Channel នាយកដ្ឋានមុខងារ និងធនធាន
Open in Telegram
នាយកដ្ឋានមុខងារ និងធនធាន មានតួនាទីជាសេនាធិការឱ្យអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លើការងារ៖ - គាំទ្រការផ្ទេរមុខងារ និងធនធាន - គាំទ្រការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ - គាំទ្រដល់យន្តការដោះស្រាយបណ្តឹងតាមរយៈ ការិយាល័យប្រជាពលរដ្ឋ
Show more1 066
Subscribers
No data24 hours
+27 days
+1030 days
Posts Archive
+4
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច)
………………….
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររបស់នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអមដំណើរឯកឧត្ដម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) នៅទីស្ដីការក្រសួងបរិស្ថាន។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះឱ្យក្រសួងបរិស្ថាន សរុបអ្នកចូលរួមប្រមាណ ៤៥រូប។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+9
កិច្ចប្រជុំពិភាក្សាជាមួយធនាគារវីង ស្តីពីការបើកគណនីធនាគារ ជូនអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ នៅទូទាំងប្រទេស
..........................
ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយធនាគារ វីង (ខេមបូឌា) ស្តីពីសំណើសុំបើកគណនីធនាគារនៅធនាគារ វីង (ខេមបូឌា) ម.ក ជូនអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ នៅទូទាំងប្រទេស ព្រមទាំងគណនីធនាគារ សម្រាប់ប្រតិបត្តិការចំណូលពីសេវាចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+3
កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា
-------------------------
ទីស្តីការក្រសួងមហាផ្ទៃ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងជាអនុប្រធានគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីមន្ត្រីគម្រោង លោកទីប្រឹក្សាគម្រោង និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ១៥រូប។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+6
សិក្ខាសាលាផ្សព្វផ្សាយអំពីសារាចរស្តីពីនីតិវិធីអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍
................................................................
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក នូវ និត អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសហការី បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីសារាចរស្តីពីនីតិវិធីអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ដែលរៀបចំដោយអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាលដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+1
កិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់នាយកដ្ឋានមុខងារ និងធនធាន
__________________________________
ក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅសាលប្រជុំ នៃអគារក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ មន្ត្រី និងបុគ្គលិកទាំងអស់នៅក្នុងនាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល សរុបចំនួន ៤៥រូប។
កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
- ទី១៖ ការរាយការណ៍ដោយសង្ខេបពីលទ្ធផលកាងារប្រចាំខែមិថុនា របស់លោក លោកស្រីប្រធានការិយាល័យចំណុះនាយកដ្ឋាន
-ទី២៖ ការផ្ដល់យោបល់បន្ថែមពីលោក លោកស្រីអនុប្រធាននាយកដ្ឋានទទួលបន្ទុក
-ទី៣៖ ការបូកសរុបជារួមរបស់លោកប្រធាននាយកដ្ឋាន
- ទី៤៖ ដោះស្រាយបញ្ហាប្រឈមនានា
- ទី៥៖ លើកទិសដៅការងារសម្រាប់ខែសីហា
🌐Facebook
🌐Website
+6
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍លទ្ធផលនៃការអង្កេតស្តីពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅទីស្តីការក្រសួងមុខងារសាធារណៈ។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+8
កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការវាយតម្លៃ និងការទទួលស្គាល់មន្ត្រីកសិកម្មឃុំ-សង្កាត់គំរូ
………………….
រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររបស់នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការវាយតម្លៃ និងការទទួលស្គាល់មន្ត្រីកសិកម្មឃុំ-សង្កាត់ នៅសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបអ្នកចូលរួមប្រមាណ ៦០នាក់។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+2
កិច្ចប្រជុំពិគ្រោះយោបល់លើគំនិតផ្តួចផ្តើម “ពីការបញ្ចប់ការសិក្សាដល់ភាពធន់៖ការទាញយកអត្ថប្រយោជន៍ពីភាពជាដៃគូសាធារណៈ និងសង្គម សម្រាប់ការអភិវឌ្ឍជាតិដែលមានភាពធន់”
...........................
នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក សួន សំរិទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន បានទទួលជួបតំណាងអង្គការមូលនិធិអាស៊ី (The Asia Foundation) ដើម្បីពិភាក្សាលើគំនិតផ្តួចផ្តើម “ពីការបញ្ចប់ការសិក្សាដល់ភាពធន់៖ការទាញយកអត្ថប្រយោជន៍ពីភាពជាដៃគូសាធារណៈ និងសង្គម សម្រាប់ការអភិវឌ្ឍជាតិដែលធន់” ។
កិច្ចប្រជុំនេះរៀបចំដោយអង្គការមូលនិធិអាស៊ី ដោយមានការចូលរួមពីតំណាងនាយកដ្ឋានពាក់ព័ន្ធនៃចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សរុបប្រមាណ៨រូប។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+4
កិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តស្វាយរៀង
....................................
ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន ចូលរួមកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តស្វាយរៀង។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+5
សិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពការអនុវត្តមុខងារផ្តល់សេវាក្នុងវិស័យទេសចរណ៍ដែលបានប្រតិភូកម្មទៅឱ្យរដ្ឋបាលរាជធានី ខេត្ត
-------------
ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក សួន សំរិទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពការអនុវត្តមុខងារដែលបានប្រតិភូកម្មផ្តល់សេវាក្នុងវិស័យទេសចរណ៍ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត នៅសាលប្រជុំសាលាខេត្តតាកែវ។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+3
កិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម
....................................
ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន ចូលរួមកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+6
កិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាប
....................................
ខេត្តសៀមរាប៖ ព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន ចូលរួមកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តសៀមរាប។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+7
កិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបាគង ខេត្តសៀមរាប
....................................
រដ្ឋបាលស្រុកបាគង៖ រសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានមុខងារ និងធនធាន បានរៀបចំកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបាគង ខេត្តសៀមរាប។
កិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក បួន ចំរើន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន និងលោកស្រី ហ៊ាង ឆយី អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន និងមានការអញ្ចើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល និងមន្រ្តីពាក់ព័ន្ធសរុបប្រមាណ ២០រូប។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+9
កិច្ចប្រជុំស្តីពីការពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថានដែលបានផ្ទេរដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
................................................
ខេត្តកំពង់ធំ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃនាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថានដែលបានផ្ទេរដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំដោយក្រសួងបរិស្ថាន នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ធំ។
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការលើវិស័យបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកំពង់ធំ មន្ទីរបរិស្ថាន និងរដ្ឋបាលក្រុង ស្រុក នៃខេត្តកំពង់ធំ សរុបប្រមាណ ៦០រូប។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+9
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងការងារគ្រប់គ្រងប្រតិបត្តិការទីលានទុកដាក់សំរាមនៅខេត្តស្ទឺងត្រែង និងខេត្តក្រចេះ
.....................................
ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ៖ នាថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២៦ លោក នូវ និត អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងការងារគ្រប់គ្រងប្រតិបត្តិការទីលានទុកដាក់សំរាមនៅខេត្តស្ទឺងត្រែង និងខេត្តក្រចេះ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ជ្រិន សុខា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹង ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងមហាផ្ទៃ អភិបាលរង នៃគណៈអភិបាលខេត្ត ប្រធានមន្ទីរបរិស្ថាន តំណាងរដ្ឋបាលបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធ សរុបប្រមាណ២៥រូប។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+8
កិច្ចប្រជុំបូកសរុបលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និង
ផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ
.....................................
ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និង
ផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសណ្ឋាគារអាលីស វីឡា ខេត្តតាកែវ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី តំណាងធនាគារជាតិនៃកម្ពុជា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តំណាងអង្គការ GIZ/ISD ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយ រួមទាំងអភិបាល អភិបាលរង នាយករដ្ឋបាល ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ សរុបប្រមាណ១១៥រូប។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
