Khmer Will Party គណបក្ស ឆន្ទៈខ្មែរ
Open in Telegram
381
Subscribers
No data24 hours
No data7 days
+230 days
Posts Archive
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
សម្ព័ន្ធភាពឆ្ពោះទៅអនាគត ចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតជាមួយជនរួមជាតិខ្មែរទាំងអស់ ក្នុងឱកាសខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា (០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០២៤) ដែលជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់ នៃប្រជាជាតិខ្មែរទាំងមូល ក្នុងការទទួលបានឯករាជ្យជាតិ។
Repost from Candlelight Party
+6
រូបភាពនៃកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅការិយាល័យលេខាធិការដ្ឋានសម្ព័ន្ធភាព នាទីស្នាក់ការកណ្ដាលគណបក្ស ភ្លើងទៀន។
សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសថ្ងៃដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យខួបលើកទី ២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤
Repost from Candlelight Party
សុន្ទរកថាជាភាសាអង់គ្លេសរបស់លោក សេង ម៉ារឌី ប្រធានក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) ថ្លែងបើកកម្មវិធីសន្និសីទថ្នាក់តំបន់ស្ដីពី "ការផ្លាស់ប្តូរគំនិតច្នៃប្រឌិតទៅជាដំណោះស្រាយចល័តនៅថ្នាក់មូលដ្ឋាន"។
ព្រឹត្តិការណ៍នេះរៀបចំដោយគណបក្សប្រជាធិបតេយ្យ (DP) ប្រទេសថៃ ដែលជាសមាជិករបស់(CALD) ដោយមានការគាំទ្រពីមូលនិធិ Friedrich Naumann (FNF) ដើម្បីសេរីភាព ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នារាជធានីBangkok និងទីក្រុង Khon Kaen ប្រទេសថៃ។
Repost from Candlelight Party
កម្រងរូបភាពនៃពិធីសម្ពោធទីស្នាក់ការកណ្កាលគណបក្ស ភ្លើងទៀន គណបក្ស ឆន្ទ:ខ្មែរ ដែលជាគណបក្សក្នុង សម្ព័ន្ធភាពឆ្ពោះទៅអនាគត នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤។
សេចក្ដីថ្លែងការណ៍ សម្ព័ន្ធភាពឆ្ពោះទៅអនាគត ក្នុងឱកាសទិវារំលឹកខួបទី ៣៣ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា (២៣ តុលា ១៩៩១-២៣ តុលា ២០២៤)
Repost from Candlelight Party
+9
ពិធីសម្ពោធទីស្នាក់ការ និងប្រកាសសុពលភាពគណៈកម្មាធិការប្រតិបត្តិគណបក្ស ខេត្តកំពត
======
នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤ គណបក្ស ភ្លើងទៀន ខេត្តកំពត បានរៀបចំពិធីសម្ពោធទីស្នាក់ការគណបក្សខេត្ត ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៤១ ក្នុងភូមិត្រពាំងព្រីង ឃុំជំម្ពូវ័ន ស្រុកជុំគិរី ព្រមទាំងប្រកាសសុពលភាពគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្តកំពត ក្រោមអធិបតីភាពលោក ហុង សុខហួរ ប្រធានស្ដីទីគណបក្ស ភ្លើងទៀន និងមានការអញ្ជើញចូលរួមជាគណៈអធិបតីរបស់លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ភ្លើងទៀន និងលោក អ៊ី មុយលី អគ្គលេខាធិការស្ដីទីគណបក្ស ឆន្ទៈខ្មែរ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តកំពត មកពីគណបក្ស ឆន្ទៈខ្មែរ ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន&ឆន្ទៈខ្មែរ ខេត្ត ក្រុង ស្រុក និង ឃុំ-សង្កាត់ នៅខេត្តកំពត សរុបប្រមាណ ១៥០ នាក់៕
ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ"
ខួបលើកទី១២ (១៥ តុលា ២០១២~១៥ តុលា ២០២៤)
សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា និង សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
Repost from Candlelight Party
សេចក្ដីរាយការណ៍របស់ RFI ខេមរភាសា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ជុំវិញសកម្មភាពការងាររបស់ សម្ព័ន្ធភាពឆ្ពោះទៅអនាគត
សេចក្តីថ្លែងការណ៍រួម នៃ គណបក្ស ភ្លើងទៀន គណបក្ស ឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និង គណបក្សកម្ពុជានិយម
Repost from Candlelight Party
សេចក្តីប្រកាសព័ត៌មាន របស់
សម្ព័ន្ធភាពឆ្ពោះទៅអនាគត ជុំវិញការរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី សកម្មភាពការងារ រយៈពេល ១ ឆ្នាំ របស់ សម្ព័ន្ធភាពឆ្ពោះទៅអនាគត និងការស្វាគមន៍ការចូលរួមរបស់សមាជិកថ្មី ក្នុង សម្ព័ន្ធភាពឆ្ពោះទៅអនាគត គឺ គណបក្សកម្ពុជានិយម ។
Repost from Candlelight Party
សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមអបអរសាទរ និងស្វាគមន៍ គណបក្សកម្ពុជានិយម ដែលសម្រេចចូលរួមក្នុង «សម្ព័ន្ធភាពឆ្ពោះទៅអនាគត»
Repost from Candlelight Party
+7
រូបភាពក្នុងកិច្ចប្រជុំ សម្ព័ន្ធភាពឆ្ពោះទៅអនាគត នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្ដាល គណបក្ស ឆន្ទ:ខ្មែរ។
សារលិខិតជូនពរ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ
Repost from Candlelight Party
សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន និងគណបក្ស ឆន្ទៈខ្មែរ ក្នុងឱកាសខួបទី៣១ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
