2 335
Subscribers
No data24 hours
+147 days
+5830 days
Posts Archive
លោក គង់ កន្នារិទ្ន ដឹកនាំកិច្ចប្រជុំជាមួយអគ្គនាយករង មូលនីធិជាតិជំនួយសង្គម ពិភាក្សារៀបចំក្រុមការងារសម្រាប់ការអនុវត្តកម្មវិធីអន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្ម កសិកម្មសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងសហគមន៍
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក គង់
កន្នារិទ្ន អភិបាលរងខេត្ត និងប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តឧត្ដរមានជ័យ និងឯកឧត្តម ជួរ រតនៈ អគ្គនាយករង មូលនីធិជាតិជំនួយសង្គម បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំក្រុមការងារសម្រាប់ការអនុវត្តកម្មវិធីអន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្ម កសិកម្មសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងសហគមន៍។
កិច្ចប្រជុំនេះមានការចូលរួមពី លោកប្រធានមន្ទីរសង្គមកិច្ច លោកប្រធាន មជជ លោក លោកស្រីអភិបាលរងក្រុង ស្រុក លោកនាយក នាយករងទីចាត់ការអន្តរវិស័យ លោកប្រធានការិយាល័យមន្ទីរផែនការ ក្រុមការងារ មជជ និងអង្គការដៃគូពាក់ព័ន្ធ ចំនួន ៣២នាក់ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឧត្តរមានជ័យ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដូចខាងក្រោម៖
១-អន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្មកសិកម្មសម្រាប់គ្រួសារក្រីក្រ និងងាយរង គ្រោះក្នុងសហគមន៍ មានគោលបំណង ផ្តល់ការលើកស្ទួយជីវភាពគ្រួសារក្រីក្រ ក្នុងគ្រាមានវិបត្តិផ្ទួនៗ បន្ថែមលើ អត្ថប្រយោជន៍គាំពារសង្គមនានា សំដៅកសាងសមត្ថភាព ភាពធន់ និងលើក កម្ពស់ជីវភាពគ្រួសារគោលដៅ ព្រំទាំងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
២-កម្មវិធីអន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្មកសិកម្ម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុង សហគមន៍ នឹងត្រូវអនុវត្តសម្រាប់រយៈពេល ២៤ ខែ ដោយផ្តល់ជូនគ្រួសារគោលដៅ នៃកញ្ចប់អត្ថប្រយោជន៍ ចំនួន ៤ រួមមាន៖ ១.ការផ្តល់វគ្គបណ្តុះបណ្តាល និងបង្វឹកអំពីការបង្កើតមុខរបរ និងបំណិនជីវិត ចំនួន ១៤ វគ្គ, ២.ការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤ ម៉ឺនរៀល/ម្តង ដោយភ្ជាប់លក្ខខណ្ឌការចូលរួមវគ្គបណ្តុះបណ្តាល, ៣.ការផ្តល់ប្រាក់ដើមទុនចំនួន ១,២ លានរៀល/គ្រួសារ ដើម្បីចំណាយលើការទិញទ្រព្យសកម្ម សម្រាប់ បង្កើតមុខរបរពាក់ព័ន្ធនឹងកសិកម្ម, ៤.ការបង្វឹកតាមផ្ទះ ដើម្បីតាមដានវឌ្ឍភាព និងដោះស្រាយបញ្ហាប្រឈមនានារបស់គ្រួសារក្នុងអំឡុង នៃកម្មវិធី។
៣-កម្មវិធីអន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្មកសិកម្ម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងសហគមន៍នឹងត្រូវសម្រាប់គ្រួសារគោលដៅសរុបចំនួន ១៨ ០០០ គ្រួសារ ក្នុងទីតាំងភូមិសាស្ត្រ មួយចំនួន ក្នុងខេត្តគោលដៅចំនួន ៥ រួមមាន៖ ខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, ពោធិ៍សាត់, និងបាត់ដំបង។ ក្រុមគោលដៅនៃកម្មវិធីអន្តរាគមន៍នេះ គឺគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ (ក្រ១ ឬក្រ២) និងត្រូវមានសមាជិកយ៉ាងហោចម្នាក់ មានអាយុចាប់ពី ១៥ឆ្នាំ ដល់៦៥ឆ្នាំ ដែលមាន លទ្ធភាពពលកម្មដើម្បីចូលរួមពេញលេញ ក្នុងកម្មវិធី៕
ប្រមុខមហាផ្ទៃ ស្វាគមន៍ និងសន្យាជ្រោមជ្រែងធុរជនជប៉ុនបោះទុនពង្រីកការវិនិយោគនៅតាមបណ្ដាខេត្តកម្ពុជា
ភ្ជាប់នឹងការបង្ហាញក្ដីរីករាយចំពោះសកម្មភាពវិនិយោគក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យមជប៉ុន នៅតាមបណ្ដាខេត្តនៃប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងជំនួបនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ អំពីឆន្ទៈត្រៀមផ្ដល់ការគាំទ្រ និងបង្កលក្ខណៈស្របតាមច្បាប់ឱ្យបានប្រកបដោយភាពកក់ក្ដៅ។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់ជំរុញការវិនិយោគខ្នាតតូច និងមធ្យម ពិសេសផ្ដល់សិទ្ធិសម្រេចឱ្យរដ្ឋបាលរាជធានី-ខេត្ត ទាក់ទាញ និងអនុម័តលើការវិនិយោគតម្លៃក្រោម ៥ លានដុល្លារ។
ការថ្លែងរបស់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានមានប្រសាសន៍អំពីការដំណើរការរបស់សហគ្រាស និងក្រុមហ៊ុនជប៉ុនចុងក្រោយ២ទៀត គឺទីតាំងផលិតសូត្រមាស និងចិញ្ចឹមត្រី ដែលមាននៅខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយទៀតរបស់ជប៉ុនឈ្មោះ Local 5G ក៏បានកំពុងពង្រីកសក្ដានុពលលើបច្ចេកវិទ្យាអ៊ីនធឺណិត។
និយាយដល់ក្រុមហ៊ុន Local 5G នេះភ្លាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់ព័ត៌មានបន្ថែមចែកជូនប្រតិភូជប៉ុនថា កសិករកម្ពុជាបច្ចុប្បន្ន កំពុងប្រែក្លាយការធ្វើកសិកម្មបែបប្រពៃណី ទៅជាកសិកម្មបែបឌីជីថល តួយ៉ាង កសិករបានប្រើដ្រូនដើម្បីបាញ់ថ្នាំ និងស្រោចជី ប្រើបច្ចេកវិទ្យាបូមទឹកស្រោចស្រពពីចម្ងាយ និងកំពុងមានតម្រូវការសេវាអ៊ីនធឺណិត ដើម្បីបម្រើឱ្យសកម្មភាពផ្សេងៗនៅតាមតំបន់ឆ្ងាយៗ។
ឯកឧត្តមបានបង្ហាញជំនឿ ប្រកបដោយការលើកទឹកចិត្តខ្ពស់ថា តាមរយៈសក្ដានុពលរបស់ខ្លួន ក្រុមហ៊ុននេះ នឹងអាចភ្ជាប់សេវាទៅកាន់តំបន់មានតម្រូវការនានា ពិសេសក្លាយជាជម្រើសសេវាកម្មមួយរបស់ក្រុមហ៊ុនជប៉ុនផ្សេងទៀតនៅកម្ពុជា។
ជាការកត់សម្គាល់ក្នុងជំនួបដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃនោះដែរ ឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមអភិសន្តិបណ្ឌិត អំពីការត្រៀមលក្ខណៈផ្សព្វផ្សាយសក្ដានុពលវិនិយោគខ្នាតតូច និងមធ្យមនៅកម្ពុជា ទៅកាន់ក្រុមធុរជនជប៉ុន ជាពិសេសនឹងជំរុញផែនការនាំពួកគេមកទស្សនកិច្ចប្រទេសកម្ពុជាជាបន្តបន្ទាប់។
ក្នុងនាម សម្ដេចធិបតី ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះសមានចិត្តដ៏ប្រពៃនេះ និងបានបង្ហាញគំនិតផ្ដួចផ្ដើមឱ្យមានជំនួបរវាងក្រុមធុរជនជប៉ុនជាមួយធុរជនបរទេសផ្សេងទៀត សំដៅបង្កើតបរិយាកាសឈានទៅពង្រីកការវិនិយោគថ្មីៗនៅលើទឹកដីកម្ពុជា។
ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ បន្ទាប់ពីបញ្ចប់ជំនួប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសមាគមជប៉ុន-កម្ពុជា៕
+1
ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
ប្រមុខក្រសួងមហាផ្ទៃ កោតសរសើរចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីមូលដ្ឋាន បានបម្រើជាតិ និងពលរដ្ឋប្រកបដោយការទទួលខុសត្រូវ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងកោតសរសើរខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីមូលដ្ឋាន បានបម្រើជាតិ និងប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ។
ក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរខ្ពស់បំផុតចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ បុគ្គលិក និងមន្ត្រីភូមិទាំងអស់ ដែលបានខិតខំបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ និងការលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន»។
ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា ផ្អែកលើលទ្ធផលនៃការបូកសរុប ការវាយតម្លៃ និងកិច្ចពិភាក្សារបស់អង្គសន្និបាត បានពិនិត្យឃើញនូវសមិទ្ធផល ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងអាទិភាពសម្រាប់អាណត្តិទៅមុខទៀត។ ជាពិសេស អង្គសន្និបាត បានបញ្ជាក់ថា ក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋ និងជារដ្ឋបាលនៅកៀកជិតបំផុតរបស់ប្រជាពលរដ្ឋ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយនូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលទៅជាសេវាសាធារណៈ ការអភិវឌ្ឍ និងលទ្ធផលជាក់ស្ដែងនៅមូលដ្ឋានរៀងៗខ្លួន។
ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ថែមថា សមិទ្ធផលនៅក្នុងអាណត្តិទី៥ មិនត្រឹមតែបានបង្ហាញពីការខិតខំប្រឹងប្រែង និងការរីកចម្រើនរបស់រដ្ឋបាលថ្នាក់មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតនូវមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការបន្តពង្រឹងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិឱ្កាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ៕
+8
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
នៅព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលរាជធានី ខេត្ត ក្រុមប្រឹក្សាគ្រប់ថ្នាក់ និងមន្រ្តីគ្រប់លំដាប់ថ្នាក់រហូតដល់មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ទូទាំងប្រទេស ដែលមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបប្រមាណជាង១៥ ០០០នាក់៕
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តស្ដាប់ការធ្វើបទអន្តរាគមន៍ បទបង្ហាញ និងកិច្ចពិភាក្សាក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
នៅរសៀល ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អញ្ជើញបន្តស្ដាប់ការធ្វើបទអន្តរាគមន៍ បទបង្ហាញ និងកិច្ចពិភាក្សាក្នុងពិធីសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
បទអន្តរាគមន៍ និងបទបង្ហាញសំខាន់ៗរួមមាន៖
១. បទអន្តរាគមន៍ស្តីពីតួនាទីរបស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានលើការងារគាំទ្រដល់សមាជិកក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។
២. បទបង្ហាញស្តីពីបទពិសោធក្នុងការអនុវត្តការងារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយលោក ស៊ីវ យុត ចៅសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។
៣. បទបង្ហាញស្តីពីបទពិសោធក្នុងការអនុវត្តការងារផ្ដល់សេវាសង្គម និងអនាម័យបរិស្ថាន ដោយ លោក ទិន ទី មេឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
៤. បទបង្ហាញស្តីពីបទពិសោធក្នុងការអនុវត្តការងារភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយ លោកស្រី ស៊ុំ កល្យាណ មេឃុំដំណាក់អំពិល ស្រុកអង្គស្នូល ខេត្តកណ្តាល។
៥. បទបង្ហាញស្តីពីការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ដោយ លោក ផន ចាន់រិទ្ធ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
៦. បទបង្ហាញស្តីពីការបញ្រ្ជាបយេនឌ័រនៅថ្នាក់ឃុំ សង្កាត់ ដោយ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី។
៧. បទបង្ហាញស្តីពីអភិបាលកិច្ចឃុំ សង្កាត់តាមទិន្នន័យអង្កេត៖ សមត្ថភាព ការចូលរួម គណនេយ្យភាព និងការផ្តល់សេវា ដោយ លោកបណ្ឌិត ជុនលី សិរីវិចិត្រ នាយកមជ្ឈមណ្ឌលអភិបាលកិច្ច និងនវានុវត្តន៍ក្នុងវិស័យសាធារណៈ និងលោកបណ្ឌិត ខាត់ ប៊ុនថន អ្នកស្រាវជ្រាវ មជ្ឈមណ្ឌលអភិបាលកិច្ច និងនវានុវត្តន៍ក្នុងវិស័យសាធារណៈ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។
ជាកិច្ចបញ្ចប់សម្រាប់សន្និបាតថ្ងៃទី១ គឺកិច្ចពិភាក្សារបស់វាគ្មិន (Panel Discussion) ថ្នាក់ជាតិលើការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ សម្របសម្រួលដោយ លោកបណ្ឌិត ជុនលី សិរីវិចិត្រ នាយកមជ្ឈមណ្ឌលអភិបាលកិច្ច និងនវានុវត្តន៍ក្នុងវិស័យសាធារណៈ នៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងសមាសភាពវាគ្មិន រួមមាន៖
• ឯកឧត្តមបណ្ឌិត ឌី សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
• ឯកឧត្ដម ឈួន ប៊ុនឈឿន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច ក្រសួងអប់រំ យុវជន និងកីឡា។
• លោកស្រី សេងផល ដាវីន អគ្គនាយករង នៃអគ្គនាយកដ្ឋានសមភាព-យេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី។
• លោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល។
•លោក សរ កុសល ប្រធាននាយកដ្ឋានផែនការថ្នាក់ក្រោមជាតិ នៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ។
•លោក ភី ណូ ប្រធាននាយកដ្ឋានកិច្ចការពារកុមារ នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
•លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ប្តេជ្ញាខិតខំយកចិត្តទុកដាក់ឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ អនុវត្តការងារបម្រើជាតិ និងប្រជាពលរដ្ឋទទួលបានជោគជ័យកាន់តែធំធេងបន្ថែមទៀត
ក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបក្នុង«សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្នុងរយៈពេលជាង៤ឆ្នាំកន្លងមក (២០២២-២០២៥) បានប្រព្រឹត្តទៅក្នុងដំណាក់កាលប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញយ៉ាងមុតស្រួចនូវកំណែទម្រង់អភិបាលកិច្ច កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់ កាលទី២(២០២១-២០៣០)និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ផ្អែកលើការបូកសរុប វិភាគ និងវាយតម្លៃសមិទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី៥នេះ អាចសន្និដ្ឋានបានថា៖
១-ភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន៖ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ជាទៀងទាត់អស់រយៈពេល ៥អាណត្តិ និងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលមានសមាជិកសរុបចំនួន ១១.៦២២រូប នៅទូទាំង ១.៦៥២ ឃុំ សង្កាត់ បានបញ្ជាក់យ៉ាងច្បាស់អំពីភាពស្របច្បាប់ ភាពជាតំណាងពិតប្រាកដរបស់ប្រជាពលរដ្ឋ និងការចាក់គ្រឹះយ៉ាងរឹងមាំនៃប្រព័ន្ធអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
២-ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រនៃរដ្ឋបាលមូលដ្ឋាន៖ រដ្ឋបាលឃុំ សង្កាត់ បានបោះជំហានវិវត្តយ៉ាងច្បាស់លាស់ ពីអង្គភាពដែលផ្តោតជាចម្បងលើការងាររដ្ឋបាល លិខិតស្នាម និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទៅជារដ្ឋបាលមូលដ្ឋានដែលមានតួនាទីពហុវិស័យកាន់តែទូលំទូលាយ ទាំងលើការផ្តល់សេវាសាធារណៈ សេវាសង្គម កិច្ចគាំពារសង្គម ការអប់រំកុមារតូច កិច្ចការពារស្ត្រីនិងកុមារ អនាម័យបរិស្ថាន ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ គណនេយ្យភាពសង្គម និងការធ្វើបរិវត្តកម្មឌីជីថល។
៣-ការបម្លែងគោលនយោបាយជាតិទៅជាសកម្មភាពជាក់ស្តែង៖ ក្រុមប្រឹក្សា និងរដ្ឋបាល ឃុំ សង្កាត់ បានដើរតួនាទីយ៉ាងសកម្មជាស្ពានតភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ក្នុងការបម្លែងគោលនយោបាយ ច្បាប់ និងកម្មវិធីជាតិ ទៅជាផែនការ ថវិកា គម្រោងវិនិយោគ និងសេវាសាធារណៈជាក់ស្តែង ដែលឆ្លើយតបចំតម្រូវការចាំបាច់ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជា-ពលរដ្ឋនៅមូលដ្ឋាន។
ទន្ទឹមនឹងសមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ របាយការណ៍ក៏បានបង្ហាញយ៉ាងច្បាស់នូវបញ្ហាប្រឈម គម្លាតសមត្ថភាព ធនធាន និងកត្តាភូមិសាស្ត្រ ដែលធ្វើឱ្យកម្រិតនៃការអនុវត្តការងារនៅមិនទាន់មានភាពស្មើគ្នានៅគ្រប់មូលដ្ឋាននៅឡើយ។ យ៉ាងណាក៏ដោយ បទពិសោធ និងមេរៀនដែលទទួលបានក្នុងអាណត្តិទី៥ គឺជាមូលដ្ឋានគ្រឹះ និងជាធាតុចូលយុទ្ធសាស្ត្រដ៏មានតម្លៃបំផុត សម្រាប់ត្រួសត្រាយផ្លូវឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ អាចបន្តពង្រឹងប្រសិទ្ធភាពការងារ ភាពម្ចាស់ការ តម្លាភាព និងគណនេយ្យភាព សំដៅឈានទៅសម្រេចបាននូវការគ្រប់គ្រងដែលផ្តោតលើលទ្ធផល គុណភាពសេវា សមធម៌ បរិយាបន្ន និងចីរភាព។
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងក្នុងនាមអង្គសន្និបាតទាំងមូល ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សូមប្តេជ្ញាខិតខំយកចិត្តទុកដាក់ប្រមូលរាល់មតិយោបល់ ធាតុចូល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងគណៈអធិបតី ដើម្បីកែសម្រួលនិងរៀបចំឯកសារយុទ្ធសាស្ត្រ គោលការណ៍ណែនាំ និងវិធានការគាំទ្រនានាឱ្យកាន់តែមុតស្រួច សម្រាប់ដាក់ចេញឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ អនុវត្តការងារបម្រើជាតិ និងប្រជាពលរដ្ឋទទួលបានជោគជ័យកាន់តែធំធេងបន្ថែមទៀត៕
− ពិនិត្យលទ្ធភាពលើកកម្ពស់ប្រាក់ឧបត្ថម្ភ ស្ថិរភាពការងារ និងឱកាសអភិវឌ្ឍវិជ្ជាជីវៈសម្រាប់បុគ្គលិកកិច្ចសន្យា ព្រមទាំងបន្តលើកកម្ពស់តួនាទីស្ត្រី និងយុវជនក្នុងភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍមូលដ្ឋាន។
ទី៣-កែលម្អការគ្រប់គ្រងថវិកា លទ្ធកម្ម និងការផ្ទេរធនធាន៖
− សម្របសម្រួលជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ ដើម្បីកំណត់និងអនុវត្តកាលវិភាគផ្ទេរថវិការដ្ឋជូនមូលនិធិឃុំ សង្កាត់ឱ្យបានទាន់ពេលវេលានៅដើមឆ្នាំ និងតាមដានការអនុវត្តជាប្រចាំ ដើម្បីជៀសវាងការប្រមូលផ្តុំគម្រោងនិងការទូទាត់នៅត្រីមាសចុងក្រោយ។
− ពង្រឹងការរៀបចំនិងប្រើប្រាស់ថវិកាលើសមាសភាគទាំងបីឱ្យចំអាទិភាព ជាពិសេសសេវាសង្គម និងអនាម័យបរិស្ថាន ព្រមទាំងរឹតបន្តឹងការអនុវត្តនីតិវិធីហិរញ្ញវត្ថុ និងលទ្ធកម្ម តាមរយៈការប្រកួតប្រជែងដោយស្មើភាព ការបង្ហាញព័ត៌មាន ការត្រួតពិនិត្យបច្ចេកទេស និងការទទួលខុសត្រូវចំពោះការប្រើប្រាស់ថវិកាខុសគោលដៅ ឬខុសកិច្ចសន្យា។
ទី៤-ពង្រឹងប្រសិទ្ធភាពផែនការ ការវិនិយោគ និងការសមាហរណកម្មគម្រោង៖
− រៀបចំផែនការ និងជ្រើសរើសគម្រោងដោយផ្អែកលើទិន្នន័យ តម្រូវការអាទិភាព និងផលប្រយោជន៍សេដ្ឋកិច្ច-សង្គម ដោយផ្លាស់ប្តូរពីការផ្តោតលើបរិមាណសំណង់ ទៅរកគុណភាពបច្ចេកទេស តម្លៃសមស្របនឹងថវិកា ភាពធន់នឹងអាកាសធាតុ និងការថែទាំបានយូរអង្វែង។
− ពង្រឹងសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យទទួលបានការប្តេជ្ញាចិត្តគាំទ្រជាក់លាក់ពីមន្ទីរ អង្គភាពជំនាញ និងដៃគូអភិវឌ្ឍន៍ ដោយបញ្ជាក់ស្ថាប័នគាំទ្រ គម្រោង ឆ្នាំអនុវត្ត និងទំហំថវិកា ព្រមទាំងមានប្រព័ន្ធតាមដានលទ្ធផលនៃការសន្យាទាំងនោះ។
ទី៥-ជំរុញបរិវត្តកម្មឌីជីថល និងទំនើបកម្មប្រព័ន្ធការងារ៖
− បន្តសហការពង្រីកការប្រើប្រាស់ប្រព័ន្ធឌីជីថលដែលមានស្រាប់ ដូចជា FMIS Portal ប្រព័ន្ធតាមដានថវិកា និងប្រព័ន្ធគណនេយ្យភាពសង្គម ព្រមទាំងបំពាក់បរិក្ខារបច្ចេកវិទ្យា បណ្តាញអ៊ីនធឺណិត និងការគាំទ្របច្ចេកទេសឱ្យបានសមស្របដល់គ្រប់សាលាឃុំ សង្កាត់។
− រៀបចំការបណ្តុះបណ្តាលជំនាញឌីជីថលតាមកម្រិតសមត្ថភាព និងតាមតួនាទីការងារ ធ្វើឱ្យប្រព័ន្ធទិន្នន័យអាចភ្ជាប់និងប្រើប្រាស់រួមគ្នាបាន ព្រមទាំងពង្រឹងសុវត្ថិភាពទិន្នន័យ ដើម្បីឈានទៅពង្រីកសេវាសាធារណៈតាមប្រព័ន្ធអនឡាញ។
ទី៦-ពង្រឹងការគាំពារសង្គម សមភាពយេនឌ័រ បរិស្ថាន និងភាពធន់របស់សហគមន៍៖
− បន្តពង្រឹងតួនាទីគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ និងការវិនិយោគលើមត្តេយ្យសិក្សាសហគមន៍ សុខភាពមាតានិងកុមារ និងអាហារូបត្ថម្ភ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងយុវជនក្នុងការធ្វើសេចក្តីសម្រេចនៅមូលដ្ឋាន។
− លើកកម្ពស់គុណភាព និងតម្លាភាពនៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដើម្បីធានាឱ្យការផ្តល់ជំនួយសង្គម និងបណ្ណសមធម៌ចំមុខសញ្ញា យុត្តិធម៌ និងមិនមានការរើសអើង។
− បង្កើនសកម្មភាពគ្រប់គ្រងសំណល់រឹងនិងរាវ ការប្រមូលសំរាម ទឹកស្អាតនិងអនាម័យ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការត្រៀមឆ្លើយតបគ្រោះមហន្តរាយ និងការរក្សាសន្តិសុខ សុវត្ថិភាព និងសាមគ្គីភាពសហគមន៍។
ទី៧-កែលម្អប្រព័ន្ធតាមដាន វាយតម្លៃ និងគណនេយ្យភាពផ្អែកលើផលសម្រេច៖
− បង្កើតសូចនាករ ទិន្នន័យគោល និងគោលដៅប្រចាំឆ្នាំសម្រាប់វាស់វែងមិនត្រឹមតែចំនួនសកម្មភាព ឬលទ្ធផលផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគុណភាពសេវា ការពេញចិត្តរបស់ប្រជាពលរដ្ឋ ផលសម្រេច និងការប្រែប្រួលជីវភាពជាក់ស្តែង ដោយបែងចែកទិន្នន័យតាមភេទ ក្រុមងាយរងគ្រោះ និងតំបន់នៅពេលចាំបាច់។
− ពង្រឹងការងារគណនេយ្យភាពសង្គម (ISAF) ឱ្យក្លាយជាវដ្តពេញលេញ ចាប់ពីការផ្សព្វផ្សាយព័ត៌មាន ការវាយតម្លៃរបស់ប្រជាពលរដ្ឋ ការរៀបចំផែនការកែលម្អ ការអនុវត្តនិងតាមដាន រហូតដល់ការបង្ហាញលទ្ធផលឆ្លើយតប និងការកែលម្អសេវាត្រឡប់ទៅប្រជាពលរដ្ឋវិញប្រកបដោយតម្លាភាព៕
ក្រសួងមហាផ្ទៃ ដាក់ចេញទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៦
ក្នុងឱកាសអញ្ជើញធ្វើសេចក្តីរាយការណ៍សង្ខេបក្នុង«សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥» នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍ដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រ សម្រាប់អាណត្តិទី៦យ៉ាងដូច្នេះថា ផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិទី៥ ជាពិសេសការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការកើនឡើងធនធាន ការពង្រីកសេវាសាធារណៈនិងសេវាសង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគាំពារសង្គម ការរក្សាសន្តិសុខសហគមន៍ និងការចាប់ផ្តើមធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងផ្អែកលើបញ្ហាប្រឈមដែលនៅសេសសល់ ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ត្រូវបន្តពង្រឹងសមិទ្ធផលទាំងនេះ និងកែប្រែរបៀបបំពេញការងារពីការផ្តោតលើនីតិវិធី និងបរិមាណសកម្មភាព ទៅរកការគ្រប់គ្រងផ្អែកលើលទ្ធផល គុណភាពសេវា ការពេញចិត្តរបស់ប្រជាពលរដ្ឋ សមធម៌ បរិយាបន្ន និងចីរភាព។
ទិសដៅនេះត្រូវអនុវត្តឱ្យស្របតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយផ្សារភ្ជាប់អាទិភាព «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាននីមួយៗ ក្នុងនោះរួមមាន៖
១-ចក្ខុវិស័យ និងគោលការណ៍គ្រឹះ៖
− ចក្ខុវិស័យ៖ កសាងក្រុមប្រឹក្សា និងរដ្ឋបាលឃុំ សង្កាត់ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានតាមបែបប្រជាធិបតេយ្យ ដែលមានសមត្ថភាព ភាពម្ចាស់ការ តម្លាភាព គណនេយ្យភាព បរិយាបន្ន ភាពឆ្លើយតប និងភាពធន់ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសមស្រប ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងដឹកនាំការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវពង្រឹងតួនាទីជាស្ថាប័នតំណាងប្រជាពលរដ្ឋ ជាស្ថាប័នធ្វើសេចក្តីសម្រេច ជាអ្នកដឹកនាំការអភិវឌ្ឍមូលដ្ឋាន ជាអ្នកសម្របសម្រួលសេវា និងជាស្ពានតភ្ជាប់រវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់។
− គោលការណ៍គ្រឹះចំនួន ៧ ចំណុច៖
➢ ប្រជាពលរដ្ឋជាមជ្ឈមណ្ឌល ដោយការរៀបចំផែនការ ថវិកា ការផ្តល់សេវា និងការវាយតម្លៃ ត្រូវចាប់ផ្តើមពីតម្រូវការអាទិភាព និងការពេញចិត្តរបស់ប្រជាពលរដ្ឋ។
➢ ការផ្ទេរមុខងារ និងភារកិច្ចត្រូវភ្ជាប់ជាមួយធនធានហិរញ្ញវត្ថុ បុគ្គលិក សិទ្ធិសម្រេច សមត្ថភាពអនុវត្ត និងខ្សែគណនេយ្យភាពច្បាស់លាស់។
➢ ការរៀបចំផែនការ និងថវិកាត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ មានការចូលរួម និងភ្ជាប់គ្នារវាងអាទិភាព គម្រោង ធនធាន និងលទ្ធផលដែលចង់សម្រេច។
➢ ការអភិវឌ្ឍត្រូវមានបរិយាបន្ន សមធម៌ និងគោរពគោលការណ៍ «មិនបោះបង់នរណាម្នាក់ចោល» ដោយយកចិត្តទុកដាក់ជាពិសេសចំពោះស្ត្រី កុមារ យុវជនគ្រួសារក្រីក្រ ជនងាយរងគ្រោះ និងតំបន់មានគម្លាតអភិវឌ្ឍន៍។
➢ ការគ្រប់គ្រងថវិកា លទ្ធកម្ម និងគម្រោងត្រូវគោរពច្បាប់និងនីតិវិធី ប្រកាន់ខ្ជាប់សុចរិតភាព តម្លាភាព ការប្រកួតប្រជែងដោយស្មើភាព គុណភាព តម្លៃសមស្របនឹងថវិកា និងចីរភាព។
➢ បរិវត្តកម្មឌីជីថលត្រូវជួយសម្រួលនីតិវិធី បង្កើនល្បឿននិងភាពត្រឹមត្រូវនៃការងារ ពង្រឹងការតភ្ជាប់ទិន្នន័យ និងកាត់បន្ថយបន្ទុករដ្ឋបាលរបស់មន្ត្រីមូលដ្ឋាន។
➢ ការតាមដាន វាយតម្លៃ និងគណនេយ្យភាពសង្គមត្រូវផ្អែកលើផលសម្រេច ផលប៉ះពាល់ និងភស្តុតាងជាក់ស្តែងព្រមទាំងបង្ហាញលទ្ធផលឆ្លើយតបត្រឡប់ទៅប្រជា-ពលរដ្ឋ។
២-វិធានការអនុវត្តគន្លឹះសំខាន់ៗ៖
ទី១-លើកកម្ពស់គុណភាពសេវាសាធារណៈ និងសេវារដ្ឋបាលដោយយកប្រជាពលរដ្ឋជាមជ្ឈមណ្ឌល៖
− បន្តពង្រឹងសមិទ្ធផលនៃយន្តការច្រកចេញចូលតែមួយ ដោយកំណត់ស្តង់ដាសេវា ពេលវេលា តម្លៃ និងអ្នកទទួលខុសត្រូវឱ្យច្បាស់លាស់ ហើយវាស់វែងលទ្ធផលតាមភាពរហ័ស ភាពត្រឹមត្រូវ តម្លាភាព និងការពេញចិត្តរបស់ប្រជាពលរដ្ឋ។
− កែលម្អភាពត្រឹមត្រូវនៃទិន្នន័យអត្រានុកូលដ្ឋាន ធ្វើឱ្យនីតិវិធីកែតម្រូវកាន់តែសាមញ្ញ និងពន្លឿនការផ្តល់សន្លឹកអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
− កែលម្អទីតាំងច្រកចេញចូលតែមួយនៅសាលាឃុំ សង្កាត់ បំពាក់ឧបករណ៍ព័ត៌មានវិទ្យាចាំបាច់ និងបង្កើតយន្តការទទួលនិងដោះស្រាយមតិយោបល់ ឬបណ្តឹងរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ទី២-ពង្រឹងការផ្ទេរមុខងារ និងការគ្រប់គ្រងធនធានមនុស្ស៖
− រាល់ការផ្ទេរមុខងារ និងភារកិច្ចថ្មីមកឲឃុំ សង្កាត់ ត្រូវកំណត់ឱ្យច្បាស់អំពីធនធានហិរញ្ញវត្ថុ បុគ្គលិកគាំទ្រ សិទ្ធិសម្រេច នីតិវិធីអនុវត្ត ការបណ្តុះបណ្តាល និងខ្សែគណនេយ្យភាព ដើម្បីកុំឱ្យបង្កបន្ទុកលើសសមត្ថភាពរដ្ឋបាលមូលដ្ឋាន។
− ពិនិត្យនិងរៀបចំការបែងចែកការងារ ការប្រគល់សិទ្ធិ និងការជំនួសវេនរវាងស្មៀន និងជំនួយការរដ្ឋបាលឱ្យបានច្បាស់ ដើម្បីធានានិរន្តរភាពសេវា និងកាត់បន្ថយការកកស្ទះការងារ។
