cookie

We use cookies to improve your browsing experience. By clicking «Accept all», you agree to the use of cookies.

avatar

អគ្គនាយកដ្ឋានរដ្ឋបាល នៃ ក្រសួងមហាផ្ទៃ

Show more
Cambodia4 116Central Khmer3 530Politics30 272
Advertising posts
309
Subscribers
+124 hours
+37 days
+3430 days

Data loading in progress...

Subscriber growth rate

Data loading in progress...

ឯកឧត្តម វី សំណាង ប្ដេជ្ញាបង្ក្រាបក្មេងទំនើងឱ្យអស់ ចេញពីមូលដ្ឋានខេត្តតាកែវ ភ្នំពេញ៖ ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានប្ដេជ្ញាចិត្ត និងដាក់ ចេញវិធានការដ៏ម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបក្រុមក្មេងទំនើងបងតូចបងធំ ដែលតែងតែបង្កភាពអនាធិបតេយ្យនៅតាមទីប្រជុំជនសួនច្បារ និងទីសារធារណៈឱ្យអស់ ចេញពីក្នុងមូលដ្ឋានខេត្ត។ ឯកឧត្តមលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋបាល ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុងស្រុក និងមន្ត្រីរាជការពាក់ព័ន្ធផងដែរ។ ឯកឧត្តម វី សំណាង បានបន្តថា ដើម្បីលុបបំបាត់ក្រុមក្មេងទំនើងទាំងអស់នេះ ក្នុងនាមខ្ញុំជាអភិបាលខេត្តតាកែវ សូមណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវតាមដានរាល់សកម្មភាពអុកឡុកផ្សេងៗ របស់ក្រុមក្មេងទំនើងទាំងអស់នោះ ដែលធ្វើ ឱ្យប្រជាពលរដ្ឋរស់នៅមានភាពភ័យខ្លាច និងកំណត់មុខសញ្ញាទីតាំង ហើយធ្វើការចុះបង្ក្រាប ឱ្យបានទាន់ពេលវេលា។ ក្នុងនោះដែរ ក៏ត្រូវយកចិត្តទុកដាក់លើបញ្ហាគ្រឿងញៀន បង្ក្រាបនិងទប់ស្កាត់ រាល់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។ ព្រោះគ្រឿងញៀន វាបង្កឱ្យមានអំពើហិង្សា និងក្រុមក្មេងក្មេងទំនើងនេះកើតឡើង។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានអំពាវនាវ ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ បន្តគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោទាំងអស់គ្នាបន្តទៀត។គម្រោងមួយនេះនឹងផ្ដល់អត្ថប្រយោជន៍ ជាច្រើនដល់ប្រជាជននិងសង្គមជាតិយើងទៅអនាគត ហើយនៅថ្ងៃទី05 ខែសីហា ឆ្នាំ2024ខាងមុខនេះ ដែលជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមវាយគងទូងស្គរគោះត្រដោក ឱ្យបានអធិកអអម។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ រដ្ឋបាលខេត្តតាកែវនឹងរៀបចំការប្រគំតន្ត្រី និងការប្រកួតបាល់ទាត់ ដើម្បីបង្ហាញការគាំទ្រនិងអបអរសាទរគម្រោង ព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់ជាផ្លូវការ៕
Show all...
រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប ស ស ជាមន្ត្រីសាធារណៈជូនដល់មន្ត្រីរាជការក្រោមឱវាទ ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប ស ស ជាមន្ត្រីសាធារណៈជូនដល់មន្ត្រីរាជការក្រោមឱវាទខេត្តមណ្ឌលគិរីក្រោមវត្តមានឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម។ ពិធីផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោកស្នងការរងនគរបាលខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុកទូទាំងខេត្ត លោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ មេឃុំចៅសង្កាត់ទាំង២១ មន្ត្រីរាជការនៃរដ្ឋបាលខេត្តមណ្ឌលគិរី និងសមាជិកសមាជិការនៃសហភាពសហព័ន្ឋយុវជនកម្ពុជាជាច្រើនរូប ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី៕
Show all...
ព្រៃឈើជាសរសៃឈាម ក្នុងវិស័យកសិកម្ម និងជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិ ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ កូនឈើព្រៃលិចទឹក ចំនួន៣​ ០០០ដើម មានកូនរាំង តាអួរ ផ្ទោល កន្សែង ម្តេញ និង សណ្តាន់ ត្រូវបានយកទៅដាំលើផ្ទៃដីព្រៃលិចទឹករិចរិល ចំនួន ២ ហិកតា នៅចំណុចស្រែខ្យង ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដែលរៀបចំឡើងដោយអង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន ក្រោមវត្តមានរបស់លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប និង មានការនិមន្ត អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ដាំកូនឈើព្រៃលិចទឹក ពីព្រះសង្ឃ អស់លោក លោកស្រី មន្ទីរពាក់ព័ន្ធអាជ្ញាធរស្រុក មន្ត្រីរាជការ មេឃុំ មេភូមិ កងកម្លាំង និងប្រជាការពារភូមិ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស អង្គការ និងប្រជាពលរដ្ឋប្រមាណជាង២០០នាក់ចូលរួមផងដែរ។ លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានគូសបញ្ជាក់ថា ការដាំដើមឈើមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម និង មូលដ្ឋានរបស់ខ្លួនផងដែរ។ ថ្លែងក្នុងពិធីនោះដែរ លោក អ៉ឹង​ គឹមលាង ព្រៃឈើ គឺជាសរសៃឈាមក្នុងវិស័យ កសិកម្ម ដែលជាអាយុជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើននៃសេដ្ឋកិច្ចជាតិ។ ដូច្នេះយើងត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងដំាដើមឈើឲ្យបានគ្រប់ៗគ្នា។ ព្រឹត្តិការណ៍ដាំកូនឈើព្រៃលិចទឹកនេះ គឺជាការស្តារឡើងវិញនូវតំបន់ព្រៃរិចរិល​ ដើមី្បបង្កើននូវធនធានធម្មជាតិ និង ជាទីកន្លែងជម្រងពូជមច្ឆាជាតិពងកូន នៅក្នុងរដូវវស្សា និង ជាទីជម្រកស្នាក់នៅរបស់សត្វស្លាបគ្រប់ប្រភេទទៀតផង។ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា គោលដៅរបស់អាជ្ញាធរខេត្ត ក្នុងស្តារឡើងវិញនូវព្រៃលិចទឹក ដោយបានចលនាដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កង កម្លាំង និង សិស្សានុសិស្ស ក៏ដូចជាអង្គការដៃគូរ ដើមី្បធ្វើការដាំដុះកូនឈើព្រៃលិចទឹក នៅតាមតំបន់ព្រៃរីករឹល ក្នុងមួយ ឆ្នាំឲ្យបាន ២ម៉ឺនដើម ។ តែមកដល់ពេលនេះ រដ្ឋបាលខេត្តសហការជាមួយ អង្គការដៃគូរ ធ្វើការដាំដុះកូនឈើព្រៃលិចទឹក បានចំនួន៣គោលដៅ ស្មើ ១ម៉ឺន៣ពាន់ដើម ព្រមទាំងបន្តធ្វើការដាំដុះនៅកន្លែងផ្សេងៗទៀតនៅក្នុងតំបន់ព្រៃលិចទឹក មាត់បឹងទន្លេសាបនេះ ។ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ព្រៃឈើពិតជាផ្តល់នូវអត្ថប្រយោជន៍ និងមានសារៈសំខាន់ណាស់ចំពោះសង្គមមនុស្ស និងសត្វ ព្រោះវាអាចស្រូបយកឧស្ម័នការបូនិច្ច និងបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន កាត់បន្ថយកំដៅ ផ្តល់នូវទីជម្រករបស់មនុស្ស សត្វ ជួយបង្កើននូវជីវជាតិដី ទប់ទល់ការហូរច្រោះនិយ័តកម្ម ផ្តល់នូវប្រភពទឹក និងជារបាំងការពារខ្យល់ព្យុះទៀតផង ។ ព្រៃឈើលិចទឹកក៏បានរួមចំណែកដល់អេកូទេសចរណ៍ និង បង្កើតការងារដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកំសាន្តជាដើម។ លោកអភិបាលរងខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឈ មន្ត្រីរាជការ សិស្ស កងកម្លាំង ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើនជាអតិបរិមា នៅតាមវត្តអារាម ភូមិដ្ឋាន ទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ តាមដងផ្លូវនានា និង ត្រូវខិតខំថែរក្សារុក្ខជាតិទាំងអស់នេះឲ្យបានល្អ ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ក៏ដូចជាមនុស្សជាតិទាំងមូល៕
Show all...
អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំ ស្តីពីការចលនាកៀរគរថវិកា ពីថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំ ស្តីពីការចលនាកៀរគរថវិកា ពីថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដែលកំពុងជួបកង្វះខាត ក្នុងការពិនិត្យ និងព្យាបាលជំងឺកុមារទូទៅ។ ឯកឧត្តម ខូយ រីដា បានថ្លែងថា យុទ្ធនាការស្វែងរកមូលនិធិ សម្រាប់ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដែលកន្លងមកនេះតាមបណ្តាខេត្តមួយចំនួនបានអនុវត្តរួចមកហើយ នៅឡើយតែខេត្តពោធិ៍សាត់យើង ទើបពេលនេះក្នុងនាមរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងចលនាកៀរគរថវិកា នៅតាមមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង និងសប្បុរសដែលមានធនធានទៅតាមលទ្ធភាព។ តាមរយៈនៃការកៀរគរ ស្វែងរកថវិកានេះ លោកបានគិតរួចមកហើយថា យ៉ាងតិចខេត្តពោធិ៍សាត់ នឹងស្វែងរកថវិកាចូលរួម ឱ្យបាន១០០លានរៀល ជាជំហានទី១ នៅក្នុងជួរថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងរដ្ឋបាលស្រុកក្រុងទាំង៧។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ឆ្លងតាមការពិភាក្សា និងការអំពាវនាវ ឃើញថានាពេលនេះ មានសមាជិក សមាជិកាអង្គប្រជុំ បានយល់ព្រមឯកភាពស្ម័គ្រចិត្ត ដោយកៀរគរថវិកាបានប្រមាណជិត១០០លានរៀលហើយ គឺមន្ទីរអង្គភាពនីមួយៗ ចាប់១លាន ទៅ៣លានរៀល។ ឯកឧត្តមអភិបាលខេត្ត បានបានសម្តែងអំពីទឹកចិត្តដ៏សប្បុរសធម៌យ៉ាងទូលំទូលាយ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការយើងគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏សូមឱ្យនាយករដ្ឋបាលសាលាខេត្ត ត្រូវបន្តចលនាកៀរគរថវិកា ទៅដល់អាជីវករ សប្បុរសជន និងវិស័យឯកជននៅក្នុងខេត្ត ដើម្បីចូលរួមថវិកាទៅតាមលទ្ធភាព នឹងរៀបប្រតិភូនាំយកថវិកាទាំងនោះ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាឆាប់ៗនេះ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងគោរពជូនពរ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរស្រុក ក្រុង ដែលមានទឹកចិត្តលះបង់ ជួយដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាលបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជារាប់ពាន់នាក់ សូមឱ្យម្ចាស់ទឹក ម្ចាស់ដី ផ្តល់ពរជ័យ សុខចម្រើន និងសម្រេចរាល់ភារកិច្ច ជូនជាតិ និងប្រជាជន ៕
Show all...
ឯឧត្ដម គួច ចំរើន៖ ពុំមានការបិទទីងមោងនោះទេ ប៉ុន្តែស្នើសុំឱ្យរៀបចំដោយមានសណ្តាប់ធ្នាប់ល្អ ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯឧត្ដម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ពុំមានការបិទទីងមោងនោះទេ ហើយស្នើសុំឱ្យរៀបចំដោយមានសណ្តាប់ធ្នាប់ល្អ។ ការចេញមកបញ្ជាក់បែបនេះបន្ទាប់ពីមានការបញ្ចេញមតិពីមហាជននៅលើបណ្ដាងសង្គមពាក់ព័ន្ធនឹងការបិទមិនឲ្យមានការដង្ហែទីងមោងនៅតាមផ្លូវសាធារណៈដែលបង្កឲ្យភាពអសន្តិសុខ។ យោងតាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម គូច ចំរើន បានសរសេរថា “ខ្ញុំបានឃើញការផ្សព្វផ្សាយអំពី ទីងមោង ថាត្រូវបានបិទ។ ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំអោយរៀបចំដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង។ ខ្ញុំនឹងជួបជាមួយបងប្អូនផ្ទាល់ នៅពេលខាងមុខ”។ សូមបញ្ជាក់ថា នៅលើបណ្ដាញាសង្គមនាពេលថ្មីៗនេះ មានការលើកឡើងពីការបិទមិនឲ្យមានការដង្ហែទីងមោងនៅតាមផ្លូវសាធារណៈដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងបង្កភាពអន្តិសុខសាធារណៈ។ តាមការលើកឡើងមួយចំនួន ការដង្ហែទីងមោងគឺជាទំនៀមទម្លាប់ប្រពៃណីពីបុរាណរបស់ប្រជាពលរដ្ឋអ្នកស្រុកស្អាង ខេត្តកណ្ដាល៕
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.