en
Feedback
Khmer Will Party គណបក្ស ឆន្ទៈខ្មែរ

Khmer Will Party គណបក្ស ឆន្ទៈខ្មែរ

Open in Telegram

គណបក្ស ឆន្ទៈខ្មែរ, សាមគ្គី គង់វង្ស ថ្កើងថ្កាន

Show more
381
Subscribers
No data24 hours
No data7 days
+230 days
Posts Archive
Repost from Candlelight Party
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ លោក សុន ឆ័យ អនុប្រធានគណបក្ស ឆន្ទៈខ្មែរ និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន
+8
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ លោក សុន ឆ័យ អនុប្រធានគណបក្ស ឆន្ទៈខ្មែរ និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន ព្រមជាមួយថ្នាក់ដឹកនាំគណបក្ស ខេត្តត្បូងឃ្មុំ បានជួបប្រជុំសំណេះសំណាល សួរសុខទុក្ខដល់រចនាសម្ព័ន្ធគណបក្ស ខេត្តត្បូងឃ្មុំ (សកម្មជន សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត) នៅទីស្នាក់ការគណបក្សខេត្តត្បូងឃ្មុំ។

Repost from Candlelight Party
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ គណបក្ស ភ្លើងទៀន / ឆន្ទៈខ្មែរ បានរៀបចំសិក្ខាសាលា នៅទីស្នាក់ការកណ្ដាលគណបក្ស ដើម្បីធ្វើការបណ្ដុះបណ្ដាលដល់ថ្នាក់ដឹកនាំគណបក្សរាជធានី ខេត្ត នូវចំណេះដឹងកិច្ចការរដ្ឋបាល និងសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល (Digital Security) ក្រោមអធិបតីភាពលោក ហុង សុខហួរ ប្រធានស្ដីទីគណបក្ស ភ្លើងទៀន និង បណ្ឌិត សុក ហាច ប្រធានគណបក្ស ឆន្ទៈខ្មែរ និងមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក សុន ឆ័យ អនុប្រធានគណបក្ស ឆន្ទៈខ្មែរ លោក សេង ម៉ារឌី អនុប្រធានគណបក្ស ឆន្ទៈខ្មែរ និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន។

Repost from Candlelight Party
សកម្មភាពការងារគណបក្សនៅខេត្តសៀមរាប ======= លោក សុន ឆ័យ អនុប្រធានគណបក្ស ឆន្ទៈខ្មែរ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្ល
+8
សកម្មភាពការងារគណបក្សនៅខេត្តសៀមរាប ======= លោក សុន ឆ័យ អនុប្រធានគណបក្ស ឆន្ទៈខ្មែរ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន លោក គង់ មុនីកា អគ្គលេខាធិការគណបក្ស ឆន្ទៈខ្មែរ ព្រមជាមួយថ្នាក់ដឹកនាំគណបក្សខេត្តសៀមរាប បានជួបប្រជុំសំណេះសំណាល សួរសុខទុក្ខដល់រចនាសម្ព័ន្ធគណបក្ស ខេត្តសៀមរាប (សកម្មជន សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត) នៅទីស្នាក់ការគណបក្សខេត្តសៀមរាប ក្នុងក្រុងសៀមរាប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។

Repost from Candlelight Party
ទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក សុន ឆ័យ អនុប្រធានគណបក្ស ឆន្ទៈខ្មែរ លោក លី សុធារ
+9
ទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក សុន ឆ័យ អនុប្រធានគណបក្ស ឆន្ទៈខ្មែរ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន លោក គង់ មុនីកា អគ្គលេខាធិការគណបក្ស ឆន្ទៈខ្មែរ ព្រមជាមួយថ្នាក់ដឹកនាំគណបក្សខេត្តបន្ទាយមានជ័យ បានជួបប្រជុំសំណេះសំណាល សួរសុខទុក្ខដល់រចនាសម្ព័ន្ធគណបក្ស ខេត្តបន្ទាយមានជ័យ (សកម្មជន សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត) នៅទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ នាក្រុងសិរីសោភ័ណ។

Repost from Candlelight Party
ទីស្នាក់ការគណបក្សខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក សុន ឆ័យ អនុប្រធានគណបក្ស ឆន្ទៈខ្មែរ លោក លី សុធារ៉ាយុត្តិ
+9
ទីស្នាក់ការគណបក្សខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក សុន ឆ័យ អនុប្រធានគណបក្ស ឆន្ទៈខ្មែរ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន លោក គង់ មុនីកា អគ្គលេខាធិការគណបក្ស ឆន្ទៈខ្មែរ និងលោក ភូ សុវណ្ណថា សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង ពីគណបក្ស ឆន្ទៈខ្មែរ ព្រមជាមួយថ្នាក់ដឹកនាំគណបក្សខេត្តបាត់ដំបង បានជួបប្រជុំសំណេះសំណាល សួរសុខទុក្ខដល់រចនាសម្ព័ន្ធគណបក្ស ខេត្តបាត់ដំបង (សកម្មជន សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត) នៅទីស្នាក់ការគណបក្សខេត្តបាត់ដំបង ក្នុងក្រុងបាត់ដំបង។

ទីស្នាក់ការ​កណ្ដាល​គណបក្ស​ ឆន្ទៈ​ខ្មែរ​៖ នាព្រឹកថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០២៤នេះ នៅទីស្នាក់ការ​កណ្ដាល​គណបក្ស​ ឆន្ទៈ​ខ្មែរ​ មា
+9
ទីស្នាក់ការ​កណ្ដាល​គណបក្ស​ ឆន្ទៈ​ខ្មែរ​៖ នាព្រឹកថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០២៤នេះ នៅទីស្នាក់ការ​កណ្ដាល​គណបក្ស​ ឆន្ទៈ​ខ្មែរ​ មាន​ការ​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​នៅរាជធានី​ភ្នំពេញ​ រួមមាន​ក្រុមប្រឹក្សា​រាជធានី​ ក្រុមប្រឹក្សា​ខណ្ឌ​ និង​ក្រុមប្រឹក្សា​សង្កាត់​ មកពី​គណបក្ស​គណបក្ស​ ភ្លើងទៀន និងគណបក្ស ឆន្ទៈ​ខ្មែរ​ ដោយ​មានសមាសភាពចូលរួមសរុបប្រមាណ ១៥០ រូប។ កិច្ចប្រជុំ​ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក សុន​ ឆ័យ អនុប្រធាន​គណបក្ស​ឆន្ទៈ​ ខ្មែរ​ និង​មាន​ការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​អគ្គលេខាធិការ​គណបក្ស​ ភ្លើងទៀន លោក លី សុធារ៉ាយុត្តិ និងអគ្គលេខាធិការ​គណបក្ស​ ឆន្ទៈ​ខ្មែរ​ លោក គង់​ មុនីកា​ ព្រមទាំង​លោក ចេប​ គឹមអ៊ាង សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​ ឆន្ទៈ​ខ្មែរ​។

Repost from Candlelight Party
ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) និងគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ ប្រទសជប៉ុន ព្រមព្រៀងគ្នាលើកិច្ចពង្រឹងទ
+5
ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) និងគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ ប្រទសជប៉ុន ព្រមព្រៀងគ្នាលើកិច្ចពង្រឹងទំនាក់ទំនងក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅក្នុងតំបន់ =========== នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ លោក សេង ម៉ារឌី ប្រធានក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី ហៅកាត់ថាCALD បានដឹកនាំគណៈប្រតិភូ CALD ជួបសមាជិកសង្កេតការណ៍របស់ខ្លួន គឺគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ(CDP) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ(CDP) បានជម្រាបជូនគណៈប្រតិភូCALD អំពីការវិវឌ្ឍន៍នយោបាយថ្មីៗ និងរបៀបដែលប៉ះពាល់ដល់ការរំពឹងទុកនៃការបោះឆ្នោតរបស់គណបក្ស។ CDP និង CALD បានព្រមព្រៀងគ្នាលើកិច្ចពង្រឹងទំនាក់ទំនងក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅក្នុងតំបន់៕

Repost from Candlelight Party
លោក សេង ម៉ារឌី ដឹកនាំគណៈប្រតិភូCALD ជួបជាមួយតំណាងគណបក្សកុម្មុយនិស្តជប៉ុន (JCP) ដើម្បីផ្លាស់ប្តូរគំនិតគ្នាអំពីលទ្ធិប្រជាធិបតេយ
+2
លោក សេង ម៉ារឌី ដឹកនាំគណៈប្រតិភូCALD ជួបជាមួយតំណាងគណបក្សកុម្មុយនិស្តជប៉ុន (JCP) ដើម្បីផ្លាស់ប្តូរគំនិតគ្នាអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ========= នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ គណៈប្រតិភូក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី(CALD) កំពុងមានវត្តមាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយបានជួបជាមួយតំណាងគណបក្សកុម្មុយនិស្តជប៉ុន (JCP) ដែលជាគណបក្សនយោបាយចាស់វស្សាជាងគេនៅប្រទេសជប៉ុន។ គណៈប្រតិភូCALD ដឹកនាំដោយលោកប្រធាន សេង ម៉ារឌី ដែលជាអនុប្រធានគណបក្ស ឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ហើយត្រូវបានទទួលស្វាគមន៍ដោយលោក Kawata Tadaaki អគ្គលេខាធិការរងគណៈកម្មាធិការអន្តរជាតិ និងជាប្រធាននាយកដ្ឋានចលនាសន្តិភាពរបស់គណបក្សកុម្មុយនិស្តជប៉ុន(JCP)។ លោក Tadaaki និងគណៈប្រតិភូ CALD បានផ្លាស់ប្តូរគំនិតគ្នាអំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញនិយម៕

Repost from Candlelight Party
ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន បានអញ្ជើញចូលរួមដឹកនា
+9
ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំប្រចាំខែ គណបក្ស ភ្លើងទៀន/ឆន្ទៈខ្មែរ ខេត្តកណ្ដាល ដោយមានការចូលរួមពីលោក ចាន់ ចេង សមាជិកគណៈកម្មាធិការនាយកគណបក្ស ឆន្ទៈខ្មែរ និងថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក នៅខេត្តកណ្ដាល នៃគណបក្ស ភ្លើងទៀន/ឆន្ទៈខ្មែរ។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការគណបក្ស ខេត្តកណ្ដាល ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ៕

Repost from Candlelight Party
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គង់ មុនីកា អគ្គលេខាធិការគណបក្ស ឆន្ទៈខ្មែរ បានដឹកនាំកិច្ចប្រជុ
+5
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គង់ មុនីកា អគ្គលេខាធិការគណបក្ស ឆន្ទៈខ្មែរ បានដឹកនាំកិច្ចប្រជុំប្រចាំខែ គណបក្ស ភ្លើងទៀន/ឆន្ទៈខ្មែរ ខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក  នៅខេត្តព្រៃវែង នៃគណបក្ស ភ្លើងទៀន/ឆន្ទៈខ្មែរ។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការគណបក្ស ខេត្តព្រៃវែង ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង៕

Repost from Candlelight Party
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសៅរិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៤​ ឯកឧត្តម សុន ឆ័យ អនុប្រធានគណបក្ស ឆន្ទៈខ្មែរ និងលោក លី សុធារ៉ាយុត្តិ អគ្
+6
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសៅរិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៤​ ឯកឧត្តម សុន ឆ័យ អនុប្រធានគណបក្ស ឆន្ទៈខ្មែរ និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន បាន​អញ្ជើញ​ចុះជួបសួរសុខទុក្ខ និងផ្ដល់ការសំណេះសំណាល​ ជាមួយ​សមាជិក​ សមាជិកាក្រុមប្រឹក្សា​ខេត្ត ​ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក នៃ​គណបក្ស ភ្លើងទៀន/ឆន្ទៈខ្មែរ ខេត្តកំពង់ធំ ដោយមានវត្តមានចូលរួមសរុបប្រមាណ ១០០ នាក់។ ពិធីសំណះសំណាលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្ស ខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕

Repost from Candlelight Party
អនុប្រធានគណបក្ស ឆន្ទៈខ្មែរ និងអគ្គលេខាធិការគណបក្ស ភ្លើងទៀន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត នៅខេត្ត
+9
អនុប្រធានគណបក្ស ឆន្ទៈខ្មែរ និងអគ្គលេខាធិការគណបក្ស ភ្លើងទៀន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត នៅខេត្តកំពង់ឆ្នាំង ============ នាព្រឹកថ្ងៃសុក្រទី០៦ ខែកញ្ញា ឆ្នាំ២០២៤​ ឯកឧត្តម សុន ឆ័យ អនុប្រធានគណបក្ស ឆន្ទៈខ្មែរ និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន បាន​អញ្ជើញ​ចុះជួប​សួរសុខទុក្ខ និងផ្ដល់ការសំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកាក្រុមប្រឹក្សា​ខេត្ត ​ក្រុង ស្រុក និងឃុំ សង្កាត់ មកពី​គណបក្ស ភ្លើងទៀន/ឆន្ទៈខ្មែរ ខេត្តកំពង់ឆ្នាំង ជាមួយវត្តមានចូលរួមរបស់លោក លោកស្រី ថ្នាក់ដឹកនាំ​គណបក្សខេត្តកំពង់ឆ្នាំងផងដែរ សរុបប្រមាណ ១០០ នាក់។ ពិធីសំណះសំណាលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្ស ខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ៕

សារលិខិតរំលែកទុក្ខ ជូនចំពោះ លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល
+1
សារលិខិតរំលែកទុក្ខ ជូនចំពោះ លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល

“វាពិតជាគួរឱ្យព្រួយបារម្ភណាស់ដែលលំហប្រជាធិបតេយ្យ បានធ្លាក់ចុះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែវាកាន់តែគួរឱ្យខ្លាចជាងនេះទៅទ
+2
“វាពិតជាគួរឱ្យព្រួយបារម្ភណាស់ដែលលំហប្រជាធិបតេយ្យ បានធ្លាក់ចុះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែវាកាន់តែគួរឱ្យខ្លាចជាងនេះទៅទៀត ប្រសិនបើយើងមិនធ្វើសកម្មភាពអីសោះដើម្បីពង្រឹង និងលើកស្ទួយវា។​ យើងត្រូវតែដឹងថា ការខិតខំប្រឹងប្រែងរបស់កម្លាំងអ្នកប្រជាធិបតេយ្យ មិនថាតូចប៉ុនណាក៏ដោយ គឺយើងត្រូវរុញព្រំដែនប្រជាធិបតេយ្យឆ្ពោះទៅរកការផ្លាស់ប្តូរក្នុងសង្គម និងការធ្វើកំណែទម្រង់ពិតប្រាកដ”។ លោក​ សេង ម៉ារឌី សមាជិកព្រឹទ្ធសភានៃប្រទេសកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) ថ្លែងក្នុងសន្និសីទអន្តរជាតិមជ្ឈមណ្ឌលអាស៊ី​ លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ។ “It is indeed alarming that civic and democratic spaces have been shrinking over the years, but it’s even more daunting if we don’t act on it. We have to realize that the efforts of democratic forces, no matter how small, push the boundaries towards societal change and genuine reform” said Mardi Seng, senator of Cambodia and chairperson of the Council of Asian Liberals and Democrats (CALD) in the 9th Asia Centre International Conference in Bangkok, Thailand. https://cald.org/asian-political-leaders-raise-alarm-on-shrinking-civic-space/

សេចក្តីថ្លែងការណ៍ ស្ដីពី ការចាប់ខ្លួនសកម្មជនគណបក្ស ឆន្ទៈខ្មែរ និងគណបក្ស ភ្លើងទៀន
+2
សេចក្តីថ្លែងការណ៍ ស្ដីពី ការចាប់ខ្លួនសកម្មជនគណបក្ស ឆន្ទៈខ្មែរ និងគណបក្ស ភ្លើងទៀន

សេចក្តីថ្លែងការណ៍ ស្ដីពី ការចាប់ខ្លួនសកម្មជនគណបក្ស ឆន្ទៈខ្មែរ
សេចក្តីថ្លែងការណ៍ ស្ដីពី ការចាប់ខ្លួនសកម្មជនគណបក្ស ឆន្ទៈខ្មែរ

Repost from Candlelight Party
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំថ្នាក់ដឹកនាំរាជធានី ខេត្ត គណបក្ស ភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។
+9
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំថ្នាក់ដឹកនាំរាជធានី ខេត្ត គណបក្ស ភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។

Repost from Candlelight Party
នៅថ្ងៃចុងសប្ដាហ៍ដើមខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន និងលោក គង់ មុនីកា អគ្គលេខាធិក
+4
នៅថ្ងៃចុងសប្ដាហ៍ដើមខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន និងលោក គង់ មុនីកា អគ្គលេខាធិការគណបក្ស ឆន្ទៈខ្មែរ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំគណបក្សរាជធានិ ខេត្តមួយចំនួន រួមមាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តឧត្ដរមានជ័យ និងខេត្តព្រៃវែង ដើម្បីជម្រាបជូននូវការវិវត្តនៃស្ថានការណ៍នយោបាយ ផ្សព្វផ្សាយគោលការណ៍ណែនាំនានារបស់គណបក្ស ពិនិត្យមើលបច្ចុប្បន្នភាពរចនាសម្ព័ន្ធគណបក្ស និងដាក់ជូនទិសដៅការងារបន្តរបស់គណបក្ស។