាគសេវាសង្គម និងអនាម័យបរិស្ថាន (ដែលបានកំណត់មុខសញ្ញាចំណាយលើ ១១វិស័យ), និង (៣) សមាសភាគអភិវឌ្ឍន៍មូលដ្ឋាន។ − ការរៀបចំផែនការ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល៖រដ្ឋបាលឃុំ សង្កាត់ បានរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលជាប្រចាំ ដោយឈរលើការពិគ្រោះយោបល់ និងការចូលរួមពីប្រជាពលរដ្ឋ ព្រមទាំងបានចូលរួមក្នុងសិក្ខាសាលាសមាហរណកម្មផែនការនៅថ្នាក់ក្រុង ស្រុក ខណ្ឌដើម្បីកៀរគរធនធានបន្ថែម។ − ការអនុវត្តគម្រោងវិនិយោគប្រចាំឆ្នាំ៖ រដ្ឋបាលឃុំ សង្កាត់ បានរៀបចំនិងអនុវត្ត គម្រោងវិនិយោគប្រចាំឆ្នាំ(២០២២-២០២៥)ដោយបានអនុវត្តបញ្ចប់គម្រោងឬសកម្មភាពជាច្រើន រួមមាន៖ ➢ ផ្នែកសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ៖ អនុវត្តសម្រេចបានចំនួន៩.៨២៤គម្រោងក្នុងនោះគម្រោងសាងសង់និងកែលម្អផ្លូវបេតុងមានប្រវែងសរុប ៤.៥២០,៨២គ.ម, ផ្លូវកៅស៊ូប្រវែង ៤០,២៣គ.ម, ផ្លូវគ្រួសក្រហមប្រវែង១១.៤៣៤,១៨ គ.ម និងស្ពានបេតុងខ្នាតតូចប្រវែង២៩,១០គ.ម ព្រមទាំងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ដែលបានសម្រួលដល់ការធ្វើដំណើរ ការបង្កបង្កើនផល ការតភ្ជាប់ទីផ្សារ និងការជំរុញផលិតកម្មកសិកម្មនៅមូលដ្ឋាន។ ➢ ផ្នែកសង្គមកិច្ច៖ អនុវត្តសម្រេចបានចំនួន៣៤.៦៣០គម្រោង/ សកម្មភាព ដោយផ្តោតលើមត្តេយ្យសិក្សាសហគមន៍ សុខភាពមាតានិងកុមារ អាហារូបត្ថម្ភ សុខភាពបន្តពូជ ទឹកស្អាត អនាម័យ និងកិច្ចការពារជនងាយរងគ្រោះ។ ➢ ផ្នែកធនធានធម្មជាតិនិងបរិស្ថាន៖ អនុវត្តសម្រេចបានចំនួន៧.៥៨៥គម្រោង/ សកម្មភាព ដោយផ្តោតលើការគ្រប់គ្រងសំរាម សំណល់រឹងរាវ ការដាំដើមឈើ អភិរក្សព្រៃសហគមន៍ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ ➢ ផ្នែករដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់៖ អនុវត្តសម្រេចបានចំនួន១២.

បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីធានាសង្គតិភាពនៃការគ្រប់គ្រងទិន្នន័យរដ្ឋបាលទូទាំងប្រទេស។ − សមាសភាពថ្នាក់ដឹកនាំភូមិ៖ ភូមិនីមួយៗមានថ្នាក់ដឹកនាំចំនួន ៣រូប (មេភូមិ អនុ-ប្រធានភូមិ និងសមាជិកភូមិ) ស្របតាមសេចក្តីណែនាំលេខ ០០៤ ស.ណ.ន។ តាមទិន្នន័យបច្ចុប្បន្ន ថ្នាក់ដឹកនាំភូមិនៅទូទាំងប្រទេសមានសរុបចំនួន ៤៣.៧៧០រូប ក្នុងនោះស្ត្រីមានចំនួន ១២.៥២៨រូប(ស្មើនឹង ២៩% នៃចំនួនសរុប)។ បណ្តាញថ្នាក់ដឹកនាំភូមិជាង ៤ម៉ឺនរូបនេះ គឺជាកម្លាំងប្រតិបត្តិករជួរមុខដ៏សំខាន់ក្នុងការប្រមូល និងធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាសាស្ត្រ ការផ្សព្វផ្សាយគោលនយោបាយ ការប្រមូលព័ត៌មានតម្រូវការសម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រនិងជនងាយរងគ្រោះ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងការឆ្លើយតបចំពោះគ្រោះមហន្តរាយ និងបញ្ហាបន្ទាន់នានាក្នុងសហគមន៍៕

ឯកឧត្តម សួស ប្រាថ្នា៖ ក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាស្ថាប័នតំណាងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ដែលកើតចេញពីការបោះឆ្នោតដោយផ្ទាល់ សកល សេរី ត្រឹមត្រូវ និងសម្ងាត់ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបក្នុង«សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍ថាក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាស្ថាប័នតំណាងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ដែលកើតចេញពីការបោះឆ្នោតដោយផ្ទាល់ សកល សេរី ត្រឹមត្រូវ និងសម្ងាត់។ ក្រុមប្រឹក្សាមានតួនាទីដឹកនាំ គ្រប់គ្រង ធ្វើសេចក្តីសម្រេចចិត្តនិងត្រួតពិនិត្យការអនុវត្តកិច្ចការរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌។ ឯកឧត្ដមបន្តថា ដើម្បីធានាឱ្យដំណើរការដឹកនាំ និងការចាត់ចែងការងារ ប្រព្រឹត្តទៅដោយរលូន ទាំងរចនាសម្ព័ន្ធ និងធនធានមនុស្សរបស់រដ្ឋបាលឃុំ សង្កាត់ ត្រូវបានរៀបចំឡើងដូចខាងក្រោម៖ ១-សមាសភាព និងភាពជាតំណាង៖ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គ្របដណ្តប់លើរដ្ឋបាលឃុំ សង្កាត់ចំនួន .៦៥២ នៅទូទាំងប្រទេស។ រដ្ឋបាលឃុំ សង្កាត់នីមួយៗមានចំនួនសមាជិកក្រុមប្រឹក្សាចាប់ពី ៥រូប ដល់ ១១រូប អាស្រ័យលើកត្តាប្រជាសាស្ត្រ និងទំហំភូមិសាស្ត្រជាក់ស្តែង។ ទូទាំងប្រទេសក្រុមប្រឹក្សាឃុំ សង្កាត់មានសមាជិក សរុបចំនួន១១.៦២២រូប ក្នុងនោះស្ត្រីមានចំនួន .៥៦៩រូប (ស្មើនឹង ២២,% នៃសមាជិកសរុប) ដោយមានការបែងចែកតាមមុខតំណែងដឹកនាំដូចខាងក្រោម៖ − មេឃុំ៖ សរុបចំនួន ១.៣៨៥រូប (ស្ត្រីចំនួន ១៣៩រូប) − ចៅសង្កាត់៖ សរុបចំនួន ២៦៧រូប (ស្ត្រីចំនួន ៣៤រូប) − ជំទប់ទី១៖ សរុបចំនួន ១.៣៨៥រូប (ស្ត្រីចំនួន ២៧៣រូប) − ជំទប់ទី២៖ សរុបចំនួន ១.៣៨៥រូប (ស្ត្រីចំនួន ១៦០រូប) − ចៅសង្កាត់រងទី១៖ សរុបចំនួន ២៦៧រូប (ស្ត្រីចំនួន ៦៧រូប) − ចៅសង្កាត់រងទី២៖ សរុបចំនួន ២៦៧រូប (ស្ត្រីចំនួន ៣៩រូប) − សមាជិកក្រុមប្រឹក្សាផ្សេងទៀត៖ សរុបចំនួន ៦.៦៦៦រូប(ស្ត្រីចំនួន១.៨៥៧រូប)។ ទិន្នន័យខាងលើនេះ បានបង្ហាញពីភាពជាតំណាងស្របច្បាប់ និងទូលំទូលាយរបស់ក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស។ ទន្ទឹមនឹងការកើនឡើងនៃវត្តមាន និងតួនាទីរបស់ស្ត្រីក្នុងជួរថ្នាក់ដឹកនាំនៅមូលដ្ឋាន ភាគរយនៃស្ត្រីជាមេឃុំនិងចៅសង្កាត់នៅតែមានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងបុរស ដែលចំណុចនេះត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់បន្ថែមទៀតក្នុងអាណត្តិខាងមុខ។ ២-ស្មៀនឃុំ សង្កាត់ និងបុគ្គលិកគាំទ្រ៖ ដើម្បីគាំទ្រដល់ដំណើរការការងាររបស់ក្រុមប្រឹក្សា និងគណៈកម្មាធិការនានាយន្តការសេនាធិការរដ្ឋបាល និងបុគ្គលិកជំនួយការរបស់រដ្ឋបាលឃុំ សង្កាត់ ត្រូវបានរៀបចំឡើងយ៉ាងច្បាស់លាស់ក្នុងនោះ៖ − ស្មៀនឃុំ សង្កាត់៖ ស្មៀនគឺជាសេនាធិការស្នូលឲក្រុមប្រឹក្សាក្នុងការរៀបចំកិច្ចប្រជុំ ការតាក់តែងដីកា សេចក្តីសម្រេច គ្រប់គ្រងឯកសារ លិខិតបទដ្ឋាន គាំទ្រការរៀបចំផែនការ ថវិកា និងសម្របសម្រួលការផ្តល់សេវារដ្ឋបាលប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។ រដ្ឋបាលឃុំ សង្កាត់នីមួយៗមានស្មៀនចំនួន១រូប ដែលជាមន្ត្រីរាជការស្ថិតក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។ ក្នុងអាណត្តិទី៥នេះ មានស្មៀនសរុបចំនួន ១.៦៥២រូប (ស្ត្រីចំនួន ៣២៦រូប ស្មើនឹងប្រមាណ ២០%)។ − បុគ្គលិកកិច្ចសន្យា៖ ដើម្បីឆ្លើយតបទៅនឹងទំហំការងារ និងមុខងារដែលត្រូវបានផ្ទេរបន្ថែម ក្រុមប្រឹក្សាឃុំ សង្កាត់បានជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបប្រមាណ៨.០៤៥នាក់ទូទាំងប្រទេស រួមមាន៖ ✓ ជំនួយការរដ្ឋបាល៖ មានចំនួន ២.៨៦៣នាក់ (ស្ត្រី ១.៣៩២នាក់) ទទួលបន្ទុកការងារ លិខិតស្នាម បណ្ណសារ ការផ្តល់សេវា និងការបញ្ចូលទិន្នន័យ។ ✓ ជំនួយការហិរញ្ញវត្ថុ៖ មានចំនួន ១.៦៥២នាក់ (ស្ត្រី ៣២៦នាក់) ទទួលបន្ទុកការងារគណនេយ្យ ថវិកា លិខិតយុត្តាធិការ និងរបាយការណ៍ហិរញ្ញវត្ថុ។ ✓ គ្រូមត្តេយ្យសិក្សាសហគមន៍៖ មានចំនួន ៣.៣៤៨នាក់(ស្ត្រី ២.៨៩៦នាក់) បំពេញភារកិច្ចបង្រៀន និងថែទាំកុមារតូចនៅតាមសហគមន៍។ ✓ ជំនួយការសេវាសង្គម និងអនាម័យបរិស្ថាន៖ មានចំនួន១៨២នាក់ (ស្ត្រី ១៣៦នាក់) ជួយសម្របសម្រួលសកម្មភាពគាំពារសង្គម ជនងាយរងគ្រោះ និងការគ្រប់គ្រងបរិស្ថានមូលដ្ឋាន។ ការបង្កើតមុខតំណែងជំនួយការទាំងនេះ បានឆ្លុះបញ្ចាំងពីការប្រែក្លាយរដ្ឋបាលឃុំ សង្កាត់ ពីស្ថាប័នរដ្ឋបាលសាមញ្ញ ទៅជារដ្ឋបាលមូលដ្ឋានដែលទាមទារនូវជំនាញបច្ចេកទេសចម្រុះ និងមានរចនាសម្ព័ន្ធការងារកាន់តែរឹងមាំនិងទូលំទូលាយ។ ៣-ការគ្រប់គ្រងភូមិ និងរចនាសម្ព័ន្ធមន្ត្រីភូមិ៖ ភូមិគឺជាយន្តការរដ្ឋបាលដែលស្ថិតនៅកៀកជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ និងជាស្ពានតភ្ជាប់មិនអាចខ្វះបានរវាងសហគមន៍មូលដ្ឋាន ជាមួយរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្ទាល់ និងរាជរដ្ឋាភិបាលក្នុងនោះ៖ − រចនាសម្ព័ន្ធភូមិ៖ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានភូមិសរុបចំនួន ១៤.៥៩០ ភូមិ ដែលភូមិនីមួយៗត្រូវបានកំណត់លេខកូដសម្គាល់ស្តង់ដាជាផ្លូវការ ស្របតាមអនុក្រឹត្យលេខ ២៨០ អនក្រ.

ឯកឧត្តម សួស ប្រាថ្នា៖ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាទៀងទាត់បានពង្រឹងនូវនិរន្តរភាព ភាពស្របច្បាប់ និងភាពជាតំណាងរបស់រដ្ឋបាលមូលដ្ឋាន ក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបក្នុង«សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាទៀងទាត់ បានពង្រឹងនូវនិរន្តរភាព ភាពស្របច្បាប់ និងភាពជាតំណាងរបស់រដ្ឋបាលមូលដ្ឋាន ព្រមទាំងផ្តល់លទ្ធភាពឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អនុវត្តសិទ្ធិ អំណាចនិងស្វ័យភាពក្នុងការដឹកនាំ គ្រប់គ្រង ការចាត់ចែងថវិកា និងការកសាងសមិទ្ធផលជូនសង្គមជាតិកាន់តែរឹងមាំ។ ជាសក្ខីភាព ធនធានមូលនិធិឃុំ សង្កាត់ ដែលជាប្រភពហិរញ្ញវត្ថុស្នូល បានកើនឡើងជាលំដាប់ពីប្រមាណជិត ៨លានដុល្លារអាម៉េរិក(នៅក្នុងឆ្នាំ២០០២) រហូតដល់ប្រមាណ ៣៣៣លានដុល្លារអាម៉េរិក(ក្នុងឆ្នាំ២០២៦ដោយរួមបញ្ចូលទាំងធនធានបន្ថែម និងចំណូលពន្ធចែករំលែក)។ ឯកឧត្តម សួស ប្រាថ្នា បន្តថា ក្នុងដំណើរការជាងពីរទសវត្សរ៍កន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមអាណត្តិ៥ឆ្នាំម្តង បានចំនួន៥លើករួចមកហើយ រួមមាន៖ − អាណត្តិទី១ (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០២)៖ ដែលមានសមាជិកក្រុមប្រឹក្សាសរុបចំនួន ១១.២៦១រូប។ − អាណត្តិទី២ (ថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧)៖ ដែលមានសមាជិកក្រុមប្រឹក្សាសរុបចំនួន ១១.៣៥៣រូប។ − អាណត្តិទី៣(ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២)៖ មានសមាជិកក្រុមប្រឹក្សាសរុបចំនួន ១១.៤៥៩រូប។ − អាណត្តិទី៤ (ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧)៖ មានសមាជិកក្រុមប្រឹក្សាសរុបចំនួន ១១.៥៧២រូប។ − អាណត្តិទី៥ (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២)៖ មានសមាជិកក្រុមប្រឹក្សាសរុបចំនួន ១១.៦២២រូប។ ឯកឧត្ដមអគ្គនាយកបន្ថែមថា ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥(២០២២-២០២៥) បានបំពេញបេសកកម្មក្នុងបរិបទ យុទ្ធសាស្ត្រដ៏សំខាន់ ដែលស្របពេលគ្នានឹងការអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ និងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ច-កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ នេះជាដំណាក់កាលនៃការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ពីការផ្តោតជាចម្បងលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទៅរកការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដែលរួមបញ្ចូលនូវការលើកកម្ពស់សេវាសង្គម ការគាំពារសង្គម ការអប់រំកុមារតូច កិច្ចការពារស្ត្រីនិងកុមារ អនាម័យបរិស្ថាន ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មឌីជីថល។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា ការរៀបចំ «សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាពេលនេះ គឺជាសន្និបាតលើកទី៣ (បន្ទាប់ពីការរៀបចំនៅអាណត្តិទី១ និងទី២) ដែលមានតម្លៃជាប្រវត្តិសាស្ត្រក្នុងការ៖ ១.ឆ្លុះបញ្ចាំង និងវាយតម្លៃលើដំណើរការអនុវត្តតួនាទី ភារកិច្ច និងសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ រយៈពេលជាង៤ឆ្នាំកន្លងមក(២០២២-២០២៥) ក៏ដូចជាពិនិត្យមើលលើវឌ្ឍនភាពរយៈពេលជាងពីរទសវត្សរ៍នៃកំណែទម្រង់រដ្ឋបាលមូលដ្ឋាន, ២.កំណត់ឱ្យបានច្បាស់លាស់នូវផលជះនៃការអនុវត្តគោលនយោបាយ ស្ថានភាពនិងសមត្ថភាពធនធានមនុស្ស ព្រមទាំងបញ្ហាប្រឈមនិងហានិភ័យគន្លឹះនានា ៣.ដកស្រង់ឧត្តមានុវត្តន៍ និងមេរៀនបទពិសោធ ដើម្បីបម្លែងជាធាតុចូលយុទ្ធសាស្ត្រ ក្នុងការកំណត់ទិសដៅ វិធានការ និងអនុសាសន៍គន្លឹះៗ សំដៅគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឱ្យបំពេញតួនាទីកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងឆ្លើយតបបានកាន់តែល្អប្រសើរចំពោះសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕