Channel នាយកដ្ឋានមុខងារ និងធនធាន
Open in Telegram
នាយកដ្ឋានមុខងារ និងធនធាន មានតួនាទីជាសេនាធិការឱ្យអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លើការងារ៖ - គាំទ្រការផ្ទេរមុខងារ និងធនធាន - គាំទ្រការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ - គាំទ្រដល់យន្តការដោះស្រាយបណ្តឹងតាមរយៈ ការិយាល័យប្រជាពលរដ្ឋ
Show more1 066
Subscribers
No data24 hours
+27 days
+1030 days
Posts Archive
+6
កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ និងការបែងចែកចំណូលដែលប្រមូលបានរបស់ក្រសួងព័ត៌មាន
..........................
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក សួន សំរិទ្ធ និងលោក បួន ចំរើន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ស្តីពីការកែសម្រួលប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ និងការបែងចែកចំណូលដែលប្រមូលបានរបស់ក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+4
ពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវការស្នើសុំបន្តសុពលភាពនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
..........................
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ហ៊ាង ឆយី អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនៃនាយកដ្ឋាន អញ្ជើញចូលរួមក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវការស្នើសុំបន្តសុពលភាពនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ (អគារជាន់ទី២) នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+9
កិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានប្រគល់ និងធ្វើប្រតិភូកម្មការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក នៅអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យច្រកចេញចូលតែមួយ ក្នុងរដ្ឋបាលខេត្តកំពង់ឆ្នាំង
..........................
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក នូវ និត អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានប្រគល់ និងធ្វើប្រតិភូកម្មការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក នៅអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យច្រកចេញចូលតែមួយ ក្នុងរដ្ឋបាលខេត្តកំពង់ឆ្នាំង។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+4
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការវាយតម្លៃ និងការទទួលស្គាល់មន្ត្រីកសិកម្មឃុំ-សង្កាត់គំរូ
…………………
រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក នូវ និត អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការវាយតម្លៃ និងការទទួលស្គាល់មន្ត្រីកសិកម្មឃុំ-សង្កាត់គំរូ ដែលប្រារព្ធធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+5
កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាន ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលប្រារព្ធធ្វើឡើងនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+3
កិច្ចប្រជុំពិភាក្សារៀបចំកែសម្រួលអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
..........................
ក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាយកដ្ឋានចូលរួមកិច្ចប្រជុំពិភាក្សារៀបចំកែសម្រួលអនុក្រឹត្យលេខ៧២ អនក្រ.បក ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៨ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ទីស្តីការក្រសួងមហាផ្ទៃ។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+3
កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ និងការបែងចែកចំណូលដែលប្រមូលបានរបស់ក្រសួងព័ត៌មាន
-------------------------
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក សួន សំរិទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ និងការបែងចែកចំណូលដែលប្រមូលបាន របស់ក្រសួងព័ត៌មាន នៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះដឹកនាំសម្របសម្រួលដោយ លោក លី សំអុល អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សរុបប្រមាណ ១៨រូប។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+5
កិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងសម្របសម្រួលគាំទ្រលើការអនុវត្តមុខងារ និងធនធានក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ
......................
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសហការី បានចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងសម្របសម្រួលគាំទ្រលើការអនុវត្តមុខងារ និងធនធានក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងភាគីពាក់ព័ន្ធ សរុបប្រមាណ ២០រូប។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+6
ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់កម្រៃសេវារដ្ឋបាលតាមធនាគារអេស៊ីលីដា (ACLEDA Bank Plc) សម្រាប់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ នៃរាធានីភ្នំពេញ
...................................
រាជធានីភ្នំពេញ ៖ នាពេលព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់កម្រៃសេវារដ្ឋបាលតាមធនាគារអេស៊ីលីដា (ACLEDA Bank Plc) សម្រាប់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ នៃរាធានីភ្នំពេញ។
ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងនេះ ក៏មានការចូលរួមពីបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACLEDA Bank Plc) លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន ដោយមានការអញ្ញើញចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ នាយករដ្ឋបាល ប្រធានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីទទួលបន្ទុកការងារបេឡា ព្រមទាំងសហការី សរុបប្រមាណ១០០នាក់។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+5
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការផ្តល់សេវាសាធារណៈលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
..........................
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក សួន សំរិទ្ធ និងលោក បួន ចំរើន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងក្រុមការងារបានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការផ្តល់សេវាសាធារណៈលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+3
កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
-------------------------
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកស្រី ហ៊ាង ឆយី អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំអន្ដរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងក្របខ័ណ្ឌវាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅសាលប្រជុំជាន់ទី២ ទីស្តីការ ក្រសួងផែនការ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការ ក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សរុបប្រមាណ ៦៥រូប។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+3
កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ និងការបែងចែកចំណូលដែលប្រមូលបានរបស់ក្រសួងព័ត៌មាន
-------------------------
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក សួន សំរិទ្ធ និងលោក បួន ចំរើន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ និងការបែងចែកចំណូលដែលប្រមូលបាន របស់ក្រសួងព័ត៌មាន នៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+5
កិច្ចប្រជុំគាំទ្របច្ចេកទេស ត្រួតពិនិត្យ និងវាយតម្លៃលើការផ្តល់សេវារដ្ឋបាល ”វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” នៃអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ
----
ខេត្តព្រះសីហនុ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគាំទ្របច្ចេកទេស ត្រួតពិនិត្យ និងវាយតម្លៃ លើការផ្តល់សេវារដ្ឋបាលវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
សេចក្តីណែនាំអន្តរក្រសួង ស្តីពី បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធការងារសុខភាពសត្វ និងផលិតកម្មសត្វ (ផលិតកម្មនិងបសុព្យាបាល) នៅរដ្ឋបាលរាជធានី ខេត្ត
+9
សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ១៩ ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងកម្មវិធីទូរសព្ទដៃ “មតិយើង” ...........................………
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី ហ៊ាង ឆយី អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ចូលរួមសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ១៩ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងកម្មវិធីទូរសព្ទដៃ “មតិយើង”នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ(សាខាទី១)។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
+4
កិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងក្របខណ្ឌនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
..........................
ក្រសួងមហាផ្ទៃ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោកស្រី ហ៊ាង ឆយី អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងក្របខណ្ឌនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
កិច្ចប្រជុំពិនិត្យ និងពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន ចំនួន១២ និងមន្រ្តីពាក់ព័ន្ធប្រមាណ៣៥រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើកិច្ចដំណើរការនៃការអនុវត្តប្រព័ន្ធលើកទឹកចិត្ត ព្រមទាំងពិនិត្យលើសកម្មភាពសំខាន់ៗ និងសូចនាករដែលក្រសួង ស្ថាប័នបាន
កំណត់សម្រាប់ក្នុងការអនុវត្តក្នុងឆ្នាំ២០២៦។
🌐Facebook
🌐Website
+6
កិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការផ្លាស់ប្តូរទិន្នន័យជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា “ថ.ផ.ទ” (Cambodia Data Exchange “CamDX”)
-------------------------
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការផ្លាស់ប្តូរទិន្នន័យជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា «ថ.ផ.ទ» (Cambodia Data Exchange “CamDX”) នៅសាលប្រជុំខេត្តស្ទឹងត្រែង នៃទីស្តីការក្រសួងមហាផ្ទៃ។
សូមចុចលើតំណនេះភ្ជាប់ដើម្បីអានបន្ថែម
🌐Facebook
🌐Website
