730
Subscribers
+124 hours
-37 days
-930 days
Posts Archive
សូមគោរពជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ ព្រហ្ម ឌិន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុគម្រប់ ៧៥ឆ្នាំ ឈានចូល ៧៦ឆ្នាំ សូមឯកឧត្តម នាយឧត្តមសេនីយ៍ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរជាម្លប់ដ៏ត្រជាក់ដល់កូនចៅ និងដើម្បីបន្តដឹកនាំចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជូនឯកឧត្តម និងលោកជំទាវ និងបុត្រាបុត្រី ព្រមទាំងចៅប្រុស ចៅស្រី កុំបីឃ្លៀងឃ្លាតឡើយ៕
សូមអបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»។
ប្រធានបទដ៏សំខាន់មួយនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅ បង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន៕
ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
កម្រងវីដេអូ៖ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យការអនុវត្តន៍ផែនការសកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកអូរជ្រៅ៕
+9
នាព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណៈកម្មការត្រួតពិនិត្យ រួមជាមួយឯកឧត្តម យុត ស្វិនី អនុប្រធានក្រុមការងារគណៈកម្មការត្រួតពិនិត្យ និងឯកឧត្តមក្រុមការងារ បានចុះត្រួតពិនិត្យកាអនុវត្តន៍ផែនការសកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកអូរជ្រៅ៕
កម្រងវីដេអូ៖ ពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្ស ភូមិតេជោសន្តិភាព (ការ៉េពីរ) ស្ថិតនៅភូមិតេជោសន្តិភាព (ការ៉េពីរ)។ ក្រោយពីបញ្ចប់ក្នុងពិធីសំណេះសំណាលបានអមដំណើរឯកឧត្តម កែ គឹមយ៉ាន ចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងចែកអំណោយដល់សិក្សានុសិស្ស នៅសាលាបឋមសិក្សាតេជោសន្តិភាព(ការ៉េពីរ) ឃុំប៉ោយចារ ស្រុកភ្នំស្រុក៕
+9
នារសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណៈកម្មការត្រួតពិនិត្យ រួមជាមួយឯកឧត្តម យុត ស្វិនី អនុប្រធានក្រុមការងារគណៈកម្មការត្រួតពិនិត្យ និងឯកឧត្តមក្រុមការងារ បានចុះត្រួតពិនិត្យកាអនុវត្តន៍ផែនការសកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកភ្នំស្រុក៕
