en
Feedback
Norodomsihamoni នរោត្តម សីហមុនី

Norodomsihamoni នរោត្តម សីហមុនី

Open in Telegram
676
Subscribers
No data24 hours
No data7 days
+1230 days
Posts Archive
ថ្វាយព្រះរាជកុសល​ ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា

ព្រះរាជពិធីថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះមហាក្សត្រិយានី សុីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សរីវឌ្ឃនា ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ (នៅព្រះធម្មសាលា ក្នុងបរិវេណព្រះឧបោសថរតនារាមព្រះវិហារព្រះកែវមរកត)🙏🙏🙏

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ
+4
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ដល់មាតុប្រទេសវិញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះអង្គបានយាងពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនរួចមក។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍មកដល់កម្ពុជាវិញហើយ ក្រោយពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន រយៈពេលជាង១ខែ (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានយាងនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បន្ទាប់ពីពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន។ ការយាងត្រលប់មកវិញរបស់ ព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ មានការអញ្ជើញទទួលព្រះរាជបដិសណ្ឋារកិច្ចដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំមួយចំនួន នៃស្ថាប័នទាំង៣ផងដែរ។ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ព្រះមហាក្សត្រ និងសម្តេចម៉ែ ទ្រង់សព្ទព្រះរាជហឫទ័យពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន ចំនួន២ដងក្នុង១ឆ្នាំៗ៕

វីដេអូ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងចាកចេញពីរដ្ឋធានីប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះរាជដំណើរនិវត្តន៍មកកម្ពុជានៅរសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥នេះ៕

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានព្រះរាជសារលិខិតក្នុងទិវ
+1
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានព្រះរាជសារលិខិតក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ 🙏

អង្គព្រះមហាក្សត្រសព្វព្រះរាជហឫទ័យឱ្យផ្លាស់ប្ដូរព្រះរាជពិធីបួងសួងទៅថ្ងៃទី១៤ ខែមេសា ។ (ថ្ងៃមហាសង្ក្រាន្ត)។
+2
អង្គព្រះមហាក្សត្រសព្វព្រះរាជហឫទ័យឱ្យផ្លាស់ប្ដូរព្រះរាជពិធីបួងសួងទៅថ្ងៃទី១៤ ខែមេសា ។ (ថ្ងៃមហាសង្ក្រាន្ត)។

សមរាត្រី នាដែនដីសុវណ្ណភូមិ កម្ពុជប្រទេស ❤️ Photo credit: Piak
+4
សមរាត្រី នាដែនដីសុវណ្ណភូមិ កម្ពុជប្រទេស ❤️ Photo credit: Piak

ព្រះរាជពិធីបុណ្យត្រស្តិសង្រ្កាន្តជាពិធីបុណ្យតំណាងឱ្យការគោរពប្រពៃណី និងការថែរក្សាសន្តិភាពជាតិ #ព័ត៌មានថ្មីបំផុត #TVK_Latest_News

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់
+2
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

សូមក្រាបថ្វាយព្រះសព្ទសាធុការពរ 🙏🏻❤️
+3
សូមក្រាបថ្វាយព្រះសព្ទសាធុការពរ 🙏🏻❤️