en
Feedback
Norodomsihamoni នរោត្តម សីហមុនី

Norodomsihamoni នរោត្តម សីហមុនី

Open in Telegram
676
Subscribers
No data24 hours
No data7 days
+1230 days
Posts Archive
ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ថ្វាយព
ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ឯកឧត្តម ហ៊ុន ម៉ានី ៖ ” នៅខែមេសាខាងមុខអង្គព្រះករុណាព្រះមហាក្សត្រទ្រង់គង់ប្រថាប់ជាព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិ
+3
ឯកឧត្តម ហ៊ុន ម៉ានី ៖ ” នៅខែមេសាខាងមុខអង្គព្រះករុណាព្រះមហាក្សត្រទ្រង់គង់ប្រថាប់ជាព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបួងសួងដ៏អស្ចារ្យនៅប្រាសាទអង្គវត្ត!” ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ៧ ខែមីនានេះ បានបញ្ជាក់ក្នុងផេកផ្លូវការថា៖ ក្នុងខែមេសាខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខដ៏ប្រវត្តិសាស្រ្ត នៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះមហាក្សត្រ។ ព្រះរាជពិធីនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសដែលបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមបួងសួង និងអធិដ្ឋាន ដើម្បីសុំសេចក្ដីសុខសុភមង្គល សន្តិភាព និងការពារពីបារមីវត្ថុសក្តិសិទ្ធិ និងទេវតាថែរក្សាទឹកដីកម្ពុជា។ សូមបងប្អូនជនរួមជាតិទូទាំងព្រះនគរតាំងចិត្តជ្រះថ្លាចូលរួមបួងសួង អធិដ្ឋានដល់បារមីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណចក្រកម្ពុជាដ៏មានឫទ្ធីចេស្តារគ្រប់ព្រះអង្គយាងប្រោះព្រុំថែរក្សាព្រះរាជាណចក្រកម្ពុជា និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងប្រជានុរាស្រ្តគ្រប់ខេត្តខណ្ឌបូរី នូវសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរគ្រប់ប្រការ។

ព្រះអង្គម្ចាស់ ស៉ីសុវត្ថិ ធម្មិកោ និងអ្នកម្នាង បាននាំបុត្រី និងបុត្រាប្រសារ ចូលក្រាបថ្វាយបង្គំគាល់ និងទូលសុំព្រះពរជ័យសិរីមង្គ
+5
ព្រះអង្គម្ចាស់ ស៉ីសុវត្ថិ ធម្មិកោ និងអ្នកម្នាង បាននាំបុត្រី និងបុត្រាប្រសារ ចូលក្រាបថ្វាយបង្គំគាល់ និងទូលសុំព្រះពរជ័យសិរីមង្គល ពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះ
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គល តាមការសូមយាងរបស់ក្រុមគ្រូពេទ្យចិន ព្រះមហាក្សត្រនិងសម្តេចម៉ែ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៤ នេះទៅ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភាក្នុងឋានៈជាប្រមុខស្តីទី និងទទួលព្រះរាជកិច្ចរបស់ព្រះមហាក្សត្ររហូតស្តេចយាងនិវត្តន៍មកមាតុប្រទេសវិញ។

ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ ថ
+1
ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

រូបភាពពីសៀវភៅ The king & Queen of Cambodia (ប្រភពរូបភាពពីលោកជំទាវ ជា សិរី)
+5
រូបភាពពីសៀវភៅ The king & Queen of Cambodia (ប្រភពរូបភាពពីលោកជំទាវ ជា សិរី)

វីដេអូអនុស្សាវរីយ៍ ព្រះសូរសៀងដើម នៃអង្គព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសស្តេចយាងបំពេញព្រះរាជកិច្ចមនុស្សធម៌សួរសុខទុក្ខបងប្អូនប្រជារាស្ត្រក្រីក្រ នៅស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីពេលកន្លងមក🙏

អង្គព្រះមហាក្សត្រ ស្តេចយាងសួរសុខទុក្ខប្រជារាស្ត្ររបស់ព្រះអង្គនាពេលកន្លងមក🙏

សូមថ្វាយព្រះពរ អង្គព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត🙏

ព្រះមហាក្សត្រសព្វព្រះរាជហឬទ័យយាងបើកសម័យប្រជុំលើកទី៣៨ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាព្រឹកថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០២៥។

សម័យប្រជុំឧត្តមក្រុមប្រឹក្សា អង្គចៅក្រមលើកទី៣៨ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត នាវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ មជ្ឈមណ្ឌលនីតិក្រម

ព្រះមហាក្សត្រ យាងសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ នៅវត្តឧណ្ណាលោម
+8
ព្រះមហាក្សត្រ យាងសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ នៅវត្តឧណ្ណាលោម ******************* រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និងសមិទ្ធផលនានានៅ វត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វីដេអូ៖ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងសម្ពោធ មហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត, វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ នៅវត្តឧណ្ណាលោម នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ
+9
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីសម្ភោធមហាកុដិសម្ដេចព្រះសង្ឃរាជ ជួន ណាត និង វិទ្យាស្ថានស្រាវជ្រាវ និង អភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំង សមិទ្ធិនានា ស្ថិតក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នសព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះមហាក្សត្រសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកជំទាវឯកអគ្គរដ្ឋទូតហ្វាំងឡង់ចូលក្រាបថ្វាយបង្គំគាល់ថ
ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះមហាក្សត្រសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកជំទាវឯកអគ្គរដ្ឋទូតហ្វាំងឡង់ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម និងលោកជំទាវ ជាឯកអគ្គរាជទូត តែងតាំង ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ចំនួន៤រូប មានមហាកិត្តិយបានចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីក្រាបថ្វាយបង្គំ លាព្រះមហាក្សត្រ មុននឹងចេញទៅបំពេញបេសកកម្មការទូតរបស់ឯកឧត្តមលោកជំទាវ ជាឯកអគ្គរាជទូតដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ព្រះអង្គជាព្រះរាជបុត្ររប់សព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ជាការពិតណាស់ រយៈពេល២០ព្រះវស្សា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានបំពេញតាមព្រះរាជលំអានដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានធ្វើឲ្យប្រជារាស្ត្រខ្មែរមានសុខសន្តិភាព មានជីវភាពសម្បូរសប្បាយ មានសាមគ្គីភាពឯកភាពជាធ្លុងមួយ សាកសមជាប្រជាជាតិមានអរិយធម៌ខ្ពង់ ខ្ពស់ និងប្រទេសមានឋានៈស្មើភាពលើឆាកអន្តរជាតិ។